មានដឹងទេថាកាបូបយួរដៃរបស់ម្ចាស់ក្សត្រី Elizabeth II ខុសពីកាបូបយួរដៃធម្មតា???
Connect with us

ទាក់ទាញ

មានដឹងទេថាកាបូបយួរដៃរបស់ម្ចាស់ក្សត្រី Elizabeth II ខុសពីកាបូបយួរដៃធម្មតា???

កាបូបយួរដៃគឺជារបស់ដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ស្ត្រីទាំងឡាយ ជាពិសេសពេលចូលរួមក្នុងពិធីផ្សេងៗ។ របស់មួយចំនួនដែលមនុស្សស្រីភាគច្រើនដាក់ក្នុងកាបូបយួរដៃរបស់ខ្លួនមានដូចជា សោផ្ទះ សោឡានឬម៉ូតូ កាតធនាគារ គ្រឿងសម្អាងតិចតួចមានក្រែមនិងម្សៅផាត់មុខ និងលុយកាក់មួយចំនួន។

ប៉ុន្តែសម្រាប់កាបូបយួរដៃរបស់ម្ចាស់ក្សត្រី Elizabeth II មានលក្ខណៈពិសេសខុសពីកាបូបយួរដៃធម្មតា។ ព្រះអង្គទ្រង់មិនត្រូវការដាក់សោផ្ទះក្នុងកាបូបយួរដៃទ្រង់នោះទេ ព្រោះថាទ្រង់មានអ្នកចាំបើកទ្វារទទួលទ្រង់នៅឯរាជវាំងហើយ។ ចំណែកឯរឿងប្រាក់កាក់ ទ្រង់មានអ្នកកាន់និងចាត់ចែងឱ្យទ្រង់ហើយ។ អញ្ជឹងតើទ្រង់ដាក់អ្វីខ្លះនៅក្នុងកាបូបយួរដៃទ្រង់?

តាមការបង្ហើបប្រាប់ពីអ្នកសរសេរជីវប្រវត្តិរបស់រាជវង្សឈ្មោះ Sally Bedell Smith បានឱ្យដឹងថាម្ចាស់ក្សត្រី Elizabeth II តែងតែមានកូនកញ្ចក់និងក្រែមលាបបបូរមាត់ក្នុងកាបូបយួរដៃទ្រង់ជានិច្ច។ ពេលខ្លះទ្រង់ក៏បានដាក់ប៊ិចមួយដើម ស្ករហិលរសជាតិmint ព្រមទាំងវ៉ែនតាសម្រាប់អាន។ នៅរៀងរាល់ថ្ងៃសៅរិ៍ ទ្រង់តែងតែដាក់ក្រដាស់ប្រាក់ ៥ផោន ឬ ១០ផោន (5£ or 10£) ដែលបានបត់យ៉ាងស្អាតសម្រាប់ការបរិច្ចាគនៅឯព្រះវិហាគ្រិស្តសាសនា។

អ្វីដែលពិសេសជាងការប្រើកាបូបយួរដៃដើម្បីដាក់សម្ភារៈរបស់ទ្រង់ គឺការប្រើកាបូបយួរដៃដើម្បីបង្ហាញពីអារម្មណ៍របស់ទ្រង់។ យោងតាមកាសែតTelegraph បានបញ្ចាក់ថាម្ចាស់ក្សត្រី Elizabeth II តែងតែផ្តល់សញ្ញាសម្ងាត់ទៅអ្នកហែហមទ្រង់តាមរយៈកាបូបយួរដៃទ្រង់។ បើសិនជាទ្រង់ដាក់កាបូបយួរដៃទ្រង់នៅលើតុទទួលទានអាហារ បានន័យថាទ្រង់ចង់ឱ្យកម្មវិធីមួយនោះបញ្ចប់ក្នុងរយៈពេល ៥នាទីទៀត។ តែបើសិនជាទ្រង់ដាក់កាបូបយួរដៃទ្រង់នៅលើកម្រាលឥដ្ឋ នោះបានន័យថាទ្រង់មិនពេញចិត្តនឹងការសន្ទនានាពេលនោះទេ ហើយចង់ឱ្យអ្នកហែហមទ្រង់មកនាំទ្រង់ចេញការសន្ទនានោះ។ ដូច្នេះបើសិនជាអ្នកមានឱកាសបានចូលគាល់ទ្រង់ ហើយឃើញទ្រង់ធ្វើទង្វើបែបនេះ ចូលចាំថាអ្នកកំពុងតែធ្វើឱ្យទ្រង់មិនសព្វព្រះហរិទ័យរឿងអ្វីមួយហើយ៕

អត្ថបទល្អផ្សេងទៀត៖ នរណាៗក៏ស្គាល់ Messi ដែរ! តែមានរឿង១០យ៉ាងដែលមិនសូវមានគេដឹងពីកីឡាករបាល់ទាត់ដ៏អស្ចារ្យនេះទេ

បើនិយាយពីវិសយ័បាល់ទាត់ មានឈ្មោះមួយដែលនរណាៗ ក៏ស្គាល់គឺ​ Lionel Messi​! ហើយនរណាក៏ទទួលស្គាល់ពីទេពកោសល្យនៃការលេងបាល់ទាត់របស់គាត់ដែរ តែមានរឿងខ្លះដែលអ្នកមិនដឹងពីគាត់ឡើយ​ តោះ! ថ្ងៃនេះ Anarchak និងបើកទំលាយរឿងនោះឲ្យអ្នកទាំងអស់គ្នាបានដឹង។​​

១. គាត់ត្រូវបានគេជឿថាជាអ្នកបញ្ចូនបាលដែលទាបជាងគេនៅក្នុងវិសយ័បាល់ទាត់

១.៦៩ ម៉ែត្រ​ (៥.៦ហ្វីត)​ ជាកំពស់ដែលធ្វើឲ្យគាត់ក្លាយជាអ្នកបញ្ចូនបាលដែលទាបជាងគេបំផុត​ក្នុងទីលានបាលទាត់ តែរឿងទាំងអស់នេះមិនដែលរំខាន់ក្តីស្រមៃគាត់ពីការរត់លើវាលស្មៅពណ៏បៃតងនោះឡើយ​ ​ផ្ទុយទៅវិញភាពរហ័សរហួន និងភាពឆ្លាតវៃរបស់គាត់ជារឿងមួយ ដែរកំពស់ទាបមិនមែនជារឿងបញ្ហានោះឡើយ។

២. គាត់ជាកីឡាករក្មេងបំផុតដែលត្រូវបានគេជ្រើសរើសសម្រាប់ធើ្វជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA

គាត់ត្រូវបានគេជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ក្នុងឆ្នាំ ២០០៨ ប៉ុន្តែមិនបានឈ្នះការប្រកួតនោះទេ។ តែរយៈពេល​ ៤ ឆ្នាំក្រោយមកទៀត​ គាត់បានធ្វើឲ្យសំលេងទីលានបាល់ទាត់ទាំងមូលហោ៎​ ឥតឈប់ឈរ!

៣.​ បន្ទាប់​មក គាត់ត្រូវបានគេស្គាល់ថាជាអ្នកបាល់ទាត់ទីមួយដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ៤ ឆ្នាំជាប់ៗគ្នា

នៅក្នុងវ័យ​២២​ឆ្នាំ គាត់ត្រូវបានគេស្គាល់ក្នុងប្រវតិសាស្រ្តបាល់ទាត់ថាជាជើងខ្លាំង ​ដែលទទួលពានបាល់មាសលើកទី១ ព្រមគ្នាផងដែរ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺគាត់បានឈ្នះបាល់មាសនេះ ៣ឆ្នាំជាប់គ្នាទៀត ដែរមិនមែនអ្នកលេងបាល់ទាត់ទាំងអស់សត់តែអាចធ្វើបានឡើយ។

៤.​ កាលនៅក្មេងគាត់ត្រូវបានគេធ្វើវិនិច្ឆ័យថាមានរោគសញ្ញាកង្វះអ័រម៉ូនលូតលាស់

​កាលពីនៅក្មេងគាត់មានជំងឺមួយគឺ កង្វះអ័រម៉ូនលូតលាស់ ដែលធ្វើឲ្យរាងកាយរបស់គាត់មានការលូតលាស់មិនដូចក្មេងជំទង់ដ៏ទៃឡើយ ដោយជីវភាពខ្វះខាតឪពុកម្តាយរបស់គាត់មិនអាចបង់ថ្លៃព្យាបាលទាំងអស់របស់គាត់បានទេ។ ប៉ុន្តែគាត់មិនដែលឲ្យឧបសគ្គនេះបញ្ឈប់គាត់ពីការលេងបាល់នោះទេ រហូតដ៏ថ្ងៃមួយ សម្ថភាពរបស់គាត់ត្រូវបានកត់សម្គាល់ឃើញដោយក្លឹប Barcelona​  ហើយពិតជាអស្ចារ្យណាស់! ដោយជំងឺរបស់គាត់ត្រូវបានក្លឹប Barcelona ផ្តល់ការបង់ប្រាក់សម្រាប់ថ្លៃព្យាបាលទាំងស្រុងតែម្តង។

៥.​ កីឡាករដំបូងនិង តែមួយគត់ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League

៦.​​ គាត់ជាកីឡាករបាលទាត់ដំបូងនៅក្នុងពិភពលោកដែលឈ្នះពានរង្វាន់ស្បែកជើងមាសអឺរ៉ុបចំនួន ៣ដង

មិនមែនស្បែកជើងតែមួយដូចក្នុងរូបទេណា! ប៉ុន្តែឈ្នះស្បែកជើងមាសបីឯណោះ!

៧. កិច្ចសន្យាបាល់ទាត់ដំបូងបង់អស់ត្រូវបានសរសេរនៅលើកន្សែងជូតដៃ

អតីតលេខាធិការក្លិប Barcelona លោក Charly Rexach មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលលោកបានឃើញពីការលេងបាល់របស់ Messi ដែលពេលនោះ Messi មានវ័យតែ ១៣ ឆ្នាំប៉ុណ្ណោះ។ ដោយពេលនោះនៅក្បែរដែគាត់មានតែកន្សែងជូតដៃមួយគត់ ដោយក្លាយបាត់បង់ឱកាសនេះ កិច្ចសន្យាបាល់ទាត់ដំបូងរបស់ Messi ក៏ត្រូវបានកត់ត្រានៅលើកន្សែងជូតដៃ តែម្តងទៅ។

៨.​ សញ្ញាសាក់នៃជើងខាងឆ្វេងរបស់ Messi

យើងធ្លាប់តែឃើញសាក់ជើងខាងឆ្វេងរបស់គាត់ តែយើងមានដឹងទេថានៅលើនោះមានអ្វីខ្លះ? Messi បានសាក់រូបបាល់នៅលើជើងឆ្វេងរបស់គាត់ ដែលឆ្លុះបញ្ចាំងពីភាពពិនប្រសព្វនៃជើងឆ្វេងរបស់គាត់ក្នុងការទាត់បាល់ ហើយនៅពីក្រោយជើងឆ្វេងរបស់គាត់គីជារូបភាពតំណាងឲ្យម្ដាយររបស់គាត់ និងកាន់តែពិសេសនោះទៀតគឺរូបាត់ដៃរបស់កូនប្រុសគាត់ Thiago ក៏នៅលើនោះដែរ។

៩.​ គេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគុលទេ!

ត្រឹមតែអាយុ៤ឆ្នាំប៉ុណ្ណោះ កូនប្រុសរបស់ Messi​ Thiagoបានចុះកិច្ចសន្យានៅក្លឹបបាលទាត់ Newell’s Old Boys​ ទៅហើយ ដែល​ជាក្លឹបដែល Messi​ ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់វ័យក្មេងនៅឆ្នាំ ១៩៩៤។

១០. ស្នេហានៅកុមារភាព

Messi បានជួបដៃគូរជីវិតរបស់គាត់តាំងពីពួកគាត់មានអាយុ ៥ឆ្នាំម្លេះ ដែលឥលូវនាងជាម្ដាយរបស់កូនទាំងពីររបស់ Messi ដែលអ្នកស្រីមានឈ្មោះថា Antonella Roccuzzo។ ពួកគេទាំងពីធំឡើងរួមគ្នានៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។​ការជួបគ្នាដំបូងរបស់ពួកគេគឺតាមរយះការជួបជុំបងប្អូនជីដូនមួយរបស់ Roccuzzo ដែលបងប្អូនជីដូនរបស់អ្នកស្រីជាមិត្តជិតស្និទិ្ធរបស់ Messi៕

មតិយោបល់

ពេញនិយម