លឺគេនិយាយថា ការបើកាត់សក់ហើយនឹងធ្វើអោយសក់ដុះលឿនជាងមុន! តើវាជារឿងមែនរឺអត់?
Connect with us

សុខភាព & សម្រស់

លឺគេនិយាយថា ការបើកាត់សក់ហើយនឹងធ្វើអោយសក់ដុះលឿនជាងមុន! តើវាជារឿងមែនរឺអត់?

ជំនឿមួយដែលមនុស្សជាច្រើនតែងតែជឿ និងនិយាយជារឿយៗនោះគឺថា បើសក់មិនសូវដុះលឿន រឺក៏បើចង់អោយសក់ឆាប់ដុះវែង អ្នកគួរតែកាត់សក់បន្តិចចោលសិន ព្រោះសក់នឹងដុះមកវែងជាងមុន។ ប៉ុន្តែតើជំនឿនេះជារឿងពិតដែលកើតមានមែនរឺក៏អត់?

ថ្វីត្បិតតែជួនកាល នៅពេលដែលអ្នកកាត់សក់ អ្នកសង្កេតឃើញថាសក់របស់ខ្លួនឆាប់ដុះច្រើនជាងមុនក៏ពិតមែន ប៉ុន្តែវាមិនមែនជារឿងពិតនោះឡើយដែលការដុះសក់នេះគឺបណ្តាលមកពីអ្នកកាត់ រឺកោរសក់។

តាមការពន្យល់បែបវិទ្យាសាស្ត្របានបង្ហាញថា ការដែលអ្នកឃើញសន្ទុះសក់ដុះចេញមកវែងលឿនជាងធម្មតានៅពេលដែលអ្នកកោរសក់នោះគឺដោយសារតែនៅពេលដែលអ្នកកាត់សក់ខ្លី អ្នកនឹងឆាប់ចាប់អារម្មណ៍នៅពេលដែលសក់របស់អ្នកមានលក្ខណះវែងជាងមុន។

ផ្ទុយទៅវិញ នៅពេលដែលសក់របស់អ្នកវែងស្រាប់ អ្នកមិនសូវចាប់អារម្មណ៍ឃើញសក់របស់ខ្លួនដុះនោះឡើយ។ ម្យ៉ាងទៀត ជាទូទៅ កាលណាបើសក់កាន់តែវែង ភាគច្រើនសក់ទាំងនោះកាន់តែឆាប់ខូច អញ្ចឹងហើយទោះបីជាសក់របស់អ្នកដុះមកតាមប្រក្រតី អ្នកមិនសូវឃើញសក់មានជីវជាតិ ភ្លឺរលោងស្អាតឡើយ។

ប៉ុន្តែនៅពេលដែលកាតសក់ខ្លី សក់របស់អ្នកនឹងមើលទៅឃើញថាមានសំនើម និងមានទម្ងន់ជាងមុន ដែលធ្វើអោយអ្នកឆាប់ពិនិត្យឃើញពីភាពប្រែប្រួលរបស់សក់ខ្លួនឯង។

ម្យ៉ាងនៅពេលខ្លះទៀត មនុស្សច្រើនមើលថែរក្សាសក់បានល្អនៅពេលដែលខ្លួនកាត់សក់រួច ដូច្នេះការថែទាំរក្សាទាំងនោះទៅវិញទេដែលធ្វើអោយសក់ពួកគេដុះលឿនល្អ ពោលគឺមិនមែនមកពីការកាត់សក់ទាំងស្រុងនោះឡើយ៕

អត្ថបទល្អផ្សេងទៀត៖ កំហុសទាំង១០ ដែលបញ្ជាក់ថាអ្នកកំពុងបំផ្លាញសក់របស់អ្នកហើយ!

សក់ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់សម្រស់ខាងក្រៅ ព្រោះបើកាលណាសក់របស់អ្នកស្អាត វានឹងជួយលើកសោភណ្ឌភាពមុខមាត់អ្នកមួយកម្រិតទៀត។ ទោះជាយ៉ាងណាក៏ដោយ ជារឿយៗមនុស្សតែងតែបំផ្លាញសក់របស់ខ្លួនបន្តិចម្តងៗ ដោយសារតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ មកកែប្រែសក់ធម្មជាតិដែលខ្លួនមានល្អស្រាប់។

ក្នុងនោះ មានទង្វើខ្លះអាចផ្តល់ជាគុណវិបតិ្តច្រើនណាស់ទៅដល់សុខភាពសក់អ្នក ដែលអ្នកត្រូវតែដឹង តួយ៉ាងដូចជាកំហុសទាំង៦យ៉ាងខាងក្រោមនេះអញ្ចឹង៖

១. ធ្វើសក់ច្រើនពេក

កាលណាតែអ្នកធ្វើម៉ូតសក់ច្រើនពេក វានឹងអាចធ្វើអោយសក់អ្នកមានបញ្ហា ព្រោះទាំងផលិតផលធ្វើម៉ូតសក់ ទាំងម៉ាស៊ីនសម្រាប់ធ្វើសក់សុទ្ធតែអាចបំផ្លាញសក់បានគ្រប់រូបភាព។

២. ប្រើសាប៊ូកក់សក់មិនត្រឹមត្រូវ

ការជ្រើសរើសសាប៊ូកក់សក់អោយបានត្រឹមត្រូវតាមសភាពស្បែកក្បាលជារឿងដ៏ចាំបាច់បំផុត ព្រោះកាលណាដែលអ្នកជ្រើសរើសមិនបានល្អ វានឹងធ្វើអោយមានអាការៈជ្រុះសក់ កើតអង្កេរ រឺសក់ខូចជាដើម។

៣. កក់សក់ញឹកញាប់

កុំច្រលំអោយសោះថាការកក់សក់ច្រើនដងល្អ ព្រោះថាការកក់សក់ញឹកញាប់មានតែអាចធ្វើអោយស្បែកក្បាលរបស់អ្នកស្ងួត និងសក់ឆាប់ជ្រុះទៅវិញទេ។

៤. សិតសក់ច្រើនពេក

ការសិតសក់ច្រើនដងអាចជាបញ្ហាយ៉ាងធំសម្រាប់សក់ និងធ្វើអោយសក់ជ្រុះ រឺរបួសស្បែកក្បាលជាដើម ប្រសិនជាអ្នកសិតខ្លាំង ហើយច្រើនដង។

៥. ប្តូរពណ៌សក់ច្រើនដង

សារធាតុគីមីនៅក្នុងថ្នាំលាបសក់អាចធ្វើអោយសក់ខូចបានលឿនជាទីបំផុត ជាពិសេសសម្រាប់អ្នកដែលមានសរសៃរសក់ផុយ រឺស្តើងតាំងពីកំនើត។

៦. ផ្លុំសក់មិនត្រឹមត្រូវ

ការកាន់ម៉ាស៊ីនផ្លុំសក់មិនត្រឹមត្រូវក៏អាចធ្វើអោយសក់ខូចដែរ។ ការប្រើប្រាស់អោយបានត្រឹមត្រូវគឺអាស្រ័យទៅលើការកាន់ក្នុងចម្ងាយមួយមិនជិតសក់ពេក ហើយកម្តៅក៏មិនក្តៅពេកដែរ។ ម្យ៉ាងទៀត គួរប្រើប្រាស់កន្សែងជូតវាថ្មមៗអោយអស់ទឹកជាមុនសិន សឹមផ្លុំវាអោយស្ងួត។

៧. មិនការពារសក់ពីកម្តៅថ្ងៃ

កុំថាឡើយស្បែក សូម្បីតែសក់ក៏ត្រូវការ ការការពារពីកម្តៅព្រះអាទិត្យដែរ ព្រោះកម្តៅព្រះអាទិត្យអាចធ្វើអោយសក់ឆាប់ខូចបានយ៉ាងងាយស្រួល ដូច្នេះសក់អ្នកនឹងឆាប់មានបញ្ហានៅពេលដែលអ្នកមិនពាក់មួក រឺគ្របសក់ពេលដែលដើរក្រោមកម្តៅព្រះអាទិត្យ។

៨. មិនសម្អាតក្រាសសិតសក់

ក្រាស់សិតសក់របស់អ្នកតម្រូវអោយមានការលាងសម្អាតអោយបានទៀតទាត់ ពោលគឺក្នុងកំឡុងមួយខែម្តងទើបប្រសើរ ព្រោះថានៅពេលដែលវាកង្វក់ហើយអ្នកសិតសក់របស់ខ្លួន មេរោគនិងដីទាំងនោះនឹងនៅទុំលើសក់ ដែលធ្វើអោយសក់អ្នកឆាប់ខូច។

៩. ទទួលទានមិនទៀងទាត់

របបអាហារគឺជាកត្តាសំខាន់មួយសម្រាប់សុខភាពល្អ ប៉ុន្តែថ្វីត្បិតតែជួនកាលអ្នកទទួលទានអាហារបានល្អសម្រាប់សក់ហើយក៏ដោយ ការដែលអ្នកទទួលទានមិនបានទៀងទាត់ ក៏នៅតែអាចធ្វើអោយសុខភាពសក់ធ្លាក់ចុះផងដែរ។

១០. ទម្លាក់សក់នៅពេលគេង

ការទម្លាក់សក់នៅពេលគេងអាចធ្វើអោយសក់មានបញ្ហាសម្រាប់អ្នកដែលមានសក់វែង រឺមធ្យម ដោយសារតែវាអាចធ្វើអោយសក់ញីចុះញីឡើង កណ្តាញ់ចោលគ្នាជាដើម៕

មតិយោបល់

ពេញនិយម