អោយតែយ៉ាងនេះៗ លស់ព្រលឹងស្លាប់ហើយ! សូម្បីតែនៅជប៉ុនroller-coasterក៏អាចមានបញ្ហាដែរ!
Connect with us

ទាក់ទាញ

អោយតែយ៉ាងនេះៗ លស់ព្រលឹងស្លាប់ហើយ! សូម្បីតែនៅជប៉ុនroller-coasterក៏អាចមានបញ្ហាដែរ!

ថ្វីត្បិតតែបញ្ហាដែលកើតឡើងទាក់ទងនឹងគ្រឿងជិះលេងកំសាន្តនៅតាមសួនទំនើបនានា មិនសូវជាកើតមានច្រើនក៏ពិតមែន ប៉ុន្តែវាក៏មិនមែនមានន័យថាវាមិនកើតមានសោះដែរ។ យូរៗម្តង គេតែងតែឃើញមានបញ្ហាកើតឡើងចំពោះអ្នកដំណើរនៅពេលដែលខ្លួនទៅជិះលេងគ្រឿងជំនិះផ្សេងៗនៅតាមសួនកំសាន្ត ដោយសារតែមានបញ្ហាខ្លះគឺកើតឡើងខុសបច្ចេកទេសមិនបានព្រៀងទុក។

តួយ៉ាងដូចជារថភ្លើងអាកាស រឺ roller-coaster នៅឯសួនកំសាន្ត Universal Studio របស់ប្រទេសជប៉ុនជាដើមអញ្ចឹងដែរ។ កាលពីពេលថ្មីនេះមានពត៌មានគួរអោយភ្ញាក់ផ្អើលមួយទាក់ទងនឹងវាបន្ទាប់ពី roller-coasterដ៏ធំ និងទំនើបរបស់ខ្លួនស្រាប់តែត្រូវជាប់គាំងដោយមិនដឹងមូលហេតុ ធ្វើអោយអ្នកជិះនៅលើនោះត្រូវបានជាប់ខ្លួនដាំក្បាលចុះទៅក្រោម៣០ម៉ែត្រពីដី មើលទៅគួរអោយញញើតបំផុត។

ក្រោយពីមានបញ្ហានោះកើតឡើង ក្រុមជំនាញបានទៅជួយសង្គ្រោះអ្នកដែលនៅលើនោះម្តងមួយៗ ដោយមានសុវត្ថិភាព។ ពួកគេក៏បានរកឃើញថា មូលហេតុដែលបណ្តាលអោយមានបញ្ហានេះនោះគឺទាក់ទងជាមួយនឹងម៉ូទ័ររបស់ម៉ាស៊ីនroller-coaster នេះតែម្តង។

ថ្វីត្បិតតែពេលនេះ អ្នកជំនាញកំពុងតែធ្វើការជួសជុលទៅលើបញ្ហាកកស្ទះនេះក៏ពិតមែន ប៉ុន្តែក្នុងរយះពេលខ្លីក្រោយនេះ គេជឿថា នោះនឹងគ្មាននរណាម្នាក់ហ៊ានជិះនោះឡើយ។ សូម្បីតែអ្នកដែលបានឃើញហេតុការណ៍នោះ ក៏និយាយថា កុំថាឡើយroller-coaster នោះ សូម្បីតែយាន្តកំសាន្តផ្សេងៗក៏ខ្លួនមិនហ៊ានជិះដែរ។

នេះជារឿងមួយសម្រាប់ជាមេរៀនដល់អ្នកដែលចូលចិត្តជិះម៉ាស៊ីនទាំងនេះលេង អោយបង្កើនការប្រុងប្រយ័ត្នអោយច្រើនជាងមុន ព្រោះបញ្ហាអាចកើតមានគ្រប់ពេលវេលា កុំថាឡើយចំពោះប្រទេសជឿនលឿនដូចជាប្រទេសជប៉ុន៕

អត្ថបទល្អផ្សេងទៀត៖ បន្តិចទៀត អ្នកដែលចង់ហោះចេញពីប្រទេសជប៉ុនត្រូវបង់ម្នាក់ដល់ទៅ ១០០០យេនឯណោះ!

សម្រាប់អ្នកដែលធ្លាប់ទៅលេងកំសាន្តនៅឯប្រទេសជប៉ុន ពួកគេប្រាកដជាដឹងហើយថាប្រទេសមួយនេះថ្លៃប៉ុណ្ណា។ ថ្លៃនេះគឺចង់សម្តៅទៅលើថ្លៃស្នាក់នៅរបស់ប្រទេសនេះជាដើម។

ប៉ុន្តែមិនថាតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ជារៀងរាល់ឆ្នាំ ប្រទេសមួយនេះតែងតែទាក់ទាញអ្នកដំណើរបានរាប់សិបលានអ្នកអោយចូលទៅទស្សនាកំសាន្តនៅឯប្រទេសខ្លួន ដោយសារតែប្រទេសមួយនេះមានភាពរីកចម្រើនជឿនលឿន និងមានវប្បធម៌គួរអោយចាប់អារម្មណ៍បំផុត។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកំណើនភ្ញៀវទេសចរណ៍បរទេសកើនឡើង តម្រូវការហិរញ្ញវត្ថុដើម្បីយកមកថែរក្សា និងពង្រីកវិស័យនានាដែលពាក់ព័ន្ធក៏មានតម្រូវការកាន់តែខ្ពស់ផងដែរ។

ហេតុដូច្នេះហើយទើបបានជារដ្ឋាភិបាលជប៉ុនបានធ្វើសេចក្តីសម្រេចមួយអោយដាក់ចេញជាផ្លូវការនៅឆ្នាំ ២០១៩ ថារាល់ភ្ញៀវទេសចរណ៍ រឺអ្នកដំនើរទាំងអស់ដែលធ្វើការចាកចេញពីប្រទេសជប៉ុនតាមជើងអាកាសនឹងតម្រូវអោយបង់ពន្ធពិសេសមួយ ក្នុងតម្លៃ ១០០០យេន (ប្រមាណស្មើរនឹង $១២.២) សម្រាប់អ្នកដំណើរម្នាក់។

ពន្ធពិសេសនោះត្រូវបានគេអោយឈ្មោះថា “Sayonara Tax” រឺ “ពន្ធលាគ្នា” ដែលពន្ធនេះត្រូវបានគេដាក់ឈ្នោះដូច្នេះព្រោះថាវាត្រូវបានគេប្រមូលតែពេលដែលមនុស្សម្នាក់ចាកចេញពីប្រទេសជប៉ុននោះទេ។ ពន្ធត្រូវបានគេយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាដើម្បីពង្រឹងវិស័យទេសចរណ៍នៅទីដាច់ស្រយាលក្នុងប្រទេសជប៉ុនផងដែរ។

ដូច្នេះចាប់ពីឆ្នាំ ២០១៩ នៅពេលដែលអ្នកទៅប្រទេសជប៉ុន កុំភ្លេចថាអ្នកត្រូវជាប់ពន្ធទាំងនេះដូចគ្នា៕

មតិយោបល់

ពេញនិយម