អាហារដែលអ្នកគួរញ៉ាំដើម្បីសម្អាតមេរោគចេញពីសរសៃឈាមរបស់អ្នក
Connect with us

សុខភាព & សម្រស់

អាហារដែលអ្នកគួរញ៉ាំដើម្បីសម្អាតមេរោគចេញពីសរសៃឈាមរបស់អ្នក

សរសៃឈាមអាក់ទែគឺជាសរសៃឈាមដែលដឹកនាំឈាមដែលផ្ទុកអុកស៊ីហ្សែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ សរសៃឈាមដែលមានសុខភាពល្អគួរតែជាសរសៃឈាមដែលរឹងមាំ អាចបត់បែនបានល្អ និងជាសរសៃយឺត។ ផ្ទុយទៅវិញ សរសៃឈាមដែលបញ្ហា ឬរឿងរាំងស្ទះមិនមានលក្ខណៈសម្បត្តិដូចនេះឡើយ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺ រោគស្ទះសរសៃឈាមគឺជាមូលហេតុចម្បងនៃជំងឺកកស្ទះសរសៃឈាមបេះដូងដែលរួមមានជំងឺដាច់សរសៃឈាមខួរក្បាលនិងការគាំងបេះដូង។

យោងតាម CDC នៅសហរដ្ឋអាមេរិក ជំងឺស្ទះសរសៃឈាមបេះដូងគឺជាមូលហេតុនាំមុខគេមួយនៃការស្លាប់របស់ជនជាតិអាមេរិក ព្រោះវាឆក់យកជីវិតជាង 600.000 នាក់ទៅហើយជារៀងរាល់ឆ្នាំ។ រោគសញ្ញាវាធ្វើឱ្យសរសៃឈាមអាក់ទែរបស់យើងអាក់ដំណឹកនាំឈាមដែលសម្បូរអុកស៊ីហ្សែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ដើម្បីជៀសវាងរោគសញ្ញានេះ យើងអាចស្តាប់ការណែនាំពីការញ៉ាំថ្នាំ ហើយមួយវិញទៀត អ្នកអាចញ៉ាំអាហារប៉ុន្មានប្រភេទខាងក្រោមបានដើម្បីសម្អាតសរសៃឈាមអ្នក។

១. រមៀត

Curcumin ដែលត្រូវបានគេរកឃើញនៅក្នុងរមៀតគឺជាគ្រឿងទេសដ៏អស្ចារ្យមួយដែលមានសមត្ថភាពកាត់បន្ថយកូឡេស្តេរ៉ូល LDL និងកាត់បន្ថយការកកស្ទះនៅក្នុងសរសៃឈាម។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងឆ្នាំ 2011 ក្នុងទស្សនាវដ្តីអាហារូបត្ថម្ភនិងអាហារម៉ូលេគុលបានរកឃើញថា ‘រមៀតអាចកាត់បន្ថយកូឡេស្តេរ៉ុលនិងបន្ថយការឈ្លានពានរបស់ដំបៅក្រពេញអេបូស័របានលឿនជាងថ្នាំ lovastatin ដែលបន្ថយកូឡេស្តេរ៉ូល ទៅទៀត។

២. ខ្ទឹមស

ខ្ទឹមសក៏សំខាន់ផងដែរសម្រាប់សុខភាពបេះដូងពីព្រោះវាជួយក្នុងការសម្អាតសរសៃឈាមរបស់អ្នកបានយ៉ាងល្អផងដែរ។ ការសិក្សាមួយដែលបានចេញផ្សាយក្នុងឆ្នាំ 1997 នៅក្នុងទស្សនាវដ្តីអាហារបំប៉នបានរកឃើញថាខ្ទឹមសអាចជួយការពារនិងព្យាបាលជំងឺសរសៃឈាមបានពិតមែន។

៣. ខ្ញី

យោងតាម Healthline.com ខ្ញីក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរព្រោះវាមានសមាសធាតុជាច្រើនដូចជាជ័រសូហ្គាលនិងហ្គីណូលដែលត្រូវបានគេដឹងថាទប់ស្កាត់ការកកើតធាតុផ្សេងៗនៅក្នុងសរសៃឈាម។

៤. ម្សៅម្ទេស

ដូចដែលបានរាយការណ៍ដោយ livestrong.com, ម្រេច cayenne ឬម្សៅម្ទេស គឺជាឱសថរុក្ខជាតិមួយដែលត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺកកស្ទះសរសៃឈាមរត់និងជំងឺបេះដូង។ គ្រឿងផ្សំដ៏ឈ្ងុយឆ្ងាញ់នេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺគាំងបេះដូង និងធ្វើអោយឈាមរត់បានប្រសើរឡើងផងដែរ។

៥. ក្រូច

ដូចដែលបានរាយការណ៍ដោយ healthline.com ការបន្ថែមក្រូចឆ្មារមួយទៅក្នុងទឹកនិងអាហាររបស់អ្នកអាចមានអត្ថប្រយោជន៍ខ្លាំងដល់បេះដូងនៅពេលដែលជាតិ lemon ត្រូវបានគេស្គាល់ថាអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមនិងការពារសរសៃឈាមអារទែពីការខូចខាតអុកស៊ីតកម្ម។

៦. គីមឈី ឬជ្រក់ស្ពៃ

ដូចដែលបានរាយការណ៍ដោយ Fox News ស្ពៃក្តោបឬគីមជីត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការការពារការវិវត្តនៃជំងឺសរសៃឈាមអាកទែរ នៅកាត់បន្ថយជាតិកូលេស្តេរ៉ុលខ្ពស់។ សមាសធាតុសកម្មនៅក្នុងគីមឈីដែលត្រូវបានគេស្គាល់ថាជា 3-94-hydroxy-3,5-dimethoxyphenyl ត្រូវបានបង្ហាញថានឹងបន្ថយដំណើរការនៃការកកស្ទះសរសៃឈាម។

៧. ប្រេងល្ង

ការសិក្សាមួយក្នុងឆ្នាំ 2006 នៅក្នុងទិនានុប្បវត្តិនៃឱសថអាហារបានរកឃើញថាអាស៊ីតខ្លាញ់ក្នុងប្រេងល្ងគឺអាចមានប្រយោជន៍ក្នុងការបង្ការការបង្កើតឱ្យមានការកកស្ទះសរសៃឈាមនៅនឹងសរសៃឈាមហើយក៏អាចបន្ថយកម្រិតកូលេស្តេរ៉ុលឈាម triglycerides និង LDL cholesterol ផងដែរ។

៨. ផ្លែទទឹម

ទឹកផ្លែទទឹមមានសារធាតុចិញ្ចឹមដូចជាម៉ាញ៉េស្យូមនិងសេលេនីញ៉ូមដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង។ ការសិក្សាមួយក្នុងឆ្នាំ 2009 ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិមួយដែលមានឈ្មោះថា American Journal of Cardiology បានរកឃើញថាការផឹកទឹកផ្លែទទឹម 230 មីលីលីត្រជារៀងរាល់ថ្ងៃរយៈពេល 18 ខែអាចពន្យឺតការវិវត្តនៃជំងឺសរសៃឈាមអារទែ៕

ប្រភព៖ Providr

អត្ថបទល្អផ្សេងទៀត៖ កុំព្រងើយឱ្យសោះ! អាការៈ​ធម្មតាទាំងនេះជាសញ្ញាលើសជាតិ​ស្ករ​ក្នុង​ឈាម​ដ៏គ្រោះថ្នាក់!

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ប្លែក​ក្នុង​ខ្លួន​ដែរ​ទេ ប៉ុន្តែ​មិន​ប្រាកដ​ថា​មាន​អ្វី​កំពុងតែ​កើតឡើង​។ នៅពេល​រាងកាយ​មាន​អ្វី​មួយ​ខុស​ប្រក្រតី យើង​ច្រើន​តែ​មាន​អាការៈ​ជាច្រើន​បង្ហាញចេញ​។ នៅ​ផ្នែក​ខាងក្រៅ ការ​ស្របាំង​ភ្នែក របួស​ក្រ​ជា និង​ឃ្លាន​ជាប់​រហូត​មិន​មែន​ហាក់បីដូចជា​មាន​អ្វី​ជាប់​ទាក់ទង​គ្នា​ទេ​។

ប៉ុន្តែ​កាលណា​អាការៈ​ទាំង​នេះ​កើតឡើង​ជា​មួយ​គ្នា អ្នក​អាច​នឹង​រកឃើញ​ថា​មាន​អ្វី​កំពុងតែ​កើត​ឡើង​ខុស​ប្រក្រតី​ហើយ ព្រោះ​វា​ជា​សញ្ញា​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​កំពុងតែ​ឡើង​ខ្ពស់​។

​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក វា​ចាប់ផ្តើម​បង្កើត​ជា​បញ្ហា​ជាច្រើន​។ រយៈពេល​យូរ​ទៅៗ សរសៃឈាម​នឹង​ទៅ​ជា​ខូចខាត ដែល​អាច​នាំឲ្យ​មាន​ផលវិបាក​ជាច្រើន​ថែម​ទៀត​។ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ធ្វើឲ្យ​កើត​ជា​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​តម្រងនោម ឬ​ខ្សោយតម្រងនោម និង​ខូច​ភ្នែក​ថែមទៀត​ផង​។

យក​ល្អ​គួរតែ​ព្យាយាម​ស្វែងយល់​អំពី​អា​ការៈដែល​បញ្ជាក់​ថា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​សិន​ដើម្បី​អាច​បង្ការ​កុំឲ្យ​មាន​បញ្ហា​ដូច​ខាងលើ​កើតឡើង​ទាន់​៖

ឈឺ​ឈៀបៗ ក្រហាយៗ ឬ​ស្ពឹកៗ​

ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បណ្តាល​ឲ្យ​ស្ពឹក ក្រហាយ ឬ​ឈឺ​ឈៀបៗ​ក្នុង​ប្រអប់ដៃ ជើង និង​ប្រអប់ជើង​។ រឿង​នេះ​បង្កឡើង​ដោយ​ជំងឺ​ទឹកនោម​ផ្អែម​សរសៃប្រសាទ (Diabetic Neuropathy) ដែល​វា​ជា​ផលវិបាក​មួយ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។​

ឃ្លាន​ជាប់​រហូត​

កាលណា​ក្នុង​ឈាម​មិន​មាន​ជាតិ​ស្ករ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ថាមពល​ដល់​រាងកាយ អ្នក​ប្រហែលជា​ត្រូវ​មាន​អារម្មណ៍​ឃ្លាន​រហូត ដោយសារ​តែ​រាងកាយ​មិន​អាច​បង្កើត​ថាមពល​បាន ខណៈពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ច្រើន​ស្រាប់តែ​មិន​អាច​ប្រើប្រាស់​បាន​។​

នោម​ញឹក​

ជាតិ​ស្ករ​ក្នុង​ឈាមមាន​ច្រើន​អាច​ធ្វើឲ្យ​តម្រងនោម​ធ្វើការ​កាន់តែច្រើន និង​ត្រូវការ​នោម​ញឹក​ទៀតផង​។ រឿងនេះ​នឹង​ធ្វើឲ្យ​អ្នកជំងឺ​ឧស្សាហ៍​នោម​ខ្លាំងណាស់​។

ស្រេកទឹក​

ជាមួយគ្នា​នឹង​ការ​នោម​ញឹក ជាតិ​ស្ករ​ក្នុង​តម្រងនោម និង​ទឹកនោម​អាច​នឹង​ធ្វើឲ្យ​ស្រេកទឹ​កកាន់តែខ្លាំង​។

ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​

នៅពេល​កោសិកា​រាងកាយ​មិនមាន​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តែ​ពួកគេ​ត្រូវការ​ទេ រាងកាយ​នឹងត្រូវ​រំលាយ​សាច់ដុំ និង​ខ្លាញ់​ដើម្បី​បង្កើត​ជា​ថាមពល​ជំនួស​វិញ​។ រឿង​នេះ​អាច​ធ្វើឲ្យ​ស្រកទ​ម្ងន់​ភ្លាមៗ ឬ​ដោយ​មិន​ដឹង​មូលហេតុ​។ រឿង​ដូច​គ្នា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​បានដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​តាមដាន​ទៅ​លើ​ទម្ងន់​របស់​ខ្លួនឯង​ផង​។

អស់កម្លាំង​

នៅពេល​កោសិកា​របស់​រាងកាយ​មិន​អាច​រក​ជាតិ​ស្ករ​ដើម្បី​បង្កើត​ជា​ថាមពល​បាន អ្នកជំងឺ​អាច​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ជាប់​រហូត​។

ពិបាក​ផ្ចង់អារម្មណ៍​

រូបភាពពាក់ព័ន្ធ

នៅពេល​រាងកាយ​មាន​លក្ខណៈ​អតុល្យភាព ចិត្តគំនិត​ក៏​រង​ការប៉ះពាល់​ដែរ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ផ្ចង់អារម្មណ៍ និង​បញ្ហា​ជាច្រើន​ដល់​ការចងចាំ​។

បន្ថយ​ការ​ជា​សះ​របួស​

លទ្ធផល​រូបភាព​សម្រាប់ injury

ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាចធ្វើឲ្យ​ខូចខា​តដល់​សរសៃប្រសាទ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញថា របួស​ដែល​អ្នកមាន​ហាក់បីដូច​ជា​ក្រ​ជា យក​ល្អ​គួរតែ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មើលទៅ​។ ​វិលមុខ ឬ​ស្របាំង​ភ្នែក​។ ការ​វិលមុខ និង​ស្របាំង​ភ្នែក ជាពិសេស​កើតឡើង​ភ្លាមៗ ចូរ​កុំ​ប្រងើ​យ​កន្ទើយ​នឹង​វា​ឲ្យសោះ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក៏​អាច​ជា​មូលហេតុ​នៃ​អាកា​រៈទាំង​នេះដែរ​៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង