មានដឹងទេថាទ្រង់ទ្រាយក្រចកដៃរបស់អ្នកអាចប្រាប់អ្វីខ្លះពីសុខភាពរបស់អ្នក?
Connect with us

គួរដឹង

មានដឹងទេថាទ្រង់ទ្រាយក្រចកដៃរបស់អ្នកអាចប្រាប់អ្វីខ្លះពីសុខភាពរបស់អ្នក???

កែវភ្នែករបស់យើងអាចជាកញ្ចក់ឆ្លុះពីដួងព្រលឹងរបស់យើង ប៉ុន្តែក៏ដូចគ្នាដែរ ទ្រង់ទ្រាយក្រចកដៃរបស់យើងក៏ជាកញ្ចក់ឆ្លុះពីសុខភាពយើងទាំងមូលផងដែរ។ វាត្រូវបានបង្ហាញថាការមានក្រចកដៃរឹងមាំមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ការធ្វើម៉ាស្សាក្រចករបស់អ្នកប៉ុណ្ណោះទេ រោគសញ្ញាលើក្រចកអាចជាការចង្អុលបង្ហាញកាន់តែច្រើនអំពីបញ្ហាសុខភាពទៀតផង។ យោងតាមលោក John Anthony អ្នកឯកទេសខាងស្បែកនៅ Clevland Clinic ក្នុង Ohio និង Debra Jaliman MD វេជ្ជបណ្ឌិតជំនាញខាងស្បែកនៅទីក្រុង New York និងជាអ្នកនិពន្ធនៃច្បាប់ស្តីពីស្បែកដែលមានរោគសញ្ញានៃក្រចកមួយចំនួនដែលអ្នកមិនគួរព្រងើយកន្តើយ។

ក្រចកលឿង៖ យោងតាម WebMD ក្រចកពណ៌លឿងគឺជាសញ្ញាព្រមានមួយក្នុងចំណោមសញ្ញាទូទៅដែលអ្នកអាចជួបប្រទះ។ ពួកគេបន្ថែមថាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅនៃក្រចកពណ៌លឿងគឺជាការឆ្លងមេរោគផ្សិត។ ប៉ុន្តែលើសពីនេះទៅទៀត នៅក្នុងករណីខ្លះ គេបានដឹងថាវាក៏អាចជាសញ្ញានៃជម្ងឺទឹកនោមផ្អែម ជំងឺមហារីកក្រពេញទីរ៉ូអ៊ីដ និង ជម្ងឺសួតផងដែរ។ លោកដុកទ័រ ក៏បានបន្តថា ក្រចកលឿងក៏អាចបណ្តាលមកពីការជក់បារីផងដែរ ដូច្នេះ ចំពោះអ្នកដែលជក់បារីអាចពិចារណាបញ្ឈប់ការជក់បារីជាបន្ទាន់។

ក្រចកប្រេះ ឬ បែកៗ៖ យោងតាមលោកវេជ្ជបណ្ឌិត Jailman បានឱ្យដឹងថាក្រចកដៃប្រេះឬបែកនេះ អាចជាសញ្ញាមួយបង្ហាញថាបន្ទះក្រចកលោកអ្នកស្ងួតខ្លាំង។ គេហទំព័រ WebMD បានបន្ថែមថាក្រចកដែលប្រេះត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺក្រពេញទីរ៉ូអ៊ីត។ លោកបណ្ឌិត Jailman ពន្យល់ថាជួនកាលការ hypothyroidism បណ្តាលអោយមានផលប៉ះពាល់នេះផងដែរ។ Hypothyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតមិនផលិតអ័រម៉ូនគ្រប់គ្រាន់។

ក្រចកខូង៖ យោងតាមវេជ្ជសាស្ត្រវេជ្ជបណ្ឌិតបានអោយដឹងថាការដែលមានក្រចកខូងបែបនេះគឺជាមូលហេតុនៃការខ្វះភាពលូតលាស់រីកចម្រើននៃបន្ទះក្រចក ឬការខ្វះជីវជាតិអ្វីមួយហើយវាជារឿងធម្មតាសម្រាប់អ្នកដែលមានជំងឺបែកស្រកា ឬរបកស្បែក។ ពួកគេបានបន្ថែមថាក្រចកបែបនេះអាចប៉ះពាល់ដល់មនុស្សរហូតដល់ 50% នៃអ្នកដែលមានបញ្ហានេះ។ លោកវេជ្ជបណ្ឌិត Jailman បានបង្ហាញថាប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគខូងក្រចកបែបនេះនៅលើក្រចករបស់អ្នកអ្នកគួរតែនិយាយជាមួយគ្រូពេទ្យរបស់អ្នក។

ក្រចកជ្រួញ៖ ក្រចកជ្រួញបែបនេះអាចជាករណីកម្រមួយដែលអាចកើតឡើងលើមនុស្សម្នាទូទៅ ប៉ុន្តែបើសិនជាអ្នកឃើញក្រចកអ្នកមានបញ្ហាបែបនេះវាអាចសញ្ញាថាក្រចកកំពុងតែប៉ះពាល់ពីអ្វីម្យ៉ាង និយាយឱ្យចំវាអាចកំពុងតែជួបរឿងពីខាងក្នុងរាងកាយអ្នក។ ពេលខ្លះដោយសារតែអ្នកមានជម្ងឺក្នុងខ្លួន ដូច្នេះធ្វើឱ្យក្រចកអ្នកព្យាយាមវាយប្រឆាំងទៅនឹងរោគជម្ងឺនោះ ទើបធ្វើឱ្យក្រចកដៃអ្នកទៅជាបែបនេះ។

ក្រចកប្រែពណ៌ ឬមានពណ៌ខុសធម្មតា៖ WebMD បានលើកឡើងថាការប្រែពណ៌ឬមានខ្សែបន្ទាត់ខ្មៅនៅលើក្រចកអាចជួនកាលបណ្តាលមកពីជំងឺមហារីកស្បែក ដែលជាប្រភេទជំងឺមហារីកស្បែកដ៏គ្រោះថ្នាក់បំផុត។ លោកវេជ្ជបណ្ឌិត Anthony បញ្ជាក់លម្អិតពីបញ្ហានេះដោយបញ្ជាក់ថាជំងឺមហារីកស្បែកដែលកើតចេញពីផ្នែកក្រចកគឺធ្ងន់ធ្ងរខ្លាំងហើយវាអាចបណ្តាលឱ្យមានបន្ទាត់ពណ៌ខ្មៅលើក្រចក ឬធ្វើក្រចកទាំងមូលប្រែពណ៌។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញដូចនេះ អ្នកគួរទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកភ្លាម។

ក្រចករិច ឬក្រចកដែលត្រូវបានខាំ៖ យោងតាម Medical Daily បានអោយដឹងថារោគសញ្ញានៃការខាំក្រចកនេះ ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលទាក់ទងនឹងការខុសប្រក្រតីនៃមនុស្សម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយនេះមិនមានន័យថាអ្នកដែលខាំក្រចកទាំងអស់សុទ្ធតែមានបញ្ហានេះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតជេលីម៉ាន់ ពន្យល់ថានៅពេលទំលាប់នេះធ្វើហួសប្រមាណយូរៗទៅ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបញ្ឈប់ទំលាប់មិនល្អនេះចេញ។

ក្រចកខៀវ៖ WebMD ពន្យល់ថានៅពេលក្រចករបស់អ្នកក្លាយទៅជាពណ៌ខៀវវាគឺជាសញ្ញាមួយដែលថារាងកាយអាចនឹងមិនទទួលបានអុកស៊ីហ៊្សែនគ្រប់គ្រាន់។ ដែលមូលហេតុនេះអាចបណ្តាលឱ្យមានបញ្ហាសួតនិងបញ្ហាបេះដូង។ ប្រសិនបើអ្នកសម្គាល់ឃើញថារឿងនេះកំពុងកើតឡើងជាបន្តបន្ទាប់ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។

ផ្កាក្រចក៖ មានរឿងតំណាលតៗគ្នាមួយដែលនៅជុំវិញចំណុចពណ៌សនៅលើក្រចក វាមានន័យថាកង្វះជាតិកាល់ស្យូម។ ប៉ុន្តែលោកបណ្ឌិត Anthony ពន្យល់ថានេះមិនមែនជារឿងធម្មតាទេ។ លោកបានបន្ថែមថាចំណុចពណ៌សមិនសំខាន់ខ្លាំងទេដោយសារពួកគេជារឿយៗជាលទ្ធផលនៃការប៉ះទង្គិច ដូចជាការប៉ះទង្គិច ឬវាយក្រចកម្រាមដៃរបស់អ្នកប្រឆាំងនឹងអ្វីមួយ៕

អត្ថបទល្អផ្សេងទៀត៖ មានបញ្ហាក្រចកបែបនេះមែនទេ? សាកល្បងវិធីទាំង៤នេះទៅធានាមិនខកបំណងឡើយ!

បញ្ហាស្អុយក្រចក រឺក្រិនក្រចកជាបញ្ហាមួយដែលកើតមានឡើងជារឿយៗចំពោះមនុស្សជាច្រើន។ ទោះបីជាវាមិនបង្កជាផលប៉ះពាល់អ្វីធ្ងន់ធ្ងរ វាអាចធ្វើអោយបាត់បង់សោភណ្ឌភាពជើងរបស់អ្នក ជាពិសេសមនុស្សស្រីដែលត្រូវពាក់ស្បែកជើងកែង រឺស្បែកជើងចំហរមុខជាដើម។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះក៏អាចមានវិធីកែខៃបានផងដែរ ដោយគ្រាន់តែអ្នកអនុវត្តវិធីទាំង៤យ៉ាងនេះជាការស្រេច៖

១. ទឹកខ្មេះ និងអំបិលក្រាម

វិធីទីមួយនៅក្នុងការព្យាបាលបញ្ហានេះគឺតាមរយះការលាយទឹកខ្មេះ និងអំបិលក្រាមចូលទឹកក្តៅអុនៗ រួចហើយត្រាំជើងរបស់អ្នកនៅក្នុងនោះប្រមាណជា៣០នាទី ដោយធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។ ការធ្វើបែបនេះនឹងជួយសម្លាប់មេរោគផ្សិតដែលបង្កអោយមានបញ្ហានេះបាន។

២. ម្សៅពោត

វិធីផ្សេងមួយទៀតគឺយកម្សៅពោតមកដាក់ជាមួយទឹកក្នុងបរិមាណសមមាត្រគ្នាមិនខាប់ និងមិនរាវពេក មកដាក់នៅក្នុងប្រអប់មួយ (ល្មមដាក់ឡើងជ្រលក់ត្រាំបាន) ហើយទុកជាចោលប្រហែលមួយម៉ោងដើម្បីអោយម្សៅពោតនោះរីកល្អ។ បន្ទាប់ពីរីកហើយ អ្នកអាចយកជើងត្រាំក្នុងនោះ៣០នាទី រឺយូរជាងនេះ។ ធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីបានលទ្ធផលជាទីគាប់ចិត្ត។

៣. Baking Soda និងសូដ្យូមបូរ៉ាត (ម្សៅបូរ៉ាក់)

វិធីម្យ៉ាងទៀតគឺអ្នកអាចយក Baking Soda និងសូដ្យូមបូរ៉ាត (ម្សៅបូរ៉ាក់) មកលាយចូលគ្នាអោយបានជាល្បាយខាប់មួយ។ អ្នកត្រូវលាងជើងអោយាស្អាត រួចចាប់ផ្តើមយកវាមកញីឈ្លីនៅក្រចកជើងដែលមានបញ្ហានេះ។ ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃរយះពេល២សប្តាហ៍ អ្នកនឹងឃើញលទ្ធផលដែលមិនគួរអោយជឿ។

៤. ប្រេងដូង

នៅក្នុងប្រេងដូងមានសារធាតុម្យ៉ាងឈ្មោះថាCaprylic acid ដែលសារធាតុនេះមានតួនាទីនៅក្នុងការជ្រៀតចូលទៅព្យាបាលបញ្ហានេះ។ វិធីប្រើប្រាស់គឺយកប្រេងដូងទៅលាបនៅលើក្រចកនោះរួចទុកចោលអោយស្ងួតជាការស្រាច់។ សម្រាប់វិធីមួយនេះ អ្នកអាចអនុវត្តប៉ុន្មានដងក្នុងមួយថ្ងៃក៏បានដែរ ដោយសារតែប្រេងដូងមិនមានឥទ្ធពលអ្វីដល់សុខភាពរបស់អ្នកនោះទេ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

មតិយោបល់

ពេញនិយម