បើមិនចង់ស្ដាយក្រោយទេ កុំប្រាប់រឿងទាំង ១០​ នេះឲ្យអ្នកដទៃដឹងអោយសោះ!
Connect with us

បែបផែនជីវិត

បើមិនចង់ស្ដាយក្រោយទេ កុំប្រាប់រឿងទាំង ១០​ នេះឲ្យអ្នកដទៃដឹងអោយសោះ!

ការនិយាយប្រាប់អ្នកដទៃ​ជាពិសេស​គ្រួសាររឺមិត្តភក្ដិជិតស្និទ្ធអំពីសមិទ្ធផលដែលយើងទទួលបាន ពីកំហុសដែលយើងបានសាង រឺពីអ្វីដែលបានកើតឡើង ជារឿងដែលមនុស្សភាគច្រើនតែងតែធ្វើ ប៉ុន្ដែយ៉ាងណាក្ដី យើងមិនគួរប្រាប់អ្នកដទៃគ្រប់រឿងរ៉ាវទាំងអស់នោះទេ។ ចំពោះរឿងមួយចំនួន យើងគួររក្សាការសម្ងាត់ ដោយសារការនិយាយប្រាប់អ្នកដទៃអាចធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនរបស់យើង តែតើរឿងអ្វីខ្លះដែលអ្នកមិនគួរប្រាប់ឲ្យអ្នកដទៃដឹង? ខាងក្រោមនេះជាអ្វីដែលអ្នកគួររក្សាការសម្ងាត់ជានិច្ច។

១. ផែនការរយៈពេលវែង៖ ឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនមិនប្រាប់អ្នកពីគម្រោងសម្រាប់ពេលអនាគតរបស់ពួកគេ? ដោយសារមនុស្សមានការគិតខុសគ្នា មតិយោបល់រិះគន់របស់ពួកគេលើផែនការរបស់អ្នកអាចជះឥទ្ធិពលអវិជ្ជមានទៅលើជីវិតរបស់អ្នក។

២. បញ្ហារបស់អ្នកដទៃ៖ នៅពេលដែលនរណាម្នាក់និយាយប្រាប់អ្នកពីបញ្ហារបស់ពួកគេ វាមានន័យថា ពួកគេបានទុកចិត្តលើអ្នក ដូច្នេះហើយ ចូរកុំបំផ្លាញទំនុកចិត្តរបស់ពួកគេឲ្យសោះ។ បើពួកគេមិនអនុញ្ញាតឲ្យអ្នកនិយាយទេ ដាច់ខាង ត្រូវទុកវាជាការសម្ងាត់។

៣. អំពើល្អរបស់អ្នក៖​ ការប្រព្រឹត្តអំពើល្អរឺអំពើសប្បុរសធម៌គួរតែថ្លាបរិសុទ្ធដូចទឹកចិត្តដ៏ល្អរបស់អ្នក ដូច្នេះហើយ ការនិយាយប្រាប់រឿងទាំងអស់នេះទៅកាន់អ្នកដទៃនឹងបំផ្លាញភាពបរិសុទ្ធនៃទឹកចិត្តរបស់អ្នក ហើយអ្នកដទៃអាចគិតថា អ្នកជាមនុស្សអួតក្អេងក្អាង។

៤. រឿងមិនល្អរបស់អ្នកដទៃ៖ នៅពេលដែលអ្នកចាប់ផ្តើមនិយាយអាក្រក់ពីនរណាម្នាក់ ការគិតរបស់អ្នកចំពោះគេម្នាក់នោះអាចនឹងប្រែជាអាក្រក់ទៅៗ ហើយវាអាចធ្វើឲ្យអ្នកមិនអាចមើលឃើញពីចំណុចល្អរបស់គេ។ លើសពីនេះទៅទៀត ការនិយាយពីរឿងរ៉ាវតិចតួចមិនសំខាន់ទាំងនេះក៏មិនបានជួយនរណាម្នាក់ផងដែរ។

៥. ទ្រព្យសម្បត្តិដែលអ្នកមាន៖ មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តមានរបស់ល្អៗ ប៉ុន្ដែវាមិនមានន័យថា ពួកគេសុទ្ធតែចង់ដឹងពីអ្វីដែលអ្នកមាននោះទេ ដោយសារតែការនិយាយអួតពីរឿងទាំងនេះនឹងបង្កើតជាការច្រណែនឈ្នានីស ហើយវាអាចនឹងបំផ្លាញសេចក្ដីសុខរបស់អ្នកផងដែរ៕

ប្រភព៖ Born Realist

អត្ថបទល្អផ្សេងទៀត៖ គួរអានបើមិនចង់ស្ដាយក្រោយ! រឿង ៥យ៉ាងដែលមនុស្សភាគច្រើនសោកស្ដាយពេលចាស់ទៅ!

មួយឆាកជីវិតមនុស្សមាន ១០ ឆ្នាំប៉ុន្មានដង? តែ ៥ដងក៏ឈានចូលដល់វ័យចាស់ទៅហើយ។ មនុស្សមួយចំនួនបានប្រើប្រាស់ពេលវេលាកាលនៅក្មេងមានប្រយោជន៍ ខណៈអ្នកខ្លះក៏ធ្វេសប្រហែសបណ្ដោយឱ្យពេលវេលាកន្លងហួសរហូតដល់ស្ដាយក្រោយមិនអាចជួសជុលបាន។

black and white, old man, and black n white image

ខាងក្រោមនេះយើងមកអានរឿង ៥ យ៉ាងដែលមនុស្សភាគច្រើនស្ដាយក្រោយនៅពេលពួកគាត់ចាស់ទៅ៖

១ មិនបានថែសុខភាពខ្លួនឯង៖

កាលពីនៅក្មេងមានកម្លាំងកំហែង មិនបានយកចិត្តទុកដាក់សុខភាពខ្លួន មិនបានហា់ត់ប្រាណគ្រប់គ្រាន់ ធ្វើការច្រើនហួស បរិភោគអាហារមិនល្អសម្រាប់សុខភាព ជក់បារី ផឹកស្រាច្រើន ជាដើម។ លុះដល់ចាស់ទៅទ្រព្យសម្បត្តិទាំងប៉ុន្មានមិនអាចចាយដោយសប្បាយចិត្ត ឬត្រូវចំណាយលើជម្ងឺសឹងទាំងអស់។

២ មិនបានថ្នាក់ថ្នមមនុស្សដែលខ្លួនស្រឡាញ់គ្រប់គ្រាន់៖

មិនថាជាគូស្នេហា ឬក្រុមគ្រួសារ  ឪពុកម្ដាយ​ បើអ្នកមិនបានបង្ហាញក្ដីស្រឡាញ៉ទៅពួកគាត់នៅពេលដែលអ្នកនៅក្មេង នោះពេលអ្នកចាស់ទៅមិនប្រាកដថាពួកគេនៅតែមានវត្តមានទៀតនោះទេ។ ពេលនោះទោះស្ដាយក្រោយក៏គ្មានប្រយោជន៍អ្វីដែរ។

៣ មិនបានចែករំលែកចំណេះដឹងខ្លួនទៅមនុស្សជាន់ក្រោយ៖

មិនថាយើងចេះដឹង និងមានបទពិសោធន៍ច្រើនយ៉ាងណាទេ បើសិនណាមិនចែករំលែកទៅមនុស្សជាន់ក្រោយ ដូចជាកូនចៅ ឬអ្នកដទៃ នោះអ្វីដែលយើងមានវានឹងរលប់បន្តិចម្ដងៗនៅពេលដែលយើងកាន់តែចាស់កាន់តែភ្លេចភ្លាំង ហើយវានឹងរលាយបាត់ពេលដែលយើងបាត់បង់ពីលោកនេះទៅ។

៤ មិនហ៊ានដើរចេញពីការងារដែលខ្លួនមិនពេញចិត្ត៖

អ្នកខ្លះសុខចិត្តចំណាយពេលវេលាមានតម្លៃធ្វើការដែលខ្លួនមិនសូវពេញចិត្តស្ទើរមួយជីវិត ដោយសារខ្វះជំនឿចិត្តដើរចេញដើម្បីឈោងចាប់ការងារដែលប្រសើរជាងនោះ។ ដល់ពេលចាស់ទៅក៏កើតវិបត្តិនឹកស្ដាយ ម្យ៉ាងត្រូវធ្វើការដោយតប់ប្រមល់រាល់ថ្ងៃ ម្យ៉ាងមិនបានរីកចម្រើនលូតលាស់នឹងការងារ។

៥ មិនបានតស៊ូ ព្យាយាមអស់ពីកម្លាំងកាយចិត្តកាលនៅក្មេង៖

កាលនៅក្មេងពេញកម្លាំង ពេញប្រាជ្ញាបែរជាបណ្ដោយខ្លួនសប្បាយរីករាយនឹងជីវិតហើយឆាប់បោះបង់ការងារដែលលំបាក ដោយគិតថាមិនសមសមត្ថភាពខ្លួន។ ដល់ចាស់ទៅទើបសួរខ្លួនឯង៖ “បើខំឱ្យខ្លាំងមិនដឹងពេលនេះបានរីកចម្រើនយ៉ាងណាទេ?”

បើបានអានហើយសូមប្រិយមិត្តពិចារណាសួរខ្លួនឯងថាតើបានប្រព្រឹត្តិចំណុចណាមួយខាងលើទេ បើធ្លាប់អាចចៀសវាងកំហុសឆ្គងទាំងនេះឥឡូវភ្លាមៗដើម្បីគេចផុតពីការសោកស្ដាយពេលចាស់ទៅ៕

មតិយោបល់

ពេញនិយម