អ្នកនៅតែល្ងីល្ងើ បើសិនជាអ្នកមិនព្រមដើរចេញពីតំបន់សុវត្ថិភាពនៃជីវិតរបស់អ្នក
Connect with us

បែបផែនជីវិត

អ្នកនៅតែល្ងីល្ងើ បើសិនជាអ្នកមិនព្រមដើរចេញពីតំបន់សុវត្ថិភាពនៃជីវិតរបស់អ្នក

ជីវិតមនុស្សយើងម្នាក់ៗមិនមែនកើតមកសុទ្ធតែអស្ចារ្យ និងមានអ្វីៗគ្រប់យ៉ាងនោះទេ យើងម្នាក់ៗសុទ្ធតែត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីធ្វើបានរឿងទាំងនោះ ទទួលបានជោគជ័យទាំងនោះ។ ប៉ុន្តែមុននឹងបានរឿងរ៉ាវជោគជ័យអស់ទាំងនោះ គឺទាមទារឱ្យយើងដើរចេញពីអ្វីដែលហៅថា តំបន់សុវត្ថិភាព ឬជារឿងភ័យខ្លាចរបស់យើងជាមុនសិន។ យ៉ាងណាមិញគឺនៅមានមនុស្សជាច្រើនដែលនៅតែភ័យខ្លាច និងមិនហ៊ានដើរចេញពីរឿងអស់ទាំងនោះ ឬមិនហ៊ានធ្វើរឿងដែលខ្លួនមិនដែលធ្វើពីមុនមក។ ដូច្នេះ ជាដំបូងអ្នកគួរតែ៖

១. ចេញពីចំណុចចាប់ផ្ដើម

នៅក្នុងទ្រឹស្តីការចាប់ផ្ដើម គឺការឈានជើងចេញទៅកាន់ពិភពលោកខាងក្រៅ ជាដំបូងវាអាចជាការពិបាកបន្តិច ឩទាហរណ៏ ដូចជាការចង់កែប្រែខ្លួនឯង ចង់បានខ្លួនស្អាត ជាដំបូងអ្នកត្រូវចាប់ផ្ដើមទៅកន្លែងហាត់ប្រាណ ថ្ងៃដំបូងប្រាកដជាពិបាកសម្រាប់អ្នក វានឹងត្រូវការខិតខំខ្លាំង ការប្តេជ្ញាខ្លាំងចេញពីខ្លួនអ្នក។

២. ការដាក់ខ្លួនអ្នកទៅក្នុងបរិយាកាសថ្មី

នេះសំដៅទៅការធ្វើអ្វីថ្មីសម្រាប់ខ្លួនឯង ធ្វើអ្វីដែលអ្នកមិនដែលធ្វើពីមុន អ្វីដែលជាការភ័យខ្លាចរបស់អ្នក។ ការទៅទីកន្លែងថ្មី ទៅញ៉ាំអាហារកន្លែងថ្មី ឬកន្លែងចម្លែក ទៅទស្សនាកម្មវិធីដែលអ្នកមិនចូលចិត្តពីមុនមក។ ការធ្វើបែបនេះ វានឹងធ្វើឱ្យអ្នកអាចដើរទាន់សម័យនឹងគេ អាចយល់ដឹងកាន់តែច្រើនពីសង្គមខាងក្រៅ។


៣. កុំជ្រើសរើសជម្រើសណាដែលស្រួលៗពេក

បើសិនជាអ្នកប្តេជ្ញាថាអ្នកនឹងដើរចេញពីតំបន់សុវត្ថិភាពរបស់អ្នកហើយ អ្នកគួរតែធ្វើអ្វីដែលជាភាពភ័យខ្លាចរបស់អ្នកពីមុនមក កុំជ្រើសរើសធ្វើរឿងអ្វីដែលស្រួលៗ ឬដដែលៗពេល ធ្វើអ្វីដែលអាចជាការប្រថុយ ឬអ្វីដែលមានភាពរំជើបរំជួលដល់អ្នក ដែលមិនធ្លាប់ពីមុនមក។

៤. ជ្រើសរើសទំលាប់ថ្មីៗ ប្លែកៗ

អ្នកគួរតែបោះចោលទំលាប់ចាស់ៗ ដដែលៗ របស់អ្នក ដែលមិនអាចផ្ដល់ជាបទពិសោធន៏ដល់ជីវិតអ្នក គួរតែជ្រើសរើសទំលាប់ណាដែលមានប្រយោជន៏ជាងមុន អ្វីដែលថ្មី ដែលល្អសម្រាប់ខ្លួនអ្នក ដែលអាចឱ្យអ្នកអភិវឌ្ឍន៏ខ្លួនទៅមុខបាន និងបានរៀនពីមេរៀនជីវិតថ្មីៗ ទើបប្រសើរ។

៥. កុំស៊ាំញ៉ាំច្រើន

ក្នុងការសម្រេចចិត្ត ឬការជ្រើសរើសអ្វីមួយ បើអ្នកចង់ផ្លាស់ប្តូរជីវិតអ្នកឱ្យប្រសើរជាងមុន និងចាកចេញពីភាពភ័យខ្លាចបាន អ្នកកុំគួរនៅស៊ាំញ៉ាំក្នុងការជ្រើសរើស កុំគិតច្រើន ដែលនាំឱ្យស្មុគស្មាញច្រើន បើថាត្រូវធ្វើ គឺធ្វើ បើអត់គឺអត់។ មិនមែនថាវាជាជម្រើសស្លាប់រស់យ៉ាងណានោះទេ។

៦. និយាយយល់ព្រមឱ្យបានញឹកញាប់

បើអ្នកសម្រេចចិត្តថាដើរចេញហើយ អ្នកត្រូវមានភាពក្លាហានជានិច្ច អ្នកត្រូវហ៊ាននិយាយយល់ព្រមឱ្យបានញឹកញាប់ មិនថារឿងអ្វីឡើយ ជាពិសេស រឿងដែលអ្នកគិតថាផ្ដល់ផលប្រយោជន៏សម្រាប់អ្នក ដូចជា ការទទួលគម្រោងថ្មី ការងារថ្មីៗ មុខងារថ្មីៗជាដើម ព្រោះវាជាឱកាសការងារដ៏ធំធេងសម្រាប់ជីវិតអ្នក។

៧. ចេះស្ម័គ្រចិត្ត

កុំមានការភ័យខ្លាចអ្វីទៀត កុំគិតច្រើន កុំខ្លាចគំនិតអ្នកដទៃច្រើន អ្នកត្រូវតែសម្រេចចិត្តសម្រាប់ខ្លួនឯង ហ៊ានស្ម័គ្រចិត្តធ្វើអ្វីដែលខ្លួនចង់ធ្វើ ដែលខ្លួនស្រលាញ់ កុំលាក់ចិត្ត គំនិតរបស់អ្នក មានអ្វីអ្នកត្រូវតែបញ្ចេញវាឱ្យអស់ ដើម្បីជាការអភិវឌ្ឍន៏ខ្លួន។

៨. ក្លាហាន ហ៊ាន សំដៅឆៅ

បើឃើញស្រីស្អាត ចង់និយាយជាមួយគេ កុំខ្លាចច្រើន ត្រូវនិយាយជាមួយគេ។ ទិញកាហ្វេ កុំខ្លាច សួររកការបញ្ចុះតម្លៃផ្សេងៗពីអ្នកលក់។ បើសិនជាទាក់ខ្សែភ្នែកជាមួយអ្នកណាម្នាក់ ត្រូវហ៊ានសំឡឹងទាល់តែគេគេចមុខចេញ។ ហើយមួយវិញទៀត គឺជៀសវាងការរកលេសដាក់ខ្លួនឯងជាដាច់ខាត ព្រោះវានៅតែធ្វើឱ្យកំសាក និងភ័យខ្លាចដដែលៗ។

៩. ត្រូវចងចាំថាថ្ងៃស្អែកជាថ្ងៃថ្មី

ថ្ងៃថ្មីគឺជាពេលវេលាមួយ ដែលមនុស្សម្នាក់ៗអាចអភិវឌ្ឍន៏ខ្លួនឯងបាន ជាឱកាសថ្មីសម្រាប់យើងចាប់ផ្ដើមសារជាថ្មី ឬបន្តដំណើរទៅមុខក្នុងការធ្វើអ្វីមួយ ការហាត់រៀន ឬការទទួលយកបទពិសោធន៏នៃជីវិតផ្ទាល់ខ្លួន ដូច្នេះ អ្នកមិនត្រូវអស់សង្ឃឹមជាដាច់ខាត អ្វីៗគឺអាចកើតឡើងជានិច្ចត្រូវចងចាំ គេធ្វើបាន យើងក៏អាចធ្វើបានដូចគ្នា៕

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ថា បើសិនជាអ្នកចង់រស់នៅជីវិតដែលជាខ្លួនឯងនោះ ត្រូវតែបោះបង់រឿងទាំងនេះចោល

ពេលខ្លះបើសិនជាយើងចង់បានជោគជ័យនឹងរឿងអ្វីមួយ ឬចង់ក្លាយខ្លួនជាមនុស្សម្នាក់ ដែលអ្នកតែងតែរំពឹងទុកនោះ អ្នកមិនមែនសុទ្ធតែត្រូវធ្វើរឿងផ្សេងៗថែមនោះទេ ពេលខ្លះកាលដែលចង់ក្លាយជាមនុស្សម្នាក់ដែលអ្នកធ្លាប់ស្រម៉ៃនោះ អ្នកក៏ត្រូវតែបោះបង់ចោលនូវរឿងមួយចំនួនផងដែរ។ ជាការពិតណាស់ វាមានរឿងខ្លះដែរ ដែលអ្នកត្រូវតែបោះបង់វាចោល ដើម្បីសម្រេចបានអ្វីដែលអ្នកធ្លាប់ប្រាថ្នាកន្លងមក។ តួយ៉ាង មនុស្សយើងម្នាក់ៗក៏មាននិយមន័យខុសគ្នាទៅកាន់ភាពជោគជ័យ ប៉ុន្តែរឿងជាច្រើនដែលត្រូវគេបោះបង់ចោលក្នុងការសម្រេចជោគជ័យគឺក៏មានសភាពប្រហាក់ប្រហែលគ្នាដែរ។

LetGoFeature

. បោះបង់របៀបរស់នៅដែលមិនល្អចេញ

ប្រសិនបើអ្នកចង់ទទួលបានអ្វីមួយនៅក្នុងជីវិត អ្វីៗគឺចាប់ផ្តើមពីសុខភាពរបស់អ្នក។ ដំបូងអ្នកត្រូវថែរក្សាខ្លួនអ្នកហើយមានរឿងពីរដែលអ្នកត្រូវចងចាំ: របបអាហារដែលមានសុខភាពល្អនិងសកម្មភាពរាងកាយរបស់អ្នក។

. បោះបង់ចោលផ្នត់គំនិតរយៈពេលខ្លី

មនុស្សដែលទទួលបានភាពជោគជ័យតែងតែកំណត់គោលដៅរបស់គេរយៈពេលវែង ហើយពួកគេដឹងថាគោលបំណងទាំងនេះជាលទ្ធផលនៃទម្លាប់រយៈពេលខ្លីដែលពួកគេត្រូវធ្វើរាល់ថ្ងៃ។ ការដែលមានគោលបំណងច្បាស់លាស់ ហើយចេះគិតវែងឆ្ងាយគឺជាមាគ៌ាដ៏ប្រសើរសម្រាប់ភាពជោគជ័យ។

What to give up?

. បោះបង់ការលេងសើចតិចតួចចោល

ប្រសិនបើអ្នកមិនដែលចេះឆ្លៀតឱកាសដ៏អស្ចារ្យ ឬអនុញ្ញាតឱ្យក្តីសុបិន្តរបស់អ្នកក្លាយទៅជាការពិតនោះទេ អ្នកនឹងមិនបានប្រើសក្តានុពលពិតរបស់អ្នកនោះទេ។ ហើយពិភពលោកនឹងមិនទទួលបានប្រយោជន៍ពីអ្វីដែលអ្នកអាចសម្រេចបាននោះទេ។ ដូច្នេះ អ្នកត្រូវបញ្ចេញសំលេងនៃគំនិតរបស់អ្នកកុំខ្លាចក្នុងការ ‘បរាជ័យ’ ហើយពិតណាស់កុំខ្លាចក្នុងការទទួលជោគជ័យ។

. ឈប់យកលេស

មនុស្សដែលទទួលបានជោគជ័យដឹងថាពួកគេទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ។ មិនថាចំណុចចាប់ផ្ដើមមានភាពទន់ខ្សោយឬភាពបរាជ័យពីមុនក៏ដោយ។ ការដឹងថាអ្នកមានទំនួលខុសត្រូវចំពោះអ្វីដែលនឹងកើតមានឡើងក្នុងជីវិតរបស់អ្នកគឺគួរឱ្យសរសើរនិងរំភើបណាស់។ ហើយនៅពេលដែលអ្នកធ្វើនោះវានឹងក្លាយជាមធ្យោបាយតែមួយគត់ដែលអ្នកអាចទទួលបានជោគជ័យ ពីព្រោះការដោះសារមានកំណត់ ហើយវាមិនអាចរារាំងយើងមិនឱ្យរីកលូតលាស់ដោយខ្លួនឯងនិងដោយវិជ្ជាជីវៈបានឡើយ។

What to give up?

. បោះចោលផ្នត់គំនិតដែលនៅថេរ

ចង់រស់នៅជីវិតមួយដែលជាខ្លួនឯង ដែលជារបស់អ្នក និងការជោគជ័យដែលមិនធ្លាប់មាន អ្នកត្រូវតែបោះបង់ចោលនូវគំនិតសុញរបស់អ្នកចេញ អ្នកត្រូរតែចេះអភិវឌ្ឍន៏ខ្លួន។ បុគ្គលដែលជោគជ័យតែងតែដឹងពីការវិនិយោគពេលវេលា និងកម្លាំង ប្រាជ្ញា គំនិតរបស់ពួកគេ ដើម្បីដើរទៅមុខ។

. បោះបង់ការជឿទៅលើវេទមន្ត

មនុស្សដែលមានភាពជោគជ័យ និងចេះរស់នៅជីវិតរបស់ពួកគេ គឺគេមិនដែលជឿលើអភូតហេតុ ឬវេទមន្តឡើយ យ៉ាងណាមិញ គេជឿលើការអភិវឌ្ឍន៏បន្តិចម្តងៗរបស់ពួកគេ ទោះវាជាការធ្វើអ្វីមួយតិចតូចក៏ដោយ វាគឺជាចំណែកនៃភាពជោគជ័យរបស់ពួកគេដែរ ដូច្នេះ គេមិនដែលប្រងើយកន្តើយលើរឿងតូចតាចងាយៗឡើយ។

What to give up?

. បឈ្ឈប់ផ្នត់គំនិតឥតខ្ចោះ

គ្មានអ្វីមួយដែលឥតខ្ចោះនោះទេ ផ្ទុយទៅវិញ អ្វីៗតែងតែមានកំហុស មនុស្សគ្រប់រូបតែងតែធ្លាប់ធ្វើខុសគ្រប់គ្នាៗ ប៉ុន្តែទោះជាយ៉ាងណា ត្រូវចាំថាកំហុសទាំងនោះគឺជាមេរៀនមួយនៃភាពជោគជ័យ ជាស្ពានឆ្លងដ៏សំខាន់មួយ ហើយទទួលស្គាល់កំហុសគឺជារឿងសំខាន់មួយ ហើយការដែលព្រមអភិវឌ្ឍន៏ខ្លួនឯងក៏ប្រសើរផងដែរ។

.​ ឈប់ធ្វើរឿងច្រើនក្នុងពេលតែមួយជ្រើសរើសរឿងណាមួយ ហើយផ្តោតសំខាន់ ប្រឹងប្រែងធ្វើឱ្យបានជោគជ័យ គឺជារឿងប្រសើរមួយនៅពីក្រោយភាពជោគជ័យ ភាពជាខ្លួនឯង ជៀសជាងការដែលធ្វើអ្វីៗតិច ច្រើនមុខ ហើយមិនទទួលបានផលប្រយោជន៏ និងជោគជ័យទាល់តែសោះ។

. កុំមានមហិច្ចតាលោភលន់ហួសហេតុពេក

អ្នកត្រូវតែដឹងថា រឿងអ្វីសំខាន់សម្រាប់អ្នក រឿងអ្វីមិនសំខាន់ មួយវិញទៀត អ្នកក៏ត្រូវគិតដែរថា រឿងណាខ្លះដែលអ្នកអាចគ្រប់គ្រងបាន រឿងណាគ្រប់គ្រងមិនបាន ដូច្នេះ អ្នកត្រូវតែជ្រើសរើសអ្វីដែលចាំបាច់សម្រាប់អ្នក ហើយក៏ជាអ្វីដែលអ្នកអាចគ្រប់គ្រងបានផងដែរ។

What to give up?

១០. បោះបង់ចោលអ្វីដែលមិនចាំបាច់សម្រាប់គោលបំណងអ្នក

មិនថាវាជាមនុស្ស ជាមិត្តភ័ក្រ ជាសកម្មភាពណាមួយ ឬរបស់ណាមួយ បើសិនជាវាមិនចាំបាច់សម្រាប់គោលបំណងអ្នកទេ អ្នកមិនត្រូវទុកវាទៀតនោះទេ បោះបង់វាចោល ផ្តោតលើតែរបស់សំខាន់ ដែលជាភាគធំនៃបញ្ហាបានហើយ។

១១. បោះបង់មនុស្សដែលមិនគប្បីចោលទៅចុះ

ការចម្រាញ់មនុស្សដែលគប្បីសម្រាប់ជីវិតអ្នកក៏ជារឿងមួយផងដែរ សម្រាប់ភាពជោគជ័យ និងការរស់នៅរបស់អ្នក តួយ៉ាងមនុស្សអាក្រក់ត្រូវតែកំចាត់ចោលឱ្យអស់។

What to give up?

១២. កុំព្យាយាមរស់នៅដើម្បីអ្នកដទៃ

គឺវាមានន័យថា អ្នកមិនចាំបាច់រស់នៅដើម្បីតែផ្គាប់ចិត្តអ្នកដទៃឡើយ អ្នកមិនអាចឱ្យមនុស្សទាំងមួយផ្សារមកទិញរបស់អ្នកតែម្នាក់បានឡើយ រៀនទទួលស្គាល់ការចិត្ត បើកចិត្តឱ្យទូលាយទៅកាន់មនុស្សជុំវិញខ្លួន។

១៣. បោះបង់ភាពអាស្រ័យរបស់អ្នកលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងទូរទស្សន៍

What to give up?

ការញៀន ឬពឹងផ្អែកពេកទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងទូរទស្សន៍ ដោយភាពអន្ទះអន្ទែងគឺជាជំងឺនៃសង្គមសព្វថ្ងៃនេះ។ ទាំងពីរនេះមិនគួរត្រូវបានប្រើជាការគេចចេញពីជីវិតរបស់អ្នកឬគោលដៅរបស់អ្នកនោះទេ។ លុះត្រាតែគោលដៅរបស់អ្នកពឹងផ្អែកលើរឿងទាំងនោះ យ៉ាងណាអ្នកក៏គួរតែកាត់បន្ថយ (ឬលុបបំបាត់ចោល) ការពឹងផ្អែករបស់អ្នកទៅលើពួកគេនិងដឹកនាំពេលវេលានោះឆ្ពោះទៅរកអ្វីដែលអាចធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើងជាងនេះ៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង