ធ្វើយ៉ាងណាបង្រៀនខ្លួនអ្នកកុំឱ្យមានការព្រួយបារម្ភឥតឈប់ឈរ
Connect with us

បែបផែនជីវិត

ធ្វើយ៉ាងណាបង្រៀនខ្លួនអ្នកកុំឱ្យមានការព្រួយបារម្ភឥតឈប់ឈរ

វាមានវិធីសាស្រ្តមួយចំនួនដែលអាចជាការបង្ហាត់បង្រៀនខួរក្បាលរបស់អ្នកកុំឱ្យមានការបារម្ភឥតឈប់ឈរ ដែលជាការរំខានយ៉ាងខ្លាំងនៃជីវិតប្រចាំថ្ងៃ និងការធ្វើអ្វីផ្សេងៗទៀត។ ការព្រួយបារម្ភគឺជារឿងមួយដែលមិនល្អ ដែលអាចប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង ទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយវាក៏អាចធ្វើឱ្យកើតទៅជាជម្ងឺផ្សេងៗផងដែរ។ ការបារម្ភគឺមិនល្អឡើយ ព្រោះវាជារឿងដែលមិនច្បាស់លាស់មួយ ជារឿងដែលមិនអាចគ្រប់គ្រងបានដោយងាយ ដូច្នេះខាងក្រោមជាវិធីសាស្រ្តងាយៗដែលអ្នកអាចអនុវត្តតាម ដើម្បីបង្ហាត់បង្រៀនខួរក្បាលអ្នកឱ្យស្រឡះ កុំឱ្យមានការបារម្ភដែលឥតឈប់ឈរទាំងនោះ។

ជាដំបូងដើម្បីកាត់បន្ថយការបារម្ភទាំងនោះ អ្នកត្រូវចាប់ផ្ដើមពីការសរសេរ។ វានឹងធ្វើចិត្តអ្នកស្រឡះជាងមុន វាអាចរៀបចំការគិតរបស់អ្នក ក៏ដូចជាអាចបង្កើនការចងចាំរបស់អ្នកទៀតផង។ ដូច្នេះ បើអ្នកមានការបារម្ភ អ្នកត្រូវសរសេររឿងរ៉ាវដែលធ្វើឱ្យអ្នកបារម្ភ ភ័យព្រួយនោះចូលក្រដាសសៀវភៅ ឬទូរស័ព្ទរបស់អ្នក។ ការសរសេររឿងទាំងនោះចេញមក អាចកាត់បន្ថយរឿងរ៉ាវស្មុកស្មាញទាំងនោះចេញពីចេញចិត្តអ្នក ដូចអ្នកយករឿងនោះទៅប្រាប់អ្នកណាម្នាក់ដូច្នោះដែរ។ ជាមួយគ្នាផងដែរនៅពេលអ្នកសរសេរ អ្នកក៏អាចរកដំណោះស្រាយដល់រឿងទាំងនោះផងដែរ។

សម្អាតរបស់របរដែលរញ៉េរញ៉ៃចេញពីមុខអ្នកឱ្យអស់ ជាពិសេសនៅកន្លែងគេង បរិវេណពូក ឬសម្អាតបន្ទប់ទាំងមូល ពីព្រោះភាពស្មុគស្មាញដែលមាននៅក្នុងបន្ទប់អ្នកក៏អាចបង្កជាអារម្មណ៏មិនល្អ អារម្មណ៏បារម្ភព្រួយមួយដែរ។

ទីពីរវិញទៀត គឺការធ្វើសមាធិ។ សមាធិជួយឱ្យចិត្តអ្នកស្ងប់ជាងមុន ជួយឱ្យអ្នកសម្អាតអារម្មណ៏ស្មុគស្មាញចេញពីចិត្ត ការសមាធិចំណាយពេលតែបន្តិចប៉ុណ្ណោះ ដូច្នេះវាមិនរំខានពេលវេលាអ្នកប៉ុន្មានទេ។

យោងតាមការស្រាវជ្រាវនៅក្នុង វេជ្ជសាស្រ្តចិត្តសាស្ត្រមួយ ការធ្វើសមាធិគឺមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ការកាត់បន្ថយការថប់អារម្មណ៍សម្រាប់បុគ្គល ជាពិសេសអ្នកដែលរកឃើញថាខ្លួនឯងតែងមានអារម្មណ៏មិនល្អ និងបារម្ភជានិច្ចឥតឈប់ឈរ។ យ៉ាងហោចណាស់ ក្នុងមួយថ្ងៃអ្នកគួរតែបង្វែរការគិតរបស់អ្នកពីរឿងទាំងនោះ ទៅគិតអ្វីដែលល្អៗជាងនោះ រឿងដែលធ្វើឱ្យអ្នកសប្បាយចិត្តជំនួសវិញ រឿងដែលតែងតែកើតមានក្នុងចិត្តអ្នកជារឿយៗដោយមិនដឹងខ្លួនហើយរំខានត្រូវបោះចោល និងគិតរឿងអ្វីផ្សេងដែលនៅចំពោះមុខ។ អ្នកអាចអនុវត្តដោយឈប់គិតពីវា ត្រឹម ៣០ វិនាទី ក្នុងមួយថ្ងៃ ហើយធ្វើវាពីរ ទៅ បីដង ដដែលៗ យូរៗទៅវានឹងធ្វើឱ្យអ្នកទំលាប់ឈប់គិតពីរឿងនោះហើយ។

វាក៏ជួយដល់ខួរក្បាលរបស់អ្នកកុំឱ្យមានភាពនឿយហត់នឹងការគិតដដែលៗនោះផងដែរ វាជួយបំបាត់ស្ត្រេសពីអ្នក។

ទីបីវិញគឺការធ្វើលំហាត់ប្រាណជាប្រចាំ។ ទោះបីវាជាការទៅក្លឹបហាត់ប្រាណ ឬជាការដើរតិចៗ ឬរត់តិចៗ វាសុទ្ធតែជួយកាត់បន្ថយការបារម្ភពីចិត្តអ្នក ហើយក៏ផ្ដល់ថាមពលល្អៗដល់រាងកាយយើងផងដែរដូចជា ធ្វើឱ្យរាងកាយមាំមួន និងធ្វើឱ្យអ្នកសប្បាយចិត្តឡើយវិញ។ ហាត់ប្រាណក៏ជួយទ្រទ្រង់សុខភាពយើងទាំងមូលផងដែរ ដូចជាជួយគ្រប់សម្ពាធឈាមជាដើម។

វាទ្រទ្រង់ដល់ខួរក្បាលយើង ការគិតរបស់យើង និង ផ្ដល់ភាពខ្លាំង ភាពឈ្លាសវៃ ជួយសម្រួលអារម្មណ៏តានតឹង និងបារម្ភចេញពីយើង ក៏ដូចជាការគេងរបស់យើងផងដែរ។ បើការបូកបញ្ចូលគ្នារវាងការហាត់ប្រាណ និង ការធ្វើសមាធិទៀតនោះកាន់តែប្រសើរ ហើយដែលធ្វើវានៅកន្លែងដែលពោរពេញដោយធម្មជាតិ ព្រៃឈើស្រស់ស្អាត ជុំវិញក៏ល្អប្រសើរផងដែរសម្រាប់ការកាត់បន្ថយអារម្មណ៏ព្រួយបារម្ភទាំងនោះ៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកធ្លាប់ជួបនូវអារម្មណ៏តប់ប្រមល់បន្ទាប់ពីក្រោកពីគេងដែរឬទេ??? កុំភ័យព្រួយបារម្ភឡើយ ខាងក្រោមនេះសុទ្ធតែជាដំណោះស្រាយ

យើងជឿថា មនុស្សភាគច្រើនមិនមែនជាមនុស្សដែលចូលចិត្តពេលវេលាពេលព្រឹកនោះទេ ជាធម្មតាយើងបានលឺហើយថា មនុស្សភាគច្រើនបានរអ៊ូពីភាពខ្ជិលច្រអូសរបស់ខ្លួន បន្ទាប់ពីក្រោកពីគេង រអ៊ូពេលអារម្មណ៏តប់ប្រមល់របស់ពួកគេ ហើយយើងជឿថាអ្នកកំពុងតែអាននេះ ក៏ធ្លាប់ជួបរឿងទាំងអស់នោះដែរ ប៉ុន្តែយ៉ាងណាមិញ កុំបារម្ភអ្វីឡើយ ថ្ងៃនេះយើងនឹងប្រាប់ពីវិធីដោះស្រាយ និងគេចពីបញ្ហាទាំងនោះ ពីជីវិតរបស់អ្នក។

១. ធ្វើលំហាត់ប្រាណ

ក្រោយពីក្រោកពីគេងភ្លាមបើដឹងថាអ្នកកំពុងតែមានអារម្មណ៏មិនល្អហើយ មានអារម្មណ៏តប់ប្រមល់ នៅមិនសុខ ឬមិនសប្បាយចិត្ត អ្នកអាចចំណាយពេលបន្តិច ធ្វើលំហាត់ប្រាណ បញ្ចេញញើស បញ្ចេញភាពធុញថប់ពីក្នុងខ្លួន។

២. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

Get rid of morning anxiety

ដើម្បីការពារអារម្មណ៏តប់ប្រមល់ឱ្យកើតឡើងលើយើងជាញឹកញាប់ ក្រោយពីក្រោកពីគេងព្យាយាមឈប់គិតពីអ្នកដទៃ ឈប់គិតថាគេល្អជាងខ្លួន ឈប់បង្អាប់ខ្លួនឯង ហើយបែរមកលើកទឹកចិត្តខ្លួនឯង ហើយគិតអ្វីដែលជារឿងវិជ្ជមានមកលើខ្លួនយើង។

៣. រកចំណុចចាប់ផ្ដើមនៃអារម្មណ៏មិនល្អនោះ

Get rid of morning anxiety

បើភ្លាមៗនោះយើងមានអារម្មណ៏មិនល្អ យើងត្រូវគិតរកចំណុចចាប់ផ្ដើមនៃអារម្មណ៏នោះ ថាវាកើតឡើងដោយសារអ្វី កើតពីណា បន្ទាប់ពីរកឃើញមូលហេតុហើយយើងត្រូវ បោះបង់វាចោល រួចផ្លាស់ប្តូរការគិតរបស់ខ្លួនឯងជាប្រញាប់។

៤. ត្រូវចងចាំថា អ្វីៗអាចផ្លាស់ប្តូរបាន

បើសិនជាយើងមានអារម្មណ៏ស្មុគស្មាញ មិនស្រលះចិត្ត ឬបារម្ភពីរឿងអ្វីមួយដែលកើតឡើង យើងត្រូវចាំថាថ អ្វីៗសុទ្ធតែអាចផ្លាស់ប្តូរបាន បើសិនជាយើងចង់ប្តូរវា មិនថាអ្វីៗក៏ដោយ ព្រោះវានឹងកើតចេញពីខ្លួនយើងផ្ទាល់។

៥. ត្រូវមានភាពស្មោះត្រង់

មិនថាជាមួយអ្នកណា មិត្តភ័ក្រ ឬក្រុមគ្រួសារ ឬខ្លួនឯងក៏ដោយ យើងត្រូវមានភាពស្មោះត្រង់ជានិច្ច ព្រោះវានឹងមិនធ្វើឱ្យយើងមានការព្រួយបារម្ភនៅពេលក្រោយ នៅពេលដែលយើងកុហកគេ ភាពស្មោះត្រង់នឹងផ្ដល់ឱ្យយើងនូវភាពវិជ្ជមានក្នុងជីវិត និងការរស់នៅប្រចាំថ្ងៃ។

៦. បញ្ចេញពីអារម្មណ៏របស់យើង

Get rid of morning anxiety

ពេលខ្លះកាលដែលយើងមិនមានការលាក់បាំងរឿងច្រើននៅក្នុងចិត្តក៏អាចជួយឱ្យយើងមិនមានភាពតប់ប្រមល់ ឬនៅមិនសុខភាពឡើយ បើយើងបញ្ចេញឱ្យអស់ទៅ វាធ្វើឱ្យយើងស្រលះចិត្តជាងមុន។

៧. អនុវត្តសមាធិ

Get rid of morning anxiety

រាល់ពេលព្រឹកបន្ទាប់ពីក្រោកពីគេង យើងអាចអនុវត្តការសមាធិ ដើម្បីជំរះចិត្ត ធ្វើចិត្តឱ្យស្រស់ថ្លាឡើងវិញ សមាធិនឹងបំបាត់ភាពស្មុគស្មាញពីក្នុងខ្លួនយើង ធ្វើឱ្យយើងចិត្តត្រជាក់ មិនតប់ប្រមល់រាល់ពេលព្រឹក។

៨. ផ្លាស់ប្តូរទំលាប់មិនល្អចេញ

Get rid of morning anxiety

ពេលខ្លះបើយើងនៅតែធ្វើទំលាប់ប្រចាំថ្ងៃដដែលៗ អាចធ្វើឱ្យយើងមានអារម្មណ៏ស្មុគស្មាញក្នុងចិត្ត ឬធុញទ្រាន់ ដូច្នេះបើវាកើតឡើង យើងត្រូវចេះបត់បែន តាមកាលៈទេសៈ ផ្លាស់ប្តូរទំលាប់ដែលធ្វើឱ្យយើងស្មុគស្មាញចេញ៕

មតិយោបល់

ពេញនិយម