ភាពខុសគ្នាដ៏គួរឲ្យកត់សម្គាល់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង
Connect with us

ថ្មីៗ

ភាពខុសគ្នាដ៏គួរឲ្យកត់សម្គាល់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ប្រធានបទអន្តរជាតិមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាកប្រជាជនទូទៅនាពេលថ្មីៗនេះគឺ ជំនួបប្រវត្តិសាស្រ្តរវាងប្រទេសកូរ៉េទាំងពីរ ពោលគឺសាធារណរដ្ឋកូរ៉េ រឺកូរ៉េខាងត្បូង និង សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េ ដែលយើងស្គាល់ថាជាកូរ៉េខាងជើង។ បើទោះបីជាជនជាតិកូរ៉េដូចគ្នាក្ដី ប្រទេសទាំងពីរនេះមានភាពខុសគ្នាជាច្រើន ជាហេតុធ្វើឲ្យគេយល់ឃើញថា ការរួបរួមរវាងប្រទេសទាំងពីរទៅជាប្រទេសកូរ៉េតែមួយអាចជារឿងពិបាក។ ចង់ដឹងទេថា តើប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើងមានភាពខុសគ្នាដូចម្ដេចខ្លះ? ខាងក្រោមនេះជាចំណុចគួរឲ្យកត់សម្គាល់មួយចំនួនរវាងប្រទេសទាំងពីរ។

១.  អាយុសង្ឃឹមរស់៖ បើយោងតាមទិន្នន័យនៃធនាគារពិភពលោកឆ្នាំ ២០១៦ ប្រជាជនកូរ៉េខាងត្បូងជាមធ្យមអាចរស់បានដល់អាយុ ៨២ ឆ្នាំ ខណៈពេលប្រជាជនកូរ៉េខាងជើងមានអាយុសង្ឃឹមរស់ប្រមាណ ៧២ ឆ្នាំប៉ុណ្ណោះ។

២. ការប្រើប្រាស់ទូរស័ព្ទដៃ៖ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ១០០ នាក់ ពួកគេអាចប្រើទូរស័ព្ទរហូតដល់ ១២១ គ្រឿង ពោលគឺមនុស្សមួយចំនួនមានទូរស័ព្ទលើសពីមួយគ្រឿង។ ដោយឡែក មានតែ ១៤ នាក់ក្នុងចំណោមប្រជាជនកូរ៉េខាងជើង ១០០ នាក់ប៉ុណ្ណោះមានទូរស័ព្ទប្រើ។

៣. សេដ្ឋកិច្ច៖ ចំនួនទឹកប្រាក់វិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងមានរហូតដល់ ១២ ពាន់លានដុល្លារ ខណៈពេលកូរ៉េខាងជើងមានត្រឹម ៩៣ លានដុល្លារតែប៉ុណ្ណោះ។

៤.  ការប្រើប្រាស់ថាមពលអគ្គិសនី៖ ជាមធ្យម ប្រជាជនកូរ៉េខាងត្បូងម្នាក់ប្រើប្រាស់ថាមពលអគ្គិសនីអស់ប្រមាណ ១០,៤៩៧ គីឡូវ៉ាត់ម៉ោង ខណៈពេលប្រជាជានកូរ៉េខាងជើងម្នាក់ប្រើប្រាស់តែ ៦០០ គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ហើយតែងមានបញ្ហាដាច់ភ្លើងជាញឹកញាប់។

ដោយផ្អែកលើភាពខុសគ្នារវាងសង្គម សេដ្ខកិច្ច និងនយោបាយ តើអ្នកគិតថា ការរួបរួមគ្នារវាងប្រទេសទាំងពីរអាចទៅរួចដែររឺទេ?

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ មិនគួរអោយជឿ ពេលនេះកូរ៉េខាងជើងសម្រេចចិត្តផ្អាកគម្រោងអាវុធនុយក្លេអ៊ែរហើយ!

បញ្ហាគម្រោងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង បានក្លាយជាប្រធានបទយ៉ាងក្តោគគុកសម្រាប់មនុស្សគ្រប់គ្នាលើពិភពលោក ជាពិសេសប្រទេសដែលមិនត្រូវគ្នាជាមួយនឹងកូរ៉េខាងជើង ដែលមានដូចជាអាមេរិច ជប៉ុន និងកូរ៉េខាងត្បូងជាដើម។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗការចរចារត្រូវបានកើតឡើងដំបូងបំផុតនៅក្នុងរយះពេលជាង១ទស្សវត្សមកនេះ រវាងកូរ៉េខាងជើង និងខាងត្បូងទាក់ទងនឹងការដាក់ចុះនូវសង្គ្រាមរបស់កូរ៉េទាំងសងខាង ដោយងាកមកធ្វើជាសម្ព័ន្ធមិត្តរួបរួមគ្នាវិញ។

សបជាមួយនឹងគ្នានោះដែរ លោកប្រធានាធិបតីកូរ៉េខាងជើង គឺបុរសខ្លាំងគីម ជុងអ៊ុន ក៏បានដាក់ចេញសេចក្តីសម្រេចមួយដែរ ដោយកំណត់ថាចាប់ពីថ្ងៃទី ២១មេសា ឆ្នាំ ២០១៨នេះតទៅ ខ្លួននឹងដាក់អោយផ្អាកជាបណ្តោះអាសន្ននូវរាល់ដំណើរការអភិវឌ្ឍន៍ផ្សេងៗនៅក្នុងគម្រោងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ពត៌មានជារឿងមួយដ៏សំខាន់បំផុត ព្រោះវាបានបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់កូរ៉េខាងជើងលើកនេះនៅក្នុងការចរចារសម្របសម្រួលគ្នា ប៉ុន្តែថាតើគម្រោងផលិតអាវុធនុយក្លេអ៊ែរនេះនឹងត្រូវបិទចោលជាស្ថាពររឺអត់ គឺអាស្រ័យទៅលើលទ្ធផលនៃការចរចារនាពេលខាងមុខរវាងដៃគូរដែលពាក់ព័ន្ធផងដែរ៕

មតិយោបល់

ពេញនិយម