ចិនទៅណាក៏នៅតែចិន! អ្នកដំណើរម្នាក់អផ្សុកពេកបើកទ្វារអាសន្នយន្តហោះ ដើម្បីយកខ្យល់អាកាសលេង!
Connect with us

ទាក់ទាញ

ចិនទៅណាក៏នៅតែចិន! អ្នកដំណើរម្នាក់អផ្សុកពេកបើកទ្វារអាសន្នយន្តហោះ ដើម្បីយកខ្យល់អាកាសលេង!

រឿងរ៉ាវហួសចិត្តតែងតែកើតមានជារៀងរាល់ថ្ងៃ នៅគ្រប់កន្លែង ប៉ុន្តែក្នុងនោះមានភាគច្រើនគឺកើតមានឡើងនៅក្នុងប្រទេសចិនតែម្តង ដោយសារតែប្រទេសនេះមានប្រជាជនច្រើនខ្លាំង ហើយសម្បូរទៅដោយរឿងរ៉ាវប្លែកៗរាប់មិនអស់។

តួយ៉ាងដូចជាករណីមួយដែលមិននឹកស្មាននេះអញ្ចឹងដែរ! បុរសជនជាតិចិនម្នាក់បានបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង ខណះដែលខ្លួនបានទាញបើកទ្វារប្រកាសអាសន្នរបស់យន្តហោះបន្ទាប់ពីយន្តហោះចុះចតរួច តែមិនទាន់អោយអ្នកដំណើរចេញទៅក្រៅ។

ជាទូទៅ ទ្វារអាសន្ន រឺ Emergency Door នេះ គឺទុកសម្រាប់តែអោយបើកនៅពេលដែលមានគ្រោះអាសន្នណាមួយ ដែលត្រូវតម្រូវអោយអ្នកដំណើរបើកវាប្រើប្រាស់តែដើម្បីភាសខ្លួនអោយទាន់ពេលវេលាតែប៉ុណ្ណោះ។ ចម្លែកអីតែបុរសវ័យ២៥ឆ្នាំនេះ បែរជាបើកទ្វារនេះអោយនិយាយថាខ្លួនមានអារម្មណ៍ថប់ដើមទ្រូងពេក និងចង់ស្រូបយកខ្យល់អាកាស។

ទោះជាយ៉ាងណាក៏ដោយ បើតាមការបកស្រាយពីបុរសម្នាក់នោះបាននិយាយថា ខ្លួនមិនមានបំនងបើកទ្វារនោះឡើយ តាមពិតទៅខ្លួនគ្រាន់តែចង់បើកបង្អួចយន្តហោះតែប៉ុណ្ណោះ ប៉ុន្តែខ្លួនមិននឹកស្មានថានៅពេលដែលខ្លួនកាច់គន្លឹះដែលនៅក្បែរនោះ វាបែរជាធ្វើអោយទ្វារបើកទៅវិញ។

ហេតុការណ៍នេះបានធ្វើអោយបុរសនេះត្រូវបានគេឃាត់ខ្លួនទុករយះពេល ១៥ថ្ងៃ ដោយរងចាំអោយមានការស៊ើបអង្កេតអោយបានត្រឹមត្រូវសិន ព្រោះថារូបគេអាចនឹងត្រូវទទួលរងការពិន័យកក្នុងកម្រិតណាមួយពីសំណាក់ក្រុមហ៊ុនអាកាសចរមួយនោះ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាចិន មិនអោយប្រជាជនខ្លួនប្រើប្រាស់ Facebook?

ប្រសិនជាអ្នកធ្លាប់បានទៅប្រទេសចិន រឺក៏មានមិត្តភក្តិដែលធ្លាប់ចេញចូលប្រទេសចិន អ្នកប្រាកដជាបានដឹងហើយថា នៅក្នុងប្រទេសចិន បណ្តាញសង្គម Facebook គឺមិនត្រូវបានរដ្ឋាភិបាលអនុញ្ញាតអោយប្រើប្រាស់នោះឡើយ។

ហេតុអ្វីបានជាដូច្នេះទៅវិញ?
ដោយសារតែរដ្ឋាភិបាលចិនជារដ្ឋាភិបាលកុំមុយនីស្ត ដូច្នេះហើយពួកគេមានប្រព័ន្ធគ្រប់គ្រងយ៉ាងតឹងតែងទៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេសទាក់ទងនឹងការចែកចាយនៅលើអ៊ីនធើណែត។ រៀងរាល់ពត៌មានអ្វីក៏ដោយដែលអាចធ្វើអោយប៉ះពាល់ដល់រដ្ឋាភិបាល ក៏ដូចជាបញ្ហាអ្វីក្នុងផ្សេងៗដែលអាចនាំអោយមានបញ្ហាសណ្តាប់ធ្នាប់ដល់សង្គម នឹងត្រូវបានហាមឃាត់ជាដាច់ខាត។

ប៉ុន្តែសម្រាប់ក្រុមហ៊ុន Facebook វិញ រៀងរាល់ពត៌មានរបស់ខ្លួនត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ជុំវិញពិភពលោក ដោយពួកគេខ្លះអាចថែមទាំងសរសេរទាក់ទងវាយប្រហារដល់រដ្ឋាភិបាលប្រទេសណាមួយ ដើម្បីជានិន្នាការប្រឆាំងនឹងនយោបាយរបស់ប្រទេសណាមួយទៀត ដូច្នេះវាជារឿងសំខាន់មួយដែលរដ្ឋាភិបាលចិនត្រូវដាក់សម្ពាធលើក្រុមហ៊ុន Facebook ជាខ្លាំង ប្រសិនជាខ្លួនពិតជាអាចអនុញ្ញាតអោយជនជាតិចិនប្រើប្រាស់បានមែននោះ។

ដោយសារតែមានបញ្ហាចម្រូងចម្រាស់ជាច្រើនបែបនេះហើយ ទើបធ្វើអោយមកទល់ពេលនេះ បណ្តាញសង្គម Facebook មិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋាភិបាលចិននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការហាមឃាត់ Facebook នេះ មានកម្មវិធីផលិតក្នុងស្រុកដ៏ល្បីៗជាច្រើនដូចជា WeChat និង Weibo ដែលមានតួនាទីដូចជា Facebook ដែរ ដើម្បីជំនួសតំនែងរបស់ Facebook មកកាន់អ្នកប្រើប្រាស់៕

មតិយោបល់

ពេញនិយម