ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាម៉ូតូធំមានភ្លើងខាងមុខចេញតែមួយចំហៀងអញ្ចឹង?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាម៉ូតូធំមានភ្លើងខាងមុខចេញតែមួយចំហៀងអញ្ចឹង?

តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា ចម្កៀងមុខរបស់ម៉ូតូធំគឺមានពីរ ប៉ុន្តែវាបែរជាមានពន្លឺចេញពីចម្កៀងតែមួយទៅវិញ? ហេតុអ្វីបានជាដូច្នេះទៅវិញ?

មនុស្សមួយចំនួនគិតថាម៉ូតូធំដែលមានចម្កៀងភ្លោះពីរតែនៅពេលដែលជិះបែរជាមានភ្លើងតែម្ខាងនោះ គឺដោយសារតែម៉ូតូនោះខូចចង្កៀង រឺក៏អ្នកជិះចង់សន្សំភ្លើង ប៉ុន្តែធាតុពិតគឺមិនមាននោះទេ។

តាមពិតទៅទៅ ថ្វីត្បិតតែម៉ូតូធំមានចង្កៀងភ្លើងខាងមុខដល់ទីពីរក៏ពិតមែន ប៉ុន្តែមុខងាររបស់ចង្កៀងទាំងពីរនេះគឺខុសគ្នា ពោលគឺថាគេមិនប្រើប្រាស់វាទាំងពីរនៅក្នុងពេលតែមួយនោះឡើយ រឺមានន័យថា បើចង្កៀងមួយត្រូវបានប្រើប្រាស់ គេនឹងមិនប្រើប្រាស់ចង្កៀងមួយទៀតនោះទេ។

នៅក្នុងចំនោមចង្កៀងទាំងពីរ មានចង្កៀងម្ខាងជាប្រភេទភ្លើងកូត រីឯម្ខាងទៀតគឺជាប្រភេទភ្លើងហ្វា។ ជាទូទៅ នៅពេលមេឃភ្លឺ អ្នកឃើញម៉ូតូធំនោះនៅតែមានភ្លើង ភ្លើងនោះគឺជាភ្លើងកូត។ ចំនែកឯភ្លើងហ្វាគឺនិយមប្រើប្រាស់នៅពេលដែលគ្មានមនុស្សច្រើនជាង។

ដូច្នេះថ្ងៃក្រោយប្រសិនជាអ្នកឃើញម៉ូតូធំមានភ្លើងតែម្ខាងបែបនេះ អ្នកដឹងថាដោយសារតែមូលហេតុអ្វីហើយ៕

អត្ថបទល្អផ្សេងទៀត៖ ធ្វើតាមវិធីទាំងនេះ អ្នកនឹងអាចថែរក្សាយាន្តចំនេះ ជាពិសេសម៉ូតូរបស់អ្នក ឱ្យនៅថ្មី និងមានងាយខូច

បើចេះចង់បានយាន្តយន្តជិះដោយខ្លួនឯងមិនថាម៉ូតូ​ ឬឡាននោះទេ យើងត្រូវតែចេះថែរក្សាវា ព្រោះវាជារបស់ដែលមិនបានមកទទេរៗនោះទេ គឺត្រូវចំនាយកម្លាំងញើសឈាមទិញវាមកប្រើប្រាស់ មកធ្វើជាជំនិះ។ ដូច្នេះ បើបានហើយត្រូវចេះថែរក្សាឱ្យបានគង់វង្ស ដូចជាម៉ូតូជាដើម យើងត្រូវថែវាដូចវិធីខាងក្រោម ដើម្បីប្រើប្រាស់បានយូរអង្វែង។

How to take care of your motorbike

ជាបឋមត្រូវឩស្សាហ៏ផ្លាស់ប្តូរប្រេងម៉ាស៊ីនម៉ូតូ ឬ ប្រេងឧបករណ៍ម៉ាស៊ីនផ្សេងៗ ឱ្យបានញឹកញាប់វាធ្វើឱ្យប្រេងរំអិលជួយចលនាម៉ាស៊ីនម៉ូតូអ្នក និងម៉ាស៊ីនម៉ូតូអ្នកដើរស្រួល មិនសូវស៊ីសាំង និងធ្វើឱ្យម៉ាស៊ីនត្រជាក់។ បើជិះមិនងាយប្តូរនោះទេវានឹងធ្វើឱ្យម៉ាស៊ីនវាឡើងក្តៅ ឆាប់ខូចម៉ាស៊ីន ខូចគ្រឿងក្នុងផ្សេងៗជាដើម។ យើងត្រូវតែដាក់កាលវិភាគចំណាំថាពេលណាយើងនឹងត្រូវដូរវាចេញម្តង យ៉ាងយូរណាស់បីខែ យល់ល្អ គួរតែដូរ ២ខែម្តង។   

How to take care of your motorbike

បន្ទាប់អ្នកត្រូវមើលប្រេងច្រវ៉ាក់ កុំទុកឱ្យច្រវ៉ាក់ម៉ូតូស្ងួតពេក បើយើងបានដាក់ប្រេងញឹកញាប់ យើងអាចជិះវាបានឆ្ងាយ ដល់ទៅ ៤៨០០០ គីឡូម៉ែត។ បើវាស្ងួតពេកវានឹងអាចមានបញ្ហា ឬអាចដាច់ទៀតផង។ ហើយក៏ត្រូវឩស្សាហ៏ឆែកមើលច្រវ៉ាក់ម៉ូតូផងដែរ ថាវាតឹងពេក ឬធូរពេក បើតឹងពេកក៏មិនល្អ ធូរពេកក៏មិនល្អដែរ ដូច្នេះអ្នកត្រូវរក្សាវាឱ្យបានល្អ។ អ្នកក៏ត្រូវចេះមើលហ្វ្រាំងម៉ូតូរបស់អ្នកតើវាមានលឺសម្លេងចម្លែកឬយ៉ាងណា ដើម្បីធ្វើការជួសជុលឱ្យទាន់ពេល កុំឱ្យវាទ្រុឌទ្រោមខ្លាំង។   

How to take care of your motorbike

ឩស្សាហ៏លាងសម្អាតម៉ូតូរបស់អ្នកជានិច្ច មិនត្រូវជិះដល់ដីកាន់ខ្លាំងនោះទេ។ សម្អាតវាញឹកញាប់ក៏ជាផ្នែកនៃការថែរក្សាវាឱ្យប្រើបានយូរផងដែរ អ្នកក៏ត្រូវធ្វើយ៉ាងណាសម្អាតវាឱ្យគ្រប់កន្លែង និងសព្វល្អ និងពិនិត្យមើលទឹកថ្នាំជុំវិញម៉ូតូរបស់អ្នក លាងម៉ូតូធ្វើឱ្យស្អាតជាប្រចាំ ក៏យើងអាចដឹងពីបញ្ហាផ្សេងៗដែលអាចកើតឡើងចំពោះម៉ូតូរបស់យើងផងដែរ។

How to take care of your motorbike

យោបល់ល្អមួយទៀតគឺអ្នកគួរតែឩស្សាហ៏មើលសំបកកង់ម៉ូតូអ្នកជាប្រចាំ យ៉ាងហោចណាស់ បីថ្ងៃម្តង ឬ១ អាទិត្យម្តង ដើម្បីពិនិត្យមើលថាវាមានបញ្ហាអ្វីឬអត់ មានធូរ ឬមានជាប់អ្វី មានប៉ះពាល់ត្រង់ណាដែរឬអត់។ ហើយក៏កុំជិះវាទាំងធូរ ឬសប់វាឱ្យតឹងពេក ត្រូវរក្សាលំហវា ដើម្បីឱ្យជិះទៅងាយស្រួល មិនងាយជួបបញ្ហា៕  

មតិយោបល់

ពេញនិយម