ហេតុអ្វីបានជាចិន មិនអោយប្រជាជនខ្លួនប្រើប្រាស់ Facebook?
Connect with us

គួរដឹង

ហេតុអ្វីបានជាចិន មិនអោយប្រជាជនខ្លួនប្រើប្រាស់ Facebook?

ប្រសិនជាអ្នកធ្លាប់បានទៅប្រទេសចិន រឺក៏មានមិត្តភក្តិដែលធ្លាប់ចេញចូលប្រទេសចិន អ្នកប្រាកដជាបានដឹងហើយថា នៅក្នុងប្រទេសចិន បណ្តាញសង្គម Facebook គឺមិនត្រូវបានរដ្ឋាភិបាលអនុញ្ញាតអោយប្រើប្រាស់នោះឡើយ។

ហេតុអ្វីបានជាដូច្នេះទៅវិញ?
ដោយសារតែរដ្ឋាភិបាលចិនជារដ្ឋាភិបាលកុំមុយនីស្ត ដូច្នេះហើយពួកគេមានប្រព័ន្ធគ្រប់គ្រងយ៉ាងតឹងតែងទៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេសទាក់ទងនឹងការចែកចាយនៅលើអ៊ីនធើណែត។ រៀងរាល់ពត៌មានអ្វីក៏ដោយដែលអាចធ្វើអោយប៉ះពាល់ដល់រដ្ឋាភិបាល ក៏ដូចជាបញ្ហាអ្វីក្នុងផ្សេងៗដែលអាចនាំអោយមានបញ្ហាសណ្តាប់ធ្នាប់ដល់សង្គម នឹងត្រូវបានហាមឃាត់ជាដាច់ខាត។

ប៉ុន្តែសម្រាប់ក្រុមហ៊ុន Facebook វិញ រៀងរាល់ពត៌មានរបស់ខ្លួនត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ជុំវិញពិភពលោក ដោយពួកគេខ្លះអាចថែមទាំងសរសេរទាក់ទងវាយប្រហារដល់រដ្ឋាភិបាលប្រទេសណាមួយ ដើម្បីជានិន្នាការប្រឆាំងនឹងនយោបាយរបស់ប្រទេសណាមួយទៀត ដូច្នេះវាជារឿងសំខាន់មួយដែលរដ្ឋាភិបាលចិនត្រូវដាក់សម្ពាធលើក្រុមហ៊ុន Facebook ជាខ្លាំង ប្រសិនជាខ្លួនពិតជាអាចអនុញ្ញាតអោយជនជាតិចិនប្រើប្រាស់បានមែននោះ។

ដោយសារតែមានបញ្ហាចម្រូងចម្រាស់ជាច្រើនបែបនេះហើយ ទើបធ្វើអោយមកទល់ពេលនេះ បណ្តាញសង្គម Facebook មិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋាភិបាលចិននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការហាមឃាត់ Facebook នេះ មានកម្មវិធីផលិតក្នុងស្រុកដ៏ល្បីៗជាច្រើនដូចជា WeChat និង Weibo ដែលមានតួនាទីដូចជា Facebook ដែរ ដើម្បីជំនួសតំនែងរបស់ Facebook មកកាន់អ្នកប្រើប្រាស់៕

អត្ថបទល្អផ្សេងទៀត៖ បើប្រទេសចិនលូតលាស់ដល់ថ្នាក់ជាមហាអំនាចសេដ្ឋកិច្ចទៅហើយ ហេតុអ្វីវានៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ទៀត?

ការរីកចម្រើនលូតលាស់ក្នុងសន្ទុះយ៉ាងលឿនបំផុតរបស់សេដ្ឋកិច្ចប្រទេសចិន បានធ្វើអោយប្រទេសនេះក្លាយជាមហាអំនាចសេដ្ឋកិច្ចដ៏ធំ ពោលគឺប្រទេសចិននៅប្រគៀកប្រកិតជាមួយសហរដ្ឋអាមេរិចរហូតក្នុងរយះពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សន្ទុះសេដ្ឋកិច្ចនេះបានមកជាមួយនូវការរីករាលដាលនៃរោងចក្រឧស្សាហកម្មជាច្រើន ដែលបានមកដាក់តាំងទីនៅក្នុងដែនដីដ៏ធំធេងរបស់ប្រទេសចិន ដោយក្នុងនោះមានរោងចក្រជាច្រើនសុទ្ធតែគ្រប់គ្រងដោយជនជាតិអ៊ឺរ៉ុប។ វត្តមាននៃការវិនិយោគនៅប្រទេសចិន គឺជាចំនុចវិជ្ជមានមួយសម្រាប់ប្រជាជនប្រទេសនេះ ព្រោះវាមានផ្តល់ការងារនិងប្រាក់ចំនូលទៅដោយពួកគេ។

ប្រាក់ចំនូលរបស់ជនជាតិចិនបានកើនឡើងយ៉ាងលឿន ដែលបានចូលរួមចំនែកទៅដល់ផលិតផលក្នុងស្រុកសរុបប្រទេសចិន អោយកើនឡើងដល់ទៅ ឯណោះ។ ប៉ុន្តែតើអ្នកឆ្ងល់ទេថា បើ ច្រើនបែបនេះ ហេតុអ្វីបានជាប្រទេសចិនមិនទាន់ក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឡើយ?

ក្នុងនោះមានហេតុអ្វីសំខាន់ៗមួយចំនួនធំដែលអាចបកស្រាយពីកត្តានេះបាន។ ទីមួយគឺថា អ្វីដែលអ្នកបានឃើញគឺគ្រាន់តែជាមួយផ្នែកតូចនៃប្រទេសចិនតែប៉ុណ្ណោះ។ ដោយសារតែទឹកដីប្រទេសចិនទាំងមូលធំធេងខ្លាំងណាស់ ការអភិវឌ្ឍន៍ដែលអ្នកបានឃើញគឺកើតឡើងនៅតែទីក្រុងធំៗដូចជាសៀងហៃ ហុងកុង គ័ងចូវ សិនចិន រឺប៉េកាំងតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ខេត្តឆ្ងាយៗផ្សេងទៀតនៅកំពុងជួបការលំបាកខ្វះខាតច្រើនណាស់។

ក្រៅពីនេះទៅទៀត ដោយសារប្រជាជនរបស់ប្រទេសចិនមានចំនួនលើសពី១កោដនាក់ទៅទៀត អញ្ចឹងហើយទើបធ្វើអោយប្រាក់ចំនូលសរុបទូទាំងប្រទេសមើលទៅមានចំនួនធំ ប៉ុន្តែប្រសិនជាចែកជាតួរលេខតូចៗទៅ ធាតុពិតម្នាក់ៗទទួលបានមិនសូវច្រើននោះទេ។

ចំនុចសំខាន់ម្យ៉ាងទៀតដែលគួរអោយពិចារណាផងដែរនោះគឺថា គម្លាតស្តង់ដាររស់នៅរបស់ប្រជាជនប្រទេសនេះមានទំហំធំយ៉ាងខ្លាំង ពោលគឺអ្នកមានមានកប់ពពក ឯអ្នកក្រវិញរកតែបាយចម្អែតក្រពះពុំបាន ហើយចំនួនអ្នកក្រទៀតគឺមានរហូតដល់ទៅរាប់សិបលាននាក់ឯនោះ។ ហេតុផលខ្លីខាងលើនេះហើយទើបធ្វើអោយប្រទេសចិននៅត្រឹមតែជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ៕

មតិយោបល់

ពេញនិយម