ពីសិស្សលេខបាតតារាង មកជាសិស្សឆ្នើមដោយវិធីងាយៗទាំង ៦នេះ!
Connect with us

គួរដឹង

ពីសិស្សលេខបាតតារាង មកជាសិស្សឆ្នើមដោយវិធីងាយៗទាំង ៦នេះ!

តើអ្នកធ្លាប់ពិបាកចិត្តនឹងការសិក្សារបស់ខ្លួនឯងដែររឺទេ? ជួនកាល លទ្ធផលនៃការសិក្សាអាចជាកត្តាមួយដ៏សំខាន់នៅក្នុងការជម្រុញទឹកចិត្តរបស់នរណាម្នាក់ ជាពិសេសសិស្សនិស្សិតដែលកំពុងតែនៅក្នុងវ័យសិក្សា។

ការសិក្សាល្អគឺជាអាចចាត់ទុកបានជាស្នាដៃមួយដែលពួកគេបានកសាង។ ប៉ុន្តែប្រសិនជារៀនមិនបានលទ្ធផលល្អវិញនោះ តើនឹងមានអ្វីកើតឡើងដល់ទឹកចិត្តដែលខិតខំសិក្សាទៅ?

ជាមួយនឹងវិធីងាយៗទាំង៦នេះ ធានាថា អ្នកអាចប្រែខ្លួនពីសិស្សបាតតារាងមកជាសិស្សឆ្នើមបានយ៉ាងមានប្រសិទ្ធិភាព៖

១. សួរខ្លួនឯងថា ចូលចិត្តរៀនជំនាញ រឺមុខវិជ្ជានេះទេ? បើអត់ តើចង់រៀនអ្វីវិញ?

ការដឹងពីទេពកោសល្យ រឺចំនង់ចំនូលចិត្តរបស់ខ្លួនជារឿងចាំបាច់មួយ នៅក្នុងការទទួលបានលទ្ធផលសិក្សាល្អ។ ជួនកាលមានសិស្សមួយចំនួនដែលពូកែ រឺមានដុងសិល្បះខាងអ្វីមួយជាជាងមុខវិជ្ជានៅក្នុងថ្នាក់ផ្សេងៗដូចជាគណិតវិទ្យា រឺវិទ្យាសាស្ត្រ ដូច្នេះប្រសិនជាចង់អោយពួកគេទទួលបានលទ្ធផលល្អ ត្រូវតែដាក់អោយពួកគេរៀនត្រូវចំនុចខ្លាំងរបស់ខ្លួន។

ដូច្នេះហើយ អ្នកត្រូវរកចំនុចខ្លាំងរបស់ខ្លួន ទាក់ទងនឹងទេពកោសល្យ ឬចំនុចខ្លាំងរបស់ខ្លួន ដើម្បីរៀនទៅអោយឆាប់ចេះ និងសប្បាយក្នុងការរៀនសូត្រ។

២.ដឹងពីវិធីដែលខ្លួនរៀន

មនុស្សម្នាក់ៗសុទ្ធតែមានវិធីសាស្ត្រក្នុងការរៀនផ្សេងៗគ្នា ដោយអ្នកខ្លះចូលចិត្តរៀនម្នាក់ឯង ខ្លះរៀនជាក្រុម ខ្លះរៀនពេលថ្ងៃ ខ្លះពេលយប់ ជាដើម។ ការដែលដឹងពីវិធីសាស្ត្រដែលខ្លួនចូលចិត្តដើម្បីរៀននឹងជួយជម្រុញអោយអ្នកឆាប់ទទួលបានផលវិជ្ជមាន។

៣. កុំខ្លាចក្នុងការសួរសំណួរ

បើអ្នកមិនឆ្ងល់អ្វី អ្នកនឹងមិនរៀនបានអ្វីក្រៅពីរឿងដែលលោកគ្រូអ្នកគ្រូបង្រៀនឡើយ។ ប្រសិនជាអ្នកមានចម្ងល់អ្វីមួយ ដាច់ខាតកុំទុកនៅក្នុងចិត្ត ព្រោះការសួរទាំងនោះនឹងជួយអោយអ្នកចងចាំ និងយល់មេរៀនបានយ៉ាងល្អជាងវិធីណាៗទាំងអស់។

៤. ដឹងពីហេតុផលថាហេតុអ្វីបានជាអ្នករៀនមិនបានលទ្ធផលល្អ

តើអ្នកមិនបានទទួលលទ្ធផលល្អក្នុងការសិក្សាដោយសារតែអ្នកមិនសូវខំរៀន មិនមានពេលរៀន មិនយល់មេរៀន រឺមិនចូលចិត្តរៀន? អ្នកត្រូវដឹងពីហេតុផលទាំងនេះជាមុនសិន ព្រោះបន្ទាប់ពីដឹងហេតុផលដែលធ្វើអោយលទ្ធផលសិក្សាអ្នកមិនល្អហើយនោះ អ្នកអាចចាប់ផ្តើមកែខៃវាអោយល្អមកវិញ។

៥. ពិន្ទុមិនមែនជារឿងសំខាន់តែមួយគត់នោះទេ

ដើម្បីអោយខ្លួនអាចរៀនពូកែបានពិតប្រាកដ អ្នកត្រូវដឹងថាពិន្ទុរបស់អ្នកមិនមែនជាកត្តាតែមួយដែលកំនត់ថាអ្នកជាសិស្សឆ្នើមរឺក៏អត់ទេ ព្រោះពិន្ទុនឹងអាចកើនឡើងច្រើនប្រសិនជាសិស្សម្នាក់លួចចម្លងពីសិស្សដទៃក៏ថាបាន។ អ្វីដែលជាកត្តាសំខាន់ពិតប្រាកដនោះគឺថា តើអ្នករៀនសូត្របានអ្វីខ្លះ ទើបជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់។

៦. ឈប់ចំនាយពេលតទៅទៀត ចាប់ផ្តើមកែប្រែខ្លួនឯង

មិនថាវិធីសាស្ត្រល្អប៉ុណ្ណាទេ ប្រសិនជាអ្នកមិនចាំផ្តើម វាគ្រាន់តែជាផ្សែងដែលរសាត់នៅក្នុងខ្យល់ប៉ុណ្ណោះ ដូច្នេះប្រសិនជាអ្នកពិតជាចង់ទទួលបានផលល្អនៅក្នុងការសិក្សាមែន អ្នកមិនត្រូវនៅហីៗតទៅទៀតទេ ប៉ុន្តែអ្នកត្រូវចាប់ផ្តើមរៀបចំ បង្កើតគោលការណ៍ រឺវិន័យសម្រាប់ខ្លួនឯងឡើងវិញ ហើយបំពេញតាមនោះ រួចមើលថាតើវាជោគជ័យ ឬមិនទាន់នៅឡើយ ហើយសឹមពិចារណាស្វែងរកដំនោះស្រាយបន្តទៀត៕

អត្ថបទល្អផ្សេងទៀត៖ គ្រូម្នាក់ប្រើតែធុងសម្រាម និងក្រដាសអាចបង្រៀនសិស្សពីមេរៀនជីវិតមិនអាចកាត់ថ្លៃបាន!

ថ្ងៃនេះ Anarchak សូមធ្វើការបង្ហាញពីមេរៀនជីវិតដ៏សំខាន់មួយដកស្រង់ចេញពីវីដេអូអប់រំមួយលើបណ្ដាញសង្គម។

ដំណើររឿង៖ នៅក្នុងថ្នាក់មួយ មុនពេលចាប់ផ្ដើមបង្រៀនលោកគ្រូបានប្រាប់សិស្សទាំងអស់គ្នាឱ្យត្រៀមលេងល្បែងមួយ បន្ទាប់មកលោកគ្រូក៏បានឲ្យសិស្សគ្រប់គ្នាហែកក្រដាសមួយសន្លឹក រួចក្ដាប់ខ្ចប់ក្រដាសនោះនៅក្នុងដៃ។

Related image

បន្ទាប់មកលោកគ្រូក៏បានទាញធុងសម្រាមមួយដាក់នៅខាងមុខ ហើយបាននិយាយទៅកាន់សិស្សទាំងអស់ថា  ៖ “អ្នកទាំងអស់គ្នាអង្គុយនៅលើកៅអីរៀងៗខ្លួន ហើយបោះក្រដាសនោះចូលមកក្នុងធុងនេះ។ ម្នាក់ៗមានឱកាសគប់តែម្ដងទេ។ ហើយអ្នកគប់ចូលចាត់ទុកថាឈ្នះ អ្នកគប់មិនចូលគឺចាញ់ មិនបានរង្វាន់អ្វីឡើយ!”

មុនពេលល្បែងចាប់ផ្ដើមសិស្សម្នាក់ដែលអង្គុយតុខាងក្រោយក៏បានលើកដៃឡើង ហើយតវ៉ាថា “លោកគ្រូធ្វើបែបនេះមិនស្មើភាពគ្នានោះទេ! បើធ្វើដូចនេះអ្នកអង្គុយខាងមុខប្រាកដជាមានឱកាសបោះចូលច្រើនជាងអ្នកដែលអង្គុយខាងក្រោយ” ប៉ុន្តែលោកគ្រូក៏បានឆ្លើយតបថា “ឥលូវសាកបោះសិនទៅ ទើបដឹង!”។

គ្រប់គ្នាក៏បានបោះក្រដាសដែលនៅក្នុងដៃសំដៅទៅធុងសំរាមនោះ។ តែលទ្ធផលមិនខុសពីការតវ៉ារបស់សិស្សម្នាក់នោះទេ។ សិស្សដែលបោះចូលច្រើនជាងគេគឺភាគច្រើនជាសិស្សអង្គុយតុមុខនិងក្បែរធុងសម្រាម។ ឯសិស្សដែលអង្គុយក្រោយ មានតែមួយចំនួនតូចប៉ុណ្ណោះដែលបោះចូល។

“ល្បែងនេះចង់បង្រៀនពួកឯងនូវមេរៀនជីវិតមួយ។ មនុស្សម្នាក់ៗសុទ្ធតែមានជីវភាព និង ឱកាសខុសៗគ្នា ។ សិស្សអង្គុយតុមុខប្រៀបបាននឹងកូនអ្នកមាន អ្នកដែលមានឱកាសច្រើន ចំណែកឯសិស្សអង្គុយខាងក្រោយប្រៀបដូចជាកូនអ្នកក្រ អ្នកដែលមានឱកាសតិច។ សមត្ថភាពគប់ក្រដាសនោះប្រៀបបាននឹងចំណេះដឹង ចំណែកឯធុងសំរាមប្រៀបដូចជាគោលដៅនៃភាពជោគជ័យ” ។

មនុស្សទាំងអស់មិនមែនសុទ្ធតែមានឱកាសស្មើៗគ្នានោះទេ កូនអ្នកមាន មានឱកាសជោគជ័យច្រើនជាង ពីព្រោះតែពួកគេនៅជិតនឹងគោលដៅ និងងាយទៅកាន់គោលដៅជាង  ប៉ុន្តែមិនមែនរាល់កូនអ្នកមានសុទ្ធតែអាចជោគជ័យទេ។ ដូចឃើញស្រាប់ សិស្សអង្គុយតុមុខមួយចំនួនគប់មិនចូលធុងទេ។ នេះដោយសារគេមានឱកាសហើយតែគ្មានសមត្ថភាពចាប់យកឱកាសឬមើលងាយស្ថានការណ៍ដែលស្រួលពេក។

ចំណែកឯកូនអ្នកក្រថ្វីត្បិតតែនៅឆ្ងាយពីគោលដៅ ប៉ុន្តែពួកគេនៅតែមានឱកាសក្នុងការទទួលបានជោគជ័យ ឱ្យតែពួកគេមានចំណេះដឹងនិងហ៊ានប្រថុយជឿជាក់លើខ្លួនឯង។  ដូចឃើញស្រាប់សិស្សអង្គុយខាងក្រោយមួយចំនួនមានសមត្ថភាពអាចគប់ចូលធុងពីចម្ងាយបាន និងជឿថាអាចគប់ចូលធុង ទើបពួកគេហ៊ានប្រថុយគប់និងទទួលបានជោគជ័យ៕

មតិយោបល់

ពេញនិយម