ល្បិច៥យ៉ាងដើម្បីទាក់ចិត្តម្តាយក្មេកអោយស្រលាញ់អ្នកដកចិត្តមិនរួច!
Connect with us

គ្រួសារ & ស្នេហា

ល្បិច៥យ៉ាងដើម្បីទាក់ចិត្តម្តាយក្មេកអោយស្រលាញ់អ្នកដកចិត្តមិនរួច!

បញ្ហាម្តាយក្មេក និងកូនប្រសារ នៅតែជាបញ្ហាដ៏ធំមួយនៅក្នុងចំណងគ្រួសារជាច្រើនដែលមានកើតឡើងមកទល់នឹងសព្វថ្ងៃនេះ។ វាមិនមែនជារឿងដែលទើបនឹងកើតមាននៅក្នុងសង្គមនោះទេ ដែលម្តាយក្មេក និងកូនប្រសារ (ជាពិសេសគឺកូនប្រសារស្រី) មិនសូវជាត្រូវធាតុគ្នានោះ ពោលគឺបញ្ហានេះមានតាំងពីយូរណាស់ហើយ។

ប៉ុន្តែថ្វីត្បិតតែបញ្ហាមួយនេះតែងតែកើងមានឡើង វាក៏មិនមែនថាមិនមានវិធីដោះស្រាយដែរ។ ខាងក្រោមនេះគឺវិធីសាស្ត្រទាក់ចិត្តម្តាយក្មេកអោយស្រលាញ់អ្នកបានដោយមានប្រសិទ្ធិភាព៖

១. គោរពស្រលាញ់ម្តាយក្មេកដូចម្តាយបង្កើត

មិនថាជាម្តាយក្មេក រឺម្តាយបង្កើតរបស់ខ្លួននោះទេ អ្នកគួរតែមានការគោរពស្រលាញ់ចំពោះពួកគាត់ដូចគ្នា។ ជួនកាល ដោយសារតែអ្នកមិនបានបញ្ចេញក្តីស្រលាញ់ចំពោះម្តាយក្មេកអោយគាត់បានឃើញ ដូច្នេះហើយទើបបានគាត់មិនសូវជាមានភាពជិតស្និទ ឬក៏មានអារម្មណ៍ជាគ្រួសារតែមួយជាមួយនឹងអ្នក។

២. ដឹងថាម្តាយក្មេកចង់បានអ្វី

ពេលខ្លះម្តាយក្មេករបស់អ្នកអាចជាមនុស្សចាស់ទៅហើយ ដូច្នេះគាត់ឆាប់មានការខឹងសម្បារ ឬប្រាក់ច្រើន។ ដូច្នេះអ្នកគួរតែដឹងថាតើម្តាយក្មេករបស់អ្នកត្រូវការអ្វី។ មានពេលខ្លះរបស់បន្តិចបន្តួចដូចជាការទិញកាដូ ចំនីអាហារ ឬការយកចិត្តទុកដាក់ពីអ្នកនឹងធ្វើអោយពួកគាត់រំភើបចិត្តហើយងាកមកស្រលាញ់អ្នកទៅហើយ។

៣. កុំប្រើប្រាស់សម្តីគម្រោះគម្រើយដាក់ប្តី រឺមើលងាយប្តី

ឳពុកម្តាយណាក៏ស្រលាញ់កូនៗខ្លួនឯងដែរ មិនថាទោះបីជាគេជាមនុស្សធំហើយក្តី ឬក៏គេមានប្រពន្ធហើយក៏ដោយ។ សង្គមគ្រួសារខ្មែរអោយតម្លៃណាស់លើកិត្តិយសកូនប្រុស ដូច្នេះប្រសិនជាអ្នកមានបញ្ហាគ្រួសារបន្តិចបន្តួច គួរណាកុំប្រើសម្តីគម្រោះគម្រើយជេរប្រទិចមកកាន់ប្តីរបស់ខ្លួន ព្រោះពួកគេនឹងមិនពេញចិត្ត ហើយថែមទាំងមានទស្សនះមិនល្អមកកាន់អ្នកទៀតផង។

៤. ចេះជួយចែករំលែកបន្ទុកគ្រួសារ

ជាមនុស្សម្នាក់នៅក្នុងគ្រួសារ អ្នកក៏មានតួនាទីជួយជាបន្ទុកក្នុងគ្រួសារផងដែរ។ ដូច្នេះប្រសិនជាអ្នកមិនបានចេញធ្វើការរកលុយដើម្បីសម្រាលបន្ទុកក្នុងគ្រួសារទេ អ្នកក៏គួរបំពេញកាតព្វកិច្ចមើលថែទាំផ្ទះអោយបានខ្ជាប់ខ្ជួនផងដែរ។ ការធ្វើបែបនេះនឹងធ្វើអោយម្តាយក្មេករបស់អ្នកទុកចិត្ត ហើយងាកមកស្រលាញ់អ្នកបានច្រើនជាងមុន។

៥. ពិភាក្សាជាមួយប្តីរបស់ខ្លួន

ប្រសិនជាអ្នកឃើញហើយថាម្តាយក្មេករបស់ខ្លួនមិនមានការពេញចិត្តមកកាន់ខ្លួននោះទេ អ្នកអាចពិភាក្សាបញ្ហានេះជាមួយនឹងប្តីរបស់អ្នកបាន ដោយក្នុងនោះអ្នកអាចសុំជាដំណោះស្រាយ រឺដំបូន្មានខ្លះពីប្តី ដើម្បីយល់អោយច្បាស់ពីម្តាយក្មេករបស់ខ្លួន ព្រោះជួនកាលវាប្រហែលជាអត្តចរិតធម្មជាតិរបស់ពួកគេរឺយ៉ាងណានោះឡើយ។

ប៉ុន្តែក្នុងនោះ អ្វីដែលអ្នកគួរតែជៀសវាងគឺថា កុំអាងអ្វីទូលពិតប្តីអោយប្តីរកខុសត្រូវរឺយ៉ាងណា ព្រោះថាការធ្វើបែបនេះអាចធ្វើអោយប៉ះពាល់ដល់ចំនងគ្រួសារកូននឹងឳពុកម្តាយហើយ ថែមទាំងធ្វើអោយពួកគេមិនពេញចិត្តនឹងអ្នកកាន់តែខ្លាំង៕

អត្ថបទល្អផ្សេងទៀត៖ អ្នកជាមនុស្សស្រីដែលមានសុភមង្គលបើអ្នកកំពុងរស់នៅក្នុង៤ចំនុចនេះ

មនុស្សស្រីគ្រប់គ្នាសុទ្ធតែចង់បានសុភមង្គល ប៉ុន្តែអ្វីទៅគឺជាសុភមង្គល? មនុស្សម្នាក់ៗកំណត់ពីនិយមន័យនៃពាក្យ សុភមង្គល មិនដូចគ្នានោះទេ។ អ្នកខ្លះកំនត់ថា សុភមង្គលគឺភាពស្មោះត្រង់ ភាពសប្បាយរីករាយ ហើយមានតែមនុស្សដែលយល់ពីភាពស្មោះត្រង់និងភាពរីករាយទេ ទើបអាចទទួលបានសុភមង្គលពិតប្រាកដ។ សុភមង្គលរបស់មនុស្សស្រី មួយប្រភេទគឺពឹងផ្អែកលើមនុស្សប្រុស មួយប្រភេទទៀតគឺព្យាយាមបង្កើតសុភមង្គលដោយខ្លួនឯង។

មនុស្សស្រីដែលមានសុភមង្គល ក្នុងការរស់នៅគឺមានលក្ខណៈ ៤យ៉ាងនេះ៖

មនុស្សស្រីមានសុភមង្គល

១. មានស្វាមីដែលយល់ពីនាង ស្រលាញ់នាង

មនុស្សស្រីដែលមានសុភមង្គល គឺមានស្វាមីដ៏ល្អម្នាក់ស្រលាញ់  យកចិត្តទុកដាក់ មើលថែរក្សារនាង បំពេញចិត្តនាងធ្វើយ៉ាងណាអោយនាងសប្បាយចិត្ត។ ក្នុងការរស់នៅ គ្រប់ពេលវេលា គ្រប់ទីកន្លែងមានមនុស្សប្រុសល្អម្នាក់ថែរក្សារនាង មិនអោយនាងមានអារម្មណ៍មិនល្អ ឬអោយនាងទទួលអារម្មណ៍ខុសឆ្គងសូម្បីតែបន្តិច។ មនុស្សស្រីដែលមានសុភមង្គលគឺ មនុស្សស្រីដែល ក្នុងចិត្តពោពេញដោយភាពស្កប់ស្កល់នៃភាពសប្បាយចិត្ត និងមានបុរសដែលចាំមើលថែនាង និងនៅក្បែរគ្រប់ពេល។

២. ការរស់នៅសម្បូរហូរហៀ ចង់បានអ្វីគឺបានហ្នឹង

មនុស្សស្រីដែលមានសុភមង្គល ជាមនុស្សស្រីដែលរស់នៅដោយស្តុកស្តម ត្រូវការអ្វី គឺសុទ្ធតែអាចទិញបានទាំងអស់ មិនចាំបាច់ច្រនែននិងមនុស្សស្រីដទៃ អាចប្រើគ្រឿងសំអាងដែលខ្លួនចូលចិត្ត ស្លៀកសំលៀកបំពាក់ដែលខ្លួនចូលចិត្ត ស្ពាយកាបូបដែលខ្លួនស្រលាញ់ មានលទ្ធភាពញាំអាហារដែលជួយថែរក្សារសម្រស់បាន។ មនុស្សស្រីដែលមានសុភមង្គល មិនដែលឈឺក្បាលទៅហ្នឹងការចំនាយលើរបស់អស់ទាំងនេះទេ ពោលគឺចង់បានអ្វីគឺបានដោយមិនបាច់ខំប្រឹង។

ចង់បានអ្វីបានហ្នឹង

៣. ភាពសុខដុមរមនាក្នុងគ្រួសារ

មនុស្សស្រីដែលមានសុភមង្គល គឺនៅក្នុងគ្រួសារមានតែភាពសប្បាយរីករាយ គ្រួសារទាំងមូលមានតែរឿងសោមនស្ស ម្តាយក្មេក ចេះយោគយល់អធ្យាស្រ័យ តែងតែរំលឹកកូនប្រុសរបស់ខ្លួនអោយល្អជាមួយប្រពន្ធ មិនដែលមានអារម្មណ៍ថាខុសឆ្គង មិនដែលខឹង រញាំរញ៉ូវដាក់អ្នកដ៏ទៃ។ មនុស្ស​ស្រីដែលមានសុភមង្គល ជាមនុស្សស្រីដែលទទួលបានការអោយតំលៃពីសមាជិកគ្រួសារ ដែលសមាជិកម្នាក់ៗមិនដែលបន្ទោសស្តីថាអោយ រឹតតែមិនដែលមើលរំលងពីវត្តមានរបស់នាងក្នុងគ្រួសារ ជាពិសេសនាងមានតំនែងឬឋានៈក្នុងគ្រួសារទៀតផង។

៤. រស់នៅដោយសប្បាយចិត្ត ហើយមានមោទនភាពលើខ្លួនឯង

មនុស្សស្រីដែលមានសុភមង្គល គឺមនុស្សស្រីដែលរស់នៅក្នុងភាពរីករាយ រាល់ថ្ងៃមានតែរឿងសប្បាយចិត្ត ស្នាមញញឹមមាននៅលើផ្ទៃមុខ ពេញចិត្តនៅជីវភាពរស់នៅសព្វថ្ងៃ មានទំនុកចិត្តលើខ្លួនឯង មានមោទនភាពលើខ្លួនឯង។ ជាមនុស្សស្រីដែលមានសុភមង្គល គឺនាងមិនដែលមើលងាយបន្តុះបង្អាប់ខ្លួនឯង នៅពេលដែលជីវិតជួបការលំបាកឬបញ្ហាអ្វីមួយ នាងមិនដែលរស់នៅដោយកើតទុក្ខមិនសប្បាយចិត្តឡើយ កាន់តែមិនដែលបន្ទោសទេវត្តាមិនយុទ្ធធម៌ចំពោះខ្លួន៕

រស់នៅដោយរីករាយ ទំនុកចិត្ត

មនុស្សស្រីដែលមានសុភមង្គល គឺមានតាមប្រភេទរបស់នាង ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសុភមង្គលទេ មនុស្សស្រីដែលមានសុភមង្គលគឺប្រហែលមានចំនួនតិចតួច។ តើអ្នកជាមនុស្សស្រីដែលមានសុភមង្គលដែរទេ?

មតិយោបល់

ពេញនិយម