ធុញទ្រាន់នឹងអ្នកជិតខាងនិយាយមិនល្អពីអ្នកណាស់មែនទេ? អានអត្ថបទនេះលេងសិនទៅចឹង!
Connect with us

គួរដឹង

ធុញទ្រាន់នឹងអ្នកជិតខាងនិយាយមិនល្អពីអ្នកណាស់មែនទេ? អានអត្ថបទនេះលេងសិនទៅចឹង!

ការរស់នៅភូមិផងរបងតែមួយ ឬ រស់នៅក្នុងនាមជាអ្នកជិតខាងគ្នា មនុស្សយើងត្រូវចេះជួយគ្នា មិនថាពេលមានអាសន្នឬយ៉ាងណានោះទេ ការដែលមានអ្នកជិតខាងដែលចេះជួយគ្នា អ្នកជិតខាងដែលដឹងពីទុកធុរៈគ្នាទៅវិញទៅមក ដែលតែងតែនិយាយល្អពីគ្នាគឺជារឿងប្រសើរមួយ។ ប៉ុន្តែផ្ទុយទៅវិញ មិនថាសង្គមដើរដល់សម័យកាលណានោះទេ ការរស់នៅក្នុងសង្គមគឺនៅតែមានអ្នកជិតខាងដែលមានគំនិតមិនល្អ ឬហៅថាអ្នកជិតខាងដែលតែងតែនិយាយមិនល្អពីក្រោយខ្នងយើង មិនថាអ្នកធ្វើអ្វី ឬសមាជិកណាមួយរបស់គ្រួសារអ្នកធ្វើអ្វី គឺគេតែងតែទើស និងនិយាយជានិច្ច។

ដូច្នេះយើងជាមនុស្សរស់នៅក្នុងសង្គមមួយ នៅពេលដែលជួបអ្នកជិតខាងប្រភេទនេះគឺតែងតែមានការពិបាកក្នុងរស់នៅ ព្រោះមិនថាពេលយើងធ្វើអ្វី គឺតែងតែមានអ្នកនៅចាំមើលយើងជានិច្ច ដូច្នេះវាធ្វើឱ្យយើងទើសទាល់ ពិបាកធ្វើអ្វីដែលយើងចង់ធ្វើ។ ដើម្បីដោះស្រាយបញ្ហាអ្នកជិតខាងនេះ រឿងទីមួយដែលអ្នកត្រូវធ្វើគឺអ្នក និង សមាជិកគ្រួសាររបស់អ្នក ត្រូវតែប្រាកដចិត្តជាមួយគ្រួសារខ្លួនឯងឱ្យច្បាស់។ ជាពិសេសសមាជិកកូនៗ ក្មេងៗ ឬស្រីៗជាដើម ត្រូវតែទាញយកភាពជឿជាក់ពីឳពុកម្តាយ ធ្វើឱ្យគាត់ទុកចិត្តជាមួយយើងឱ្យបានច្រើន ព្រោះយើងមើលមិនដឹងទេថា អ្នកជិតខាងទាំងនោះនិយាយអ្វីខ្លះជាមួយឳពុកម្តាយយើងឬនិយាយមិនល្អអ្វីខ្លះពីយើងនោះទេ។

នៅពេលជួបអ្នកជិតខាងបែបនោះ ក្នុងនាមជាសមាជិកគ្រួសារមួយដែលត្រូវគេទិទាន អ្នកមិនគួរឆាប់ជឿសម្តីពួកគេពេកនោះទេ នៅពេលដែលនិយាយរឿងអ្វីពីសមាជិកគ្រួសារយើង យើងគួរតែសួរបញ្ជាក់ជាមួយសមាជិកគ្រួសារយើងជាមុនសិន មុននឹងកាត់សេចក្តី។

ក៏ដូចគ្នាដែរ ជាឳពុកម្តាយ ឬជាបងៗនៅក្នុងគ្រួសារ គួរតែបង្កើតច្បាប់ទំលាប់មួយសម្រាប់គ្រួសារយើង ដើម្បីឱ្យគ្រួសារយើងដើរតាមគន្លងតែមួយ ដើម្បីកុំឱ្យអ្នកដទៃអាចធ្វើអ្វីលើយើង និងគ្រួសារយើងបាន ធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់គ្នាក្នុងគ្រួសារ។

មួយវិញទៀតចំពោះអ្នកជិតខាងប្រភេទនេះ អ្នកត្រូវទុកសម្តីគេនៅក្នុងចិត្តពេកឡើយ ពេលពួកគេជាមនុស្សដែលគ្មានការងារធ្វើ ចាំតែនិយាយនេះនិយាយនោះពីសមាជិកគ្រួសារ ដើម្បីចង់ឱ្យយើងមានរឿងក្នុងគ្រួសារ ឬអាចដើម្បីចាក់រុកឱ្យសមាជិកគ្រួសារយើងឈ្លោះគ្នា ដូច្នេះសម្តីខ្លះបើអ្នកគិតថាមិនមានប្រយោជន៏អ្នកគួរតែកុំខ្វល់ល្អជាង។

ម្យ៉ាងទៀតបើសិនជាមិនចង់មានរឿងជាមួយពួកគេទេ ឬមិនចង់បង្ករឿងឈ្លោះនៅក្នុងសង្គមនោះទេ អ្នកយល់ល្អគួរតែរក្សាជំហរខ្លួនយើង រក្សាភាពស្អាតស្អំរបស់យើង ដោយធ្វើតែរឿងល្អៗ មិនមានការគុំគួនគ្នា ឬការសងសឹកគ្នាទៅពួកគេវិញនោះទេ។ នៅពេលដែលយើងធ្វើតែល្អៗ ធ្វើតែហីៗ យូរៗទៅពួកគេនឹងហត់ខ្លួនឯងហើយ៕

អត្ថបទល្អផ្សេងទៀត៖ តាមពិតសុភមង្គលក្នុងគ្រួសារកើតឡើងពីចំនុចតូចៗទាំងអស់នេះសោះ!

Pascal Campion គឺជាវិចិត្រករជនជាតិអាមេរិកកាត់បារាំងដែលរស់នៅ Burbank រដ្ឋកាលីហ្វញ៉ា (California) ដែលបានបង្កើតរូបគំនូរដ៏កក់ក្តៅដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់គូរស្នេហ៍មួយគូរ។

អ្វីដែលជំរុញចិត្តរបស់លោកអោយបង្កើតជាគំនូរទាំងនេះឡើង គឺប្រពន្ធរបស់គាត់ដែលរស់នៅជាមួយគ្នាមកអស់រយៈពេល១០ឆ្នាំ  Katrina  កូនស្រី អាយុ ៩ឆ្នាំ ហើយនិងកូនភ្លោះប្រុស អាយុ៦ឆ្នាំ ដែលជាមូលហេតុធ្វើអោយគាត់មានបំណងបង្កើតជាគំនូរទាំងអស់នេះឡើងផ្តោតទៅលើសកម្មភាពតូចៗប្រចាំថ្ងៃរបស់ពួកគាត់។ គាត់អោយតំលៃជាខ្លាំងទៅលើរាល់សកម្មភាពគ្រប់បែបយ៉ាងមិនថា ជារឿងធំដុំឬតូចតាចនោះទេ សូម្បីតែការកាន់ដៃ មើលសៀវភៅ សុទ្ធតែជារឿងសំខាន់សំរាប់គាត់។ គាត់បាននិយាយថា ពេលវេលាដែលតូចៗសុទ្ធតែសំខាន់ដូចគ្នាទៅនិងខណៈពេលធំៗផ្សេងទៀត។ ឥឡូវនេះចង់ដឹងថាជីវិតដ៏មានសុភមង្គល និងទំនាក់ទំនងរបស់ពួកគាត់មានភាពផ្អែមល្ហែមប៉ុណ្ណា អញ្ចឹងមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

អារម្មណ៍សុភមង្គល មិនខ្វល់ខ្វាយអ្វីទាំងអស់ដែលទទួលបានការលួងលោមពីភរិយា

ការលួងលោមពីប្រពន្ធ

ភ្ញាក់ពីគេងឡើងឃើញមនុស្សដែលខ្លួនស្រលាញ់នៅក្បែរខ្លួន

ភ្ញាក់ពីគេងនៅក្បែរមនុស្សស្រលាញ់

ផ្តល់ស្នាមថើបដល់ប្រពន្ធនៅពេលដែលឃើញប្រពន្ធរបស់ខ្លួនកំពុងតែសំរាកដោយមានក្តីសុខ

ភាពរីករាយក្នុងការប្រលែងគ្នាលេងជាមួយខ្នើយ

ដំនើរកំសាន្តលំហែរអារម្មណ៍ជាមួយគ្នា

ជ្រកភ្លៀងនៅក្រោមឆត្រ័តែមួយជាមួយគ្នា 

លើកបីនាងឡើងដោយភាពរីករាយ

ទន្ទឹងរង់ចាំស្វាមីត្រលប់មកផ្ទះដោយក្តីនឹករលឹក

មានភាពសប្បាយរីករាយជាមួយទោះបីជាធ្វើការងារគួរអោយធុញទ្រាន់ក៏ដោយ

ចំណាយពេលជាមួយគ្នាដោយមិនធ្វើអ្វីទាំងអស់

បង្ហាញពីអារម្មណ៍ដែលមានលើគ្នាទៅវិញទៅមក

រីករាយនិងការមើលទេសភាពខាងក្រៅផ្ទះពីលើផ្ទះជាមួយគ្នាដោយភាពរ៉ូម៉េនទិក

បង្កើតនូវអភិនីហាដ៏អស្ចារ្យមួយជាមួយគ្នា 

អារម្មណ៍ព្រួយបារម្ភនៅពេលដែលនាងមិនទទួលទូរសព្ទ័

មើលស្លឹកឈើជ្រុះជាមួយគ្នានៅពេលដែលចាស់ទៅ

លួចមើលប្រពន្ធបំបៅដោះកូនពីខាងក្រៅទ្វារដោយសេចក្តីរំភើបនិងមានក្តីសុខ

នៅរង់ចាំលើកទឹកចិត្តគ្រប់ពេលវេលានៅពេលដែលគាត់ជួបការលំបាក

នៅសុខៗក៏ទទួលបានការអោបដ៏កក់ក្តៅមួយពីកូនជាទីស្រលាញ់

បង្កើតពេលវេលាផ្អែមល្ហែមជាមួយគ្នា

ការពារអ្នក យកឆត្រ័អោយអ្នក ធ្វើយ៉ាងណាមិនអោយអ្នកទទឹកភ្លៀង

មើលឃើញពីភាពស្រស់ស្អាត ក្តីសង្ឃឹម និងភាពរីករាយគ្រប់ពេលវេលា

មានមោទនៈភាពគ្រប់ភាពរីកចំរើនគ្រប់បែបយ៉ាង

ធ្វើរឿងដែលកំប្លែងៗឆ្កួតៗខ្លះជាមួយគ្រួសាររបស់អ្នក

នេះគឺជារូបភាពរបស់ Pascal Campion និងកូនៗរបស់គាត់

ការបង្ហាញពីក្តីសុខក្នុងគ្រួសារ និងសុភមង្គលរបស់ Campion បានបង្ហាញអោយយើងដឹងថាត្រូវរីករាយនិងរឿងតូចតាចទាំងអស់ មិនថាយើងចាស់ប៉ុណ្ណានោះឡើយ៕

មតិយោបល់

ពេញនិយម