ចំណុចគួរប្រតិបត្តិតាមសម្រាប់អ្នកដែលតែងតែពាក់ចិញ្ចៀនពេជ្រជាប់ដៃ
Connect with us

គួរដឹង

ចំណុចគួរប្រតិបត្តិតាមសម្រាប់អ្នកដែលតែងតែពាក់ចិញ្ចៀនពេជ្រជាប់ដៃ

ចំពោះចិញ្ចៀនពេជ្រ មិនថាមនុស្សប្រុស​ឬមនុស្សស្រីនោះទេ គឺតែងតែមានគេនិយមចូលចិត្តពាក់វាជាប់ខ្លួនជានិច្ច ព្រោះចិញ្ចៀនពេជ្រវាជាផ្នែកមួយនៃគ្រឿងអលង្ការលម្អខ្លួនសម្រាប់មនុស្សទូទៅ ហើយមួយវិញទៀតការពាក់ចិញ្ចៀនពេជ្រក៏អាចជាសញ្ញាមួយបញ្ជាក់ពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកពាក់នោះផងដែរ។ ដូច្នេះ អ្នកដែលមានចិញ្ចៀនពេជ្រពាក់អាចធ្វើតាមវិធីណែនាំខាងក្រោមបាន ដើម្បីប្រើប្រាស់ចិញ្ចៀនពេជ្រឱ្យបានត្រឹមត្រូវ។

. ប្រភេទនៃការពាក់ចិញ្ចៀនពេជ្រ

ជាទូទៅ ចិញ្ចៀនពេជ្រគឺត្រូវពាក់នៅម្រាមដៃនាងនៃដៃខាងឆ្វេង ដែលវាមានន័យបញ្ជាក់ពីការភ្ជាប់ពាក្យ និងការរៀបការ អ្នកដែលមានគូដណ្តឹងរួច ឬរៀបការរួចទាមទារឱ្យពាក់ចិញ្ចៀនម្រាមដៃនេះ។ ពីបុរាណមកក៏មានទំនៀមទំលាប់មួយ ដែលតំរូវឱ្យមនុស្សយើងពាក់ចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបការ ដោយពាក់វាជាមួយគ្នានៅម្រាមដៃតែមួយ ហើយអ្នកត្រូវពាក់ចិញ្ចៀនរៀបការមុន។ ចំពោះគូស្នេហ៏ដែលមិនទាន់ភ្ជាប់ពាក្យ ឬមិនទាន់រៀបការ ក៏គេតំរូវឱ្យពាក់ចិញ្ចៀននៅម្រាមដៃនោះផងដែរ លុះពេលរៀបការរួចទើបអាចប្តូរទៅដៃខាងស្តាំវិញ។

រឿងមួយវិញទៀត ត្រូវបានគេដឹងថាការពាក់ចិញ្ចៀនដៃស្តាំគឺបញ្ជាក់ពីភាពឯករាជ្យនៃបុគ្គលម្នាក់ ភាពជោគជ័យ ភាពនៃលីវរបស់មនុស្សម្នាក់ផងដែរ។

. វិធីសាស្រ្តថែរក្សាចិញ្ចៀនរបស់អ្នកឱ្យបានល្អ

រឿងទីមួយដែលអ្នកត្រូវធ្វើគឺការលាងសម្អាតចិញ្ចៀនពេជ្ររបស់អ្នកជាប្រចាំ។ ចំពោះការលាងសម្អាតផងដែរ អ្នកគ្រាន់តែយកចិញ្ចៀនរបស់អ្នកដាក់ចូលក្នុងទឹកក្តៅអ៊ុនៗ ដោយលាយទឹកនោះជាមួយនឹងសាប៊ូលាងចានបន្តិច រួចធ្វើការត្រាំវាក្នុងរយៈពេលគួរសមមួយ បន្ទាប់មកអ្នកក៏អាចធ្វើការដុសលាងសម្អាតថ្នមជាមួយនឹងច្រាសដុសធ្មេញជាការស្រេច។

វិធីសាស្រ្តទីពីរ សម្រាប់ដែលពាក់ចិញ្ចៀនពេជ្រ គឺគួរតែដោះចិញ្ចៀនចេញរាល់ពេលដែលអ្នកធ្វើការហាត់ប្រាណ ជៀសវាងការប៉ះទង្គិចដែលអាចធ្វើឱ្យខូចទ្រង់ទ្រាយចិញ្ចៀនរបស់អ្នក។

វិធីសាស្រ្តទីបី គឺអ្នកគួរតែដោះចិញ្ចៀនចេញរាល់ពេលដែលអ្នកចំអិនម្ហូបអាហារ និងរាល់ពេលលាងចាន។ រក្សាចិញ្ចៀនរបស់អ្នកនៅកន្លែងសមរម្យណាមួយ ជៀសវាងការប៉ះពាល់ពីការចំអិនអាហារ ការជ្រុះបាត់ ឬភ្លើងឆាបឆេះផ្សេងៗ។

ចំពោះការហែលទឹក អ្នកក៏ត្រូវដោះចិញ្ចៀនចេញផងដែរ អ្នកមិនគួរពាក់ចិញ្ចៀនក្នុងពេលហែលទឹកទេ ជៀសវាងការជ្រុះបាត់ ព្រោះអ្នកត្រូវធ្វើចលនាដៃច្រើន។ បើសិនអ្នកមិនចង់ដោះចេញ អ្នកអាចពាក់ស្រោមដៃដើម្បីការពារការជ្រុះបាត់ ប៉ុន្តែវានឹងមានការពិបាកសម្រាប់ការហែលទឹក។ ដោះចិញ្ចៀនចេញនៅពេលធ្វើការលាងសម្អាតមុខ ក៏ជារឿងមួយដែលអ្នកត្រូវធ្វើផងដែរ ជៀសវាងការសឹករិចរឹលនៃចិញ្ចៀន៕

អត្ថបទល្អផ្សេងទៀត៖ មិនមែនចេះតែពាក់ទេ! ពាក់ចិញ្ចៀន​នៅ​ម្រាមដៃ​ណា​ទើប​ឆាប់​មាន​ស្នេហា លុយ និង​សំណាង​?

ការពាក់ចិញ្ចៀនជារឿងពេញនិយមសឹងក្លាយជាសាមញ្ញទៅហើយសម្រាប់មនុស្សគ្រប់រូប។ តែតើ​លោក​អ្នកដឹង​ទេ​ថា​ការពាក់​ចិញ្ចៀន​អាចមាន​ឥទ្ធិពលលើរឿងលុយកាក់ ស្នេហា និង សំណាង។

បើពាក់ចិញ្ចៀន​ត្រូវ​ម្រាមដៃ​នឹង​នាំមក​នូវ​សំណាងដើម្បីសម្រេចនូវអ្វីដែលយើងប៉ង ដែល​លោកអ្នក​អាចមិន​ជឿ​ តែទាល់តែសាកសិនសឹមសម្រេចថាជឿឬអត់៖

ប្រសិនបើ​លោកអ្នក​ចង់បានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីអ្នកជុំវិញ និង​ឱ្យគេចូលចិត្ត​អាណិត​ស្រឡាញ់ ចូរពាក់ចិញ្ចៀន​នៅម្រាមដៃ​ចង្អុល​ដៃខាងឆ្វេង​

​២ ប្រសិនបើ​លោកអ្នក​នៅលីវ មិនទាន់មានដៃគូ ហើយចង់​បាន​សេចក្តីស្នេហា​មួយនឹងគេក្នុង​ឆាកជីវិត ចូរពាក់ចិញ្ចៀន​នៅ​ម្រាមដៃកូនដៃ​ខាងឆ្វេង​

៣ ប្រសិនបើ​លោកអ្នកមានដៃគូ ហើយ​ចង់ឱ្យ​ស្នេហា​ដែលកំពុងមានស្ថិតនៅគង់វង្សឋិតឋេរ ចូរ​ពាក់ចិញ្ចៀន​នៅលើម្រាមដៃ​នាង​ដៃខាងឆ្វេង​​

ប្រសិនបើ​លោកអ្នកជាអាជីវករ ឬអ្នកជំនួញ ឬអ្នកធ្វើការ ហើយ​ចង់​មានសំណាង​ល្អជោគជ័យក្នុងមុខរបរការងារ និង​ចង់ឱ្យ​ការងារ​និង​ការរកស៊ី​ដំណើរការ​រលូនចូរ​ពាក់ចិញ្ចៀន​នៅ ម្រាមដៃ​នាងដៃ​ខាងស្តាំ​ 

ប្រសិនបើ​លោកអ្នក​ចង់​មានទ្រព្យ​សម្បត្តិ​ច្រើនហូរហៀរ ចូរ​ពាក់​ចិញ្ចៀនធ្វើពីមាសសុទ្ធ​នៅ​ម្រាមដៃ​កណ្តាល​ដៃខាងស្តាំ​

៦ ប្រសិនបើ​លោកអ្នក​ចង់​មាន​សេចក្តីសុខ​សុវត្ថិភាព​គ្រប់ពេលវេលានិងទីជិតឆ្ងាយពេលធ្វើដំណើរ ចូរ​ពាក់ចិញ្ចៀន​នៅ ម្រាមដៃ​កណ្តាលដៃ​ខាងឆ្វេងក៏បាន ឬ​ស្តាំ​ក៏បាន​ 

 

 

 

 

 

 

 

មតិយោបល់

ពេញនិយម