ហេតុអ្វីបានជានៅពេលសម្ភាសន៍ អ្នកត្រូវកំណត់ប្រាក់ខែរបស់ខ្លួនជាជាងអោយគេអោយប្រាក់ខែអ្នក?
Connect with us

គួរដឹង

ហេតុអ្វីបានជានៅពេលសម្ភាសន៍ អ្នកត្រូវកំណត់ប្រាក់ខែរបស់ខ្លួនជាជាងអោយគេអោយប្រាក់ខែអ្នក?

ក្នុងចំនោមសំនួរជាច្រើននៅក្នុងពេលដែលអ្នកសម្ភាសន៍ការងារ សំនួរសំខាន់មួយដែលនរណាៗក៏សួរមកកាន់បេក្ខភាពនោះគឺ ទាក់ទងនឹងប្រាក់ខែរបស់អ្នក ថាតើអ្នកចង់បានប្រាក់ខែប៉ុន្មានពីក្រុមហ៊ុននេះ។

ជាទូទៅ មានមនុស្សមួយចំនួនដែលតែងតែគិតថា ក្រុមហ៊ុនគួរតែជាអ្នកកំណត់ថាបើតាមសមត្ថភាពរបស់អ្នក តើក្រុមហ៊ុនអាចអោយប្រាក់ខែមកអ្នកប៉ុន្មាន ប៉ុន្តែតើការគិតបែបនេះជារឿងដែលត្រឹមត្រូវរឺទេ?

ធាតុពិតទៅ មិនថានៅក្រុមហ៊ុនណាក៏ដូចជាក្រុមហ៊ុនណាដែរ។ អោយតែទាក់ទងនឹងប្រាក់ខែរបស់បុគ្គលិកនៅក្នុងតំណែងណាក៏ដោយ ភាគច្រើនគឺគេតែងតែមានការកំណត់ត្រឹមត្រូវនៅក្នុងរវាងណាមួយ ប៉ុន្តែនេះមិនបានន័យថាគេនឹងកំនត់ប្រាក់ខែអោយអ្នកដោយខ្លួនគេនោះឡើយ ព្រោះប្រាក់ខែមិនមែនត្រឹមតែជាបញ្ហារបស់អ្នកក្រុមហ៊ុននោះទេ ប៉ុន្តែវាក៏ជារឿងសំខាន់របស់បុគ្គលិកជាអ្នកធ្វើការផងដែរ។

ការកំណត់ប្រាក់ខែដោយខ្លួនឯងគឺជារឿងសំខាន់មួយ ព្រោះថាប្រសិនជាអ្នកអោយក្រុមហ៊ុនកំនត់អោយអ្នក នៅពេលដែលអ្នកមិនសូវពែញចិត្តនឹងប្រាក់ខែនោះ អ្នកប្រហែលជាមិនសមនឹងតវ៉ាទេ ព្រោះពីដំបូងខ្លួនអ្នកផ្ទាល់ជាអ្នកអោយអទិភាពទៅក្រុមហ៊ុនជាអ្នកសម្រេចមុន។ ប្រសិនជាអ្នកស្រាប់តែថាមិនពេញចិត្តនឹងការកំណត់របស់អ្នក គេអាចនឹងមើលមកអ្នកក្នុងផ្លូវមិនល្អណាមួយក៏ថាបាន។

វិធីល្អបំផុតនៅក្នុងករណីនេះគឺថា អ្នកគួរតែកំណត់ប្រាក់ខែដែលអ្នកត្រូវការដោយខ្លួនឯងជាមុន និងស្នើរសុំចំនួននោះទៅកាន់ក្រុមហ៊ុន។ នៅពេលដែលក្រុមហ៊ុនឃើញពីចំនួនប្រាក់ខែដែលអ្នកដាក់ចេញមកនេះ គេនឹងសម្រេចចិត្តលក្ខណះផ្ទៃក្នុងហើយថាតើគេអាចផ្តល់តាមសំនូមពរអ្នករឺអត់ ហើយប្រសិនជាមិនអាច តើក្រុមហ៊ុនអាចហ៊ានអោយប្រាក់ខែអ្នកក្នុងកម្រិតណា។

ទាក់ទិននឹងការកំណត់ប្រាក់ខែដោយខ្លួនឯងផងដែរ ដើម្បីធានាថាប្រាក់ខែដែលអ្នកដាក់នោះអាចអោយក្រុមហ៊ុន និងអ្នកផ្ទាល់ទទួលយកបាន ប្រាក់ខែនោះគួរតែដូចគ្នានៅនឹងតម្លៃក្នុងទីផ្សារការងារសម្រាប់មុខតំណែងមួយនេះ ពោលគឺមិនច្រើនខ្លាំងពេកដែលក្រុមហ៊ុនគ្មានសមត្ថភាពនឹងចំនាយ ហើយក៏មិនតិចខ្លាំងពេក ដែលអ្នកគ្មានទឹកចិត្តនឹងធ្វើការផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ជាមួយទិចនិចទាំងបីនេះ អ្នកនឹងមានឱកាសឆ្លងផុតវគ្គសម្ភាសន៏ការងារដោយងាយ

ក្រៅពីបទពិសោធន៏ការងារ និងឯកសារយោងពិតប្រាកដ យើងនៅមានវិធីសាស្រ្តផ្សេងទៀតដើម្បីជោគជ័យក្នុងការសំភាសន៏ការងារ។ វារួមមានការនិយាយស្តីរបស់យើង ឥរិយាបថ និងទំនាក់ទំនងរបស់យើងទៅកាន់អ្នកសម្ភាសន៏ផ្ទាល់ ហើយអ្នកអាចប្រើភាពទាក់ទាញផ្សេងៗដែលអ្នកមាន ឬការបញ្ចុះបញ្ចូលដែលអ្នកអាចធ្វើបាន។ ដូច្នេះដើម្បីចេះវិធីទាំងនេះ យើងត្រូវធ្វើតាមតិកនិកខាងក្រោមទាំងអស់គ្នា។

១. កសាងភាពល្អប្រសើរនៃកាយវិការ ភាពរឹងមាំជាមួយឥរិយាបថរបស់អ្នក 

រឿងទីមួយដែលគេនឹងសង្កេតមកលើយើងគឺកាយវិការ អាកប្បកិរិយារបស់យើងផ្ទាល់ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាធ្វើកាយវិការឱ្យសមរម្យតាមដែលអាចធ្វើបាន ត្រូវមានភាពជឿជាក់លើខ្លួនឯងជានិច្ច រក្សាកាយវិការរបស់យើងឱ្យបានខ្ជាប់ខ្ជួន។

មុននឹងចូលទៅសំភាសន៏យើងអាចហាត់សមនូវកាយវិការ ការដើរ ឈរ អង្គុយ ជាមួយកញ្ចក់ រួចបន្ធូរអារម្មណ៏តានតឹងចេញឱ្យអស់។ ព្យាយាមកុំឱ្យមានការញីរញ័រ ព្យាយាមកុំញ័រសំលេង ហើយព្យាយាមរក្សាក្រសែភ្នែកឱ្យបានល្អ ជាមួយអ្នកសំភាសន៏ ព្រោះកែវភ្នែកមានឥទ្ធិពលបញ្ជាក់ពីភាពជឿជាក់ លាក់បាំងការភ័យខ្លាចរបស់អ្នក និងឱ្យទំនុកចិត្តទៅលើអ្នកដែលសំភាសន៏អ្នក។ ចំណុចទី២ គឺការនិយាយស្តី។ 

BODY-LANGUAGE

២. ការនិយាយស្តី 

ចំពោះការនិយាយស្តី អ្នកត្រូវប្រើសម្តីដែលសមរម្យ ទន់ភ្លន់ដែលពោរពេញដោយភាពជឿជាក់ មិនទាក់រដាក់រដុប ព្យាយាមនិយាយឱ្យបានរលូន។ កុំនិយាយកុហកពីសមត្ថភាពខ្លួនឯងខ្លាំងពេក។ និយាយឱ្យចេញមកដូចធម្មជាតិ ហើយការប្រើពាក្យ ត្រូវច្បាស់ៗ ជៀសវាងការរកនឹកពាក្យនិយាយយូរៗ។ ដើម្បីធ្វើបានល្អ គឺអ្នកត្រូវតែហាត់សមនិយាយ ជាមួយកញ្ចក់ម្នាក់ឯង ឬជាមួយមិត្តភ័ក្រ។ ធ្វើយ៉ាងទាញចំណាប់អារម្មណ៏អ្នកស្តាប់ ឱ្យចាប់អារម្មណ៏នឹងសម្តីរបស់យើង។ 

Speaking

៣. សួរសំណួរដែលទាក់ទង ចេះឆ្ងល់ ចេះមានចំណាប់អារម្មណ៏លើរឿងដែលទាក់ទង 

ជាចុងក្រោយដើម្បីមានការទំនាក់ទំនងល្អជាមួយអ្នកសំភាសន៏ អ្នកត្រូវចេះឆ្ងល់ សួរសំណួរដែលទាក់ទង ចេះបញ្ចេញមតិដែលទាញទំនាក់ទំនងរវាងអ្នក និងអ្នកសំភាសន៏។ ចេះសួរសំណួរ និងឆ្ងល់ពីក្រុមហ៊ុន ឬស្ថាប័ន ដែលយើងកំពុងតែសំភាសន៏ជាមួយ បញ្ចេញគំនិតល្អៗ ពីស្ថាប័ននោះ ចេះបញ្ចេញបញ្ចូល លើកដាក់ហេតុផលឱ្យសមរម្យ ដើម្បីឱ្យគេគិតថា តើវានឹងទៅជាយ៉ាងណាបើបានធ្វើការជាមួយអ្នក។ បញ្ជាក់ថាអ្នកជាមនុស្សដែលស្រួលធ្វើការជាមួយ ចេះបត់បែន និងមានហេតុផលត្រឹមត្រូវ ពេលឆ្លើយសំណួរ និងការនិយាយស្តីជារួម៕

មតិយោបល់

ពេញនិយម