រូបភាពកម្រទាំងនេះបង្ហាញឲ្យឃើញពីសម្រស់ដ៏អស្ចារ្យរបស់ភពផែនដី!
Connect with us

ទាក់ទាញ

រូបភាពកម្រទាំងនេះបង្ហាញឲ្យឃើញពីសម្រស់ដ៏អស្ចារ្យរបស់ភពផែនដី!

ភពផែនដីជាទីកន្លែងដ៏ស្រស់ស្អាតមួយដែលត្រូវបានគ្របដណ្ដប់ដោយមហាសមុទ្រ ផ្ទាំងទឹកកក ជួរភ្នំ ព្រៃព្រឹក្សា ដងទន្លេ ព្រមទាំងបរិស្ថានធម្មជាតិដទៃទៀត។ ដើម្បីបង្ហាញពីសម្រស់ដ៏អស្ចារ្យរបស់ពិភពលោក កម្មវិធីប្រកួតថតរូបអន្តរជាតិប្រចាំឆ្នាំមួយត្រូវបានបង្កើត ហើយខាងក្រោមនេះជារូបភាពមួយចំនួនក្នុងចំណោមរូបភាពដែលទទួលបានពានរង្វាន់។

១. នេះជារូបថតដែលទទួលបានពានរង្វាន់រូបភាពពីលើអាកាស ដែលត្រូវបានថតដោយ Cristiano Xavier

២. អ្នកថតរូបជនជាតិប្រេស៊ីល Marcio Cabral បានបង្ហាញពីភាពស្រស់ស្អាតនៃកាឡាក់ស៊ីនៅឯឧទ្យានជាតិ Veadeiros ក្នុងប្រទេសប្រេស៊ីល។

៣. Huibo Hou បានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងការប្រកួត “អ្នកថតរូបប្រចាំឆ្នាំ” ។ រូបថតរបស់នាងហាក់បីដូចជាទិដ្ឋភាពក្នុងពិភពផ្សេងមួយទៀត។

ហើយរូបភាពសខ្មៅទាំងនេះក៏បង្កប់នូវភាពស្ងប់ស្ងាត់និងភាពឯកាផងដែរ។

៤. លោក​ Alex Nail មកពីចក្រភពអង់គ្លេសបានឈ្នះពានរង្វាន់ទេសភាពភ្នំសម្រាប់រូបមួយសន្លឹកខាងក្រោមនេះ ដែលថតចេញពីតំបន់ខ្ពង់រាបភាគខាងត្បូងនៃប្រទេសអ៊ីស្លង់។

៥. អ្នកថតរូបជនជាតិរ៉ូម៉ានី Cosmin Stan បានឈ្នះពានរង្វាន់រូបភាពទេសភាពព្រិលសម្រាប់រូបថតពីឧទ្យានជាតិ Ciucas Mountains ប្រទេសរ៉ូម៉ានី។

៦. នេះគឺជាបឹង Watersprite នៅ Squamish រដ្ឋ British Columbia ។ វាត្រូវបានថតដោយបុរសជនជាតិកាណាដាលោក Adam Gibbs​ ដែលបានជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងការប្រកួតប្រជែង “អ្នកថតរូបប្រចាំឆ្នាំ” ។

៧. អ្នកថតរូប Stephen King​ បានឈ្នះពានរង្វាន់ទេសភាពដើមឈើដោយសាររូបភាពដ៏សោកសៅមួយសន្លឹកនេះនៅហុកកៃដូ ប្រទេសជប៉ុន។

៨. Max Rive នៃប្រទេសហូឡង់បានឈ្នះពានរង្វាន់ ជ័យលាភីអ្នកថតរូបប្រចាំឆ្នាំ ដោយគាត់បានផ្តិតជារូបភាពនៃទេសភាពដ៏អស្ចារ្យជាច្រើន រួមមានរូបថតពីប្រទេសនូវែលសេឡង់ ប៉ាតាហ្គោនៀ និងទីតាំងផ្សេងៗទៀត៕

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ តើអ្នកអាចនឹងមើលឃើញអ្វីខ្លះនៅលើភពផែនដី បើអ្នកនៅក្នុងលំហអវកាស?

ការធ្វើដំណើរតាមយន្តហោះអាចឲ្យអ្នកឃើញនូវទេសភាពដ៏ស្រស់ស្អាតជាច្រើន ដូចជាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ មហាសមុទ្រ និងដែនកោះនានាជាដើម។ ជើងហោះហើររបស់អ្នកធ្វើដំណើរដែលខ្ពស់បំផុតមាន​​កម្ពស់ប្រមាណ ១៦ គីឡូម៉ែតតែប៉ុណ្ណោះពីលើដី នេះបើយោងតាម The USA Today។ ចុះនៅក្នុងលំហអវកាសដែលមានរយៈកម្ពស់រាប់រយគីឡូម៉ែតវិញ? តើអ្នកដែលឆ្ងល់ទេថា បើអ្នកនៅក្នុងលំហអវកាសបែបនោះ តើអ្នកនឹងអាចមើលឃើញអ្វីខ្លះនៅលើភពផែនដី?

១. ទីក្រុងនាពេលរាត្រី៖ ទិដ្ឋភាពនៃទីក្រុងដែលមានពន្លឺភ្លឺស្វាងបានក្លាយទៅជារូបភាពដែលគួរអោយចាប់អារម្មណ៍មួយ។ ទិដ្ឋភាពនេះភាគច្រើនកើតចេញពីជាទីក្រុងធំៗដូចជានៅ​សហរដ្ឋអាមេរិក ទ្វីបអ៊ឺរ៉ុបនិងឥណ្ឌា ដែលត្រូវបានរកឃើញដោយអវកាសយានិកជាច្រើន ថាជាកន្លែងដែលមានផ្ទៃដីធំនិងធ្វើឲ្យមានពន្លឺនោះលេចចេញបានយ៉ាងស្រស់ស្អាត។

២. Palm Island នៅឌូបៃ៖ ដោយហេតុថា Palm Island ជាកោះសិប្បនិម្មិតដ៏ធំមួយក្មុងចំណោមកោះសិប្បនិម្មិតបំផុតរបស់ពិភពលោក វាមិនគួរឲ្យឆ្ងល់ទេដែលវាអាចមើលឃើញបានពីក្នុងអវកាស។ Palm Island មានរាងដូចជាដើមត្នោត ហើយវាគ្របដណ្ដប់នៅលើផ្ទៃដីប្រមាណ ១០០០០០ ម៉ែត្រគូប។ វាមានកោះសិប្បនិម្មិតចំនួន ៣០០ ដែលត្រូវបានបង្កើតឡើងដោយការបូមខ្សាច់នៅឆ្នេរសមុទ្រឌូបៃ។

៣. ផ្ទះកញ្ចក់នៃ Almeria ប្រទេសអេស្ប៉ាញ៖ ផ្ទះកញ្ចក់នេះជាបេះដូងរបស់វិស័យកសិកម្មរបស់ប្រទេសអេស្ប៉ាញ ដោយវា​បានផលិតបន្លែនិងផ្លែឈើរាប់រយតោនសម្រាប់ការនាំចេញទៅតំបន់នានាក្នុងទ្វីបអឺរ៉ុប។ វាលាតសន្ធឹងលើផ្ទៃដីជិត ២៦០០០ ហិចតា ហើយវាអាចមើលឃើញបានពីលើអវកាសកំឡុងពេលថ្ងៃ។

៤. ពីរ៉ាមីតនៃ Giza៖ ពីរ៉ាមីត ដែលស្ថិតក្នុងចំណោមអច្ឆរិយទាំងប្រាំពីររបស់ពិភពលោក បានក្លាយជាទីតាំងសម្រាប់អ្នកតារាវិទូចាប់យករូបភាពពីគន្លងតារា។ វាមិនអាចមើលឃើញដោយភ្នែកទទេពីអវកាសនោះទេ ប៉ុន្ដែក្រុមតារាវិទូបានប្រើកាមេរ៉ាប្រវែងវែង ដែលបានចាប់យករូបភាពលម្អិតនិងមានគុណភាពខ្ពស់ពីស្ថានីយ៍អវកាសអន្ដរជាតិ។

៥. តំបន់ដីសណ្ដទន្លេ Ganges៖ វាគឺជាតំបន់ដីសណ្ដធំជាងគេបំផុតនៅលើពិភពលោក។ វាស្ថិតនៅតំបន់ Bengal​ ជាផ្នែកមួយនៃប្រទេសបង់ក្លាដេសនិងរដ្ឋ West Bengal នៃប្រទេសឥណ្ឌា។ វាគ្របដណ្ដប់ផ្ទៃដីប្រវែង ៣៥០ គីឡូម៉ែត ហើយភូមិសាស្ត្រដ៏អស្ចារ្យនេះក៏អាចមើលឃើញពីគន្លងរបស់ផែនដីផងដែរ។

៦. Grand Canyon៖ វាជាតំបន់ដែលមានជ្រោះជ្រៅ ហូរកាត់ដោយទន្លេ Colorado នៅរដ្ឋArizona​ ប្រទេសសហរដ្ឋអាមេរិច។ វាមានប្រវែង ៤៤៦ គីឡូម៉ែត្រ ទទឹង ១៨ គីឡូម៉ែត្រនិងមានជម្រៅជាង ១ គីឡូម៉ែត្រ។ ពិត​ណាស់ អ្នកត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីទស្សនាតំបន់នេះឲ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែអវកាសយានិកនៅលើគន្លងផែនដីអាចមើលឃើញតំបន់ដ៏ធំនេះបានក្នុងពេលតែមួយ។

៧. ទន្លេអាម៉ាហ្សូន៖ ទន្លេអាម៉ាហ្សូន ដែលមានប្រវែងប្រមាណ ៦៤០០ ម៉ែត្រ ត្រូវបានថតដោយក្រុមអ្នកអវកាស ISS ម្នាក់ក្នុងឆ្នាំ ២០០៦ ចេញពីក្នុងលំហ។ នៅកំឡុងពេលទឹកជំនន់ ទឹកចាប់ផ្ដើមហូរចេញពី Rio Negro និង Rio Solimoes ដែលជាដៃទន្លេដ៏សំខាន់របស់ទន្លេអាម៉ាហ្សូន បង្កើតជាបណ្ដាញវែងៗប្រៀបដូចជាបន្ទាត់ដែលអាចមើលឃើញពីលំហ។

៨. ហិម៉ាល័យ៖ ជួរភ្នំហិម៉ាល័យ ដែលជាជួរភ្នំដែលខ្ពស់បំផុតរបស់ពិភពលោក ក៏អាចមើលឃើញពីលំហផងដែរ។ ជួរភ្នំនេះបានខណ្ឌឧបទ្វីបឥណ្ឌាចេញពីខ្ពង់រាបទីបេ ដែលភ្នំអេវឺរ៉េសស្ថិតនៅ។ ហិម៉ាល័យមានរាប់រយភ្នំដែលមានកម្ពស់ខ្ពស់ជាង ៧២០០ ម៉ែត្រ ហើយវាក៏ជាទីកន្លែងស័ក្តិសិទ្ធិនៃសាសនាហិណ្ឌូនិងពុទ្ធសាសនាផងដែរ៕

មតិយោបល់

ពេញនិយម