តើអាចញ៉ាំទឹកស្របពេលកំពុងបរិភោគអាហារបានទេ? - ANARCHAK
Connect with us

គួរដឹង

តើអាចញ៉ាំទឹកស្របពេលកំពុងបរិភោគអាហារបានទេ?

មនុស្សជាច្រើនតែងនិយាយថា ការទទួលទានទឹកស្របពេលកំពុងបរិភោគអាហារអាចធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អ ហើយអ្នកខ្លះទៀតក៏ជឿថា ការបរិភោគអាហារនិងទឹកក្នុងពេលតែមួយអាចធ្វើឲ្យយើងធាត់បាន។ ប៉ុន្តែ តើការបរិភោគទឹកធម្មតាពិតជាមានផលប៉ះពាល់ដូច្នេះមែនរឺ? តោះ! យើងក្រឡែកមកមើលការពិតទាំងអស់គ្នា!

ទឹកមាត់ជាអង់ស៊ីមដ៏សំខាន់សម្រាប់ការរំលាយអាហារ។​ បន្ទាប់ពីទំពារអាហារហើយ អាហារទាំងអស់នោះនឹងចូលទៅក្នុងក្រពះ ដែលជាមធ្យមចំណាយពេល ៤ ម៉ោងក្នុងការរំលាយអាហារ មុនពេលបម្លែងអាហារទាំងនោះទៅជាសារធាតុរាវ ដែលផ្តល់សារជាតិចិញ្ចឹមដល់រាងកាយ