គន្លឹះពីអ្នកជំនាញដើម្បីការងារមិនអោយគ្រោះថ្នាក់ខ្លាំង បើត្រូវឡានបុក! (មានវីដេអូ)
Connect with us

គួរដឹង

គន្លឹះពីអ្នកជំនាញដើម្បីការងារមិនអោយគ្រោះថ្នាក់ខ្លាំង បើត្រូវឡានបុក! (មានវីដេអូ)

នៅសម័យនេះគេមិនសូវជាខ្លាចរឿងបញ្ហាមានជម្ងឺអ្វីមួយនោះទេ ប៉ុន្តែអ្វីដែលគេខ្លាចបំផុតនោះគែគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករដ៏ព្រៃផ្សៃបំផុតដែលអាចឆក់យកជីវិតរបស់មនុស្សម្នាក់បានមួយពព្រិចភ្នែក ពោលគឺពុំមានបានអោយដំនឹងអ្វីទុកមុនដូចជាជម្ងឺណាមួយឡើយ។

ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ មានវិធីជាច្រើនដែលមនុស្សម្នាក់ៗត្រូវប្រកាន់ភ្ជាប់ ដោយក្នុងនោះមានតាំងពីការប្រុងប្រយ័ត្នអោយបានខ្ពស់ មើលឆ្វេងស្តាំអោយបានត្រឹមត្រូវ បើកបរដោយគោរពច្បាប់សញ្ញា ពាក់មួកសុវត្ថិភាព ឬដាក់ខ្សែក្រវាត់ជាដើម។

ក្រៅពីនេះ ការចេះរបៀបត្រៀមខ្លួននៅពេលដែលមានគ្រោះអាសន្នក៏ជារឿងមួយសំខាន់ដែរ។ ថ្ងៃនេះ នឹងបង្ហាញពីវិធីមួយដែលអ្នកដំណើរអាចធ្វើបានប្រសិនជាខ្លួនបានជួយប្រទះជាមួយករណីណាមួយដែលមានឡានសម្តៅមកកាន់ខ្លួន រឺបម្រុងនឹងបុកជាដើម។

តាមការបកស្រាយពីអ្នកជំនាញបានអោយដឹងថា មិនថាល្បឿនរបស់ឡាននោះលឿនប៉ុណ្ណាឡើយ ការដែលអ្នកចេះបត់បែនខ្លួនបានទាន់ពេលវេលានឹងអាចជួយសម្រាលស្ថានភាពរបស់អ្នក នៅពេលដែលអ្នកត្រូវបានឡាននោះបុក។

វិធីដែលអ្នកអាចធ្វើបាននោះគឺថា នៅពេលដែលឡានមួយ(ប្រភេទឡានតូច)ប្រុងនឹងបុកអ្នក ហើយអ្នកដឹងថាអ្នកមិនអាចគេចខ្លួនរួច អ្នកត្រូវតែមានភាពម្ចាស់ការ កុំស្លន់ស្លោរ។ ពេលដែលឡាននោះមកជិតបំផុត អ្នកត្រូវចាប់ផ្តើមហក់រមៀលឡើងលើឡាននោះ ដោយការហក់នោះគឺត្រូវប្រើជើងដែលនៅជិតឡានជាងគេបង្អស់ដើម្បីហក់ឡើយ។ ការធ្វើបែបនេះគឺដើម្បីជៀសវាងត្រូវឡានបុកផ្ទប់ទៅនឹងថ្នល់ដែលអាចបណ្តាលជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។

មើលវីដេអូខាងក្រោមដើម្បីឃើញពីវិធីលោតនេះកាន់តែច្បាស់៖

គួរបញ្ជាក់ផងដែរ បន្ទាប់ពីរួចពីគ្រោះថ្នាក់ហើយ អ្នកត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឆែកមើលថាតើអ្នកមានបញ្ហាអ្វីរឺអត់ផ្នែកខាងក្នុង។ ក្រៅពីនេះអ្នកត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែច្រើនបន្តទៀត ដើម្បីការពាររាល់គ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ៕

អត្ថបទល្អផ្សេងទៀត៖ វត្ថុទាំង៦យ៉ាងដែលអ្នកមិនគួរទុកចោលនៅក្នុងឡានជាដាច់ខាត បើមិនចង់ស្តាយក្រោយ!

សម្រាប់មនុស្សមួយចំនួន ឡានហាក់បីដូចជាផ្ទះរបស់ខ្លួនអញ្ចឹងដែរ ដោយសារតែជួនកាលពួកគេចំនាយពេលអង្គុយនៅក្នុងខ្លួនសឹងតែស្មើរនឹង១/៤នៃពេលដែលចំនាយទៅក្នុងផ្ទះដែរ ដូច្នេះហើយទើបពួកគេតែងតែយកសម្ភារះជាច្រើនទៅស្តុកនៅក្នុងឡាន ទុកក្រែងលោហ៍ពួកគេត្រូវការប្រើប្រាស់នៅពេលណាមួយ។

ការស្តុកសម្ភារះមួយចំនួនក្នុងឡានអាចជារឿងល្អ ព្រោះអ្នកប្រើប្រាស់វាបានទាន់ចិត្ត ប៉ុន្តែសម្រាប់សម្ភារះមួយចំនួន ការស្តុកទុកវាអាចជារឿងដែលគ្រោះថ្នាក់មួយដែលអ្នកគួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះពួកវាសុទ្ធតែអាចបង្កជាគ្រោះភ័យមកគ្រប់ពេលវេលា។

ខាងក្រោមនេះគឺជាវត្ថុទាំង៦យ៉ាងដែលអ្នកមិនគួរទុកចោលនៅក្នុងឡានជាដាច់ខាត បើមិនចង់ស្តាយក្រោយ៖

១. ដែកកេះ រឺកំប៉ុងហ្គាស

ដែកកេះ រឺកំប៉ុងហ្គាសអាចជាគ្រឿងគ្រោះថ្នាក់មួយជាពិសេសនៅពេលដែលមានកម្តៅក្តៅ ដូច្នេះការទុករបស់ទាំងនេះចោលក្នុងឡានអាចធ្វើអោយមានបញ្ហាឆេះយ៉ាងងាយស្រួល ជាពិសេសនៅពេលថ្ងៃព្រោះនៅក្នុងឡានមានសីតុណ្ហភាពក្តៅខ្លាំង។


២. ដបទឹកសុទ្ធ
សម្រាប់ទឺកសុទ្ធ អ្នកមិនគួរទុកជាចោលនៅក្នុងឡានទាល់តែសោះ ដោយសារតែសារធាតុប្លាសិ្ទចនៅដបនោះនឹងសាយភាយនៅពេលដែលឡានឡើងកម្តៅ។ ម្យ៉ាងវិញទៀត ទឹកសុទ្ធដែលអ្នកដាក់ចោលនៅក្នុងនោះនឹងជាគ្រោះថ្នាក់មួយប្រសិនជាអ្នកចង់ទទួលទាន ព្រោះពួកវាសុទ្ធតែជាប្រភពនៃជម្ងឺមហារីក។


៣. ទឹកក្រូចកំប៉ុង
ទឹកក្រូចកំប៉ុង រឺដូចគ្នានឹងករណីកំប៉ុងហ្គាសអញ្ចឹងដែរ ព្រោះថាសារធាតុនៅក្នុងនោះអាចនឹងរីកមាឌហើយផ្ទុះបាន។ ថ្វីត្បិតតែវានឹងបង្កគ្រោះថ្នាក់ខ្លាំងដូចជាប្រភេទគ្រឿងផ្ទុះទាំងនោះមែន ប៉ុន្តែគ្មាននរណាម្នាក់ចង់ឃើញឡានរបស់ខ្លួនពោរពេញទៅដោយទឹកទាំងនោះឡើយ។


៤. គ្រឿងអេឡិចត្រូវនិច
គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទដូចជាកុំព្យូទ័រ ទូរស័ព្ទ រឺឆ្នាំងសាកថ្មប្រភេទ Power Bank សុទ្ធតែមិនគួរទុកចោលនៅក្នុងឡាន ព្រោះពួកវាអាចនឹងផ្ទុះ រឺខូចគុណភាពនៅពេលដែលកម្តៅឡើងខ្ពស់។


៥. ឡេការពារកម្តៅថ្ងៃ និងផលិតផលគ្រឿងសម្អាងផ្សេងៗ
សម្រាប់ឡេការពារកម្តៅថ្ងៃ និងផលិតផលគ្រឿងសម្អាងផ្សេងៗវិញ នៅពេលដែលកម្តៅឡានឡើងខ្ពស់ វានឹងធ្វើអោយសារធាតុនៅក្នុងនោះចាប់ផ្តើមបាត់បង់គុណភាព។


៦. ថ្នាំពេទ្យ
ថ្នាំពេទ្យក៏ដូចគ្នាជាមួយនឹងឡេការពារកម្តៅថ្ងៃ និងផលិតផលគ្រឿងសម្អាងផ្សេងៗ ការដាក់ថ្នាំពេទ្យផ្សេងៗចោលនៅក្នុងឡានអាចធ្វើអោយពួកវាបាត់បង់ប្រសិទ្ធិភាពនៅក្នុងការព្យាបាលជម្ងឺ ព្រោះថាពួកវាត្រូវការរក្សាទុកនៅក្នុងសីតុណ្ហភាពមួយជាក់លាក់ដើម្បីអោយវាមានប្រសិទ្ធិភាពល្អ៕

មតិយោបល់

ពេញនិយម