មិននឹកស្មានថា ក្នុងរយះពេលដែលពីរថ្ងៃដែល Mark Zuckerburg ត្រូវគេសួរចម្លើយ Facebook អាចរកចំនូលបានដល់ថ្នាក់នេះសោះ!
Connect with us

ទាក់ទាញ

មិននឹកស្មានថា ក្នុងរយះពេលដែលពីរថ្ងៃដែល Mark Zuckerburg ត្រូវគេសួរចម្លើយ Facebook អាចរកចំនូលបានដល់ថ្នាក់នេះសោះ!

រឿងរ៉ាវរបស់លោក Mark Zuckerburg ដែលត្រូវបានសភាអាមេរិចកោះហៅទៅធ្វើការសាកសួរនៅតែជាប្រធានបទក្តៅគគុកមួយសម្រាប់មនុស្សជាច្រើននៅលើអ៊ីនធឺណែត ជាពិសេសគឺអ្នកប្រើប្រាស់បណ្តាញសង្គម នេះតែម្តង។

ជាធម្មតាសម្រាប់ក្រុមហ៊ុនមួយ ប្រសិនជាខ្លួនជួបប្រទះជាមួយនឹងបញ្ហារបៀបនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្លួននឹងមានការកកស្ទះ រឺធ្លាក់ចុះមួយរំពេចឥឡូវហ្នឹង ប៉ុន្តែសម្រាប់ភាគហ៊ុនរបស់វិញ Facebook បែរជាមានភាពខុសគ្នា ពោលគឺថាមិនត្រឹមតែភាគហ៊ុនមិនមានបញ្ហានោះទេ វាថែមទាំងឡើងថ្លៃជាងមុន ដោយសារតែចំនួនភាគហ៊ុនទិញមានច្រើនខ្លាំងទៅវិញ។

តាមទន្និន័យជាតួរលេខបានបង្ហាញថា ត្រឹមតែក្នុងរយះពេល២ថ្ងៃដែលលោក Mark Zuckerburg បានចូលទៅបំភ្លឺនៅក្នុងសភា លោករកចំនូលបន្ថែមបានដល់ទៅ ៣.៨ពាន់លានដុល្លារអាមេរិច ព្រោះថាតម្លៃហ៊ុនរបស់ Facebook គឺបានកើនឡើងដល់ទៅ ៥%ឯណោះ។

កាលពីឆ្នាំ ២០១៧ ភាគហ៊ុនរបស់ក្រុមហ៊ុននេះមានត្រឹមតែ ៤៦២លានហ៊ុន ដោយមួយភាគហ៊ុនគឺលក់ $១៥៧.៥ ប៉ុន្តែនៅថ្ងៃទី ១០ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃលោក Mark Zuckurberg ចូលបំភ្លឺទី១ ភាគហ៊ុន បានឡើងដល់ $១៦៥.៩១។

ការដែលចំនួនភាគហ៊ុនត្រូវបានគេទិញច្រើននៅក្នុងកំឡុងពេលនោះគឺដោយសារតែមនុស្សជាច្រើនបានពេញចិត្តជាមួយអ្វីដែលលោក Mark Zuckerburg បានធ្វើនៅក្នុងសភា ពោលគឺស័ក្តសមជាអ្នកដឹកនាំមួយដ៏ល្អ ដូច្នេះហើយទើបពួកគេមានជំនឿចិត្តកាន់តែច្រើនជាមួយក្រុមហ៊ុននេះ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីមានការចូលបំភ្លឺនេះហើយ កម្មវិធី Facebook ក៏មានការផ្លាស់ប្តូរយ៉ាងច្រើនគួរអោយគត់សម្គាល់ ដើម្បីកែខៃបញ្ហាជាច្រើនដែលអ្នកប្រើប្រាស់ពីមុនបានជួបប្រទះ៕

អត្ថបទល្អផ្សេងទៀត៖ អុញនោះធ្ងន់កហើយលើកនេះ! Facebook អាចនឹងប្រឈមនឹងការបិទឆាប់ៗនេះព្រោះតែ…!

អស់រយះពេលជាងមួយទស្សវត្សមកហើយ ដែលបណ្តាញសង្គមដែលល្បីបំផុតគឺ Facebook បានមានវត្តមាននៅក្នុងទីផ្សារបច្ចេកវិទ្យាដើម្បីបម្រើដល់កិច្ចការទំនាក់ទំនង និងរក្សាភាពស្និទស្នាលរបស់មនុស្សម្នាក់ទៅម្នាក់ទៀត មិនថាពួកគេនៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។

ក្នុងរយះពេលជាង១០ឆ្នាំនេះ ក្រុមហ៊ុន Facebook បានពង្រីកខ្លួនយ៉ាងលឿនគួរអោយកត់សម្គាល់ គឺថាមកទល់ពេលនេះសហគមន៍អនឡាញមួយនេះមានអ្នកប្រើប្រាស់ដល់ទៅជិត២ពាល់លាននាក់ទៅហើយ ពោលគឺពួកគេមកពីគ្រប់ច្រកល្ហកទាំងអស់នៃពិភពលោក។ សូម្បីតែអ្នកនៅដែលចេញទៅឋានព្រះច័ន្ទក៏បានប្រើប្រាស់ Facebook ដែរនៅពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនេះ ក្រុមហ៊ុន Facebook កំពុងតែជួបប្រទះជាមួយនឹងបញ្ហាដ៏ធំមួយ ដោយលោក Mark Zuckerberg ដែលជាស្ថានិក និងជាអគ្គនាយកក្រុមហ៊ុនមួយនេះ ត្រូវបានសភាអាមេរិចកោះហៅអោយចូលទៅបំភ្លឺទាក់ទងនឹងបញ្ហាដែល Facebook បានប្រព្រឹត្ត ក៏ដូចជាការដំណើរការរបស់បណ្តាញសង្គមនេះជារួម។

ការចូលទៅបំភ្លឺនេះត្រូវបានកើតឡើងបន្ទាប់ពីមានការស្រាវជ្រាវ និងវិភាគមួយពីសាកលវិទ្យាល័យខេមប្រ៊ីជ ដែលបានចោទថា Facebook បានរំលោភទៅដល់សិទ្ធិអ្នកប្រើប្រាស់ តាមរយះការលួចលក់ពត៌មានរបស់ពួកគេទៅអោយភាគីទី៣ដែលធ្វើអាជីវកម្មនៅលើ Software របស់ខ្លួន។

ម្យ៉ាងវិញទៀត Facebookក៏បានជាប់ពាក់ព័ន្ធនឹងបញ្ហាថា ខ្លួនបានចូលរួមជាមួយនឹងការបិតបាំងពត៌មានខ្លះ ខណះដែលធ្វើអោយបែកធ្លាយពត៌មានរបស់បុគ្គលខ្លះផ្សេងទៀតផងដែរ។

ការចោទប្រកាន់នេះត្រូវបានលោក Mark Zuckerberg ទទួលយកនូវចំនុចមួយចំនួន ប៉ុន្តែខ្លួនបានលើកឡើងការពារខ្លួនវិញនូវការចោទប្រកាន់ដែលថា Facebook គឺធ្វើឡើងដើម្បីកាន់ជើងនរណាម្នាក់នៅក្នុងបញ្ហានយោបាយ និងសង្គមនានា ដោយលើកហេតុផលថាខ្លួនមិនបានគាំទ្រទៅដល់នរណាម្នាក់ដែលព្យាយាមផ្សព្វផ្សាយនយោបាយរបស់ខ្លួនតាមរយះ Facebook ឡើយ។

ទោះជាយ៉ាងណាក៏ដោយ Facebook នៅតែត្រូវបានគេចោទប្រកាន់ទាក់ទងនឹងការកេងប្រវញ្ចប្រយោជន៍របស់អ្នកប្រើប្រាស់តាមរយះការលក់ពត៌មានរបស់ពួកគេអោយទៅអាជីវកម្មអនឡាញដដែល។

គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃពុធ ខែមេសាឆ្នាំ ២០១៨នេះ លោកបានចូលបំភ្លឺនៅចំពោះមុខសភាអាមេរិចចំនួន២ដងហើយ ប៉ុន្តែលទ្ធផលថាតើគេចង់ចាត់ការ Facebook តាមវិធីណានោះ យើងនៅត្រូវរងចាំទស្សនាទាំងអស់គ្នា៕

មតិយោបល់

ពេញនិយម