មិនគួរអោយជឿ ពេលនេះកូរ៉េខាងជើងសម្រេចចិត្តផ្អាកគម្រោងអាវុធនុយក្លេអ៊ែរហើយ!
Connect with us

ថ្មីៗ

មិនគួរអោយជឿ ពេលនេះកូរ៉េខាងជើងសម្រេចចិត្តផ្អាកគម្រោងអាវុធនុយក្លេអ៊ែរហើយ!

បញ្ហាគម្រោងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង បានក្លាយជាប្រធានបទយ៉ាងក្តោគគុកសម្រាប់មនុស្សគ្រប់គ្នាលើពិភពលោក ជាពិសេសប្រទេសដែលមិនត្រូវគ្នាជាមួយនឹងកូរ៉េខាងជើង ដែលមានដូចជាអាមេរិច ជប៉ុន និងកូរ៉េខាងត្បូងជាដើម។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗការចរចារត្រូវបានកើតឡើងដំបូងបំផុតនៅក្នុងរយះពេលជាង១ទស្សវត្សមកនេះ រវាងកូរ៉េខាងជើង និងខាងត្បូងទាក់ទងនឹងការដាក់ចុះនូវសង្គ្រាមរបស់កូរ៉េទាំងសងខាង ដោយងាកមកធ្វើជាសម្ព័ន្ធមិត្តរួបរួមគ្នាវិញ។

សបជាមួយនឹងគ្នានោះដែរ លោកប្រធានាធិបតីកូរ៉េខាងជើង គឺបុរសខ្លាំងគីម ជុងអ៊ុន ក៏បានដាក់ចេញសេចក្តីសម្រេចមួយដែរ ដោយកំណត់ថាចាប់ពីថ្ងៃទី ២១មេសា ឆ្នាំ ២០១៨នេះតទៅ ខ្លួននឹងដាក់អោយផ្អាកជាបណ្តោះអាសន្ននូវរាល់ដំណើរការអភិវឌ្ឍន៍ផ្សេងៗនៅក្នុងគម្រោងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ពត៌មានជារឿងមួយដ៏សំខាន់បំផុត ព្រោះវាបានបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់កូរ៉េខាងជើងលើកនេះនៅក្នុងការចរចារសម្របសម្រួលគ្នា ប៉ុន្តែថាតើគម្រោងផលិតអាវុធនុយក្លេអ៊ែរនេះនឹងត្រូវបិទចោលជាស្ថាពររឺអត់ គឺអាស្រ័យទៅលើលទ្ធផលនៃការចរចារនាពេលខាងមុខរវាងដៃគូរដែលពាក់ព័ន្ធផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ រូបថតអាថ៌កំបាំងដ៏កម្រដែលបង្ហាញពីទិដ្ឋភាពដែលពិភពលោកមិនបានដឹងអំពីកូរ៉េខាងជើង!

ប្រទេសកូរ៉េខាងជើងត្រូវបានគេស្គាល់ថាជាប្រទេសដែលមានរបបផ្ដាច់ការមួយ ដែលមានរឿងរ៉ាវជាច្រើនត្រូវបានហាមឃាត់មិនឱ្យធ្វើនៅក្នុងប្រទេសនេះ ហើយមួយក្នុងចំណោមបំរាមដ៏តឹងតែងទាំងអស់នោះគឺការថតរូប។ ការថតរូបនៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានរឹតត្បិត និងល្បាតយ៉ាងតឹងរឹង ហើយសិទ្ធិសេរីភាពនៃការថតរូបមិនត្រូវបានអនុញ្ញាតឲ្យធ្វើតាមចិត្តនោះទេនៅក្នុងប្រទេសនេះ។

ប៉ុន្តែខាងក្រោមនេះជារូបថតចំនួន ២៨សន្លឹក ដែលត្រូវបានថតយ៉ាងលួចលាក់ចេញពីកូរ៉េខាងជើង។ តើចង់ដឹងថាទិដ្ឋភាពរបស់ប្រទេសនេះមានសភាពយ៉ាងណា យើងនឹងទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១. រូបចម្លាក់ Kim Jong-un នៅក្នុងប្រទេសកូរ៉េខាងជើង

ការថតរូបចម្លាក់របស់ Kim Jong-un ត្រូវបានគេចាត់ទុកថាមិនសមរម្យ និងមិនគោរពចំពោវីរៈបុរសរបស់គេនៅទីនោះ។

២. ការឈរចាំឡានក្រុងនៅក្នុងប្រទេសកូរ៉េខាងជើង

៣. ការដាច់ចរន្តអគ្គិសនី

ការដាច់ចរន្តអគ្គិសនីជារឿងសាមញ្ញបំផុតនៅកូរ៉េខាងជើង។ នៅពេលដែលមានផ្ដាច់ចរន្តអគ្គិសនីកើតឡើង មន្ត្រីកូរ៉េខាងជើងបន្ទោសវាចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក។

៤. រូបភាពនេះត្រូវបានថតនៅក្នុងប្រព័ន្ធរថភ្លើងផ្លូវក្រោមដីរបស់ទីក្រុងព្យុងយ៉ាង

ប្រព័ន្ធរថភ្លើងក្រោមដីមួយនេះគឺជាផ្លូវក្រោមដីដែលជ្រៅជាងគេបំផុតនៅក្នុងពិភពលោកដោយសារតែវាជាកន្លែងជ្រកកោន និងលាក់ខ្លួនប្រសិនបើមានការទម្លាក់គ្រាប់បែកកើតឡើង។

៥.​ នេះជារូបប្រជាជនក្រីក្រនៅក្នុងប្រទេសក៉ូរេខាងជើង

៦. មុខរបរកស៊ីលក់ដូរនៅទីនោះ

៧. ក្នុងអំឡុងពិធីបុណ្យ Kimjongilia ប្រជាជនកូរ៉េខាងជើងត្រូវតែតម្រង់ជួររាប់ពាន់នាក់នៅវិមានខាងក្រោយនេះ

៨. អាគារដែលស្ថិតនៅខាងក្នុងទីក្រុងព្យុងយ៉ាងជាធម្មតាមើលទៅហួសសម័យ ប៉ុន្តែសម្រស់របស់វានៅតែស្រស់ស្អាតនៅដដែរ

៩. ការប្រើប្រាស់រថយន្ដនៅតែជាចក្ខុវិស័យដ៏ថ្មីមួយនៅក្នុងប្រទេសនេះ

នៅទីនេះជារឿយៗក្មេងៗនឹងលេងនៅកណ្តាលផ្លូវនៅពេលដែលមិនមានឡាន នៅពេលដែលពួកគេឃើញឡានវាជារឿងដ៏គួរឱ្យរំភើបសម្រាប់ពួកគេ។

១០. រូបថតនៃទាហានកូរ៉េខាងជើងម្នាក់ដែលកំពុងតែគេងនៅក្នុងវាលស្រែ

១១. នេះជារូបថតនៃទាហានកូរ៉េខាងជើង

មន្ត្រីកូរ៉េខាងជើងមានការហ្វឹកហាត់យ៉ាងខ្លាំងខ្លា ព្រោះមេដឹងនាំនៃប្រទេសនេះចង់ឱ្យពិភពលោកជឿថាកងទ័ពកូរ៉េខាងជើង គឺជាកងទ័ពដែលខ្លាំង និងលេចធ្លោជាគេបំផុតនៅក្នុងពិភពលោក។

១២. រូបថតនៃបុរសម្នាក់ដែលមានជម្ងឺកង្វះជីវជាតិ

ដូចគ្នានឹងរូបភាពនៃភាពក្រីក្រដែរ នៅកូរ៉េខាងជើង រូបថតរបស់ប្រជាជនដែលទទួលរងពីកង្វះអាហារូបត្ថម្ភត្រូវបានហាមឃាត់មិនឲ្យលិចចេញទៅខាងក្រៅនោះទេ។

១៣.​ ផ្សារទំនើបនៅទីនេះ

មានផ្សារទំនើបតែពីរប៉ុណ្ណោះនៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែមានតែអ្នកមានតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យទិញទំនិញនៅផ្សារទំនើបទាំងនេះ។

១៤. ការសាងសង់លំនៅដ្ឋាននៅក្នុងប្រទេសកូរ៉េ

១៥. រូបចម្លាក់របស់លោករបស់លោកគីមអ៊ីលស៊ុង

ការថតរូបចម្លាក់របស់លោករបស់លោកគីមអ៊ីលស៊ុងនេះត្រូវបានគេហាមឃាត់យ៉ាងខ្លាំង ដោយសារតែការធ្វើបែបនេះជាសញ្ញានៃការមិនគោរពចំពោះវីរជនរបស់ពួកគេ។ លោកគីមអ៊ីលស៊ុងគឺជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានបង្កើតប្រទេសនេះនៅឆ្នាំ ១៩៤៨ ហើយបានបន្តដំណើររហូតដល់ឆ្នាំ ១៩៨៤ ។ គាត់ត្រូវបានចាត់ទុកថាជាមេដឹកនាំដ៏អស់កល្បនៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។

មតិយោបល់

ពេញនិយម