ធ្លាប់តែលឺថ្នាំពន្យារកំណើតសម្រាប់ស្ត្រី ឥឡូវនេះប្រុសក៏មានថ្នាំពន្យារកំណើតបានដែរ!
Connect with us

សុខភាព & សម្រស់

ធ្លាប់តែលឺថ្នាំពន្យារកំណើតសម្រាប់ស្ត្រី ឥឡូវនេះប្រុសក៏មានថ្នាំពន្យារកំណើតបានដែរ!

ថ្នាំពន្យារកំណើតត្រូវបានគេដាក់អោយប្រើប្រាស់អស់រយះពេលរាប់សិបឆ្នាំមកហើយ ពោលគឺវាសម្រាប់អោយស្ត្រីលេបដើម្បីការពារខ្លួនពីការមានកូនដោយមិនបានត្រៀមខ្លួនរួចរាល់។

បើទោះបីជាទារកមួយគឺកើតចេញពីបុរសស្ត្រីទាំងសងខាងក៏ដោយ ប៉ុន្តែបន្ទុកត្រូវបានដាក់លើតែស្ត្រីប៉ុណ្ណោះ ពោលគឺពីមុនមានតែស្រ្តីទេដែលមានថ្នាំពន្យារកំណើត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលថ្មីៗនេះ ការស្រាវជ្រាវដើម្បីបង្កើតថ្នាំពន្យារកំណើតសម្រាប់មនុស្សប្រុសត្រូវបានគេទទួលលទ្ធផលជោគជ័យគួរអោយគត់សម្គាល់ ពោលគឺភាគរយដែលថ្នាំពន្យារកំណើតសម្រាប់នេះអាចនឹងត្រូវបានគេផលិតដាក់អោយប្រើប្រាស់នៅក្នុងពេលអនាគតបាន។

ថ្នាំនេះមានឈ្មោះថា Dimethandrolone Undecanoate (DMAU) ដែលវាតម្រូវអោយមនុស្សប្រុសលេបវាមួយគ្រាប់ជារៀងរាល់ថ្ងៃ។ វាត្រូវបានគេរាយការណ៍ថាមានសមត្ថភាពនៅក្នុងការទប់មេជីវិតបុរសមិនអោយចេញមកក្រៅ ដែលអាចបង្កជាការមានផ្ទៃពោះបាន។

តាមការពិសោធន៍លើគម្រូបានបង្ហាញដែរថា ថ្នាំនេះមានគុណវិបត្តិមួយចំនួន គឺវាអាចធ្វើអោយអ្នកប្រើប្រាស់ឡើងទម្ងន់បន្តិច ហើយវាអាចធ្វើអោយកូឡេស្តេរ៉ូលល្អមានការធ្លាក់ចុះផងដែរ។ ប៉ុន្តែគុណវិបត្តិទាំងនេះត្រូវបានគេសិក្សាដើម្បីអោយយ៉ាងណាអោយបញ្ហានេះអាចដោះស្រាយ រឺកាត់បន្ថយបានកាន់តែច្រើន មុនពេលដែលដាក់អោយមានការប្រើប្រាស់ជាសាធារណះ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាគ្រូពេទ្យមិនសូវចង់ចាក់ថ្នាំសន្លប់អោយអ្នកជម្ងឺ?

ថ្នាំសន្លប់ ត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំណាស់មកហើយនៅក្នុងវិស័យសុខាភិបាល។ គេប្រើប្រាស់ថ្នាំសន្លប់ ចាក់អោយអ្នកជម្ងឺជាពិសេសមុនពេលដែលទទួលការព្យាបាល រឺធ្វើការវះកាត់អ្វីមួយធំៗ ដើម្បីជួយសម្រួលដោយការឈឺចាប់នៅពេលកំពុងតែព្យាបាល ក៏ដូចជាដើម្បីអោយគ្រូពេទ្យអាចធ្វើការងាររបស់ខ្លួនដោយងាយស្រួលងាយមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់ការព្យាបាលក្នុងពេលបច្ចុប្បន្ននេះ គ្រូពេទ្យមិនសូវជាចង់ប្រើប្រាស់ថ្នាំសន្លប់លើអ្នកជម្ងឺប៉ុន្មាននោះទេ ប្រសិនជាពួកគេមានជម្រើសនៅក្នុងការមិនប្រើ រឺជួនកាលដើម្បីជំនួសថ្នាំសន្លប់ ពួកគេអាចប្រើប្រាស់ថ្នាំស្ពឹកវិញក៏មាន។

ហេតុអ្វីបានជាគ្រូពេទ្យមិនសូវចង់ប្រើប្រាស់ថ្នាំសន្លប់អញ្ចឹង?
ហេតុផលទីមួយគឺដោយសារតែមិនចាំបាច់។ ប្រសិនកាលណាដែលគ្រូពេទ្យឃើញថាអ្នកជម្ងឺមិនចាំបាច់ដល់ទទួលយកការចាក់ថ្នាំស្ពឹកនៅពេលទទួលការព្យាបាល នោះគ្រូពេទ្យនឹងមិនចាក់អោយអ្នកជម្ងឺនោះទេ ព្រោះការព្យាបាលទាំងនោះប្រហែលជាមានសភាពតូចតាចធម្មតាដូចជាការដេររបួស រឺវះយកគីសចេញពីកន្លែងមិនសំខាន់ជាដើម។

លើសពីនោះទៅទៀត គ្រូពេទ្យមិនប្រើប្រាស់ថ្នាំសន្លប់នោះទេ ប្រសិនជាលក្ខខណ្ឌរបស់អ្នកជម្ងឺនោះមិនសមប្រកប ដូចជាអ្នកជម្ងឺប្រហែលជាកំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនជាដើម។ ការចាក់ថ្នាំសន្លប់ចូលទៅ អាចបង្កជាបញ្ហាផ្សេងៗដល់ទារក ហើយវាក៏អាចធ្វើអោយប៉ះពាល់ដល់គុណភាពនៃទឹកដោះម្តាយផងដែរ។

ក្រៅពីនោះ ដោយសារតែថ្នាំសន្លប់មានគុណវិបត្តិរបស់វា ពោលគឺជាផ្តល់ជាលទ្ធផលវិជ្ជមានមួយចំនួនដល់រាងកាយអ្នកជម្ងឺដូចជាការគិត ការចងចាំ ការផ្តល់ប្តូរអារម្មណ៍ជាដើម ដូច្នេះហើយគ្រូពេទ្យមិនសូវចង់ប្រើប្រាស់ថ្នាំសន្លប់លើអ្នកជម្ងឺនោះទេ៕

មតិយោបល់

ពេញនិយម