ដែលមានអារម្មណ៍ឆក់ៗពេលប៉ះមនុស្សក្បែរខ្លួនអត់? នេះហើយជាមូលហេតុ!
Connect with us

គួរដឹង

ដែលមានអារម្មណ៍ឆក់ៗពេលប៉ះមនុស្សក្បែរខ្លួនអត់? នេះហើយជាមូលហេតុ!

តើអ្នកធ្លាប់ទេ? នៅពេលខ្លះ នៅពេលដែលអ្នកធ្វើការប៉ះកាន់របស់ រឺវត្ថុអ្វីមួយដែលមិនមែនផ្ទុកថាមពលអគ្គីសនីអ្វីសោះ អ្នកបែរជាមានអារម្មណ៍ឆក់ទៅវិញ? អ្វីដែលកាន់តែចម្លែកជាងនេះទៅទៀតនោះ គឺថាសូម្បីតែអ្នកប៉ះមនុស្សដូចគ្នានោះ ក៏មានអារម្មណ៍ឆក់ៗដូចគ្នាដែរ។

តើបញ្ហាឆក់នេះបណ្តាលមកពីអ្វីទៅវិញ?
មូលហេតុចម្បងបំផុតដើម្បីយល់ពីបាតុភូតនេះគឺទាក់ទងនឹងមូលដ្ឋានគ្រឹះគីមីវិទ្យាដ៏ងាយស្រួលបំផុតមួយ ដែលមនុស្សជាច្រើនសុទ្ធតែបានរៀនទាំងពីថ្នាក់វិទ្យាល័យមកម្ល៉េះ។ ជាទូទៅ រៀងរាល់អ្វីគ្រប់សព្វបែបយ៉ាងដែលនៅក្នុងបរិយាកាសជុំវិញខ្លួនយើងសុទ្ធតែបង្កើតឡើងដោយអាតូមទាំងអស់។

អាតូមទាំងនោះគឺមានភាគល្អិតតូចខ្លាំងណាស់ ពោលគឺយើងមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ អាតូមនីមួយៗចែកចេញជាបីប្រភេទធំ គឺអាតូមវិជ្ជមាន (ប្រូតុង) អវិជ្ជមាន (អេឡិចត្រុង) និងណឺត្រុងដែលជាធាតុកណ្តាល ពោលគឺវាកើតជាអាតូមមួយដែលមានប្រូតុង និងអេឡិចត្រុងស្នើគ្នា។

ជាធម្មតាអាតូមស្ថិតនៅក្នុងប្រភេទណឺត្រុង ប៉ុន្តែមានករណីខ្លះនៅពេលដែលចំនួនប្រូតុង រឺអេឡិចត្រុងមានការកើនឡើងមិនស្មើគ្នាណាមួយ វានឹងធ្វើអោយកើតឡើងបាតុភូតឆក់នេះកើតឡើង។ ពោលគឺនៅពេលដែលពួកវាមិនស្មើគ្នាក្នុងកម្រិតណាមួយ វានឹងបង្កើតជាថាមពលដើម្បីទៅចាប់យកអាតូមដែលមានប៉ូលខុសគ្នានោះ។

ដូច្នេះនៅពេលដែលអ្នកប៉ះនរណាម្នាក់ រឺវត្ថុអ្វីមួយខណះពេលដែលធាតុអាតូមទាំងពីរមិនស្មើគ្នា អ្នកនឹងមានអារម្មណ៍ឆក់ក្នុងកម្រិតទាបបំផុតមួយ ដោយវាបណ្តាលមកពីចលនាយ៉ាងលឿននៃពពួកអេឡិចត្រុង ដើម្បីទៅរកប្រូតុងដែលនៅជុំវិញខ្លួនអ្នក។

គួរបញ្ជាក់ផងដែរថា ជាទូទៅ បាតុភូតនេះកើតឡើងច្រើនតែនៅពេលដែលអាកាសធាតុជុំវិញខ្លួនអ្នកត្រជាក់ប៉ុណ្ណោះ ចំនែកឯនៅក្នុងខែក្តៅ រឺនៅកន្លែងដែលមានអាកាសធាតុក្តៅ បាតុភូតមួយនេះមិនងាយកើតឡើងនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ ជំងឺ​ស្ទះ​ពោះវៀន​បង្កឡើង​ដោយ​មូលហេតុ​អ្វី​ខ្លះ​?

ការស្ទះ​ពោះវៀន​អាច​កើត​ដោយសារ​ការស្ទះ​បែប​មេកានិច ដូចជា​មាន​ខ្លន ឬ​ដុំ​សាច់​ដុះ​ក្នុង​ពោះវៀន​ដែល​វា​ទៅ​ស្ទះ​ដល់​ពោះ​។ ឬ​អាច​បណ្តាល​ក​ពី​ពោះវៀន​មិន​អាច​បំពេញ​មុខងារ​បា​ន​យ៉ាង​ល្អ ដែល​គេ​អោយឈ្មោះ​វា​ថា Paralytic Ileus (​ការស្ទះ​ពោះវៀន​ក្លែងក្លាយ​)​។​

ការស្ទះ​ពោះវៀនតូច​បែប​មេកានិច​

​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៃ​ការស្ទះ​បែប​នេះ​មាន​៖

  • ស្អិត​ពោះវៀន​
  • មាន​ខ្លន​លយ​ចូល​ពោះវៀន​
  • ដុំ​សាច់​ក្នុង​ពោះវៀន​
  • ជំងឺ​រលាក​ពោះវៀន​ដូច​ជា​ជំងឺ Crohn
  • ពោះវៀន​រមួល​
  • ពោះវៀន​ស្រុញ​ចូលគ្នា​

​ការស្ទះ​ពោះវៀនធំ​បែប​មេកានិច​

​ការស្ទះ​ពោះវៀន​ក្នុង​តំបន់​នេះ​មិនសូវ​មាន​ច្រើន​ដូច​ពោះវៀនតូច​ទេ ហើយ​មូលហេតុ​របស់​វា​មាន​៖

  • មហារីក​ពោះវៀនធំ​
  • ជំងឺ Diverticulitis
  • ពោះវៀនធំ​រមួល​
  • ស្ទះ​ដុំ​លាមក​
  • ពោះវៀន​រួម​តូច​ដោយសារតែ​ការ​រលាក និង​សន្លាក់

​ការស្ទះ​ពោះវៀន​បែប Paralytic Ileus

​ការស្ទះ​ពោះវៀន​ប្រភេទ​នេះ​ធ្វើអោយ​មាន​រោគសញ្ញា​ដូចគ្នា​នឹង​ការស្ទះ​ពោះវៀន​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​វា​មិន​មាន​សម្តែង​នូវ​ការស្ទះ​អ្វីមួយ​ជាក់ស្តែង​ឡើយ មានន័យ​ថា ពោះវៀន​មិន​អាច​បំពេញ​មុខងារ​បា​ន​ល្អ​ទេ​ដោយសារតែ​មាន​បញ្ហា​ទៅលើ​សាច់ដុំ ឬ​សរសៃប្រសាទ​។ ការ​ធ្វើ​ចលនា​ពោះវៀន​ត្រូវបាន​កាត់បន្ថយ ឬ​លែង​មាន​តែ​ម្តង ដែល​ជា​ហេតុផល​មួយ​ពិបាក​ដល់​អាហារ និង​ទឹក​ហូរ​ចូល​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។​

​ការស្ទះ​បែប Paralytic Ileus អាច​ប៉ះពាល់​ដល់​គ្រប់​កន្លែង​ទាំងអស់​នៃ​ពោះវៀន ដោយ​មូលហេតុ​របស់​វា​មានដូចជា​៖

  • ការវះកាត់​ពោះ​
  • វះកាត់​ក្នុង​អាង​ត្រគៀក​
  • មាន​ឆ្លង​រោគ​
  • កំពុង​ប្រើ​ថ្នាំ​
  • សាច់ដុំ និង​សរសៃប្រសាទ​មិន​ធម្មតា​ដូច​ជា​ជំងឺ Parkinson ជាដើម​

​កត្តា​ប្រឈមមុខ​
​ជំងឺ​ដែល​អាច​ធ្វើអោយ​ប្រឈម​នឹង​ការស្ទះ​ពោះវៀន​កាន់តែ​ខ្លាំង​នោះ​មាន​៖

  • វះកាត់​ពោះ ឬ​អាង​ត្រគៀក ព្រោះ​អាច​នឹង​បណ្តាល​អោយ​ស្អិត​ពោះវៀន​
  • ជំងឺ​រលាក​ពោះវៀន Crohn
  • ជំងឺមហារីក​ក្នុង​ពោះ​ដែល​ត្រូវ​វះកាត់​ចោល​ ៕

មតិយោបល់

ពេញនិយម