អីយ៉ា! តែប៉ុណ្ណេះទៅកូរ៉េមិនខ្លាចវង្វេងទេ មានមគ្គុទេសន៍សុទ្ធតែបុរសសង្ហារ!
Connect with us

ទាក់ទាញ

អីយ៉ា! តែប៉ុណ្ណេះទៅកូរ៉េមិនខ្លាចវង្វេងទេ មានមគ្គុទេសន៍សុទ្ធតែបុរសសង្ហារ!

នរណាមិនល្បីប្រទេសកូរ៉េនោះ មិនត្រឹមតែជាប្រទេសស្រស់ស្អាត ទំនើបជឿនលឿន សម្បូរទៅដោយរបស់លក់ល្អ និងម្ហូបឆ្ងាញ់នោះទេ ប៉ុន្តែប្រទេសនេះក៏ពោរពេញហូរហារទៅដោយប្រុសសង្ហារស្រីស្អាតផងដែរ ដោយហេតុទាំងនេះហើយដែលធ្វើអោយមនុស្សជាច្រើនប្រាថ្នាចង់ទៅលេងកំសាន្ត។

ទោះជាយ៉ាងណាក៏ដោយ ការទៅកំសាន្តនៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសប្រសិនជាអ្នកមិនធ្លាប់ទៅ មិនស្គាល់នរណាម្នាក់ រឺមិនចេះភាសានៅប្រទេសគេនោះ។ ប៉ុន្តែបញ្ហានេះគ្មានទៀតឡើយប្រសិនជាអ្នកទៅកំសាន្តនៅប្រទេសកូរ៉េ ព្រោះថានៅទីនោះមានមគ្គុទេសន៍ទេសចរណ៍ជាច្រើនដែលចាំនៅជួយនាំផ្លូវអ្នកទៅកាន់កន្លែងស្អាតៗជាច្រើនរាប់មិនអស់។

អ្វីដែលកាន់តែធ្វើអោយ មគ្គុទេសន៍នៅទីនោះកាន់តែមានភាពអស្ចារ្យលើសពីគេទៀតនោះគឺថា ជាមួយនឹងកម្មវិធីពិសេសនេះ ភ្ញៀវទេសសចរន៍អាចធ្វើការកម្មង់មគ្គុទេសន៍ដែលនាំខ្លួនដើរកំសាន្តបានតាមការស្រលាញ់របស់អ្នក ពោលគឺពួកគេនោះសុទ្ធតែជាបុរសសង្ហារគួរអោយស្រលាញ់ណាស់។

កម្មវិធីទេសចរណ៍មួយឈ្មោះថា “Oh My Oppa” ជាកម្មវិធីដែលអនុញ្ញាតអោយអ្នកជ្រើសរើសមគ្គុទេសន៍ទេសចរណ៍សម្រាប់នាំផ្លូវនៅប្រទេសកូរ៉េ ដោយយោងតាមចំនង់ចំនូលចិត្តថាតើអ្នកចូលចិត្តធ្វើអ្វី។ មគ្គុទេសន៍សុទ្ធតែមានជំនាញរៀងៗខ្លួន ដែលពួកគេម្នាក់សុទ្ធតែអាចនាំអោយអ្នកបានស្គាល់ពីវប្បធម៌កូរ៉េបានយ៉ាងស៊ីជម្រៅ។

ក្រៅពីការនាំផ្លូវនោះហើយ អ្នកក៏ថែមទាំងអាចចំនាយពេលជាមួយនឹងបុរសសង្ហារទាំងនោះទៀតផង។ វាហាក់បីដូចជាព្រួញមួយបាញ់បានសត្វច្រើនអញ្ចឹងដែរ។ ចាំអង្កាលទៀត មកមើលរូបពួកគេទាំងអស់គ្នា៖

អត្ថបទល្អផ្សេងទៀត៖ ដោយសារតែរឿងទាំង ៧ នេះហើយទើបធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានភាពលេចធ្លោជាងគេ

មានដែលឆ្ងល់អត់ថាហេតុអ្វីបានជាប្រទេសនេះមានការរីកចំរើនខ្លាំងម៉្លេះ ហើយជឿនលឿនទាំងជីវិតរស់នៅប្រចាំថ្ងៃ ទាំងបច្ចេកវិទ្យាដ៏គួរឱ្យកោតសរសើរ ទាំងវប្បធម៌ដ៏រុងរឿងរបស់គេ។

ទាំងនេះសុទ្ធតែជាការអាថ៌កំបាំង និងជាវិធីសាស្រ្តដែលបានពីការខិតខំប្រឹងប្រែងរបស់ពួកគេ។ ដូច្នេះយើងចង់ថាតើ អ្វីខ្លះទៅដែលធ្វើឱ្យប្រទេសកូរ៉េខាងត្បូងទទួលបានភាពលេចធ្លោជាងប្រទេសដទៃ ហើយទទួលបានការកោតស្ងប់ស្ងែងពីអ្នកដទៃ។

១. ភ្នាក់ងារអាកាសចរណ៍

Things Korea does better

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងត្រូវបានគេពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកធ្វើដំណើរជាទូទៅដោយសារតែសេវាកម្មហោះហើរដែលគ្មានអ្វីប្រៀបផ្ទឹមបាន ដែលអ្នកបម្រើជើងហោះហើរដ៏ស្រស់ស្អាតនិងបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងល្អ។

២. ការវះកាត់កែសម្ផស្ស

Things Korea does better

ជាប្រទេសដែលពិភពលោកល្បីល្បាញសម្រាប់សេវាវះកាត់កែសម្ផស្សនិងគ្រឿងសំអាងរបស់ពួកគេ គ្រូពេទ្យវះកាត់កូរ៉េខាងត្បូងត្រូវបានគេដឹងថា ដើម្បីធ្វើការងារឱ្យកាន់តែល្អប្រសើរ គឺការបង្កើតទីផ្សារសម្រាប់ “ដំណើរទេសចរណ៍ផ្នែកវេជ្ជសាស្រ្ត” នៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង។

៣. សកម្មនឹងការងារ សកម្មនឹងការផឹក

Things Korea does better

ប្រជាជននៅប្រទេសនេះត្រូវបានគេដឹងថាធ្វើការងារដល់ទៅជាង១០ម៉ោង ដែលលើសស្តង់ដារនៃម៉ោងការងារ ហើយទន្ទឹមនឹងនេះដែរ ប្រជាជនរបស់ប្រទេសនេះក៏ផឹកសាហាវផងដែរ ដែលការផឹកស្រាក្លាយជាទំលាប់ នឹងផ្នែកមួយនៃការងារ យ៉ាងណាមិញវាមិនប៉ះពាល់ដល់ការងាររបស់គេឡើយ។

៤. ការចាយលុយដោយប្រើកាត

Things Korea does better

ប្រទេសកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការប្រើប្រាស់ប័ណ្ណឥណទានដោយប្រជាពលរដ្ឋទូទៅ ហើយបានបន្តធ្វើដូច្នេះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកហើយ។ ដែលការចាយកាតនៃវាផ្តល់ភាពងាយស្រួលមែនទែនដល់ប្រជាជនទាំងមូល និងភ្ញៀវទេសចរផងដែរ។

៥. ស្តេចហ្គេម

Things Korea does better

មិនត្រឹមតែ Starcraft, Overwatch និង Leauge of Legends ដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ អ្នកពិតជាអាចរកបានអាជីពដ៏មានប្រសិទ្ធភាពខ្ពស់ដោយគ្រាន់តែលេងហ្គេមទាំងនេះបានយ៉ាងល្អ។

៦. គ្រឿងសម្អាង

Cosmetic

ដោយសារប្រទេសមានភាពល្បីល្បាញនៃសម្រស់ ក៏ដូចជាឱ្យតម្លៃទៅលើភាពស្រស់ស្អាត ដូច្នេះប្រទេសត្រូវបានគេដឹងថាប្រទេសមួយដែលឈានមុខគេខាងគ្រឿងសម្អាងដ៏ប្រណិត ដ៏សំបូរបែប។

៧. ប្រព័ន្ធអ៊ីនធើណែត

Things Korea does better

ស្ទើរតែ ៨០ ភាគរយទៅហើយនៃប្រទេសនេះដែលមានសេវាប្រព័ន្ធអ៊ីនធើណែត ហើយអ៊ីនធើណែតក៏មានល្បឿនលឿនគួរឱ្យកត់សម្គាល់ផងដែរ ប្រព័ន្ធបានក្លាយទៅជាផ្នែកមួយទៅហើយសម្រាប់ជីវិតរស់របស់ប្រជាជនគេ ក៏ដូចជាភ្ញៀវទេសចរ៕ 

មតិយោបល់

ពេញនិយម