ប្រុសៗ! បើមិនចង់ស្តាយក្រោយ ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត!
Connect with us

គួរដឹង

ប្រុសៗ! បើមិនចង់ស្តាយក្រោយ ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត!

វាគឺជារឿងសាមញ្ញធម្មតាទៅហើយដែលមនុស្សប្រុសនិយមប្រើប្រាស់កាបូបលុយតាមខ្លួន។ អ្វីដែលរឹតតែសាមញ្ញទៅទៀតនោះគឺថារាល់ពេលដែលពួកគេប្រើប្រាស់កាបូបលុយ ពួកគេតែងតែដាក់វានៅហោប៉ៅខាងក្រោយរបស់ខ្លួន។

ប៉ុន្តែតើអ្នកដឹងទេថា ការដាក់លុយនៅក្នុងហោប៉ៅខាងក្រោយរបស់ខ្លួនគឺជារឿងគ្រោះថ្នាក់មួយដែលអ្នកតែងតែមើលរំលង?

ហេតុផលដែលងាយយល់មួយគឺថា ការដាក់លុយនៅក្នុងហោប៉ៅក្រោយអាចនឹងធ្វើអោយលុយនោះបាត់បង់ទៅ ដោយការលូកហោប៉ៅជាដើម ប៉ុន្តែហេតុផលនេះមិនមែនជារឿងធ្ងន់ធ្ងរបំផុតឡើយ។


រឿងដែលធ្ងន់ធ្ងរបំផុតនោះគឺថា វាអាចធ្វើអោយប៉ះពាល់ដល់ការវិវត្តន៍ឆ្អឹងខ្នងរបស់អ្នក។ គួរបញ្ជាក់ផងដែរថា ជាទូទៅឆ្អឹងខ្នងរបស់យើងវិវត្តន៍ទៅបានល្អប្រសើររឺក៏អត់ គឺអាស្រ័យទៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នក។

បើកាលណាអ្នកធ្វើអ្វីមួយដែលធ្វើអោយប៉ះពាល់ដល់ការវិវត្តន៍របស់វា នោះឆ្អឹងខ្នងរបស់អ្នកនឹងវិវត្តន៍ទៅខុសប្រក្រតី ពោលគឺវាអាចធ្វើអោយមានបញ្ហាដូចជាជម្ងឺកោងខ្នង ឈឺសន្លាក់ជាដើម ហើយយូរៗទៅវានឹងធ្វើអោយប៉ះពាល់ដល់ចលនាប្រចាំថ្ងៃរបស់អ្នកផងដែរ។


នៅពេលដែលអ្នកដាក់កាបូបលុយនៅក្នុងហោប៉ៅក្រោយរួចអ្នកអង្គុយនោះ ខ្លួន និងខ្នងអ្នកនឹងមានលក្ខណះវេរមកមួយចំហៀងទៀត ពោលគឺថាដោយសារតែគូទរបស់អ្នកមិនមានភាពស្នើគ្នានោះទេ។ ដូច្នេះការដែលអ្នករក្សាទម្លាប់ដាក់កាបូបលុយបែបនេះយូរៗទៅ វានឹងបង្កជាបញ្ហាវៀចឆ្អឹងខ្នងដល់អ្នកជាមិនខានឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ប្រយ័ត្នទាំងអស់គ្នាពិសេសពួកប្រុសៗ ជម្ងឺដុំពកធ្លាក់ចូលក្នុងពងស្វាស! បើហ៊ានភ្លាត់អាចស៊យធំ!

ជំងឺក្លនលូនគឺ ជាការបិទមិនជិតពីកំណើត (congénitale) ឬការយាធ្លាក់ (faibless) នៃស្រោមគ្របពោះ ដែលបណ្តាលឲ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក។

ក) មូលហេតុ៖

កត្តាមួយចំនួនដែលបណ្តាលឲ្យកើតជំងឺក្លនលូនមានៈ

– កត្តាពីកំណើតៈទារកខ្លះកើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
– ភាពចាស់ឬយាៈ នៅពេលវ័យចាស់ជរា

– មូលហេតុមួយផ្សេងទៀតរបស់ក្លនលូន គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗពេក ឬការប្រឹងខ្លាំងពេក (ចំពោះស្រ្តី ដូចជាពេលសម្រាលកូន)

ខ) រោគសញ្ញា៖

ជំងឺនេះអាចកើតជារោគសញ្ញាដូចជាៈ

– កើតឡើងដោយស្ងៀមស្ងាត់។
– ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
– ករណីមិនទាន់មានផលលំបាក (complication) ដុំពកកើតមាន ឬ ប៉ោងធំនៅពេលប្រឹង ឬក្អក ជាដុំពកទន់នៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។

– ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ វានឹងវិវត្តន៍ទៅជាដុំពកធំរមួល ឬអាចរលួយពោះវៀន ដែលធ្លាក់ចូលរន្ធក្លននោះ អ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចងក្អួត ទល់លាមក។

សំគាល់៖ ការឡើងហើមកូនកណ្តុរ ក៏អាចបណ្តាលឲ្យមានដុំពកត្រង់ក្រលៀនដែរ ដែលគេអាចច្រឡំគ្នា ដែលជាជំងឺផ្សេងមួយទៀត។

គ) ការការពារ និងការព្យាបាល៖

វិធីដែលអាចការពារនិងព្យាបាលជំងឺក្លនលូនមានៈ

– ជៀសវាងការប្រើកំលាំង ឬលើករបស់ធ្ងន់ៗពេក
– ប្រើខ្សែក្រវ៉ាត់ទ្រកន្លែងដែលមានក្លន
– ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ
– បើក្លនលូនប៉ោងធំ អាចសាកល្បងរុញវាបញ្ចូលទៅវិញ ដោយឲ្យអ្នកជំងឺដេកលើកជើង អោយខ្ពស់ជាងក្បាល ហើយសង្កត់ថ្នមៗទៅលើកន្លែងដែលប៉ោងនោះ ។ បើរុញវាមិនចូលវិញទេត្រូវឈប់ភ្លាម ហើយស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់។

– ក្នុងករណីក្លនមានការឈឺចាប់យ៉ាងខ្លាំង ឬបណ្តាលឲ្យមានក្អួត ហើយអ្នកជំងឺទល់លាមកគ្មានបត់ជើងធំទេ នោះអាចជាសញ្ញាគ្រោះថ្នាក់។ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលអាចត្រូវធ្វើការវះកាត់ជាចាំបាច់។

បើលោកអ្នក មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរ៕

មតិយោបល់

ពេញនិយម