បន្តិចទៀត អ្នកដែលចង់ហោះចេញពីប្រទេសជប៉ុនត្រូវបង់ម្នាក់ដល់ទៅ ១០០០យេនឯណោះ!
Connect with us

គួរដឹង

បន្តិចទៀត អ្នកដែលចង់ហោះចេញពីប្រទេសជប៉ុនត្រូវបង់ម្នាក់ដល់ទៅ ១០០០យេនឯណោះ!

សម្រាប់អ្នកដែលធ្លាប់ទៅលេងកំសាន្តនៅឯប្រទេសជប៉ុន ពួកគេប្រាកដជាដឹងហើយថាប្រទេសមួយនេះថ្លៃប៉ុណ្ណា។ ថ្លៃនេះគឺចង់សម្តៅទៅលើថ្លៃស្នាក់នៅរបស់ប្រទេសនេះជាដើម។

ប៉ុន្តែមិនថាតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ជារៀងរាល់ឆ្នាំ ប្រទេសមួយនេះតែងតែទាក់ទាញអ្នកដំណើរបានរាប់សិបលានអ្នកអោយចូលទៅទស្សនាកំសាន្តនៅឯប្រទេសខ្លួន ដោយសារតែប្រទេសមួយនេះមានភាពរីកចម្រើនជឿនលឿន និងមានវប្បធម៌គួរអោយចាប់អារម្មណ៍បំផុត។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកំណើនភ្ញៀវទេសចរណ៍បរទេសកើនឡើង តម្រូវការហិរញ្ញវត្ថុដើម្បីយកមកថែរក្សា និងពង្រីកវិស័យនានាដែលពាក់ព័ន្ធក៏មានតម្រូវការកាន់តែខ្ពស់ផងដែរ។

ហេតុដូច្នេះហើយទើបបានជារដ្ឋាភិបាលជប៉ុនបានធ្វើសេចក្តីសម្រេចមួយអោយដាក់ចេញជាផ្លូវការនៅឆ្នាំ ២០១៩ ថារាល់ភ្ញៀវទេសចរណ៍ រឺអ្នកដំនើរទាំងអស់ដែលធ្វើការចាកចេញពីប្រទេសជប៉ុនតាមជើងអាកាសនឹងតម្រូវអោយបង់ពន្ធពិសេសមួយ ក្នុងតម្លៃ ១០០០យេន (ប្រមាណស្មើរនឹង $១២.២) សម្រាប់អ្នកដំណើរម្នាក់។

ពន្ធពិសេសនោះត្រូវបានគេអោយឈ្មោះថា “Sayonara Tax” រឺ “ពន្ធលាគ្នា” ដែលពន្ធនេះត្រូវបានគេដាក់ឈ្នោះដូច្នេះព្រោះថាវាត្រូវបានគេប្រមូលតែពេលដែលមនុស្សម្នាក់ចាកចេញពីប្រទេសជប៉ុននោះទេ។ ពន្ធត្រូវបានគេយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាដើម្បីពង្រឹងវិស័យទេសចរណ៍នៅទីដាច់ស្រយាលក្នុងប្រទេសជប៉ុនផងដែរ។

ដូច្នេះចាប់ពីឆ្នាំ ២០១៩ នៅពេលដែលអ្នកទៅប្រទេសជប៉ុន កុំភ្លេចថាអ្នកត្រូវជាប់ពន្ធទាំងនេះដូចគ្នា៕

អត្ថបទល្អផ្សេងទៀត៖ សម្រាប់អ្នកចូលចិត្តត្រីឆៅជប៉ុន ផ្សារនេះហើយជាកន្លែងដែលអ្នកប្រាថ្នា!

វប្បធម៌ម្ហូបអាហាររបស់ប្រទេសជប៉ុនត្រូវបានចែកចាយនៅស្ទើរតែគ្រប់ច្រកល្ហកនៅក្នុងពិភពលោក ដោយក្នុងនោះការទទួលទានត្រីឆៅ ត្រូវបានក្លាយជាការពេញនិយមបំផុតរបស់អ្នកដែលតែងតែចូលចិត្តជាមួយនឹងអាហារប្រទេសមួយនេះ។

ថ្វីត្បិតតែនៅដល់ប្រទេសជប៉ុនហើយមែន ប៉ុន្តែមិនមែនសុទ្ធតែគ្រប់ទីកន្លែងសុទ្ធតែមានលក់នូវគ្រឿងសាច់ល្អបន្លែល្អៗដូចគ្នានោះទេ ពោលគឺក្នុងចំនោមផ្សារដែលផ្គត់ផ្គង់គ្រឿងអាហារនៅក្នុងប្រទេសជប៉ុនមួយទាំងមូល មានផ្សារត្រីមួយឈ្មោះថា “Tsukiji” ដែលឈរនៅតារាងទី១លើគេបង្អស់ ដែលមនុស្សគ្រប់គ្នានឹងគិតដល់ ប្រសិនជាពួកគេចង់ទិញត្រី រឺគ្រឿងសមុទ្រល្អៗយកទៅចម្អិន។

ផ្សារ Tsukiji មានទីតាំងនៅចំកណ្តាលបេះដូងនៃទីក្រុងតូក្យូនេះតែម្តង ដោយវាគឺជាផ្សារត្រីដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុន ហើយវាមានសមត្ថភាពបម្រើអោយផលនេសាទប្រមាណជាជាង ២ពាន់តោនជារៀងរាល់ថ្ងៃ។

ផ្សារនេះមិនត្រឹមតែជាកន្លែងដែលចុងភៅ រឺមេផ្ទះគ្រប់រូបតម្រង់ជួរគ្នាចូលទៅទិញនោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺនអ្នកផងដែរ អោយទៅទស្សនាពីទិដ្ឋភាពនៃផ្សារត្រីដ៏ល្បីនេះ។

ជារឿយៗ នៅផ្សារនេះក៏តែងមានការប្រកួតប្រជែងដេញថ្លៃរវាងអ្នកទិញជាច្រើនផងដែរ ដើម្បីយកត្រីល្អមកបរិភោគ រឺមកលក់បន្ត។ នៅទីនោះ អ្នកអាចរកជាវបានត្រីធូណា សាល់មុន និងគ្រឿងសមុទ្រជាច្រើនទៀតយ៉ាងសម្បូរបែប ខណះដែលផលនេសាទទាំងនោះគឺសុទ្ធតែស្រស់ៗ និងមានរសជាតិឆ្ងាញ់ទៀតផង៕

មតិយោបល់

ពេញនិយម