មនុស្សស្រីឆ្លាត ជាមនុស្សស្រីដែលធ្វើឱ្យប្តីបាត់មុខមិនបាន មិនមែនដើរអង្វរឬឱបតោងជើងប្តីខ្លាចគេរត់ចោលទេ!
Connect with us

គ្រួសារ & ស្នេហា

មនុស្សស្រីឆ្លាត ជាមនុស្សស្រីដែលធ្វើឱ្យប្តីបាត់មុខមិនបាន មិនមែនដើរអង្វរឬឱបតោងជើងប្តីខ្លាចគេរត់ចោលទេ!

មិត្តនារីៗ មួយចំនួនគាត់បានគំនិតខ្លី គិតភ័យខ្លាចបាត់ប្តីខ្លួនឯង រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះតែចង់គាប់ចិត្តប្តីរបស់ខ្លួន តែការធ្វើបែបនេះមិនមែនជាទង្វើដែលឆ្លាតវៃបំផុតទេ ព្រោះថាមនុស្សប្រុសទាំងអស់ មិនដែលគិតបែបនេះទេ គេចង់បានតែប្រពន្ធដែលចេះគិតគូរដល់គ្រួសារ និងចេះយោគយល់ពីគ្នាទៅវិញទៅមក ។ល។

ខាងក្រោមនេះគឺ ជាចំណុចមួយចំនួនដែលមនុស្សស្រីគួរតែអនុវត្តន៍ ឬក៏ផ្លាស់ប្តូរទម្លាប់របស់ខ្លួនឯងឡើងវិញ៖

១. ភាពរឹងមាំ

ថ្វីបើមនុស្សប្រុសស្រឡាញ់តែនារី ដែលមានចរិតលក្ខណៈភន់ភ្លន់ សុភាពរៀបសារួសរាយ និងស្រស់ស្អាតមែន តែក៏មិនចង់បានប្រពន្ធដែលទន់ជ្រាយដែរ ព្រោះគេត្រូវការនារីដែលក្លាហានដែលអាចជួយលើកកម្លាំងចិត្តដល់គេ និងអាចជួយដល់គេពេលដែលគេត្រូវការ។

២. ភាពក្លាហាន

នៅពេលដែលខ្លួនរឹងមាំហើយ ភាពក្លាហានសំខាន់ណាស់ វានឹងមករកដល់យើងបានគ្រប់ពេល។ ម្យ៉ាងទៀត ពេលដែលខ្លួនឯងរឹងមាំ និងក្លាហានហើយ នោះយើងអាចជួយដល់ស្វាមីរបស់យើងបានដោយបំផុត ហើយក៏មិនចាំបាច់រង់តែចាយលុយប្តីតែមួយមុខគត់ដែរ។

៣. សមត្ថភាព

មនុស្សស្រី ការពិតមានសមត្ថភាពមិនចាញ់នឹងមនុស្សជាស្វាមីឡើយ។ ចំពោះសព្វថ្ងៃនេះវិញ នារីត្រូវបានពិភពលោកផ្តល់សិទ្ធិសេរីភាព និងកិត្តិយសពិសេសជាងបុរសទៅទៀត។ ដូច្នោះត្រូវតែប្រើសមត្ថភាពដែលខ្លួនមានបង្ហាញដល់អ្នកដទៃ និងធ្វើឱ្យស្វាមីបានដឹងពីសមត្ថភាពរបស់ខ្លួនផង។

ជៀសវាងដេកសុីតែប្រាក់ខែប្តី អាចធ្វើឱ្យប្តីមើលងាយបាន។ ក៏ប៉ុន្តែទោះបីជាបានប្រាក់ខែច្រើនជាងប្តីឬយ៉ាងណា ក៏មិនត្រូវភ្លេចការងារផ្ទះសម្បែងឡើយ ព្រោះបើភ្លេចញឹកពេក ប្តីរបស់យើងអាចនឹងទៅញាុំបានក្រៅផ្ទះ ហើយបើសិនជាញាុំម្ហូបខាងក្រៅញឹកពេក អាចនឹងទម្លាប់ រហូតដល់ញៀនលែងចង់ញាុំបាយក្នុងផ្ទះជាមួយយើងផង។ កុំភ្លេចថា ភាពអស្ចារ្យរបស់ស្ត្រីគឺ ការធ្វើម្ហូប មើថែផ្ទះសម្បែង នោះឯង។

៤. ស្មោះត្រង់

មិនថាកាលៈទេសៈណាទេ ភាពស្មោះត្រង់នៅតែឈរលេខរៀងទី១ ជានិច្ច ដោយសារតែ មនុស្សគ្រប់រូបចាប់បាច់ណាស់ ត្រូវតែមានភាពស្មោះត្រង់ចំពោះគ្នា ទើបអាចរស់នៅជាមួយនិងគ្នាបានយូរអង្វែងបាន។ ដូច្នេះហើយ បើសិនគ្មានភាពស្មោះត្រង់នឹងគ្នាទេ​ មិនយូរមិនឆាប់ទេ នឹងត្រូវបែកគ្នាមិនខានឡើយ។

៥.​ ភាពទាក់ទាញ

មនុស្សប្រុសគ្រប់រូប មិនមែនតែប្តីយើងទេ ទោះបីជាមាត់ថាមិនចង់បានប្រពន្ធស្អាតទេ តែបើសិនមាននារីស្អាត សាច់សរ ស្លៀកខ្លី ដើរកាត់វិញ ធានាថានឹងបើកភ្នែកធំៗ លួចសម្លឹងមើលមិនខាន…ក្នុងចិត្តគិតអី ខ្ញុំក៏មិនដឹងដែរ តែមិត្តនារីៗ ប្រហែលជាដឹងច្បាស់ហើយ។ ដូច្នេះត្រូវតែចេះថែរក្សាអនាម័យ ក្លិនខ្លួន និងសម្រេស់ឱ្យបានគង់វង្សផង បើសិនជាស្រឡាញ់ប្តី មិនចង់បាត់បង់ប្តីជាទីស្រឡាញ់របស់ខ្លួនឯងទេ។ មានពាក្យមួយច្រើនពេលថា «សម្លម្ជូររាល់ថ្ងៃ អ្នកណាមិនទ្រលាន់នោះ?» ។ សម្រាប់សម្រស់របស់មិត្តនារីៗ គឺជាភាពទាក់ទាញម្យ៉ាងដែលធ្វើឱ្យស្វាមីមិនចង់ទៅញាុំបាយក្រៅជាមួយនឹងស្រីថ្មីនៅខាងក្រៅ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម