ខំឆ្ងល់ថាដោតគូទម្ចុលពិបាក តាមការពិតការដោតគូទម្ចុលងាយស្រួលអញ្ចឹងសោះ
Connect with us

គួរដឹង

ខំឆ្ងល់ថាដោតគូទម្ចុលពិបាក តាមការពិតការដោតគូទម្ចុលងាយស្រួលអញ្ចឹងសោះ

និយាយដល់រឿងដេរប៉ាក់ គឺយើងតែងតែគិតដល់ការដោតគូទម្ចុល គឺការអំបោះទៅដោតគូទម្ចុលដើម្បីធ្វើការដេរប៉ាក់ ប៉ុន្តែជារឿយៗមនុស្សយើងតែងតែមានបញ្ហាក្នុងការដោតគូទម្ចុលនោះ អ្នកខ្លះទៀតក៏ប្រើវិធីចាស់គំរិល ដែលជាការដាក់ទឹកមាត់លើអំបោះឱ្យសើម រួចធ្វើការដោតចូលគូទម្ចុល ប៉ុន្តែភាគច្រើនវាក៏មិនទទួលបានជោគជ័យណាស់ណាដែរ។

How to put tread through needle

ដូចយើងដឹងស្រាប់ហើយថា ការដែលដោតគូទម្ចុលមិនចូលនោះគឺជាការរំខានអារម្មណ៏មួយយ៉ាងពេញទំហឹងក្នុងការដេរប៉ាក់ បើសិនជាអ្នកដោតមិនចូលនោះទេ នោះអ្នកមិនមានអារម្មណ៏ល្អក្នុងដេរប៉ាក់ទៀតឡើយ ប្រាកដជាមានអារម្មណ៏មួរម៉ៅ អស់អារម្មណ៏ធ្វើការងារជាមិនខាន។ ដូច្នេះថ្ងៃនេះផងដែរ អាណាចក្របានរកឃើញវិធីសាស្រ្តដោតគូទម្ចុលមួយវិធីដែលធានាថានឹងធ្វើឱ្យអ្នកមានការងាយស្រួលក្នុងការដេរប៉ាក់ដោយមិនចាំបាច់មានរឿងប៉ះពាល់អារម្មណ៏ឡើយ។

How to put tread through needle

អញ្ចឹងហើយត្រូវដឹងថារាល់ថ្ងៃអ្នកកំពុងតែធ្វើការដោតគូទម្ចុលខុសហើយ មិនថាតាមវិធីសាស្រ្តអ្វីក៏ដោយ ជាពិសេសវិធីដែលបាននិយាយរួចខាងលើគឺការដែលអ្នកតែងតែធ្វើការបៀកទឹកមាត់ជាមួយអំបោះឱ្យសើម រួចធ្វើការដោតចូលគូទម្ចុលនោះឯង គឺវាមិនមែនជាវិធីងាយស្រួលនោះទេ។ ថ្មីៗនេះផងដែរ តាមប្រព័ន្ធសង្គមយើងក៏បានរកឃើញអ្នកដែលមានការច្នៃប្រឌិតម្នាក់ ឈ្មោះថា John Bick ដែលគាត់ធ្វើការបង្ហោះវីដេអូរបស់គាត់ ក្នុងការដោតគូទម្ចុល ដែលគឺមានភាពងាយស្រួលមែនទែន ដែលចំនាយពេលមិនដល់ ៥វិនាទីផង។

How to put tread through needle

ដូច្នេះដើម្បីជៀសវាងភាពពិបាកក្នុងការដោតគូទម្ចុល ដោយវិធីសាស្រ្តបៀកទឹកមាត់ ឬការដាក់ទឹកសើមៗនោះ អ្នកគួរតែមានភាពច្នៃប្រឌិតមួយដោយធ្វើតាមវិធីសម័យថ្មីក្នុងការដោតគូទម្ចុលដេរប៉ាក់។ មុនដំបូង អ្នកគ្រាន់តែដាក់អំបោះលើបាតដៃ ឬលើកំរាល ឬលើផ្ទៃរាបស្មើអ្វីមួយ រួចអ្នកគ្រាន់តែយកគូទម្ចុលមកញីៗលើខ្សែអំបោះនោះ អំបោះនោះវានឹងចូលក្នុងគូទម្ចុលឯងតែម្តង ហើយវាពិតជាចំណាយពេលខ្លី មិនដល់ ៥ វិនាទីផង ដូច្នេះនៅចាំអីទៀតសាកល្បងទាំងអស់គ្នា៕​

ខាងក្រោមមានវីដេអូជាឩទាហរណ៏៖ 

អត្ថបទល្អផ្សេងទៀត៖ វិធីសាស្រ្តជួយឱ្យដើមឈើជាទីស្រលាញ់របស់លោកអ្នករស់ឡើងវិញ

នរណាម្នាក់ដែលជាម្ចាស់ដើមឈើតូចៗ ឬផ្កាតូចៗដែលដាំនៅក្នុងគេហដ្ឋានរបស់គេ គេប្រាកដជាដឹងថា វាជាការសោកសៅយ៉ាងខ្លាំងក្នុងការមើលឃើញដើមឈើទាំងនោះរបស់ពួកគេរួញនិងក្រៀមក្រំស្លាប់ទៅ។

មិនថាអ្នកភ្លេចស្រោចទឹកវាឱ្យទាន់ពេលឬដាក់វានៅកន្លែងដែលមិនត្រឹមត្រូវនោះទេ ចូរកុំទាន់បោះបង់ដើមឈើ ឬផ្កាដែលជាមិត្តរបស់អ្នកឱ្យសោះ។ ថ្ងៃនេះយើងនឹងប្រាប់ពីវិធីដែលអាចជួយស្រោចស្រង់ជីវិតពួកគេឱ្យរស់ឡើងវិញបាន។ អ្វីដែលអ្នកត្រូវការជាគ្រឿងផ្សំនោះគឺ៖

១. សំបកចេក

Banana peel

២. ម្សៅកាហ្វេ

Ground coffee

៣. សំបកស៊ុត

eggshell

បន្ទាប់ពីលោកអ្នកមានរបស់ទាំងនេះហើយ គឺគ្រាន់តែដាក់វាលាយចូលគ្នាជាមួយនឹងទឹក រួចធ្វើការក្រឡុកវាក្នុងម៉ាស៊ីនទឹកក្រឡុក។ នៅពេលដែលក្រឡុកវារូចរាល់ចូលគ្នាមក អ្នកគ្រាន់តែយកវាមកបៀកដាក់នៅ គុម្ពផ្កាឬដើមឈើតូចជាទីស្រឡាញ់របស់អ្នកនោះ មិនយូរប៉ុន្មានអ្នកនឹងឃើញលទ្ធផល ថាវានឹងមានជីវិតរស់រានឡើងវិញជាមិនខាន៕

flower

flower

មតិយោបល់

ពេញនិយម