មុននឹងស្រ្តេសជាមួយនឹងរឿងអ្វីមួយ អានអត្ថបទនេះសិន! ធានាថាអាចជួយសម្រាលបញ្ហាបានយ៉ាងហោចណាស់ ៨០%!
Connect with us

គួរដឹង

មុននឹងស្រ្តេសជាមួយនឹងរឿងអ្វីមួយ អានអត្ថបទនេះសិន! ធានាថាអាចជួយសម្រាលបញ្ហាបានយ៉ាងហោចណាស់ ៨០%!

មហិច្ចតា ការប្រកួតប្រជែង មតិពីបរិស្ថានជុំវិញខ្លួន និងកត្តាផ្សេងៗទៀតជាច្រើន សុទ្ធតែជាធាតុបង្កអោយមនុស្សជាច្រើនមានបញ្ហាផ្លូវអារម្មណ៍ ដែលក្នុងនោះបញ្ហាដែលនិយមកើតឡើងជាច្រើនបំផុតនោះគឺ បញ្ហាស្ត្រេស។

ថ្វីត្បិតតែបញ្ហាស្ត្រេសជារឿងធម្មតាមួយដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា មិនថាចាស់ រឺវ័យជំទង់ ប៉ុន្តែអ្នកមិនអាចចាត់ទុកបញ្ហានេះជារឿងលេងសើចបានឡើយ ព្រោះថាយូរៗទៅ វាអាចនឹងវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរដូចជាជម្ងឺធុញថប់ រឺជម្ងឺបាក់ទឹកចិត្ត ដែលបញ្ហាទាំងនេះសុទ្ធតែជាមូលហេតុធំបំផុតដែលធ្វើអោយមនុស្សលែងចេះម្ចាស់ការ ហើយអាចដល់ធ្វើអត្តឃាតខ្លួនឯងក៏ថាបាន។

ទោះបញ្ហាស្ត្រេចជាបញ្ហាដែលអាចកើតមានលើមនុស្សរាល់គ្នាយ៉ាងស្រួល មិនមែនមានន័យថាអ្នកមិនអាចគ្រប់គ្រងវាបានដែរ។ វិធីដែលគ្រប់គ្រងបញ្ហាស្ត្រេសបានល្អបំផុត គឺនៅពេលដែលអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ក្នុងនោះ មានរឿងមួយអ្នកត្រូវដឹងជាសំខាន់ ប្រសិនជាអ្នកចង់មានសមត្ថភាពគ្រប់គ្រងនឹងបញ្ហាស្រ្តេសនេះ។ រឿងនោះគឺ “មនុស្សម្នាក់ៗសុទ្ធតែមានម៉ោង មានពេលវេលាខុសគ្នា”។

ថ្វីត្បិតតែពាក្យនេះស្តាប់ទៅសាមញ្ញបន្តិចមែន ប៉ុន្តែវាបង្កប់អត្ថន័យអប់រំផ្លូវចិត្ត និងការគិតរបស់អ្នកច្រើនណាស់។ ស្ទើរតែ៧០%នៃអ្នកដែលមានបញ្ហាស្ត្រេសសុទ្ធតែបណ្តាលមកពីខ្លួនធ្វើអោយខ្លួនឯងបាក់ទឹកចិត្ត ហើយការបាក់ទឹកចិត្តនោះផងដែរ គឺដោយសារតែខ្លួនបានប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។

ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតសុទ្ធតែមានភាពខុសៗគ្នា ដូច្នេះការដែលយកខ្លួនឯងទៅប្រៀបធៀបនឹងគេគឺមិនមែនជារឿងត្រឹមត្រូវឡើយ។

ឧទាហរណ៍ អ្នកប្រហែលជាបានឃើញមនុស្សម្នាក់រៀនចប់ថ្នាក់ទី១២ នៅអាយុ ១៨ឆ្នាំ រៀនចប់បរិញ្ញាប័ត្រអាយុ ២២ឆ្នាំ ចូលធ្វើការនៅអាយុ ២៣ឆ្នាំ ឡើងឋានះនៅអាយុ ២៧ឆ្នាំ ប៉ុន្តែនៅពេលដែលអ្នកសម្លឹងមើលមកខ្លួនឯង ខ្លួនបែរជាគ្មានសម្រេចបានដូចគេសោះ ទាំងដែលអាយុខ្លួនស្របាលនឹងគេដែរ។

ប៉ុន្តែទន្ទឹមនឹងពេលដែលអ្នកចង់សម្រេចអ្វីអោយបានដូចជាគេនោះ អ្នកភ្លេចគិតថាអាយុរបស់អ្នកមិនមែនជារឿងសំខាន់បំផុតឡើយ។ អ្នកអាចរៀនចប់ទី១២ នៅអាយុ ២២ឆ្នាំ រឺក៏មានអាយុធ្វើនៅពេលដែលខ្លួនមានអាយុជិត៣០ឆ្នាំ រឺក៏ទើបនឹកឃើញចង់រកស៊ីអ្វីមួយនៅអាយុ៤០ឆ្នាំ ក៏មិនមានជាបញ្ហាហើយ ព្រោះពេលវេលារបស់មនុស្សម្នាក់ៗមានខុសគ្នាៗ។

ជួនកាលមិនថាអ្នកខិតខំប្រឹងប្រែងប៉ុណ្ណា ឳកាសមិនទាន់មកដល់ក៏អ្នកមិនអាចទទួលជោគជ័យបានភ្លាមៗដែរ។ អញ្ចឹងហើយនៅពេលដែលអ្នករៀបនឹងប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ អ្នកគួរតែប្រាប់ខ្លួនឯងថាអ្នក និងពួកគេមានពេលវេលាខុសគ្នា។ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺបន្តប្រឹងប្រែងតស៊ូ កុំបោះបង់។

ប្រសិនជាកាលណាអ្នកអាចធ្វើបានបែបនេះ អ្នកនឹងអាចកាត់បន្ថយអារម្មណ៍តានតឹងស្ត្រេសបានយ៉ាងច្រើន។ បើមិនជឿ សាកគិតលេងៗមើលទៅ!

អត្ថបទល្អផ្សេងទៀត៖ កំពុងតែស្រ្តេសជាមួយនឹងការងារមែនទេ? អនុវត្តគន្លឹះទាំង៦នេះទៅដើម្បីសម្រួលបញ្ហា!

ក្នុងចំនោមហេតុផលជាច្រើននៃធ្វើអោយមនុស្សមានជម្ងឺ រឺបញ្ហាស្ត្រេស ការងារគឺជាកត្តាធំមួយដែលតែងតែដាក់សម្ពាធអោយមនុស្សជាច្រើន។ ប្រសិនជាអ្នកកំពុងតែមានបញ្ហាស្ត្រេសដោយសារតែការងារដែលអ្នកកំពុងតែធ្វើ កុំបារម្ភអី! អានចំនុចទាំង៦ខាងក្រោមនេះនឹងអាចជួយដោះស្រាយបញ្ហាអ្នកបាន។ គន្លឹះទាំង៦នេះមានដូចជា៖

១. កម្រិតអាទិភាពនៃការងារនីមួយៗ

ប្រសិនជាអ្នកមានបញ្ហាស្ត្រេសដោយសារតែការងារច្រើននោះ អ្នកអាចដោះស្រាយបញ្ហាទាំងនោះបានដោយសារការកម្រិតអាទិភាពនៃការងារដែលអ្នកមានទាំងអស់។ ថ្វីត្បិតតែអ្នកប្រហែលជាអាចមានការងារច្រើនដែលត្រូវបំពេញ ប៉ុន្តែអ្នកអាចកាត់បន្ថយសម្ពាធបានខ្លះៗ ដោយការសម្រេចការងារពីមួយជំហានទៅមួយជំហាន អាស្រ័យលើការងារសំខាន់ខ្លាំងបំផុត និងមិនសូវសំខាន់បំផុត។

២. ប្រាប់ពីបញ្ហាទៅកាន់អ្នកដទៃ

ការលាក់បាំងរឿងទុកក្នុងចិត្តជួនកាលអាចជារឿងពិបាកបំផុតសម្រាប់មនុស្សម្នាក់ ប៉ុន្តែអ្នកអាចដោះស្រាយបញ្ហានេះបានដោយការស្វែងរកជំនួយពីអ្នកនៅជុំវិញខ្លួន។ ការស្វែងរកជំនួយនោះមានន័យថា អ្នកគួរតែនិយាយបញ្ហារបស់អ្នកទៅកាន់មនុស្សដែលអ្នកទុកចិត្តមួយ ដើម្បីអោយគេជួយផ្តល់យោបល់អោយអ្នក។

៣. ស្វែងរករិះគល់នៃបញ្ហា

ករណីស្ត្រេសនីមួយៗសុទ្ធតែមានបញ្ហារិះគល់ខាងដើមរបស់វារាងៗខ្លួន អញ្ចឹងហើយដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរស្វែងយល់ថាតើអ្វីទៅគឺជាហេតុផលធំបំផុតដែលនៅពីក្រោយការស្ត្រេសរបស់អ្នក រួចហើយសឹមរកវិធីដោះស្រាយវា។

៤. ដឹងពីតួនាទីរបស់ខ្លួន

មានមនុស្សមួយចំនួនមានបញ្ហាស្ត្រេសដោយសារតែពួកគេមានការងារច្រើនពេក ដោយក្នុងនោះមានការងារមិនមានជាការងាររបស់គេ ដែលគេត្រូវបារម្ភនោះឡើយ។ ដូច្នេះនៅក្នុងរឿងការងារ អ្នកគួរតែដឹងពីតួនាទីរបស់ខ្លួន ថាតើខ្លួនគួរធ្វើអ្វី និងមិនគួរធ្វើអ្វី។

៥. សុំច្បាប់សម្រាក

ប្រសិនជាអ្នកមិនអាចដោះស្រាយបញ្ហាស្ត្រេសនេះសោះ បន្ទាប់ពីសាកគ្រប់គន្លឹះខាងលើហើយនោះ អ្នកគួរតែសាកល្បងសុំច្បាប់សម្រាកមួយរយះសិន ដើម្បីលំហែកាយ និងស្តារកម្លាំងចិត្តរបស់អ្នកឡើងវិញ។

៦. ផ្លាស់ប្តូរការងារ

ប្រសិនជាអ្នកធ្វើគ្រប់យ៉ាងអស់ហើយនៅតែមិនអាចជួយអ្នកបានទៀត ប្រហែលជាប្រភពនៃការស្ត្រេសនោះគឺមកពីការងាររបស់អ្នកតែម្តង។ ជួនកាលវាអាចមកពីអ្នកមិនចូលចិត្តការងាររបស់ខ្លួន រឺការងារនោះមិនបានតបស្នងគ្រប់គ្រាន់នឹងតម្រូវការប្រចាំថ្ងៃរបស់អ្នក អ្នកអាចពិចារណាឈប់ពីការងារនោះ ហើយផ្លាសប្តូរទៅរកការងារណាដែលអ្នកពេញចិត្តជាង៕

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម