នរណាគេហ្វេន Mr. Bean ខ្លះ? ឥឡូវដើរជាតួឯកនៅក្នុងភាពយន្តដ៏ល្បីមួយទៀតហើយ!
Connect with us

ទាក់ទាញ

នរណាគេហ្វេន Mr. Bean ខ្លះ? ឥឡូវដើរជាតួឯកនៅក្នុងភាពយន្តដ៏ល្បីមួយទៀតហើយ!

កិត្តិនាមរបស់ Mr. Bean ត្រូវបានមនុស្សជាច្រើនសុទ្ធតែទទួលស្កាល់ ព្រោះភាពយន្តកំប្លែងរបស់លោក បានធ្វើអោយមនុស្សមិនតិចលាននាក់នោះរសាយកង្វល់របស់ខ្លួន ដោយគ្រាន់តែមើលរឿងដែលលោកសម្តែង។


លោក Mr. Bean ដែលមានឈ្មោះពិតគឺរូវ៉ាន់ សេបាស្តៀន អាឃីតសុននេះ ថ្វីត្បិតតែលោកបានដកខ្លួនពីសិល្បះអស់មួយរយះធំមែន ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរបស់លោកដដែល ពោលគឺអោយតែលោកមានវត្តមានសម្តែងនៅក្នុងរឿងអ្វីម្តងៗ មនុស្សគ្រប់គ្នាតែងតែចាប់អារម្មណ៍ទៅទស្សនា។


តួយ៉ាងដូចជាពេលថ្មីៗនេះអញ្ចឹងដែរ លោក Mr. Bean បានចេញមុខជាថ្មីម្តងទៀតនៅក្នុងភាពយន្តកំប្លែង បែបស៊ើបអង្កេត មួយ ដែលលោកបានដើរតួជាតួឯក និងមានតួនាទីជាភ្នាក់ងារស៊ើបអង្កេតមួយយ៉ាង ស្វាហាប់មោះមុតបំផុត ដោយរឿងនេះមានចំនងជើងថា Johnny English


រឿងនេះនឹងត្រូវដាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៨នេះ ដោយក្នុងនោះមានរោងកុណជាច្រើនរាប់សិបប្រទេសនឹងចាក់ផ្សាយរឿងនេះផងដែរ។ គួរបញ្ជាក់ផងដែរថា រឿងមិនមែនជារឿងថ្មីអ្វីនោះទេ ពោលគឺលើកនេះជា វគ្គទី៣ហើយ ដោយលោក Mr. Bean ជាតួឯកតាំងពីវគ្គមួយមកម្ល៉េះ។ សម្រាប់អ្នកគាំទ្រលោក Mr. Bean កុំអោយឳកាសនេះកន្លងផុតទៅអោយសោះ!

អត្ថបទល្អផ្សេងទៀត៖ Rowan Sebastian Atkinson៖ ដើម្បីក្លាយជាតួសំដែងដ៏មានប្រជាប្រិយភាពមួយ មុខមាត់ស្អាតដាច់គេមិនមែនជារឿងសំខាន់ទេ អ្វីដែលអ្នកត្រូវការគឺគំនិតដែលបុិនប្រសព្វមួយប៉ុណ្ណោះ

បើនិយាយពីឈ្មោះ Rowan Sebastian Atkinson អ្នកប្រាកដជាមិនស្គាល់ថាគាត់ជានរណានោះទេ តែបើនិយាយពីឈ្មោះ Mr. Bean វិញអ្នកប្រាកដជាស្គាល់ច្បាស់ថាគាត់ជានរណា ហើយខាងក្រោមនេះជារឿងសំងាត់មួយចំនួនដែលអ្នកមិនដឹងពីគាត់៖

ត្បិតតែជាសិល្បះករល្បីតែគាត់ធ្លាប់មានជំងឺម៉្យាងដែលមានឈ្មោះថា stammer។ រស់នៅជា​មួយនិងជំងឺម៉្យាងដែលមានឈ្មោះថា stammer​ វាធ្វើឲ្យគាត់មានបញ្ហាក្នងការនិយាយ ឫក្នុងការបញ្ចេញពាក្យដែលចាប់ផ្តើមដោយអក្សរ “B” ដែលទំរាំតែគាត់ធើ្វការនិយាយម្ដងៗ គឺគាត់ត្រូវចំណាយពេលផ្អាកបន្តិចដើម្បីនិយាយឲ្យត្រូវពាក្យម្ដងៗ។

រឿងកំប្លែងដ៏ល្បីល្បាញ Mr. Bean ដែលគាត់បានបង្កើតឡើងត្រូវបានលេចជាគំនិត ខណៈពេលដែលគាត់កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Oxford។

មានឈ្មោះថាជាអ្នកកំប្លែងមែនពិតតែ​លោក Mr. Bean ត្រូវបានគេស្គាល់ថាជាបុរសម្នាក់ដែលមានចំណេះដឹងខ្ពស់ ព្រោះលោកបានឆ្លងកាត់មហាវិទ្យាល័យល្បីៗរហូតដល់ទៅពីរគឺសាកលវិទ្យាល័យ Newcastle និងសាកលវិទ្យាល័យ Oxford ។

អ្នកប្រហែលជាមិននឹងស្មានដល់ទេថាចំណង់ចំណូលចិត្តរបស់ Mr. Bean គឺតាមពិតជាការបើកឡាននោះទេ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម