មានឆ្ងល់អត់! ហេតុអ្វីអោយតែដល់ពេលចូលឆ្នាំសង្ក្រាន្តឆ្នាំថ្មី គេតែងតែលេងបាចទឹកដាក់គ្នា?
Connect with us

ទាក់ទាញ

មានឆ្ងល់អត់! ហេតុអ្វីអោយតែដល់ពេលចូលឆ្នាំ សង្ក្រាន្តឆ្នាំថ្មី គេតែងតែលេងបាចទឹកដាក់គ្នា?

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានរំកិលចូលមកកាន់តែជិតទៅៗហើយ។ អោយតែដល់ពេលចូលឆ្នាំថ្មីម្តងៗ ខ្មែរយើងតែងតែនាំគ្នារៀបចំគេហដ្ឋាន តុបតែងលម្អដើម្បីទទួលទេវតាឆ្នាំថ្មីតាមផ្ទះរៀងៗខ្លួន។ លើសពីនោះទៀត នៅតាមទីសាធារណះ រឺក៏តាមវត្តអារាមជាដើម គេតែងតែឃើញមានវត្តមានល្បែងប្រជាប្រិយជាច្រើនប្រភេទ ដែលប្រជាជនយើងនិយមលេងកំសាន្តទុកជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។

ទំនៀមទម្លាប់ម្យ៉ាងទៀតដែលយើងតែងតែប្រព្រឹត្តមិនដែលខានដែរនោះ គឺការលេងបាចទឹកដាក់គ្នាទៅវិញទៅមក។ ការលេងរបៀបនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាយើងតែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺមានទាំងនៅក្នុងប្រទេសថៃ ឡាវនិងមីយ៉ាន់ម៉ាផងដែរ។

តើការលេងជះបាចទឹកនេះតំណាងអោយអ្វី?
សម្រាប់ប្រទេសដែលមានទំនៀមទម្លាប់ប្រារព្ធពិធីបុណ្យចូលសង្រ្កាន្តឆ្នាំថ្មីដូចជាកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា នេះ ការលេងបែបនេះត្រូវបានគេជឿថា ជាការនាំមកនូវសេរីសួស្តីអោយគ្នា។

ការបាចទឹកទៅលើខ្លួនគ្នានោះ អាចប្រដូចបាននឹងការលាងខ្លួនពីរឿងមិនល្អពីឆ្នាំចាស់ និងត្រៀមខ្លួនដើម្បីទទួលមកលាភជ័យនៅឆ្នាំថ្មីអញ្ចឹងដែរ ដូច្នេះហើយទើបបានជាយើងរក្សាប្រពៃណីនេះមកទល់សព្វថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ នៅតាមតំបន់ខ្លះ ការលេចជះទឹកនេះត្រូវបានគេគ្រប់គ្រងយ៉ាងតឹងរឹងដោយសារតែជួនកាល វាអាចបង្កជាគ្រោះថ្នាក់បានយ៉ាងងាយស្រួល ជាពិសេសការជះទឹកទៅដល់អ្នកដំណើរនៅតាមផ្លូវ។

មានករណីខ្លះទៀត ការលេងជះទឹកនេះបានធ្វើឡើងផ្គួបជាមួយនឹងការបន្លំចាប់រាងកាយ លួចយកសម្ភារះ រឺបង្កជាអំពើហិង្សាថែមទៀតផង។ ដូច្នេះសម្រាប់អ្នកដែលចង់លេងបាចទឹកនាឳកាសនេះ គួរលេងដោយសីលធម៌ យោគយល់គ្នា និងមានស្មារតីទទួលខុសត្រូវ៕


អត្ថបទល្អផ្សេងទៀត៖ ប្រទេសទាំង៣នេះសុទ្ធតែប្រារព្ធពិធីសង្រ្កាន្តឆ្នាំថ្មីដូចខ្មែរដែរ!

ជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាជនយើងម្នាក់ៗហាក់បីដូចជាមានភាពសប្បាយរីករាយរំភើបខ្លាំងណាស់ ព្រោះពួកគេនឹងបានឈប់សម្រាកពីការងារ រឺការសិក្សាដើម្បីទៅលេងកំសាន្តជាមួយនឹងក្រុមគ្រួសារនៅស្រុកកំណើត រឺតំបន់ទេសចរណ៍នានា។

នៅពេលចូលឆ្នាំសង្ក្រាន្តថ្មី ខ្មែរយើងតែងតែនិយមប្រណិបត្តិទម្លាប់មួយចំនួនដូចជារៀបចំទទួលទេវតា ទៅវត្ត និងលេងល្បែងកំសាន្តប្រពៃណីមួយចំនួនទៀតផង។ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់គឺថា មិនមែនមានតែប្រទេសកម្ពុជាយើងតែមួយនោះទេ ដែលប្រារព្ធអបអរពិធីសង្រ្កាន្តឆ្នាំថ្មីនេះ ពោលគឺមានប្រទេសជាច្រើនទៀតដែលសុទ្ធតែមានទំនៀមទម្លាប់នេះ។

ខាងក្រោមនេះគឺជារូបភាពប្រទេសទាំង ៤ដែលប្រារព្ធពីធីសង្ក្រាន្តចូលឆ្នាំថ្មី ដែលរួមមានប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា៖

. ប្រទេសកម្ពុជា

២. ប្រទេសថៃ

៣. ប្រទេសឡាវ

៤. ប្រទេសមីយ៉ាន់ម៉ា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម