មានសង្ឃឹមវិញហើយ! អោយតែបានអញ្ចឹងគ្មានទៀតទេផ្លាស្ទិចនៅក្នុងបរិស្ថាន!
Connect with us

ទាក់ទាញ

មានសង្ឃឹមវិញហើយ! អោយតែបានអញ្ចឹងគ្មានទៀតទេផ្លាស្ទិចនៅក្នុងបរិស្ថាន!

សម្រាមផ្លាស្ទិច កំពុងបានក្លាយជាបញ្ហាចោទមួយដ៏សំខាន់នៅក្នុងបរិស្ថានផែនដីនាពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះមិនត្រឹមតែនៅលើដីនោះទេ សូម្បីតែលើទឹក ក្នុងទឹក និងក្នុងដីក៏ពោរពេញទៅដោយសម្រាមផ្លាស្ទិចដែរ ព្រោះបើកាលណាមនុស្សបោះវាចោលចូលទៅក្នុងបរិស្ថាន វាត្រូវការរយះពេលយ៉ាងហោចណាស់ក៏រាប់ម៉ឺនឆ្នាំដែរ ទើបវាអាចរលាយអស់។

ដោយសារតែហេតុនេះហើយទើបបានជាក្រុមអភិរក្សបរិស្ថានជាច្រើន កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង និងព្យាយាមស្វែងរកគ្រប់វិធីដើម្បីកាត់បន្ថយ និងប្រើប្រាស់ផ្លាស្ទិចអោយអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។

ជារឿយៗ សម្រាមផ្លាស្ទិចត្រូវបានគេយកទៅកែច្នៃធ្វើជាសម្ភារះប្រើប្រាស់ និងជាវត្ថុតាំងលម្អផ្សេងៗ។ ថ្វីត្បិតតែបែបនេះមែន ការកែច្នៃទាំងនោះនៅតែស្ថិតនៅជាលក្ខណះទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះហើយសម្រាមផ្លាស្ទិចក្នុងបរិស្ថាននៅតែមានច្រើនហូរហៀរដដែល។

ប៉ុន្តែថ្មីៗនេះ អ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញវិធីសាស្ត្រថ្មីក្នុងការប្រើប្រាស់សម្រាមផ្លាស្ទិចអោយមានប្រសិទ្ធិភាព ពោលគឺគេបានយកវាទៅកិន ហើយស្លជាកៅស៊ូមកវិញដើម្បីយកមកចាក់សាងសង់ជាផ្លូវកៅស៊ូ ដូចដែលយើងប្រើប្រាស់សព្វថ្ងៃ។

ការពិសោធន៍នៃផ្លូវដែលធ្វើពីសម្រាមផ្លាស្ទិចនោះ បានបង្ហាញថាវាមានគុណភាពល្អទទួលយកបានបើប្រៀបធៀបនឹងផ្លូវកៅស៊ូធម្មតា ខណះដែលវាអាចសមត្ថភាពនៅក្នុងការទប់ស្កាត់បញ្ហាខូចខាតដូចជាគ្រហុក មានល្អជាផ្លូវដែលធ្វើពីសារធាតុផ្សេងៗមួយចំនួនទៀតផង។

ការរុករកឃើញនេះគឺជាដំណឹងល្អមួយ ហើយសង្ឃឹមថានៅថ្ងៃមុខ អ្នកជំនាញនឹងអាចកែច្នៃសម្រាមផ្លាស្ទិចអោយ ទៅជារឿងមានប្រយោជន៍បែបនេះអោយបានកាន់តែច្រើន៕

អត្ថបទល្អផ្សេងទៀត៖ ដឹងអត្ថន័យនៅពីក្រោយរូបនេះ ទើបដឹងថាតក់ស្លុតយ៉ាងណា!

ថ្មីៗនេះ នៅលើបណ្តាញអ៊ីនធឺណែតកំពុងតែមានប្រើប្រាស់ជាច្រើនបានធ្វើការចែកចាយរូបភាពត្រីបាឡែនធ្វើពីសម្រាមផ្លាស្ទិចមួយគំនធំមួយ ដែលត្រូវបានគេដាក់នៅលើឆ្នេរសមុទ្រ។ រូបមួយនេះបានទាក់ទាញចំនាប់អារម្មណ៍របស់មនុស្សជាច្រើន ដោយសារតែវាបានបង្កប់អត្ថន័យដែលមិនគួរអោយមើលរំលងមួយ។

រូបសំណាកត្រីបាឡែនប្លាស្ទិចដេកងាប់នៅឯមាត់ឆ្នេរនោះត្រូវបានគេធ្វើឡើង បន្ទាប់ពីមានត្រីបាឡែនធំមួយបានបណ្តែតមកងាប់នៅលើឆ្នេរសមុទ្រនោះ។

បន្ទាប់ពីធ្វើការថតពិនិត្យមើលពីអ្នកជំនាញខាងសត្វសមុទ្របានអោយដឹងថាត្រីបាឡែនមួយក្បាលនោះបានងាប់អោយសារតែវាមានបានលេបសារធាតុប្លាស្ទិចដែលរសាត់អណ្តែតនៅពាសពេញសមុទ្រនោះ ដោយក្នុងនោះមានតាំងពីថង់ ខ្សែ សម្បកផ្សេងៗ ដែលសរុបទាំងអស់មានទម្ងន់ដល់ទៅ ៦៤ផោនឯណោះ។

ព្រឹត្តការណ៍មួយនេះបានធ្វើអោយអ្នកអភិរក្សសត្វសមុទ្រ និងធនធានក្នុងទឹកសមុទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេបានសម្រេចចិត្តបង្កើតរូបសំណាក់ត្រីបាឡែនផ្លាស្ទិចនោះមក ដើម្បីអោយមនុស្សគ្រប់គ្នាបានដឹងថាតើរាល់ថ្ងៃនេះ បញ្ហាបា្លស្ទិចកំពុងតែវាយប្រហារដល់បរិស្ថានផែនដីកម្រិតណា។

តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញផ្នែកសមុទ្រនិងធនធានក្នុងនោះបានអោយដឹងថា មកទាល់ពេលនេះមានផ្លាស្ទិចប៉ុន្មានជា៥ពាន់កោដ បានរសាត់នៅពាសពេញ និងក្នុងសមុទ្រ ហើយវាបានធ្វើអោយសត្វសមុទ្រជាច្រើនងាប់ រឺរៀបនឹងផុតពូជដោយសារតែពួកវា។

ដូច្នេះហើយថ្ងៃក្រោយ រៀងរាល់ពេលដែលអ្នកចង់ចោលថង់ប្លាស្ទិច សូមអ្នកមេត្តាគិតថាតើប្លាស្ទិចទាំងនោះអាចនឹងរសាត់អណ្តែតទៅដល់ណា ហើយវាអាចសម្លាប់ជីវិតសត្វប៉ុន្មានទៀត ហើយគួរងាកមកព្យាយាមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចទាំងអស់គ្នា៕

មតិយោបល់

ពេញនិយម