មានដឹងទេថារឿងទាំងនេះគួរតែធ្វើនៅពេលយប់ប្រសើរជាងធ្វើនៅពេលថ្ងៃ
Connect with us

គួរដឹង

មានដឹងទេថារឿងទាំងនេះគួរតែធ្វើនៅពេលយប់ប្រសើរជាងធ្វើនៅពេលថ្ងៃ

មានរឿងជាច្រើនដែលមនុស្សយើងតែងតែធ្វើប្រចាំថ្ងៃ ដែលគិតតាំងពីយើងភ្ញាក់ពីដំណេករហូតដល់ពេលយប់ដែលយើងត្រូវចូលគេងវិញ ហើយមនុស្សយើងក៏មានទំលាប់ខុសគ្នាផងដែរក្នុងការធ្វើរឿងទាំងនោះ មិនថាជាការងូតទឹក ញ៉ាំបាយ ធ្វើការងារតិចតួចដូច ហាត់ប្រាណ ឬអានសៀវភៅជាដើម។ យ៉ាងណាមិញ មនុស្សភាគច្រើនមិនបានដឹងឡើយថាការងារទាំងនោះគួរធ្វើពេលណាល្អនោះទេ ពួកគេគ្រាន់តែធ្វើតាមទំលាប់គេជារឿយៗតែប៉ុណ្ណោះ ដោយមិនបានចាប់អារម្មណ៏ពីអត្ថប្រយោជន៏ និងភាពល្អប្រសើររបស់វាឡើយ។ ដូចនេះហើយយើងនឹងបកស្រាយពីសកម្មភាព និងការងារមួយចំនួនដែលអ្នកគួរតែធ្វើនៅពេលណាល្អសម្រាប់អ្នក។

. ការបរិភោគសាច់ឬឈីស

Things you better do at night

ប្រសិនបើអ្នកមិនញ៉ាំអាហារពីរឬបីម៉ោងមុនពេលអ្នកចូលគេងទេ នោះអ្នកនឹងមិនគេងលក់ស្រួលឡើយ។ វាជារឿងល្អក្នុងការញ៉ាំសាច់ឬជាតិឈីសខ្លះមុនពេលគេង ព្រោះផលិតផលទាំងពីរមានប្រូតេអ៊ីននិង tryptophan ច្រើន (អាស៊ីតអាមីណូដែលជួយឱ្យគេងបានស្រួល) ។ មួយផ្នែកធំនៃបន្លែមិនមែនជាជម្រើសដ៏ល្អទេព្រោះអ្នកអាចមានជម្ងឺប៉ោងពោះ ឬហើមពោះ។  ការគេងទាំងឃ្លានជារឿយៗបណ្តាលឱ្យអ្នកគេងមិនលក់ស្រួលឡើយ ហើយប្រសិនបើអ្នកចូលគេងដោយគ្មានញ៉ាំអាហារពេលល្ងាចអ្នកប្រហែលជាត្រូវការញ៉ាំអាហារពេលព្រឹកច្រើន។ ក្រៅពីនេះវាក៏ពិបាកក្នុងការគេងនៅពេលដែលគេងក្រពះទទេរ ព្រោះវានឹងគ្រហឹមមិនឈប់ឡើយ។

. ការដើរ 

Things you better do at night

ការដើរមុនពេលចូលគេងគឺជារឿងប្រសើរមួយ។ វានឹងជួយអ្នក ឈានទៅមុខ និងបំបាត់ការព្រួយបារម្ភទាំងអស់នៅពេលថ្ងៃ។ ការដើរនៅពេលយប់ ឬពេលល្ងាច អ្នកអាចរីករាយជាមួយភាពស្ងប់ស្ងាត់និងគិតអំពីអ្វីដែលរំខានដល់អារម្មណ៏ និងជីវិតអ្នក។ គួរបញ្ជាក់ផងដែរការចេញដំណើរដើរលេងៗពេលល្ងាចត្រូវបានបង្ហាញថា ល្អសម្រាប់សុខភាពហើយវាជួយដោះស្រាយបញ្ហាគេងមិនលក់ទៀតផង។ គំនិតថ្មីៗ ឬ ដំណោះស្រាយដ៏អស្ចារ្យចំពោះបញ្ហាអាចកើតឡើងក្នុងគំនិតរបស់អ្នកនៅពេលអ្នកដើរលេងពេលល្ងាច។ នោះហើយជាមូលហេតុដែល Mark Zuckerberg ដែលជាស្ថាបនិកនៃ Facebook និង Jack Dorsey ជានាយកប្រតិបត្តិរបស់ Twitter ចូលចិត្តការដើរលេងពេលល្ងាច។

. ការគិតផែនការសកម្មភាពសម្រាប់ថ្ងៃខាងមុខ 

Things you better do at night
វាប្រាកដណាស់ថាការធ្វើផែនការសកម្មភាពរបស់អ្នកនៅពេលយប់រួមចំណែកក្នុងការរស់នៅរបស់អ្នកឱ្យមានរបៀបរៀបរយ។ ជាធម្មតាយើងរៀបចំផែនការនៅពេលព្រឹក នៅពេលយើងប្រញាប់ ហើយជាលទ្ធផលយើងនឹងងាយភ្លេចភ្លាំងច្រើន ជាពិសេសភ្លេចរឿងសំខាន់ៗឬការទទួលខុសត្រូវផ្សេងៗ។ ការធ្វើផែនការយ៉ាងម៉ត់ចត់ រួចរាល់ពីពេលយប់នឹងជួយអ្នកឱ្យមានភាពស្ងប់ស្ងៀមនៅពេលព្រឹក ហើយអ្នកក៏អាចអនុវត្តសកម្មភាពចាំបាច់ៗ ជាជំហានៗ ដោយមិនចាំបាច់ចំណាយចោលពេលវេលានិងថាមពលដ៏មានតម្លៃឡើយ។ 

. ស្រូបខ្យល់អាកាសពេលយប់ 

Things you better do at night

ខ្លួនប្រាណរបស់មនុស្សយើងមានជាតិខ្លាញ់ពណ៌ស។ ជាញឹកញាប់ជាតិខ្លាញ់នេះបង្ហាញឡើងនៅកន្លែងដែលយើងមិនចង់ឱ្យវាលេចឡើង។ ប៉ុន្តែមានប្រភេទជាតិខ្លាញ់ផ្សេងទៀតដែលត្រូវបានគេហៅថាខ្លាញ់ពណ៌ត្នោត។ វាត្រូវបានគេចូលរួមនៅក្នុងឧតុនិយមរបស់រាងកាយនិងដើរតួនាទីជាប្រភពថាមពលមួយ។ ការធ្វើតេស្តជាច្រើនបង្ហាញថាជាតិខ្លាញ់ពណ៌សអាចប្រែទៅជាពណ៌ត្នោតដែលជាលទ្ធផលនៃឥទ្ធិពលសីតុណ្ហភាពត្រជាក់ដែលធ្វើអោយប្រសើរឡើងនូវការរំលាយអាហាររបស់យើង។ អ្នកអាចបើកបង្អួច នៅក្នុងបន្ទប់គេងរបស់អ្នកនៅពេលយប់ដើម្បីធ្វើឱ្យខ្យល់ត្រជាក់ចេញចូលនិងដើម្បីកែប្រែសីតុណ្ហភាពនៃរាងកាយអ្នក។ អ្នកមិនចាំបាច់បើកវារហូតទាល់តែអ្នកកកនោះទេ ប៉ុន្តែគ្រាន់តែអនុញ្ញាតឱ្យខ្យល់ត្រជាក់ចូលគ្រប់គ្រាន់ដើម្បីធ្វើឱ្យជាតិខ្លាញ់ពណ៌ស អាចប្រែទៅជាជាតិខ្លាញ់ពណ៌ត្នោត និងអាចបម្លែងជាថាមពលនៅពេលអ្នកគេង។

. រៀបចំអាហារថ្ងៃត្រង់និងសម្លៀកបំពាក់របស់អ្នកជាមុន  

Things you better do at night

ប្រសិនបើអ្នកត្រៀមអ្វីគ្រប់យ៉ាង និងរៀបចំវារួចរាល់ វានឹងជួយសន្សំពេលវេលានិងភាពប្រញាប់ប្រញាល់របស់អ្នកនៅពេលព្រឹក។ អ្នកនឹងអាចជៀសវាងការសម្រេចចិត្តប្រញាប់ប្រញាល់ ឬទាន់ហន់ ដែលអ្នកអាចធ្វើឱ្យអ្នកមានបញ្ហា ដូចជាការមិនត្រូវចិត្ត ឬមិនស្រួលចិត្តជាដើម បើសិនជាអ្នកមានត្រៀមជាស្រេចនោះ អ្នកអាចមានពេលទំនេរសល់អង្គុយលេង ឬអាចរីករាយជាមួយកាហ្វេរបស់អ្នកនៅពេលព្រឹកបាន។ អ្នកក៏មិនចាំបាច់ឈឺក្បាលក្នុងការគិតអំពីអ្វីដែលអ្នកត្រូវញ៉ាំនៅពេលថ្ងៃទៀតឡើយ ព្រោះអ្នកមានការគិតទុកជាមុនរួចរាល់ហើយ។

. ការធ្វើយូហ្គានិងការតាំងសមាធិ 

Things you better do at night

ជាញឹកញយយើងតែងខកខានលំហាត់ប្រាណពេលព្រលឹមដោយសារតែខ្វះពេលវេលាគេងពេលយប់។ ប៉ុន្តែវាគឺជាការធ្វើយូហ្គានៅពេលល្ងាចដែលជាសកម្មភាពជួយដាក់គំនិតនិងអារម្មណ៍របស់យើងឱ្យបានល្អិតល្អន់ ដោយបន្ធូរបន្ថយភាពតានតឹងនិងការត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍នៅថ្ងៃបន្ទាប់។ សព្វថ្ងៃនេះការអនុវត្តនៃការធ្វើសមាធិគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយយើងគ្រាន់តែចំណាយពេលយ៉ាងហោចណាស់ 10 នាទី លើការធ្វើលំហាត់ប្រាណសាមញ្ញនេះ​ មុនពេលអ្នកចូលគេងជារៀងរាល់ថ្ងៃ។ មនុស្សជាច្រើនមិនអាចធ្វើសមាធិបានទេ ព្រោះមានគំនិតរារែកជាច្រើននៅក្នុងក្បាលរបស់ពួកគេនិងសម្លេងរំខានច្រើនណាស់។

ក្នុងករណីនេះវាសំខាន់ណាស់ក្នុងការផ្តោតអារម្មណ៍ទៅលើការយកចិត្តទុកដាក់របស់អ្នក។ សម្រាកបិទភ្នែកហើយគិតអំពីផ្នែកនីមួយៗនៃរាងកាយរបស់អ្នក: ផ្តោតអារម្មណ៍លើវានិងសម្រាកកាយ។ វានឹងក្លាយជាវិធីងាយស្រួលសម្រាប់អ្នកក្នុងការដេកលក់បន្ទាប់ពីលំហាត់ប្រាណនេះ។

. ងូតទឹកក្តៅ 

Things you better do at night

ងូតទឹកក្តៅនៅពេលព្រឹកមិនមែនជាជម្រើសដ៏ល្អនោះទេ ព្រោះសីតុណ្ហភាពក្តៅគឺជាជំនួយនៃការគេងលក់ស្រួល។ ដូច្នេះវាល្អជាងប្រសិនបើអ្នកងូតទឹកក្តៅនៅពេលយប់ដោយសារតែការប្រែប្រួលសីតុណ្ហភាពរាងកាយបង្កើតអោយមានចលនាក្នុងខ្លួនរបស់យើងឱ្យងងុយដេកកាន់តែលឿន។ ងូតទឹកក្តៅមុនពេលគេងមានអត្ថប្រយោជន៍ជាច្រើនដូចជា វាជួយសម្រួលសរសៃប្រសាទ បំបាត់ភាពរាំងស្ទះនៃរន្ធញើស រក្សាស្ថេរភាពនៃកំរិតជាតិស្ករក្នុងឈាមធ្វើឱ្យឆ្អឹងខ្នងមានលំនឹងហើយវាមានសារៈសំខាន់ខ្លាំងណាស់បន្ទាប់ពីធ្វើការងារយូរអង្វែងនៅក្នុងការិយាល័យ។

. អានអ្វីដែលអ្នកចង់ចងចាំ  

Things you better do at night

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Sussex បានបង្ហាញថាការអានគឺជាវិធីល្អបំផុតដើម្បីសម្រាកខួរក្បាល ពីព្រោះការជ្រៀតចូលទៅក្នុងពិភពលោកខុសពីគ្នាអាចជួយបំបាត់ភាពតានតឹងពីបញ្ហាប្រចាំថ្ងៃបានល្អប្រសើរជាង ការញ៉ាំតែនិងតន្ត្រីទៀតផង។ អ្នកត្រូវចំណាយពេលត្រឹមតែ 6 នាទីជាមួយសៀវភៅដើម្បីកាត់បន្ថយកម្រិតនៃការថប់អារម្មណ៍របស់អ្នកនិងការសម្រាក។ ខួរក្បាលរបស់អ្នកអាចកត់សម្គាល់ និងចងចាំអ្វីគ្រប់យ៉ាងប្រសើរនៅពេលយប់។ ការពិតនេះពិតជាជួយនិស្សិតដែលសិក្សានៅពេលយប់ដើម្បីឱ្យប្រលងជាប់ផងដែរ។

. ញ៉ាំផ្លែគីវីមួយដើម្បីឱ្យគេងលក់ស្រួល 

Things you better do at night

មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែឈើពេលព្រឹក ប៉ុន្ដែមានផ្លែឈើខ្លះដែលយើងញ៉ាំនៅពេលយប់ដូចជាផ្លែគីវីជាដើម។ ការសិក្សាជាច្រើនបង្ហាញថាការញ៉ាំផ្លែគីវីក្នុងមួយម៉ោងមុនពេលចូលគេង រយៈពេលមួយខែ នឹងជួយឱ្យអ្នកគេងលក់លឿននិងគេងបានយ៉ាងស្រួល។ វីតាមីនអ៊ីនិង C គ្រប់គ្រងការផ្សារភ្ជាប់សរសៃប្រសាទនៅក្នុងខួរក្បាលដែលទទួលខុសត្រូវចំពោះវដ្តនៃការគេងដែលមានសុខភាពល្អនិងការផលិត serotonin ។ យ៉ាងណាមិញ កុំជំនួសការញ៉ាំផ្លែក្រូច ជាមួយនឹងផ្លែគីវី ព្រោះវានឹងមានផលប៉ះពាល់ផ្ទុយគ្នាជាមិនខាន។

១០.​ ផឹកទឹកផ្លែឈើរីមួយកែវ 

Things you better do at night

ការស្រាវជ្រាវថ្មីពីសាកលវិទ្យាល័យ Louisiana State University បានរកឃើញថាទឹកផ្លែឈើរី 2 កែវអាចជួយអ្នកគេងបានច្រើនជាង 90 នាទីក្នុងមួយយប់បន្ថែមទៀត។ សារធាតុពណ៌ក្រហម Ruby ដែលត្រូវបានគេហៅថា proanthocyanidins ក្នុងផ្លែ cherries ជួយកាត់បន្ថយការបំបែកអរម៉ូន Tryptophan។ ប្រសិនបើអ្នកមិនចូលចិត្តទឹកផ្លែឈើ សូមញ៉ាំសារ៉ាយក្នុងពេលអាហារពេលល្ងាចជំនួសក៏បាន។ យោងតាមការសិក្សាដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Oxford, ធញ្ញជាតិមានអាស៊ីតអូមេហ្គា 3 ច្រើនដែលជួយឱ្យអ្នកគេងបានល្អនិងបានយូរ។

១១. សិតសក់ 

Things you better do at night

ការសិតសក់មុនពេលគេងសំអាតកោសិកាងាប់ ធូលីដីនិងខ្លាញ់ចេញពីស្បែកក្បាលរបស់យើង។ ហើយការម៉ាស្សាដោយប្រើជក់រលោងជួយដឹកអុកស៊ីហ្សែននិងវត្ថុធាតុដើមដែលមានសារធាតុចិញ្ចឹមដល់ឫសសក់របស់យើងផងដែរ។ នៅពេលព្រឹកអ្នកនឹងមិនត្រូវការចំណាយពេលយូរធ្វើម៉ូតសក់អ្នកឡើយ។

១២. វិភាគពេលវេលារបស់អ្នក 

Things you better do at night

វិភាគពេលវេលារបស់អ្នកឡើងវិញ ទាំងរឿងល្អៗ និងអាក្រក់ ទាំងអស់ដែលកើតឡើងចំពោះអ្នក ហើយគិតអំពីអ្វីដែលអ្នកចង់ផ្លាស់ប្តូរហើយកត់ចំណាំ ប្រសិនបើអ្នកមានកំណត់ហេតុប្រចាំថ្ងៃ។ ការសិក្សាបានបង្ហាញថាការធ្វើការវិភាគប្រចាំថ្ងៃ គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតអ្នក។ ហើយប្រសិនបើអ្នកនៅតែទទួលរងពីការខ្វះខាតនៃអារម្មណ៍វិជ្ជមានមុនពេលគេង សូមធ្វើអ្វីដែលរីករាយដូចជាចិញ្ចឹមសត្វឆ្មារបស់អ្នកឧទាហរណ៍ វាក៏អាចជួយដល់ជីវិតយើងបានខ្លះដែរ។

ខ្មៅដៃអាចជួយដោះស្រាយការដេកស្រមុកនិងឈឺក្បាល 

ប្រសិនបើសមាជិកគ្រួសារមួយរបស់អ្នកគេងស្រមុក យើងសូមណែនាំការធ្វើលំហាត់ប្រាណនេះដែលនឹងពង្រឹងសាច់ដុំនៃក្រអូមមាត់ខាងលើ។ ក្នុងពេលទំនេរអ្នកត្រូវដាក់ខ្មៅដៃមួយក្នុងមាត់ហើយខាំគៀបវាឱ្យជាប់ក្នុងរយៈពេល 5-10 នាទី ធ្វើបែបនេះនឹងជួយបំបាត់ការឈឺក្បាល និងសម្រួលដល់សាច់ដុំផ្សេងៗ៕   

អត្ថបទល្អផ្សេងទៀត៖ ទំលាប់មួយនាទីដែលនឹងធ្វើឱ្យជីវិតមនុស្សយើងកាន់តែងាយស្រួលនូវរាល់គ្រប់ការងារ

នៅក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃ ឬកិច្ចការអ្វីដែលជាការចាំបាច់នៅក្នុងជីវិតយើង យើងតែងតែត្រូវប្រើពេលវេលា ចំណាយពេលវេលា និងត្រូវមានការបែងចែកពេលវេលាឱ្យបានច្បាស់លាស់ និងការចែកដាច់ពីគ្នា។ ចំពោះការធ្វើកិច្ចការងារផងដែរ មនុស្សយើងក៏តែងតែអូសបន្លាយពេលវេលា អ្នកខ្លះក៏យូរឆាប់ ទៅតាមទំលាប់ និងភាពខ្ជិលច្រអូសរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ដោយសារតែមានគំនិតច្នៃប្រឌិតចេះតែកើតឡើង ទៅតាមពេលវេលា មនុស្សយើងក៏បានរកនឹកឃើញនូវគំនិតល្អៗជាច្រើន ដែលអាចជួយឱ្យពួកគេងាយស្រួលក្នុងការរស់នៅ ជាពិសេសការសម្រេចកិច្ចការនាៗក្នុងជីវិត។

One Minute Rule

ដូច្នេះហើយកាលពីឆ្នាំ២០០៦ មានអ្នកសរសេរ blog មួយរូបបានចែករំលែកនូវបទពិសោធន៏ខ្លួនឯង ដែលទាក់ទងទៅនឹងទំលាប់ប្រចាំក្នុងការធ្វើកិច្ចការងាររបស់គេ ដោយកំណត់ថាការងារទាំងឡាយនឹងត្រូវធ្វើហើយក្នុងរយៈពេលត្រឹមតែមួយនាទីតែប៉ុណ្ណោះ។ មិនថាការងារអ្វី ដូចជាការលាងចាន ការរៀបចំខ្លួន ការរៀបចំគ្រែគេង ឬការឆ្លើយតបសារ និង អ៊ីម៉ែលជាដើម គឺនាងត្រូវតែធ្វើឱ្យហើយក្នុងរយៈពេលមួយនាទី។ នាងបានចែករំលែកបទពិសោធន៏មួយនេះ ដោយសារតែវាអាចជួយសម្រួលដល់ការងារនាងច្រើន និងបានធ្វើឱ្យជីវិតនាងកាន់តែប្រសើរឡើងជារឿយៗ។ ហេតុផលដែលនាងបានលើកឡើងមានដូចជា៖

. វាមានភាពងាយស្រួលជាងមុននៅពេលដែលអ្នករក្សាទំលាប់មួយនេះវា: ដំបូង នាងពិតជានៅតែរឹងទទឹងនឹងធ្វើការងារទាំងនោះឱ្យហើយឆាប់ៗ (ជាពិសេសជាមួយនឹងការលាងចាន និងការងារផ្ទាល់ខ្លួនទៀតរបស់នាង) ។ ប៉ុន្ដែនាងបានព្យាយាមរក្សាទំលាប់មួយនេះឱ្យជាប់ ពេលនោះវាកាន់តែក្លាយទៅជាធម្មជាតិទីពីរនៃជីវិតរបស់នាង។ វាធ្វើឱ្យនាងមានអារម្មណ៏ថានាងដូចជាកំពុងឱ្យរង្វាន់ខ្លួនឯងដោយសម្រេចការងារបានជោគជ័យក្នុងរយៈពេលខ្លីមួយ។

. វានឹងផ្លាស់ប្តូរជីវិតអ្នកមួយភាគធំទាំងស្រុង

ក្បួនមួយនាទីនេះអាចជួយអ្នកដោះស្រាយបញ្ហាការងារតូចៗមុនពេលពួកគេក្លាយជាការងារដ៏ធំ។ ជំនួសឱ្យការរៀបចំសំលៀកបំពាក់យ៉ាងច្រើនក្នុងពេលតែមួយ យើងគ្រាន់តែប្តូរមករៀបចំវាបន្តិចម្តងៗ ដើម្បីជៀសវាងការរាំងស្ទះនូវការងារផ្សេងៗ និងការឆ្លើយតបសារ​ ឬអ៊ីម៉ែលម្តងមួយៗ មិនទុកគរចោលឱ្យច្រើន វានឹងជួយសម្រួលជីវិតអ្នកកាន់តែច្រើន មិនធ្វើឱ្យអ្នកមានការស្រ្តេសច្រើនដូចសព្វមួយដង ការធ្វើបែបនេះ នៅពេលក្រោយនឹងផ្ដល់ផលធំធេងដល់ផលិតភាពរបស់អ្នក។

One Minute Rule

. ជួយសម្រួលដល់ការងារសំខាន់ៗដទៃទៀត

ក្បួនមួយនាទីនេះ នឹងជួយសម្រួលដល់ការងារដទៃទៀត មិនអោយគរច្រើន ក៏ដូចជាកាត់បន្ថយភាពខ្ជិលច្រអូសរបស់មនុស្សយើង នឹងជួយកែទំលាប់អូសបន្លាយពេលវេលា ជួយឱ្យមនុស្សចេះគិតពីផលចំនេញរបស់ខ្លួន និងអ្នកជុំវិញខ្លួន។

. ផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស

ក្បួនមួយនាទីនេះ នឹងជួយផ្លាស់ប្តូរផ្នត់គំនិតមនុស្សភាគច្រើន ទៅកាន់ផ្លូវត្រូវ ផ្លូវដែលមានការគិតគូរទុកជាមុន មិនឱ្យមនុស្សរាថយនឹងឩបសគ្គចំពោះមុខ នឹងការយកឈ្នះចិត្តខ្លួនឯង ដើម្បីជោគជ័យផ្ទាល់ខ្លួនទៀតផង។ មួយវិញទៀត វាក៏ជួយដល់ការគិត ពង្រឹងការផ្ដោតអារម្មណ៏ទៅលើការងារនាៗដែលត្រូវសម្រេច។

One Minute Rule

លើសពីនេះទៅទៀត មិនត្រឹមតែមានក្បួនមួយនាទីនេះទេ យើងក៏អាចអនុវត្តនូវក្បួន ១៥ នាទី ឬ៣០ នាទី ឬរយៈពេលកំណត់ណាមួយ ដែលវានឹងជួយពន្លឿនដល់កិច្ចការងាររបស់យើង។ ជាការពិតណាស់ អត្ថបទមួយនេះ ក៏គ្រាន់តែចង់អប់រំចិត្តមនុស្សយើង ក្នុងការធ្វើអ្វីមួយ ដែលអោយចេះកំណត់គោលដៅ ពេលវេលា និងជំហានច្បាស់លាស់ ព្រោះថារឿងទាំងនោះ វាជាផ្នែកមួយនៅក្នុងការជោគជ័យរបស់មនុស្សយើងម្នាក់ៗ៕

មតិយោបល់

ពេញនិយម