ដឹងពីប្រវត្តិនៃការប្រើប្រាស់កម្រាលព្រំក្រហមឬទេ?
Connect with us

គួរដឹង

ដឹងពីប្រវត្តិនៃការប្រើប្រាស់កម្រាលព្រំក្រហមឬទេ?

សម្រាប់ការបញ្ចាំងជាលើកដំបូងរបស់ខ្សែភាពយន្តបែបផ្សងព្រេងដែលមានឈ្មោះថា Robin Hood នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩២២នោះ ម្ចាស់រោងមហោស្រពជនជាតិអេស៊ីបលោក Sid Grauman បានសម្រេចចិត្តថានឹងធ្វើឱ្យការចូលរួមរបស់តារាល្បីៗ ដូចជាលោក Douglas Fairbanks មានភាពទាក់ទាញដោយការដើរលើកម្រាលព្រំក្រហម។ លោក Grauman បានបញ្ជាឱ្យកម្មកររៀបចំកម្រាលព្រំក្រហមនៅខាងក្រៅមហោស្រព លើមហាវិថីHollywood នៅក្រុងLos Angeles ។ វាគឺជាការបញ្ចាំងខ្សែភាពយន្តជាលើកដំបូង ដែលបានប្រើការតុបតែងបែបនោះ។

Carpet

លោក Grauman នៅពេលនោះប្រហែលជាមិនបានដឹងទេថាការជ្រើសរើសពណ៌របស់គាត់ត្រូវបានប្រើប្រាស់តាមដោយបណ្ឌិត្យសភាចលនារូបភាពសិល្បៈនិងវិទ្យាសាស្ត្រ (Academy of Motion Picture Arts and Sciences) នៅក្នុងឆ្នាំ១៩៦១ ក្នុងការបញ្ចាំងជាលើកដំបូងរបស់ខ្សែភាពយន្តផ្សេងៗ។ នៅក្នុងកម្មវិធីអូស្កា(Oscars)ឆ្នាំនោះ អ្នកចូលរួមបានដើរលើកំរាលព្រំពណ៌ក្រហមរហូតដល់សាលប្រជុំ។ ក្បួនដង្ហែពេញដោយភាពឆើតឆាយនិងឋានៈសង្គមខ្ពង់ខ្ពស់គឺជារឿងដ៏សំខាន់បំផុតសំរាប់សហរដ្ឋអាមេរិកដែលប្រដូចទៅនឹងថ្នាក់រាជវង្ស។ នៅឆ្នាំ១៩៦៤ កម្មវិធីការមកដល់របស់តារាល្បីៗបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង ហើយនៅឆ្នាំ១៩៦៦ កម្រាលព្រំពណ៌ក្រហមត្រូវបានគេឃើញមានវត្តមានលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងផងដែរ។ ពេលនោះហើយដែលកម្រាលព្រំក្រហមនិងហូលីវូដនៅជាមួយគ្នារហូតមក។

ប្រសិនបើលោក Grauman ជាអ្នកបំផុសគំនិតឱ្យបណ្ឌិត្យសភា តើអ្នកណាឬអ្វីដែលបានបំផុសគំនិតដល់លោក Grauman? យោងតាមអ្នកប្រវត្តិសាស្រ្តវប្បធម៌លោក Amy Anderson មនុស្សសម័យមុនបានចាត់ទុកកម្រាលព្រំពណ៌ក្រហមស្មើនឹងទ្រព្យសម្បត្តិ អំណាចនិងឋានៈ។ នៅឆ្នាំ៤៥៨មុនគស សិល្បៈរឿង «Agamemnon» បាននិយាយពីព្រះមហាក្សត្រមួយអង្គត្រូវបានអញ្ជើញឱ្យដើរតាម«ផ្លូវពណ៌ក្រហម»ដោយសារភាពឃោរឃៅរបស់គាត់ទៅលើប្រពន្ធរបស់គាត់។ នៅសតវត្សទី១៥ ជនជាតិអាល់ទិក(Aztecs)និងម៉ាយ៉ាន(Mayans)បានចាត់ទុកព្រំពណ៌ក្រហមជានិមិត្តសញ្ញានៃវិបុលភាព ដែលថ្នាំពណ៌ក្រហមសម្រាប់ព្រំនោះបានមកពីសត្វកណ្តៀរម៉្យាងដែលត្រូវបានគេចាត់ទុកជាវត្ថុមានតម្លៃនិងកម្រ។ ក្រណាត់ពណ៌ក្រហមជាវត្ថុមានតម្លៃ ដូចទៅនឹងរថយន្តឬនាឡិកាល្បីៗសម័យបច្ចុប្បន្នផងដែរ។

ព្រឹត្តិការណ៍មួយទៀតដែលអាចចាត់ទុកថាបានបំផុសគំនិតឱ្យលោក Grauman គឺការប្រើកម្រាលព្រំក្រហមសម្រាប់ផ្លូវរថភ្លើងកណ្តាលក្រុងញូវយ៉កនៅដើមទសវត្សឆ្នាំ១៩០០។ ព្រំក្រហមត្រូវបានប្រើដើម្បីនាំអ្នកដំណើរឆ្ពោះទៅកាន់ច្រកចូលរបស់ពួកគេ។ គាត់ក៏ប្រហែលជាបានដឹងរឿងដែលប្រធានាធិបតី James Monroe ត្រូវបានគេអញ្ជើញឱ្យដើរលើកំរាលព្រំពណ៌ក្រហមនៅពេលគាត់ចុះពីកប៉ាល់នៅក្រុងGeorgetown រដ្ឋSouth Carolina នៅឆ្នាំ ១៨២១។

Carpet

ទំនៀមទំលាប់នៃការប្រើកម្រាលព្រំក្រហមនេះបានអនុវត្តតរហូតមកដល់បច្ចុប្បន្ននេះ។ នៅក្នុងពិធីប្រគល់ពានរង្វាន់Academy Awardsឆ្នាំនេះ ក្រុមហ៊ុន Signature Systems Group បានប្រើកំរាលព្រំក្រហមទំហំ ៤,៦៤៥ ម៉ែត្រការ៉េដោយចំណាយអស់រយៈសរុបចំនួន ៩០០ ម៉ោង ដើម្បីក្រាលលើផ្លូវប្រវែង ២៧៤ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ៕

អត្ថបទល្អផ្សេងទៀត៖ ៦ ចំនុចប្លែកៗដែលអ្នកមិនធ្លាប់ដឹងអំពីពានរង្វាន់អូស្ការ!!

អូស្ការគឺជាពានរង្វាន់កិត្តិយសមួយដែល​ត្រូវបានផ្តល់ឱ្យជារៀងរាល់ឆ្នាំ ដែលមានចំនួនម្ភៃបួនពានរង្វាន់ជូនដល់សិល្បៈករឆ្នើម អ្នកផលិតខ្សែរភាពយន្ដល្បីល្បាញ និងតារាសំដែងផ្សេងៗទៀតដែលមានទេពកោសល្យខ្ពស់។ តើមានរឿងប្លែកៗអ្វីខ្លះដែលអ្នកមិនធ្លាប់បានដឹងពីពានរង្វាន់កិត្តិយសអូស្ការ ខាងក្រោមគឺជា៦ចំនុចប្លែកៗដែលអ្នកមិនធ្លាប់ដឹងពីពានរង្វាន់នេះ៖

១. Walt Disney

គួរឲ្យដឹងដែលថាអ្នកក្នុងចំណោមអ្នកដែលបានទទួលពានរង្វាន់ អូស្ការ​ មានតែលោក Walt Disney មួយប៉ុន្នោះដែលទទួលបានកំណត់ត្រាឈ្នះ ពានរង្វាន់​អូស្ការ ច្រើនជាងគេ ដែលក្នុងនោះគាត់ទទួលបាន ២២ពានរង្វាន់ អូស្ការឯណោះ។

២. Courage the Cowardly Dog

បើកាលពីក្មេងអ្នកចូលចិត្តតាមដានគំនូរជីវចលតុក្កតា អ្នកប្រាកដ៏ជាស្គាល់ខ្សែភាពយន្តគំនូរជីវចលរឿង “Courage the Cowardly Dog” ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា ខ្សែភាពយន្តគំនូរជីវចលនេះត្រូវបានគេដាក់រហស្សនាមថាជា “ភាពយន្តគំនូរជីវចលដែលល្អបំផុត” និងគេបានផ្ដល់ពានរង្វាន់ ​អូស្កា ឲ្យនៅឆ្នាំ ១៩៩៥។

៣. បទចម្រៀង “Can You Feel The Love Tonigh”​

បទចម្រៀង “Can You Feel The Love Tonigh” នៅក្នុងរឿងគំនូរជីវចលតុក្កតា​ The Lion King ស្ទើរតែត្រូវបានកាត់ចេញពីរឿងនេះទៅហើយ តែដោយសារតែលោក Elton John បានធ្វើការតវ៉ាប្រឆាំងដើម្បីរក្សាបទនេះឲ្យនៅក្នុងរឿង ក្រោយមកបទចម្រៀង “Can You Feel The Love Tonigh”នេះក៏ត្រូវបានទទួលពានរង្វាន់អូស្ការ សម្រាប់បទចម្រៀងដើមដែលល្អបំផុតប្រចាំឆ្នាំ។

៤. កាដូរសំរាប់អ្នកដែលមិនបានទទួលនូវពាន់រង្វាន់

សំរាប់អ្នកដែលចាញ់ក្នុងការទទួលនូវពាន់រង្វាន់អូស្ការ ក៏ទទួលបានថង់លាភសំណាងផងដែរ ដែលសំភារៈទាំងអស់នោះមានតម្លៃ ៨៥,០០០ដុល្លារឯណោះ។

៥. Charlie Chaplin និងការទទួលពាន់រង្វាន់អូស្ការ

ខណៈពេលដែលទទួលយកពានរង្វាន់អូស្ការនៅឆ្នាំ ១៩៧២ Charlie Chaplin គីជាបុរសដំបូងដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីហ្វូងអ្នកចូលរួមដ៏ទៅ ១២នាទី មុននឹងការណែនាំខ្លួនរបស់គាត់។

៦. Al Gore (អាល់ហ្គ័រ)

Al Gore គាត់គឺជាបុរសខ្លាំងទីមួយ ដែលបានឈ្នះពានរង្វាន់ណូបែលផង ពានរង្វាន់អេមមីហ្គ្រីមមីផង និងពានរង្វាន់អូស្ការទៀត៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម