អុញនោះធ្ងន់កហើយលើកនេះ! Facebook អាចនឹងប្រឈមនឹងការបិទឆាប់ៗនេះព្រោះតែ...!
Connect with us

ថ្មីៗ

អុញនោះធ្ងន់កហើយលើកនេះ! Facebook អាចនឹងប្រឈមនឹងការបិទឆាប់ៗនេះព្រោះតែ…!

អស់រយះពេលជាងមួយទស្សវត្សមកហើយ ដែលបណ្តាញសង្គមដែលល្បីបំផុតគឺ Facebook បានមានវត្តមាននៅក្នុងទីផ្សារបច្ចេកវិទ្យាដើម្បីបម្រើដល់កិច្ចការទំនាក់ទំនង និងរក្សាភាពស្និទស្នាលរបស់មនុស្សម្នាក់ទៅម្នាក់ទៀត មិនថាពួកគេនៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។

ក្នុងរយះពេលជាង១០ឆ្នាំនេះ ក្រុមហ៊ុន Facebook បានពង្រីកខ្លួនយ៉ាងលឿនគួរអោយកត់សម្គាល់ គឺថាមកទល់ពេលនេះសហគមន៍អនឡាញមួយនេះមានអ្នកប្រើប្រាស់ដល់ទៅជិត២ពាល់លាននាក់ទៅហើយ ពោលគឺពួកគេមកពីគ្រប់ច្រកល្ហកទាំងអស់នៃពិភពលោក។ សូម្បីតែអ្នកនៅដែលចេញទៅឋានព្រះច័ន្ទក៏បានប្រើប្រាស់ Facebook ដែរនៅពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនេះ ក្រុមហ៊ុន Facebook កំពុងតែជួបប្រទះជាមួយនឹងបញ្ហាដ៏ធំមួយ ដោយលោក Mark Zuckerberg ដែលជាស្ថានិក និងជាអគ្គនាយកក្រុមហ៊ុនមួយនេះ ត្រូវបានសភាអាមេរិចកោះហៅអោយចូលទៅបំភ្លឺទាក់ទងនឹងបញ្ហាដែល Facebook បានប្រព្រឹត្ត ក៏ដូចជាការដំណើរការរបស់បណ្តាញសង្គមនេះជារួម។

ការចូលទៅបំភ្លឺនេះត្រូវបានកើតឡើងបន្ទាប់ពីមានការស្រាវជ្រាវ និងវិភាគមួយពីសាកលវិទ្យាល័យខេមប្រ៊ីជ ដែលបានចោទថា Facebook បានរំលោភទៅដល់សិទ្ធិអ្នកប្រើប្រាស់ តាមរយះការលួចលក់ពត៌មានរបស់ពួកគេទៅអោយភាគីទី៣ដែលធ្វើអាជីវកម្មនៅលើ Software របស់ខ្លួន។

ម្យ៉ាងវិញទៀត Facebookក៏បានជាប់ពាក់ព័ន្ធនឹងបញ្ហាថា ខ្លួនបានចូលរួមជាមួយនឹងការបិតបាំងពត៌មានខ្លះ ខណះដែលធ្វើអោយបែកធ្លាយពត៌មានរបស់បុគ្គលខ្លះផ្សេងទៀតផងដែរ។

ការចោទប្រកាន់នេះត្រូវបានលោក Mark Zuckerberg ទទួលយកនូវចំនុចមួយចំនួន ប៉ុន្តែខ្លួនបានលើកឡើងការពារខ្លួនវិញនូវការចោទប្រកាន់ដែលថា Facebook គឺធ្វើឡើងដើម្បីកាន់ជើងនរណាម្នាក់នៅក្នុងបញ្ហានយោបាយ និងសង្គមនានា ដោយលើកហេតុផលថាខ្លួនមិនបានគាំទ្រទៅដល់នរណាម្នាក់ដែលព្យាយាមផ្សព្វផ្សាយនយោបាយរបស់ខ្លួនតាមរយះ Facebook ឡើយ។

ទោះជាយ៉ាងណាក៏ដោយ Facebook នៅតែត្រូវបានគេចោទប្រកាន់ទាក់ទងនឹងការកេងប្រវញ្ចប្រយោជន៍របស់អ្នកប្រើប្រាស់តាមរយះការលក់ពត៌មានរបស់ពួកគេអោយទៅអាជីវកម្មអនឡាញដដែល។

គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃពុធ ខែមេសាឆ្នាំ ២០១៨នេះ លោកបានចូលបំភ្លឺនៅចំពោះមុខសភាអាមេរិចចំនួន២ដងហើយ ប៉ុន្តែលទ្ធផលថាតើគេចង់ចាត់ការ Facebook តាមវិធីណានោះ យើងនៅត្រូវរងចាំទស្សនាទាំងអស់គ្នា៕

អត្ថបទល្អផ្សេងទៀត៖ មានដឹងខ្លួនអត់ថា Messenger/Inbox របស់អ្នកត្រូវបាន facebook មើល និងស្កេនខ្ទិចអស់ហើយ!

ចំនួនអ្នកប្រើប្រាស់ facebookមានកំណើនកើនឡើងកាន់តែច្រើនទៅៗ ដោយសារនាសម័យបច្ចុប្បន្ននេះ សូម្បីតែក្មេងអាយុជាង ១០ឆ្នាំ ក៏ចេះលេង បាត់ទៅហើយ។ ប៉ុន្តែប្រសិនបើ facebookជាកម្មវិធីដើម្បីអោយមនុស្សកំសាន្តបែបនេះ តើរកលុយតាមណាដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនរបស់ខ្លួនឯង?

វិធីរកលុយរបស់ក្រុមហ៊ុន facebook ដ៏ពេញនិយមមួយគឺការលក់ពត៌មានរបស់អ្នកប្រើប្រាស់របស់ខ្លួន ទៅអោយអ្នកដែលធ្វើអាជីវកម្ម នៅលើកម្មវិធីរបស់ខ្លួន។ ដូច្នេះវាជាការសំខាន់សម្រាប់ facebook ក្នុងការពត៌មានជុំវិញខ្លួនរបស់អ្នក ដោយក្នុងនោះ អាចធ្វើបានដោយការគ្រប់គ្រងគណនីផ្ទាល់ខ្លួនរបស់អ្នក រួមមានដូចជារូបថត ចំនង់ចំនូលរបស់អ្នក អាយុ ភេទរបស់់អ្នកជាដើម។

ប៉ុន្តែគ្រាន់តែពត៌មានប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺអ្វីដែលគួរអោយខ្លាចជាងនេះទៅទៀតនោះគឺថា facebook ថែមទាំងបានចូលមើលសារសម្ងាត់ដែលអ្នកប្រើប្រាស់ផ្ទាល់ជាមួយនឹងមិត្តភក្តិរបស់អ្នកទៀតផង ដោយសារនោះគឺនៅក្នុង inbox រឺ messengerនេះឯង។

ការពិតនេះត្រូវបានបញ្ជាក់ផ្ទាល់ដោយស្ថានិក facebook គឺលោក Mark Zuckerberg នេះតែម្តង ដោយលោកបានទទួលថា ក្រុមការងារ facebookពិតជាបានស្កេនសារ និងរូបភាពនៃអ្នកផ្ញើចេញទៅអោយនរណាម្នាក់ពិតប្រាកដមែន។

គោលបំនងនៃការធ្វើបែបនេះគឺស្របពេលដែលអ្នកប្រើប្រាស់កម្មវិធីមួយនេះមានចំនួនកាន់តែច្រើនឡើងៗ ខណះដែលសន្តិសុខរបស់អ្នកប្រើប្រាស់ក៏បានធ្លាក់ចុះខ្សោយទៅៗ ពោលគឺព្រោះថាមានជនអនាមិកមួយចំនួនដែលបានប្រើប្រាស់វិធីមួយចំនួនមកបោកប្រាស់ រឺលួច hack យកគណនីរបស់អ្នកប្រើប្រាស់ណាម្នាក់ជាដើម។

លើសពីនេះទៅទៀត facebookធ្វើនេះគឺដើម្បីរក្សាភាពត្រឹមត្រូវនៃអ្នកប្រើប្រាស់ ពោលគឺខ្លួននឹងធ្វើការគ្រប់គ្រងយកគណនីណាដែលធ្វើអំពើមិនត្រឹមត្រូវ រឺមិនស្របច្បាប់យកបិទចោល ប្រសិនណាជាខ្លួនបានរកឃើញកំហុសអ្វីមួយពីអ្នកប្រើប្រាស់ ដោយក្នុងនោះមានតាំងពីការផ្ញើរូបអាសអាភាសទៅអោយអ្នកដទៃជាដើម។

ដូច្នេះបន្ទាប់ពីអានអត្ថបទនេះឡើយ រៀងរាល់ពេលដែលអ្នករៀបនឹងផ្ញើសារអ្វីមួយទៅនរណាម្នាក់ទៀតនោះ អ្នកត្រូវប្រុងប្រយ័ត្នខ្លួនឯងអោយបានច្រើន ព្រោះអ្វីដែលអ្នកចង់អោយអ្នកដទៃបានឃើញ គឺប្រហែលជាត្រូវបានឃើញដោយក្រុមការងារ facebookដូចគ្នា៕

មតិយោបល់

ពេញនិយម