ទាក់ទាញ
ពិតជាមិនធម្មតា! ទម្រាំដឹងខ្លួន ចាញ់បោកនារីម្នាក់តាម facebook អស់ជាង ៦លានដុល្លារ
នៅក្នុងលោកនេះរឿងអ្វីក៏អាចកើតមានបានដែរ តួយ៉ាងដូចជារឿងរ៉ាវហួសចិត្តកើតមាននៅក្នុងប្រទេសចិនមួយនេះអញ្ចឹងដែរ។ ស្ត្រីវ័យកណ្តាលម្នាក់ត្រូវបានគេធ្វើការចោទប្តឹងពីបទបោកប្រាស់សេចក្តីទុកចិត្តបន្ទាប់ពីខ្លួនបានធ្វើការបោកលុយរបស់មិត្តប្រុសខ្លួនអស់រហូល់ដល់ទៅ ៦លានដុល្លារឯណោះ ពោលបើគិតជាលុយដុល្លារគឺមានតម្លៃជាង៩០ម៉ឺនដុល្លារអាមេរិចទៅហើយ។
ស្ត្រីដែលត្រូវបានគេចោទប្តឹងថាបោកលុយមិត្តប្រុសរបស់ខ្លួននោះគឺវាង សានជី ដែលឆ្នាំនេះនាងមានអាយុដល់ទៅ ៤២ឆ្នាំទៅហើយ ប៉ុន្តែអ្វីដែលចម្លែកនោះគឺនាងបានប្រើប្រាស់វិធីផាត់មុខតុបតែងសម្រស់របស់ខ្លួនអោយខ្លាចទៅជានារីអាយុជាង២០ឆ្នាំទៅវិញ ដើម្បីបោកប្រាស់យកប្រាក់ពីសង្សាររបស់ខ្លួន។
រឿងរ៉ាវនេះត្រូវបានភ្ញាក់ផ្អើលបន្ទាប់ពីលោក លី តាឆីង ដែលជាសង្សារនោះត្រូវបានគេចោទប្រកាន់ទាក់នឹងរឿងបាត់លុយគម្រោងអស់ទៅដល់ជាង ៦លានដុល្លារនោះ។ ស្របពេលដែលគេចោទប្រកាន់លោកបែបនោះ លោកក៏បានសារភាពថាប្រាក់នោះគឺលោកបានផ្ញើរទៅអោយសង្សារដែលស្អាត និងក្មេងបស់លោក គឺនាងសានជីនោះបាត់ទៅហើយ ដោយយកហេតុផលថានាងយកលុយនោះទៅវិនិយោគ និងព្យាបានជម្ងឺអោយម្តាយរបស់ខ្លួន។
តែធាតុពិត នាងនោះគ្រាន់តែផាត់មុខអោយក្លាយជាស្រីស្អាតដើម្បីបោកលុយខ្លួនតែប៉ុណ្ណោះ។ ថ្វីត្បិតតែពេលនេះប៉ូលីសចិនបានចាប់ខ្លួននាងនោះបានដោយជោគជ័យហើយមែន ពួកគេមុននោះមានការពិបាកយ៉ាងខ្លាំងក្នុងការស្វែងរកស្ត្រីម្នាក់នេះ ព្រោះរូបដែលនាងផាត់មុខ និងមិនផាត់មានសភាពខុសគ្នាឆ្ងាយពេក។
នេះគឺជាមេរៀនមួយដល់មនុស្សគ្រប់គ្នាថាកុំអោយវាយតម្លៃមនុស្សតែក្នុងរូបថត ព្រោះនៅពីក្រោយរូបថតនោះ មានរឿងជាច្រើនដែលលាក់បាំង ហើយអ្នកមិនបានដឹងនោះទេ៕
អត្ថបទល្អផ្សេងទៀត៖ មិនធម្មតា! នេះជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិជាងគេនៅវៀតណាម!
នៅក្នុងតំបន់អាស៊ាន មានមហាសេដ្ឋីទឹកប្រាក់ប៊ីលានដុល្លារដល់ទៅជាង ១០០នាក់ ក្នុងប្រទេសចំនួន៦។ ចំនួននេះគឺរាប់តែបុគ្គល និងក្រុមគ្រួសារណាដែលមានទឹកប្រាក់ចាប់ពី ១ប៊ីលានដុល្លារឡើងទៅប៉ុណ្ណោះ។ ចំណែកប្រទេសវៀតណាមវិញ មានមហាសេដ្ឋី ២រូប ហើយលោក Pham Nhat Vuong គឺជាអ្នកមានដាច់គេ ដែលកើនទ្រព្យសម្បត្តិ ៨០០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ។
តារាងនៃចំនួនទឹកប្រាក់កាលពីមុនៗ៖
- ឆ្នាំ២០១៤ មានទ្រព្យ ១,៦ប៊ីលានដុល្លារ
- ឆ្នាំ២០១៧ កើនទ្រព្យដល់ ២,៤ប៊ីលានដុល្លារ
- ប្រភពចំណូលបានពីក្រុមហ៊ុនអចលនទ្រព្យ និងជំនួញជាច្រើនទៀត
កាលពីឆ្នាំ២០១៤ វៀតណាមបានលេចមុខលើបញ្ជី Forbes លើកដំបូងក្នុងប្រវត្តិសាស្ត្រ តាមរយៈមហាសេដ្ឋីអចលនទ្រព្យ Pham Nhat Vuong ដែលមានទ្រព្យសម្បត្តិសរុប ១,៦ប៊ីលានដុល្លារ។ យ៉ាងណាក្ដី ទ្រព្យសម្បត្តិរបស់ជើងខ្លាំងខាងជំនួញរូបនេះ បានកើនដល់ ២,៤ប៊ីលានដុល្លារ នៅឆ្នាំ២០១៧ នេះ។
លោក Pham Nhat Vuong មានអាយុ ៤៨ឆ្នាំ មានកូនចំនួន ៣នាក់ កំពុងរស់នៅទីក្រុងហាណូយ។ ប្រភពទ្រព្យសម្បត្តិដ៏ច្រើនក្រាល់ក្រែលរបស់លោក ទទួលបានមកពីក្រុមហ៊ុនអចលនទ្រព្យ និងជំនួញមួយចំនួនទៀត ដែលធ្វើឲ្យលោកក្លាយជាអ្នកមានដាច់គេនៅប្រទេសវៀតណាម។ ចំពោះចំណាត់ថ្នាក់សកល លោកឈរនៅលេខរៀងទី ៨៦៧ ក្នុងចំណោមមហាសេដ្ឋីទាំងអស់។
លោក Pham Nhat Vuong គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vingroup ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុននេះទទួលបានចំណូលពីការលក់ផ្ទះ ខុនដូរ ហើយបន្ទាប់មកក៏វិនិយោគលើផ្នែកជាច្រើនទៀតដូចជា កន្លែងបោះទំនិញ កសិកម្ម ការអប់រំ និងផ្នែកសុខភាព។
ចំពោះជំនួញលើហាងលក់ទំនិញ Vinmart និង Vinmart+ ពេលនេះកំពុងរីកជាលំដាប់រហូតកើនដល់ជាង ១០០០សាខា និងផ្សារទំនើប ៣១កន្លែងទៀត។ ចំណែកក្រុមហ៊ុន Vinpearl បានដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ ជាច្រើន ដែលមានជាង ៥០០០បន្ទប់ ទូទាំងប្រទេសវៀតណាម។
គម្រោងធំបំផុតគឺ Vinhomes Central Park ដែលមានតម្លៃ ១,៥ប៊ីលានដុល្លារ រំលេចដោយអគារកម្ពស់ ៨១ជាន់ ព្រមទាំងអគារជាច្រើនទៀត។ លោក Pham Nhat Vuong នៅមានជំនួញច្រើនទៀតក្នុងដៃ ដែលធ្វើឲ្យលោកកើនទ្រព្យរាប់រយលានដុល្លាររៀងរាល់ឆ្នាំ ក្នុងនាមជាអ្នកមានបំផុតនៅវៀតណាម។
សម្រាប់ប្រទេស ៤ផ្សេងទៀត រួមមាន កម្ពុជា ឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា នៅតែគ្មានវត្តមានក្នុងចំណោមមហាសេដ្ឋីទឹកប្រាក់ប៊ីលានដុល្លាររបស់ទស្សនាវដ្ដី Forbes នៅឡើយទេ។ ចំពោះចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៧ នេះ នៅតែជាប្រធានក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates ដោយលោកមានទ្រព្យសម្បត្តិសរុប ៨៦ប៊ីលានដុល្លារ៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!