មិនថាអ្នកជាមេដឹកនាំមានវ័យក្មេងប៉ុណ្ណានោះទេ! អោយតែមានចំនុចទាំងនេះ កូនចៅអ្នកនឹងស្ថិតក្រោម អ្នកយ៉ាងល្អ!
Connect with us

គួរដឹង

មិនថាអ្នកជាមេដឹកនាំមានវ័យក្មេងប៉ុណ្ណានោះទេ! អោយតែមានចំនុចទាំងនេះ កូនចៅអ្នកនឹងស្ថិតក្រោម អ្នកយ៉ាងល្អ!

ធ្វើជាអ្នកដឹកនាំម្នាក់មិនមែនជាការងាយស្រួលទៅហើយ ចុះទម្រាំតែធ្វើជាអ្នកដឹកនាំដែលមនុស្សគ្រប់គ្នាគោរពស្រលាញ់ទៀតនោះ? ចុះបើអ្នកមានអាយុក្មេងជាអ្នកនៅក្រោមបញ្ជាទៀតនោះ តើពួកគេអាចនឹងធ្វើតាមអ្នកដោយងាយនោះទេ?

ប៉ុន្តែប្រសិនជាអ្នកពិតជាមានសមត្ថភាពនៅក្នុងការដឹកនាំទាំងដែលនៅវ័យក្មេងមែននោះ អ្នកគ្រាន់តែត្រូវអនុវត្តចំនុចទាំងនេះ ធានាថាកូនចៅរបស់អ្នកនឹងស្រលាញ់ និងគោរពអ្នកជាទីបំផុត។ ចំនុចទាំងនោះមានដូចខាងក្រោម៖

១. អោយកូនចៅរបស់អ្នកឃើញតម្លៃរបស់អ្នកកាន់តែឆាប់កាន់តែល្អ

ជាទូទៅ ប្រសិនជាអ្នកស្រាប់តែក្លាយជាអ្នកដឹកនាំមនុស្សមួយក្រុម ខណះដែលអ្នកមានអាយុតិចទៀតនោះ កូនចៅរបស់អ្នកងាយនឹងឆាប់មើលស្រាលពីសមត្ថភាអអ្នកខ្លាំងណាស់ ដូច្នេះហើយដើម្បីបង្ការបញ្ហានេះ អ្នកត្រូវចាប់ផ្តើមធ្វើអោយពួកគេឃើញថាអ្នកពិតជាមានសមត្ថភាពនៅក្នុងការគ្រប់គ្រងពួកគេពិតប្រាកដមែន។

២. យកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមការងាររបស់ខ្លួន

ដោយសារតែអ្នកជាមេរបស់គេ មិនមែនមានន័យថាអ្នកមិនចាំបាច់ខ្វល់អីអ្វីទាំងអស់នោះទេ ផ្ទុយទៅវ័យ អ្នកត្រូវបង្ហាញអោយឃើញថាអ្នកចាត់ទុកក្រុមការងាររបស់អ្នកដូចជាក្រុមគ្រួសាររបស់ខ្លួនមួយអញ្ចឹងដែរ ពោលគឺអ្នកត្រូវវចំនាយពេលអោយពួកគែតាមដែលអាចធ្វើទៅបាន ដើម្បីយពួកគេនៅពេលដែលពួកគេត្រូវការជំនួយអ្វីមួយ។

៣. ចាត់ទុកភាពជោគជ័យរបស់កូនចៅជាភាពជោគជ័យរបស់ខ្លួន

មេដឹកនាំដែលទទួលការគោរពស្រលាញ់ គឺជាមេដឹកនាំដែលចាត់ទុកភាពជោគជ័យរបស់កូនចៅជាភាពជោគជ័យរបស់ខ្លួន។ កាលណាដែលអ្នកមានគំនិតបែបនេះ អ្នកនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីការរីកចម្រើនរបស់មនុស្សក្នុងក្រុមទាំងមូល ហើយអាចបង្ហាញអោយកូនក្រុមរបស់អ្នកឃើញផងដែរថា អ្នកមិនមែនខ្វល់តែពីប្រយោជន៍របស់ខ្លួនឯងតែម្នាក់នោះទេ។

៤. សួរ និងផ្តល់នូវការរិះគុណដែលស្មោះត្រង់

វិធីទទួលបានការគោរពម្យ៉ាងទៀតគឺតាមរយះការសួរ និងផ្តល់នូវការរិះគុណដែលស្មោះត្រង់។ វាជួយអោយភាគីទាំងសងខាងបានយល់ពីគ្នាទៅវិញទៅមក ហើយអាចធ្វើអោយអ្នកទាំងពីរកាន់តែមានការបើកជំហរវាងគ្នានឹងគ្នាទៀតផង។

៥. ប្រើសិទ្ធិរបស់ខ្លួនអោយត្រឹមត្រូវ

បើទោះបីអ្នកជាមេកើយរបស់គេក្តី តែអ្នកក៏ត្រូវដឹងដូចគ្នាថាអ្វីទៅគឺជារឿងដែលអ្នកត្រូវធ្វើ រឺមិនត្រូវធ្វើ។ និយាយជារួមទៅគឺថាអ្នកត្រូវចេះប្រើប្រាស់សិទ្ធិជាមេដឹកនាំរបស់អ្នកអោយបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់វាខុសកាលះទេសះ ធ្វើអោយកូនចៅរបស់អ្នកមិនពេញចិត្ត ហើយគិតថាអ្នកមិនចេះដឹកនាំ។

៦. មានភាពអត់ធ្មត់

ដោយសារតែជាមេដឹកនាំម្នាក់មានរឿងជាច្រើនដែលអ្នកត្រូវជួបប្រទះ ដូច្នេះហើយអ្នកត្រូវចេះទប់កំហឹងរបស់ខ្លួន។ ធ្វើបែបនេះនឹងបង្ហាញអោយកូនចៅរបស់អ្នកឃើញថាអ្នកមិនមែនមានចរិតក្មេងដូចជាអាយុនោះទេ។

៧. ចេះដាក់ខ្លួន

ថ្វីត្បិតតែអ្នកមានសមត្ថភាពបានក្លាយជាអ្នកដឹកនាំម្នាក់តាំងដែលខ្លួននៅអាយុតិចក៏ដោយ អ្នកត្រូវចេះដាក់ខ្លួន មិនក្អេងក្អាយសម្ញែងអ្នកដទៃឡើយ ទើបធ្វើអោយគេគោរពស្រលាញ់ និងស្តាប់តាមការបង្គាប់បញ្ជារបស់អ្នក៕

អត្ថបទល្អផ្សេងទៀត៖ មេរៀនដ៏សំខាន់មួយអំពីសុច្ចរិតភាពដែលនាយកប្រតិបត្តិម្នាក់បានបង្រៀនដល់បុគ្គលិករបស់គាត់

ដោយអាយុកាន់តែច្រើន នាយកប្រតិបត្តិដ៏ជោគជ័័យម្នាក់បានសម្រេចចិត្តធ្វើការជ្រើសរើសអ្នកបន្ដវេន ដោយគាត់មិនលើកកូនរបស់ខ្លួនឡើងនោះទេ។ ក្នុងការជ្រើសរើសនេះ លោកបានកោះហៅអ្នកគ្រប់គ្រងវ័យក្មេងទាំងអស់នៅក្នុងក្រុមហ៊ុន ហើយលោកបានឲ្យពួកគេនូវគ្រាប់ពូជដ៏ពិសេសម្នាក់មួយ ដោយលោកបានឲ្យពួកគេយកវាទៅដាំ ហើយមួយឆ្នាំក្រោយត្រូវយកសមិទ្ធិផលដែលពួកគេទទួលបានយកមកឲ្យគាត់មើល។

ពួកគេក៏បានខិតខំស្រោចទឹក ថែរក្សាវារៀងៗខ្លួន។ បន្ទាប់ពីបានរយៈពេល ៣ សប្ដាហ៍ ពួកគេបានចាប់ផ្ដើមនិយាយអំពីដើមឈើដែលខ្លួនដាំបាន។ ដោយឡែក អ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកទាំងនោះមិនមានអ្វីអួតនឹងគេ បានត្រឹមតែនៅស្ងៀមដោយសារតែគ្រាប់ពូជរបស់គេមិនចេញផ្លែផ្កាទាល់តែសោះ មិនថាគាត់និងប្រពន្ធខិតខំស្រោចទឹកវាយ៉ាងណានោះទេ។

រយៈពេលមួយឆ្នាំបានកន្លងផុតទៅ អ្នកគ្រប់គ្រងវ័យក្មេងរបស់ក្រុមហ៊ុននោះបាននាំយករុក្ខជាតិរបស់ពួកគេទៅឱ្យនាយកប្រតិបត្តិ​​ដើម្បីត្រួតពិនិត្យ។ ដោយឡែក អ្នកគ្រប់គ្រងវ័យក្មេងម្នាក់នោះមិនចង់ទៅប្រឈមមុខជាមួួយនឹងនាយកប្រតិបត្តិជាមួយផើងផ្កាទទេរបស់គាត់នោះទេ ដោយសារវាជារឿងដ៏អាម៉ាស់មួយនៅពេលអ្នកគ្រប់គ្រងដទៃសុទ្ធតែដាំបានរុក្ខជាតិលូតលាស់ធំល្អ។ ដូច្នេះហើយ គាត់បានត្រឹមតែឈរពួនពីក្រោយអ្នកដទៃប៉ុណ្ណោះ។

នៅពេលដែលនាយកធំមកដល់ គាត់ក៏បានដើរមើល ហើយនិយាយថា ម្នាក់ក្នុងចំណោមពួកគេនឹងឡើងតំណែងជំនួសគាត់ ហើយគាត់ក៏បានចង្អុលទៅអ្នកគ្រប់គ្រងដែលកាន់ថូផ្កាទទេ។ ម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើល ហើយនាយកប្រតិបត្តិនោះក៏បានប្រាប់ថា កាលពីឆ្នាំមុននោះ គាត់បានឲ្យអ្នកទាំងអស់គ្នានូវគ្រាប់ពួជដែលងាប់ ហើយវាមិនអាចលូតលាស់បាននោះទេ ប៉ុន្ដែមានតែបុរសម្នាក់នេះទេដែលមានភាពស្មោះត្រង់និងភាពក្លាហានពិតប្រាកដ។

ប្រសិនបើអ្នកដាំភាពទៀងត្រង់ អ្នកនឹងទទួលបានការទុកចិត្ត៕

មតិយោបល់

ពេញនិយម