ឈឺប្រអប់ជើង ឈឺជង្គង់ និងឈឺត្រគាកមែនទេ??? លំហាត់ប្រាណទាំងនេះអាចជួយសម្រួលបាន
Connect with us

សុខភាព & សម្រស់

ឈឺប្រអប់ជើង ឈឺជង្គង់ និងឈឺត្រគាកមែនទេ??? លំហាត់ប្រាណទាំងនេះអាចជួយសម្រួលបាន

រវាង 15% និង 25% នៃប្រជាជននៅសហរដ្ឋអាមេរិកទទួលរងពីការឈឺជង្គង់ដែលជាមូលហេតុធំបំផុតទី 2 នៃការជម្ងឺឈឺចាប់រ៉ាំរ៉ៃ។ ប៉ុន្តែសូម្បីតែគ្មានវាក៏ដោយយើងទាំងអស់គ្នាទទួលរងនូវការឈឺចាប់ស្រាលនិងអស់កំលាំងពីមួយពេលទៅមួយពេលស្រាប់ទៅហើយ ដោយការងារប្រចាំថ្ងៃរបស់យើង។ ខាងក្រោមនេះជាគន្លឹះមួយចំនួនអំពីរបៀបប្រើវិធីព្យាបាលដោយប្រើកាយសម្បទាដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងបំបាត់ការឈឺចាប់ផ្សេងៗ។

. លើកកែងជើង

 legs exercises

ជំហានដំបូងយកកៅអីមួយ រួចឈរពីក្រោយកៅអីនោះ។ បន្ទាប់មក លើកជើងមួយចំហៀងឡើងលើ ហើយឈរជើងមួយ រួចលើកកែងជើងរបស់អ្នកឡើងនៃជើងដែលកំពុងឈរនោះ រហូតដល់អ្នកអាចឈរបានត្រឹមតែប្រើចុងជើង។ បន្ទាប់មកដាក់កែងជើងចុះវិញ។ ត្រូវធ្វើបែបនេះ ឱ្យបាន១០ ទៅ​ ១៥នាទី ដោយចលនាដដែលៗ រួចប្តូរជើងទាំងសងខាងចុះឡើងផង។ ការធ្វើបែបនេះនឹងពង្រឹងកជើងរបស់អ្នក ក៏ដូចជាជួយពង្រឹងការធ្វើចលនានៅលើសាច់ដុំនៅជុំវិញជង្គង់ផងដែរ។ 

. ដើរដោយប្រើចុងជើង 

legs exercises

ចលនាហាត់ប្រាណមួយនេះគឺមានភាពងាយស្រួលដោយអ្នកគ្រាន់ធ្វើការដើរដោយប្រើចុងជើងរបស់អ្នក ហើយចលនាមួយនេះអ្នកធ្វើបានគ្រប់ពេល មិនថាអ្នកធ្វើការអ្វីនៅផ្ទះឡើយ អ្នកនៅតែអាចឆ្លៀតដើរតិចៗដោយប្រើចុងជើងបាន។ ការធ្វើចលនាមួយនេះផងដែរ នឹងជួយសម្រួលដល់ភ្នែកគោដែលនៅជើងរបស់អ្នក រួចក៏ជួយដល់ម្រាមចុងជើងរបស់អ្នកផងដែរ ឱ្យរឹងមាំ មិនងាយអស់កម្លាំងនៅពេលអ្នកដើរលេង ឬរត់ឆ្ងាយៗ។ ចលនាមួយនេះអ្នកធ្វើរយៈពេល ៥ ទៅ ១០នាទី ឬអាចធ្វើរហូតដល់ពេលអ្នកមានអារម្មណ៏ថាហត់។ 

.  ការធ្វើចលនាកជើង 

legs exercises

ដើម្បីជួយពង្រឹងដល់កជើងដែលទន់ខ្សោយអ្នកត្រូវធ្វើចលនាដូចតទៅ៖ អង្គុយ និងងើបចុះឡើងដោយលើកជើងមួយចំហៀង។ រួចបង្វិលកជើងដែលលើកនោះជារាងរង្វង់មូល។ ធ្វើដដែលៗឱ្យបាន១០ ទៅ ១៥ដង រួចបង្វិលកជើង ចុះឡើង ចុះឡើង។

. ចលនាទំនាញនៃខ្សែយឺត 

legs exercises

ដើម្បីធ្វើចលនាមួយនេះ អ្នកត្រូវតែមានខ្សែយឺតមួយសិន រួច អ្នកពាក់ខ្សែយឺតនោះទៅនឹងបង្គោលអ្វីម្យ៉ាង រួចម្ខាងទៀត អ្នកត្រូវស៊កជើងរបស់អ្នកទៅនឹងខ្សែយឺតនោះ បន្ទាប់មកអ្នកត្រូវធ្វើចលនាទាញខ្សែយឺតនោះតិចៗ ជាមួយនឹងប្រអប់ជើងរបស់អ្នក។ ដើម្បីធ្វើបានអ្នកត្រូវប្រើកម្លាំងជើងបន្តិចដើម្បីទាញខ្សែនោះបាន ដូច្នេះ ចលនាមួយនេះនឹងជួយដល់ភាពរឹងមាំនៃប្រអប់ជើង ជួយសាច់ដុំកុំឱ្យឈឺចាប់។ 

. ចលនាចុងជើង  

legs exercises

ចលនាមួយនេះក៏ងាយស្រួលផងដែរ ដោយអ្នកគ្រាន់តែធ្វើចលនាចុងជើង ដោយបត់ចុងជើងចុះឡើងៗ។ ឬអ្នកអាចដាក់កូនកន្សែងមួយនៅនឹងផ្ទាល់ដី រួចធ្វើការគៀបកន្សែងនោះដោយប្រើចុងជើងរបស់អ្នកឡើង។ ឬក៏គៀបដុំថ្មទៅដាក់នៅនឹងកន្ត្រកមួយដោយប្រើចុងជើងរបស់អ្នកដូចគ្នា។ 

. ដើរលើបាល់ 

legs exercises

ចលនាមួយនេះអ្នកអាចរកកូនបាល់មួយ ឬជាកូនបាល់ដែលគេប្រើវាយសីនោះមកប្រើក៏បាន។ រួចអ្នកអង្គុយលើកៅអី បន្ទាប់មកយកបាតជើងទៅដាក់លើកូនបាល់នោះ រួចព្យាយាមបង្វិលបាល់ទៅចុងជើងរបស់អ្នក រួចបង្វិលត្រលប់មកកែងជើងអ្នកវិញ។ ធ្វើបែបនេះចុះឡើងៗ ឱ្យបានដដែលៗ យ៉ាងហោចណាស់ ១០ ទៅ ១៥ នាទីជាកាស្រេច។ 

legs exercises

ជាចុងក្រោយអ្នកក៏អាចប្រើវិធីដែលគេតែងតែនិយមស្ទើរតែពេញពិភពលោក គឺដោយម៉ាស្សាជើងរបស់អ្នកដោយប្រើដៃឈ្លីតិចៗ ទៅលើប្រអប់ជើងរបស់អ្នក គ្រប់កន្លែងទាំងអស់នៃប្រអប់ជើង ឬអាចច្របាច់ម៉ាស្សាតិចៗ ក្នុងរយៈពេលសមគួរមួយ ធ្វើដូច្នេះអ្នកនឹងមានអារម្មណ៏ថាធូរស្បើយជាមិនខាន៕

អត្ថបទល្អផ្សេងទៀត៖ លំហាត់ប្រាណទាំង៥ ដែលជួយពន្លូតកំពស់របស់អ្នករហូតនឹងស្មានមិនដល់!

កំពស់ខ្ពស់គឺជាសម្បតិ្តលក្ខណមួយដែលមនុស្សគ្រប់រូ​បប្រាថ្នាចង់បាន ប៉ុន្តែមិនមែននរណាៗដែលកើតមគឺសុទ្ធតែមានកំពស់ខ្ពស់នោះទេ ហេតុនេះហើយទើបវាជារឿងកង្វល់មួយចំពោះមនុស្សមួយចំនួន តែកង្វល់ទាំងនោះនឹងត្រូវបានដោះស្រាយនៅថ្ងៃនេះជាមួយគន្លឹះខាងក្រោម៖

១. ការជិះកង់

វិធីដ៏ល្អបំផុត ដែលអ្នកអាចលូតកំពស់បានគឺការជិះកង់ អ្វីដែលអ្នកត្រូវធ្វើពេលជិះកង់គឺអ្នកគ្រាន់តែសម្រួលកែបកៅអីកង់របស់អ្នកឲ្យរាងខ្ពស់បន្តិច ដើម្បីឱ្យអ្នកអាចលាតសន្ធឹងជើងរបស់អ្នកដល់ឈ្នាន់កង់ ការអនុវត្តវិធីសាស្រ្តនេះវាមិនត្រឹមតែជួយឲ្យអ្នកមានសុខភាពល្អនោះទេ តែថែមទាំងអាចឲ្យលោកអ្នកមានកំពស់ខ្ពស់ដោយមិនដឹងខ្លួនទៀតផង។

២. ការហែលទឹក

ការហែលទឹកត្រូវបានគេដឹងថា​ស្ថិតនៅក្នុងកំពូលតារាងលំហាត់ប្រាណដែលជួយពន្លូតកំពស់យ៉ាងមានប្រសិទ្ធិ៍ភាពបំផុត ដោយសារតែពេលដែលអ្នកហែលទឹក សន្លាក់របស់អ្នកនឹងកាន់តែមានចលនា ហើយវាជាកត្តាជំរុញមួយ ដែលធ្វើឲ្យឆ្អឹងរបស់អ្នកលូតលាស់ជាងមុន។

៣. ការលោត

ការលោតក៏ជាកតាលិករជំរុញឲ្យមានការលូតកំពស់ផងដែរ អ្នកអាចលោតអន្ទាក់ លោតលេងបាល់បោះ ឬក៏គ្រាន់តែលោតនៅមួយកន្លែងក៏បាន ដោយសារតែលំហាត់ប្រាណនេះនឹងជួយពង្រីកឆ្អឹង ជាមួយនិងពង្រឹងសាច់ដុំរបស់អ្នកឲ្យកាន់តែរឹងមាំ។

៤. ការពត់ខ្លួនប្រាណ

ការពត់ខ្លួនប្រាណក៏ជាវិធីសាស្រ្តដែលត្រូវបានគេអនុវត្តដើម្បីពន្លូតកំពស់ផងដែរ លំហាត់ប្រាណនេះចាប់ផ្តើមពីការរក្សាជើងរបស់អ្នកឱ្យត្រង់ នឹងឲ្យម្រាមដៃរបស់អ្នកទៅប៉ះនឹងម្រាមជើង។ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកឲ្យលូតកំពស់នោះទេ តែថែមទាំងជួយឲ្យសរសៃឈាមរបស់អ្នកដើរស្រួលថែមទៀតផង។

៥.​ ធ្វើលំហាត់ប្រាណព្យួរខ្លួន

​ការធ្វើលំហាត់ប្រាណព្យួរខ្លួននេះពិតជាមានប្រជាប្រិយភាពណាស់នៅភាគអឺរ៉ុប ដោយសារតែវាជាលំហាត់ប្រាណដែលងាយស្រួល។ នៅក្នុងលំហាត់ប្រាននេះ អ្នកមិនចាំបាច់លើកខ្លួនរបស់អ្នកចុះឡើងៗនោះទេ គឺគ្រាន់តែព្យួរខ្លួនអ្នកនឹងរបារនោះឲ្យយូរតាមដែលអ្នកអាចធ្វើទៅ ដោយសារការធ្វើបែបនេះ​វានឹងជួយពន្លូតឆ្អឹងរបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។ តែជាគំនិងល្អ អ្នកគួរតែចាប់ផ្ដើមអនុវត្តវិធីនេះម្ដងបន្តិចៗដើម្បីចៀសវាងការឈឺនូវសន្លាក់ដៃ ជើង៕

មតិយោបល់

ពេញនិយម