ត្រូវដឹងបើចង់រស់យូរ! អ្នក​ដែលមាន​ប្រាជ្ញា​ អាច​ខ្ចីដៃ​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន!
Connect with us

គួរដឹង

ត្រូវដឹងបើចង់រស់យូរ! អ្នក​ដែលមាន​ប្រាជ្ញា​ អាច​ខ្ចីដៃ​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន!

មាន​ក្អែក​ញី​ឈ្មោល​មួយ​គូ អាស្រ័យ​នៅ​លើ​ដើម​ឈើ​មួយ​ដើម​ក្នុង​ព្រង​ដើម​ឈើ​នោះ​មាន​ពស់​វែក​មួយ ។ ពស់​នោះ​វា​តែង​តែ​ចាប់​កូន​ក្អែក​ស៊ី​ជា​ចំណី​អាហារ​ ។ តមក ក្អែក​ញី​រក​កល់​ពង​ទៀត និយាយ​ទៅ​កាន់​ប្តី​ថា ” អ្នក​បង​ជា​ទី​ពឹង! គួរ​យើង​លះ​បង់​ចោល​ដើម​ឈើ​នេះ​ទៅ ហើយ​ហើរ​ទៅ​រក​ដើម​ឈើ​ឯ​ទៀត​អាស្រ័យ​នៅ​វិញ”

“​ព្រោះ​ដើម​ឈើរ​ជា​ទី​លំនៅ​យើង​នេះ​ប្រកប​ដោយ​ភ័យ​អំពី​ពស់​វែក​ចង្រៃ វា​ចេះ​តែ​ចាប់​កូន​យើង​ស៊ី​ញយៗ ត​ទៅ​យើង​អស់​មាន​កូន​ចៅ​ត​ពូជ​ពង្ស​ទៀត​ហើយ ក្អែក​ឈ្មោលនិយាយ​តប​វិញ​ថា ” នែ​ប្អូន​សំឡាញ់! ប្អូន​កុំ​ថប់​អ្វី ទុក​ងារ​ឲ្យ​បង​រឿង​នេះ​ឲ្យ​បង​ខំ​ទ្រាំ​ទល់​ទុក្ខ​វេទនា ចំពោះ​កំហុស​ធំ​នៃ​ពស់​វែក​នេះ​មក​ជា​ច្រើន​ដង​ច្រើន​គ្រា​ណាស់​មក​ហើយ ឥឡូវ​នេះ​បង​អត់​ទ្រាំ​ទៅ​ទៀត​មិន​បាន​ទេ” ។

ក្អែក​ញី​និយាយ​នឹង​ក្អែក​ឈ្មោល​ថា “ចុះ​អ្នក​បង​ធ្វើ​ដូចម្តេច​ទៅ! ​បើ​ពស់​វែក​នោះ​មាន​កម្លាំង​ខ្លាំង​ច្រើន​ជាង​យើង​មេ៉្លះ? អ្នក​បង​អាច​ហ៊ាន​ទៅ​ត​នឹង​វា​បាន​ឬ​ទេ”? ក្អែក​ឈ្មោល​និយាយ​​ប្រាប់​ថា “​នៅ​ស្រះ​បោក្ខរណី​តឹក​ថ្លា​យល់​ដី ជិត​ទី​ឋាន​យើង​នេះ មាន​ព្រះ​រាជ​បុត្រទាំង​ឡាយ តែង​យាង​ចូល​មក​ប្រពាត​ក្រសាល​ស្រង់ ឧទក​វារី​លេង​សប្បាយ​រាល់​ថ្ងៃ​ ក្នុង​ស្ថាន​សម័យ​ស្តេច​តែង​ដោះ​ខ្សែ​ព្រះ​សូរង​ជា​វិការ​នៃ​មាស​សម្រាប់​តែង​ព្រះ​អង្គ ទុក​លើ​ផែន​ថ្ម​នា​ឆ្នេរ​ស្រះ​ហើយ​ទើប​ចុះ​ទៅ​ស្រង់ ។

ចូរ​ប្អូន​ហើរ​ចុះ​ទៅ​ឆក់​លួច​យក​នូវ​ខ្សែ​ព្រះ​សូរង​ជា​វិការះ​នៃ​មាស​នោះ​ដោយ​ចំពុះ ហើយ​នាំ​យក​មក​ទម្លាក់​ទុក​ក្នុង​ព្រង់ ដែល​ពស់​ចង្រៃ​វា​អាស្រ័យ​នៅ” ។ ថ្ងៃ​មួយ​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ ស្តេច​យាង​មក​ស្រង់​ក្រសាល​ឧទក​វារី មេ​ក្អែក​ក៏​បាន​ធ្វើ​ដូចបាន​គិត​គ្នា​ទុក​មុន ។ គ្រា​នោះ​ឯង​ព្រហ​រាជ​បុត្រ​ទាំង​ឡាយ បាន​ទត​ឃើញ​មេ​ក្អែក​លប​ឆក់​យក​ខ្សែ​ព្រះ​សូរង​ដូច្នេះ ស្តេច​ដេញ​តាមក្អែក ដើម្បី​ដណ្តើម​យក​ខ្សែ​ព្រះ​សូរង​រហូត​ទៅ​ដល់​ព្រង់​ទៅ​ប្រទះ​ឃើញ​ពស់​វែក​នោះ ហើយ​ក៏​បបួល​គ្នា​វាយ​សម្លាប់​ចោល​បង់​សៀត​ទៅ​ហោង ។

ប្រភព៖ 5000 years/មនោវិជ្ជា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម