តើត្រូវធ្វើយ៉ាងណាបើសិនជាត្រូវជាប់នៅក្នុងជណ្តើរយន្តម្នាក់ឯងនោះ???
Connect with us

គួរដឹង

តើត្រូវធ្វើយ៉ាងណាបើសិនជាត្រូវជាប់នៅក្នុងជណ្តើរយន្តម្នាក់ឯងនោះ???

សុបិន្តដ៏អាក្រក់បំផុតសម្រាប់មនុស្សដែលមានភាពភ័យខ្លាចច្រើន គឺជាការត្រូវបានជាប់គាំងក្នុងជណ្តើរយន្តតែម្នាក់ឯង។ ក្នុងករណីអាសន្នមួយដូចនេះ មានរឿងជាច្រើនដែលយើងត្រូវធ្វើនិងមិនត្រូវធ្វើដើម្បីជួយសង្គ្រោះខ្លួន និងរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ សូមក្រឡេកមើលវិធីសាស្រ្តខាងក្រោម ដើម្បីត្រៀមខ្លួនប្រសិនបើមានរឿងនេះកើតឡើងចំពោះអ្នកមែន។

. រក្សាភាពស្ងប់ស្ងាត់ បន្ធូរអារម្មណ៏

Lock in elevator

នៅក្នុងស្ថានភាពគ្រាអាសន្នបែបនេះ យល់ល្អអ្នកកុំមានការភ័យស្លន់ស្លោដែលវាអាចបំផ្លិចបំផ្លាញច្រើនជាងគ្រោះមហន្តរាយខ្លួនឯងទៅទៀត។ ខណៈពេលដែលត្រូវបានជាប់គាំងនោះ អ្នកត្រូវតែរំងាប់អារម្មណ៏ជាមុនសិន។ ជាដំបូងអ្នកត្រូវដកដង្ហើមចេញចូលមួយៗ កុំមានការភ័យស្លន់ស្លោ ព្រោះវាអាចធ្វើឱ្យអ្នកហប់ខ្យល់ ព្រោះក្នុងជណ្តើរយន្តមិនមានអុកស៊ីសែនគ្រប់គ្រាន់នោះទេ ដកដង្ហើមចេញចូលមួយៗ ជ្រៅៗ វែងៗ រួចអ្នកត្រូវពង្រឹងខ្លួនឯងឈរឱ្យត្រង់ខ្លួន រក្សាជំហរខ្លួនឱ្យជាប់ទើបជាការប្រសើរ។  

. ហៅជំនួយ

Lock in elevator

នៅពេលដែលជាប់គាំងភ្លាម អ្នកអាចព្យាយាមហៅរកជំនួយដោយចុចប៊ូតុងមួយដែលមានរូបកណ្តឹងមួយ ហើយប្រាប់ពីការជាប់គាំងរបស់អ្នក។ បើសិនជាជណ្តើរយន្តមិនដើរ ឬប៊ូតុងនោះមិនដំណើរការដែរ អ្នកត្រូវតែធ្វើសម្លេងឱ្យកាន់តែលឺកាន់តែល្អ ដើម្បីឱ្យមនុស្សដែលនៅខាងក្រៅដឹងថាមានមនុស្សជាប់នៅក្នុងនោះ។ ដោយអ្នកអាចដោះស្បែកជើងអ្នក រួចគោះទ្វារជណ្តើរយន្តឱ្យខ្លាំងៗ និងស្រែកឱ្យលឺៗដើម្បីហៅជំនួយ។ អ្នកខាងក្រៅអាចហៅអ្នកដទៃឱ្យជួយ ឬគេក៏អាចប្រាប់ពីវិធីការពារខ្លួន និងរត់គេចពីជណ្តើរយន្តនោះដោយខ្លួនអ្នកបាន។

. ស្វែងរកប្រភពនៃពន្លឺ

Lock in elevator

ប្រសិនបើអគ្គីសនីត្រូវបានកាត់ផ្ដាច់ សូមព្យាយាមរកប្រភពពន្លឺ  ព្រោះវាអាចធ្វើអោយអារម្មណ៍ភ័យស្លន់ស្លោរបស់អ្នកធូរវិញ និងជួយអ្នកឱ្យកាន់តែប្រសើរជាងមុនព្រោះវានឹងជួយអ្នកឱ្យឃើញប៊ូតុងចុចផ្សេងៗទៀត។ ប្រើទូរស័ព្ទដៃរបស់អ្នករួចបើកពិលឡើង បើសិនជាអ្នកមានបន្តោងសោរដែលមានពិល ឬភ្លើងតិចតួចក៏អាចប្រើបានដែរ ដើម្បីមើលឃើញអ្វីនៅជុំវិញខ្លួនខ្លះ ប៉ុន្តែរឿងមួយដែលអ្នកត្រូវជៀសវាងគឺត្រូវជៀសវាងការប្រើដែកកេសជាដាច់ខាន។ 

. ហៅទៅកាន់អ្នកទទួលភ្ញៀវ

Lock in elevator

ប្រសិនបើប៊ូតុងចុចហៅមិនដំណើរការ កុំទាន់ប្រញាប់ប្រញាល់ទៅរត់គេចខ្លួនដោយខ្លួនឯង។ ដំបូងសូមព្យាយាមហៅទូរស័ព្ទទៅកាន់តុទទួលភ្ញៀវនៃអគារឬលេខអាសន្នដូចជា “911” វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតសម្រាប់ភាពអាសន្ន ប៉ុន្តែអ្នកគួរតែពិនិត្យមើលលេខអាសន្នជាក់លាក់នៃប្រទេសរបស់អ្នកសិន។ វាក៏អាចត្រូវបានរកឃើញនៅលើជញ្ជាំងនៃជណ្តើរយន្តនោះផងដែរ។ .ព្យាយាមចុចប៊ូតុងផ្សេងៗដើម្បីឱ្យមានសញ្ញាដំណើរការ

Lock in elevator

ពេលជាប់គាំងភ្លាម អ្នកអាចព្យាយាមចុចប៊ូតុងផ្សេងៗ ដូចជាប៊ូតុងទៅកាន់ជាន់ផ្សេងៗ ឬជាពិសេសប៊ូតុងជាន់ដែលអ្នកកំពុងជាប់គាំងនោះ បើមិនដូច្នោះទេ អ្នកក៏អាចសាកចុចប៊ូតុង ដែលដាក់ឱ្យបើកទ្វារក៏បានដែរ ក្រែងអាចមានការដំណើរការខ្លះ។  

. ត្រូវមានភាពអត់ធ្មត់ជានិច្ច

Lock in elevator

បើសិនជាអ្នកដឹងហើយថាកំពុងតែមានមនុស្សមកជួយអ្នកហើយ ឬពួកគេនៅតាមផ្លូវ សូមអ្នកកុំជ្រួលច្របល់ចិត្តពេក ព្យាយាមរំងាប់អារម្មណ៏ មានការអត់ធ្មត់ ឬអាចធ្វើសកម្មភាពផ្សេងៗ ដូចជា លេងឆាតជាមួយមិត្តភ័ក្រ ឬលេងហ្គេម ឬអាចខលទូរស័ព្ទទៅកាន់អ្នកណាម្នាក់។ បើសិនជាវាមិនជួយបាន អ្នកអាចប្តូរមកសាកគិតអំពីការងាររបស់អ្នកដែលនៅសល់ គិតពេលវេលារបស់អ្នកថា នឹងត្រូវធ្វើអ្វីខ្លះទៀត និងត្រូវកែប្រែការប្រជុំឬយ៉ាងណា។

. ចុចប៊ូតុង ឈប់

Lock in elevator

បើសិនជាគ្មានអ្នកណាជួយអ្នកបាន អ្នកត្រូវតែគិតរកវិធីគេចខ្លួនចេញពីជណ្តើរយន្តនោះដោយខ្លួនឯង ដោយចុចប៊ូតុងដែលដាក់​ឈប់ បើសិនជាវាគាំង អ្នកត្រូវទាញវាចេញ រួចចុចវាម្តងទៀត។ ធ្វើដូច្នេះដើម្បីឱ្យជណ្តើរយន្តនោះឈប់ អ្នកនឹងអាចធ្វើការរត់គេច និងរកផ្លូវចេញពីទីនោះបានដោយមិនមានបញ្ហា។

. រៀបគម្រោងការរត់គេច

Lock in elevator

បើសិនជាជណ្តើរយន្តនោះគាំងនៅចំជាន់ល្អ មិននៅពាក់កណ្តាលជាន់ អ្នកអាចជាដំបូង ព្យាយាមទាញទ្វារជណ្តើរយន្តនោះចេញពីគ្នា។ រួចឆែកទីតាំងនៃជណ្តើរយន្តនោះម្តងទៀតថាវានៅជាន់ណាដែរ រកផ្លូវចេញតាមខាងលើ ព្រោះជាធម្មតាវាមានទ្វារនៅខាងលើ អ្នកព្យាយាមចេញតាមច្រកនោះបាន។

តាមវិធីសាស្រ្តទាំងនេះ យើងសង្ឃឹមថាវានឹងអាចជួយប្រាប់អ្នកខ្លះៗពីរបៀបការពារខ្លួន និងសុវត្ថិភាពខ្លួនឯងបានពេលមានរឿងអាសន្នកើតឡើងនៅក្នុងជណ្តើរយន្ត៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកគួរធ្វើយ៉ាងណា ប្រសិនជាអ្នកជ្រុលខកជើងហោះហើរ?

ក្នុងមួយថ្ងៃៗ ចំនួនអ្នកដែលខកជើងយន្តហោះមានមិនតិចអ្នកនោះទេ ប៉ុន្តែការខកខានជើងហោះហើរមិនមែនជារឿងដែលសាមញ្ញធម្មតាឡើយ ព្រោះអ្នកដំនើរមិនត្រឹមតែបាត់បង់លុយរបស់ខ្លួននោះទេ ព្រោះគេនៅត្រូវបាត់បង់ពេលវេលា និងខកគម្រោងរបស់ខ្លួនទៀតក៏ថាបាន។

ប្រសិនជាអ្នកជាមនុស្សដែលឧស្សាហ៍ធ្វើការហោះហើរ វាគឺជារឿងសំខាន់មួយ ដែលអ្នកគួរតែដឹងទាក់ទងនឹងបញ្ហាខាងលើនេះ ព្រោះស្រួលមិនស្រួល អ្នកអាចកែប្រែស្ថានភាពអាក្រក់មួយនេះបាន។ ខាងក្រោមនេះជារឿងដែលអ្នកត្រូវធ្វើប្រសិនជាអ្នកត្រូវបានខកជើងយន្តហោះ៖

១. ផ្តល់ដំណឹងជូនដល់ក្រុមហ៊ុន

វាគឺជារឿងល្អមួយ នៅពេលដែលអ្នកដំណើរអាចរាយការណ៍ជូនដល់ក្រុមហ៊ុន ប្រសិនជាពួកគេដឹងខ្លួនហើយថា ពួកគេមិនអាចមកទាន់ពេលដែលត្រូវហោះហើរនោះទេ។ ជូនកាល ប្រសិនជាពួកគេអាចចាំបានប៉ុន្មាននាទី ពួកគេនឹងអាចរងចាំអ្នក។ ម្យ៉ាងការធ្វើបែបនេះ គឺដើម្បីអោយមានការអន្តរាគមន៍ពិសេស ដើម្បីជួយអោយអ្នកអាច Check inលឿនជាងធម្មតា (សម្រាប់ករណីមួយចំនួន)។

២. Check in តាមអនឡាញសិន

ប្រសិនជាអ្នកមកតាមផ្លូវហើយ តែកំពុងតែមានបញ្ហាជាប់ស្ទះរឺយ៉ាងណា អ្នកគួរធ្វើការ Check in តាមអនឡាយសិន ព្រោះធ្វើបែបនេះគឺដើម្បីជូនដំណឹងដល់ក្រុមហ៊ុនថា អ្នកនឹងមកធ្វើដំនើរនៅក្នុងជើងហោះហើរមួយនេះ ដូច្នេះបើទោះបីជាត្រូវដល់ម៉ោងចេញ គេប្រហែលជាអាចចាំហៅឈ្មោះអ្នកបានមួយសន្ទុះដែរ។

៣. ពិភាក្សាជាមួយភ្នាក់ងារអាកាសចរណ៍

បើអ្នកទៅដល់ព្រលានយន្តហោះហើយ ប៉ុន្តែយន្តហោះបានចេញដំណើរទៅបាត់ អ្នកគួរពិភាក្សាជាមួយអ្នកក្រុមហ៊ុនដែលប្រចាំការនៅទីនោះ ថាតើអ្នកអាចធ្វើការហោះហើរជាមួយជើងក្រោយបានរឺអត់ រឺអ្នកគួរតែបង់ប្រាក់តាមរបៀបណា ក្រែងលោហ៍គេអាចផ្តល់ជូនសំបុត្រថ្មីអោយអ្នកនៅក្នុងតម្លៃពិសេសណាមួយ៕

មតិយោបល់

ពេញនិយម