នៅផ្ទះម្នាក់ឯងស្រាប់តែធុំក្លិនហ្គាស ត្រូវធ្វើបែបណា?
Connect with us

គួរដឹង

នៅផ្ទះម្នាក់ឯងស្រាប់តែធុំក្លិនហ្គាស ត្រូវធ្វើបែបណា?

បញ្ហាជាមួយភ្លើងហ្គាស អាចជាបញ្ហាដ៏ធំមួយ ព្រោះថាហ្គាសដូចជាប្រភេទដែលប្រើប្រាស់ដើម្បីចម្អិនអាហារនៅក្នុងផ្ទះជាដើម សុទ្ធតែអាចបង្កជាអគ្គីភ័យទ្រង់ទ្រាយធំបានគ្រប់ពេលវេលា ជាពិសេសប្រសិនជាវាពុំមានការតភ្ជាប់ រឺប្រើប្រាស់អោយបានត្រឹមត្រូវ។

ប្រសិនជាមានបញ្ហាដូចជាធ្លាយហ្គាស កើតឡើងលើអ្នកមែននោះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នជាទីបំផុត ដោយក្នុងនេះមានចំនុចសំខាន់ៗខាងក្រោមដែលអ្នកត្រូវតែធ្វើ ដើម្បីបង្ការកុំអោយវាបង្កជាអគ្គីភ័យបង់អស់ទ្រព្យសម្បត្តិទាន់ពេល។ ចំនុចទាំងនោះមានដូចជា៖

១. បើកទ្វារបង្អួចអោយអស់
ប្រសិនជាអ្នកមានធុំក្លិនហ្គាសធ្លាយចេញមកក្រៅ ជំហានដំបូងបង្អស់ដែលអ្នកត្រូវធ្វើគឺត្រូវបើកទ្វារ បើកបង្អួចអោយអស់ ដើម្បីអោយឧស្ម័ននោះវារសាត់ចេញទៅក្រៅ ជៀសវាងអ្នកត្រូវហុំព័ទ្ធដោយឧស្ម័នពុលនោះ ហើយធ្វើអោយមានបញ្ហាដល់ការដកដង្ហើម។

២. ព្យាយាមបិទហ្គាសកុំអោយមានឧស្ម័នវាធ្លាយចេញមកក្រៅ
ប្រសិនជាហ្គាសនោះមានការបែកធ្លាយ ព្រោះតែអ្នកមិនបានបិទវាត្រឹមត្រូវល្អនៅពេលប្រើប្រាស់ អ្នកគួរតែព្យាយាមបិទវា ហើយពិនិត្យម្តងទៀតថាស្ថានភាពបានប្រសើររឺនៅ? តើក្លិនហ្គាសនោះនៅតែមានរឺអត់?

៣. ទាក់ទងនឹងសមត្ថកិច្ចជំនាញ
ខណះដែលអ្នកកំពុងប្រឈមជាមួយនឹងបញ្ហានេះ អ្នកត្រូវតែឆ្លៀតពេលរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកជួយអន្តរាគមន៍អោយបានកាន់តែឆាប់កាន់តែល្អ ដើម្បីអោយពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ដែលអកុសល្យណាមួយកុំអោយកើតឡើងបាន។

៤. ហាមប្រើប្រាស់ រឺធ្វើសកម្មភាពមួយចំនួន ព្រោះអាចបង្កជាការឆាបឆេះ
គួរបញ្ជាក់ផងដែរថា នៅពេលដែលកំពុងមានបញ្ហាផ្ទុះហ្គាស រឺក៏ធ្លាយហ្គាសជាដើម អ្នកមិនត្រូវប្រើប្រាស់ទូរស័ព្ទ បើកកុងតាក់ភ្លើង រឺកេះដែកកេះ ព្រោះពួកគេអាចធ្វើអោយហ្គាសផ្ទុះបានគ្រប់ពេលវេលា។

៥. ព្យាយាមពន្លត់អណ្តាតភ្លើងអោយទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន
ប្រសិនជាហ្គាសនោះបានបង្កជាអគ្គីភ័យទ្រង់ទ្រាយតូចណាមួយដែលអ្នកអាចមានពេលគ្រប់គ្រងស្ថានភាពទាន់ អ្នកគួរព្យាយាមរកវិធីពន្លត់វាសិន មុនពេលធ្វើការស្វែងរកដំណោះស្រាយផ្សេងៗ ព្រោះបើកាលណាអ្នកស្លន់ស្លោររត់ទៅបាត់ អគ្គីភ័យនោះនឹងក្លាយជាបញ្ហាធំយ៉ាងលឿនជាទីបំផុត៕

អត្ថបទល្អផ្សេងទៀត៖ ជួយចែករំលែកទាំងអស់គ្នា! បើសិនមានអណ្ដាតភ្លើងពីធុងហ្គាសកុំស្លន់ឱ្យសោះ! អាចអនុវត្តតាមវិធីនេះពីអ្នកជំនាញ!(មានវីដេអូ)

“ស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ” ជាសុភាសិតដែលគេតែងពោល ដែលនេះបង្ហាញថាគ្រោះអគ្គិភ័យជាគ្រោះដ៏កាចសាហាវមួយដែលសឹងគ្មានគ្រោះណាដូច ហើយដែលយើងត្រូវប្រុងប្រយ័ត្នបង្ការកុំឱ្យវាកើតឡើងឱ្យសោះ។ តែដូចយើងដឹងហើយថាគ្មាននរណាអាចបង្ការវាបាន ១០០ភាគរយនោះទេ ដូចនេះយើងត្រូវមានវិធានការបម្រុងទុកឱ្យហើយដើម្បីបង្ការក្នុងករណីដែលវាកើតឡើងដោយចៃដន្យណាមួយ។

ថ្ងៃនេះ Anarchak សូមបង្ហាញពីវិធានការណ៍ដ៏មានប្រសិទ្ធិភាពមួួយពីអ្នកជំនាញផ្នែកគ្រោះអគ្គិភ័យ ដោយផ្ដោតលើការគ្រប់គ្រងអណ្ដាតភ្លើងដែលធ្លាយចេញពីធុងហ្គាស។

ដើម្បីឱ្យជ្រាបច្បាស់ និងដើម្បីអនុវត្តបានត្រឹមត្រូវសូមប្រិយមិត្តតាមដានទាំងអស់គ្នាដោយយកចិត្តទុកដាក់៖

វីដេអូបង្ហាញរបៀបគ្រប់គ្រងអណ្ដាតភ្លើងពីធុងហ្គាស៖

មតិយោបល់

ពេញនិយម