រូបភាពអាថ៌កំបាំងទាំង ១០ ដែលមិនអាចបកស្រាយបាន
Connect with us

ទាក់ទាញ

រូបភាពអាថ៌កំបាំងទាំង ១០ ដែលមិនអាចបកស្រាយបាន

មកទល់សព្វថ្ងៃនេះ បើទោះបីជាភាពជឿនលឿនរបស់វិទ្យាសាស្រ្តបាននាំមកនូវរបកគំហើញជាច្រើន វិទ្យាសាស្រ្តនៅតែមិនអាចបកស្រាយរឿងមួយចំនួន ដូចជារឿងអមនុស្សជាដើម។ ធ្លាប់ទេ ពេលមើលរូបភាពចាស់ៗ ហើយស្រាប់តែភ្ញាក់ដោយសារតែរូបថតនោះមានភាពចម្លែកខុសពីធម្មតាដែលអ្នកមើលមិនដឹងថាជាអ្វីឲ្យពិតប្រាកដ? ថ្ងៃនេះ អាណាចក្រ នឹងនាំមកជូននូវកម្រងរូបភាពអាថ៌កំបាំងទាំង ១០ ដែលគ្មាននរណាម្នាក់បានធ្វើការបកស្រាយនោះទេ។

១. រូបភាពមួយនេះត្រូវបានថតនៅពាក់កណ្តាលទសវត្សរ៍ទី ៩០ ដោយអ្នកទេសចរម្នាក់ដែលមកទស្សនារូងភ្នំមួយប្រទេសអារ៉ាប់រួម។

២. មើលរូបខាងក្រោមនេះទៅមើល តើមានអ្វីប្លែកទេ? តើអ្នកមានចាប់អារម្មណ៍ទេថា រូបនេះហាក់បីដូចជាមានមនុស្សដល់ទៅបួននាក់?

៣. បុរសម្នាក់បានថតរូបប្រពន្ធរបស់គាត់នៅក្នុងព្រះវិហារមួយ។ បន្ទាប់ពីបានផ្ដិតជារូបហើយ ទើបគាត់បានឃើញរូបនារីពណ៌សនៅពីក្រោយនោះ។

៤. ស្ត្រីម្នាក់បានថតរូបប្តីរបស់គាត់នៅក្នុងឡាន នៅពេលនាងបានទៅលេងផ្នូរម្តាយរបស់នាងក្នុងឆ្នាំ ១៩៥៩។ ក្រោយមក គេក៏បានចាប់អារម្មណ៍ឃើញថា មានមនុស្សម្នាក់អង្គុយនៅកៅអីក្រោយ ដែលនាងជឿថាជាព្រលឹងម្ដាយរបស់នាង។

៥. រូបថតដែលថតពីខាងក្នុងយន្តហោះមួយនេះបង្ហាញពីវត្ថុចម្លែកម្យ៉ាងដែលហោះនៅក្បែរយន្តហោះ។ តើវាអាចជា UFO  ដែរទេ?

៦. រូបខាងក្រោមនេះហាក់ដូចជាគ្មានអ្វីអស្ចារ្យនោះទេ ប៉ុន្ដែបុរសជាឪពុកបានអះអាងថា នៅពេលថតរូបនេះ គ្មាននរណាម្នាក់នៅទីនោះ​ ហើយកុមារីនោះក៏មិនមែនជាកូនគាត់រឺជាតុក្កតាដែលគាត់មានផងដែរ។

៧. ចូរក្រលេកមើលបុរសទី ៤ រាប់ពីខាងឆ្វេងនៅជួរខាងក្រោយគេបង្អស់ អ្នកនឹងឃើញរូបមនុស្សម្នាក់នៅខាងពីក្រោយបុរសម្នាក់នោះ។ គេជឿថា ស្រមោលមនុស្សនៅពីក្រោយនោះគឺ អ្នកបើកយន្តហោះក្នុងសង្រ្គាមលោកលើកទី ១ ឈ្មោះ Freddy Jackson។ ប៉ុន្តែគាត់បានស្លាប់ទៅហើយ ហើយអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតគឺ ពិធីបុណ្យសពរបស់គាត់ត្រូវបានធ្វើឡើងនៅថ្ងៃដូចរូបថតនេះដែរ។

៨. លោកយាយបានអះអាងថា នៅពេលដែលថតរូបនេះ គ្មាននរណាម្នាក់ឈរនៅពីក្រោយនោះទេ ហើយប្ដីរបស់គាត់បានចែកឋានហើយ។

៩. មើលទៅដូចជារូបធម្មតាទេ ប៉ុន្ដែសាកអង្កេតមើលឲ្យល្អិតល្អន់បន្ដិច អ្នកនឹងឃើញមេដៃមួយលេចចេញមកដោយគ្មានម្ចាស់។

១០. រូបថតទាំងពីរនេះនៅលើភពអង្គារ ដែលរូបទីមួយនៅថ្ងៃបេសកម្មទី ៣៥២៨ និងរូបទីពីរថ្ងៃបេសកម្មទី ៣៥៤០។ ត្រឹមរយៈពេល ១២ ថ្ងៃ ខណៈដែលថ្មតូចៗរក្សានៅទីកន្លែងដើម ដុំថ្មដែលធំជាងគេនៅកណ្ដាលនោះបែរជាបាត់ទៅវិញ៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ អាថ៌កំបាំងនៃការស្លាប់ដោយមិនដឹងមូលហេតុនៅក្បែរ “ច្រកទ្វារទៅឋាននរក” ត្រូវបានរកឃើញ

នៅក្នុងប្រទេសទួកគីភាគខាងត្បូង ដែលកាលពីមុនជាទីក្រុងបុរាណ Hierapolis មានប្រាសាទបុរាណមួយដែលត្រូវបានគេហៅថាជា “ច្រកទ្វារទៅកាន់ឋាននរក” ។

អស់រយៈពេលជាច្រើនឆ្នាំដែលគេសង្កេតឃើញមានការស្លាប់ដោយគ្មានមូលហេតុនៅជិតប្រាសាទនោះ។ នៅពេលដែលមានសត្វណាមួយនៅក្បែរច្រកទ្វារនោះ វានឹងស្លាប់ដោយឯកឯង ហើយគ្មាននរណាបានធ្វើការបកស្រាយពីហេតុការណ៍ទាំងនោះឡើយ។

អ្នកភូមិសាស្រ្តក្រិកបុរាណម្នាក់បានសរសេរថា នៅពេលដែលគាត់បោះកូនចាបចូល ភ្លាមៗនោះពួកវាក៏បានធ្លាក់ស្លាប់។ គាត់បានសរសេរបន្ថែមទៀតថា ទីធ្លានេះពោរពេញដោយចំហាយអ័ព្ទក្រាស់ដែលធ្វើឲ្យយើងមិនអាចមើលឃើញដី។

យ៉ាងណាក្ដី ថ្មីៗនេះ អ្នកស្រាវជ្រាវខាងផ្នែកបុរាណវិទូបានរកឃើញមូលហេតុនៃការស្លាប់នេះហើយ។ ពួកគេបាននិយាយថា​ វាមិនមែនដោយសារតែកំលាំងឥទ្ធិពលរបស់អាទិទេពរឺកំលាំងអមនុស្សនៅឋានបិសាចអ្វីនោះទេ តែវាគ្រាន់តែជាបាតុភូតសាមញ្ញាមួយប៉ុណ្ណោះ។

វាគឺជាកំហាប់ឧស្ម័នកាបូនឌីអុកស៊ីត ដែលត្រូវបានគេរកឃើញនៅជិតច្រកចូលប្រាសាទនេះ។ ឧស្ម័ននោះស្ថិតក្នុងកម្រិតគ្រោះថ្នាក់មួយ ដែលមានរហូតដល់ទៅ​ ៩១ ភាគរយ ហើយចំហាយនេះអាចសម្លាប់សត្វល្អិត សត្វបក្សីនិងថនិកសត្វបាន៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម