គួរដឹង
មានអារម្មណ៍មិនល្អមែនទេ? ឃ្លាទាំង ៧ នេះជាអ្វីដែលអ្នកត្រូវចាំ
ធ្លាប់ទេ មានអារម្មណ៍ថាហត់នឿយនឹងជីវិត? វាជារឿងដ៏សាមញ្ញមួយដែលបានកើតឡើងលើមនុស្សសឹងតែគ្រប់គ្នា។ រឿងរ៉ាវជាច្រើនដូចជារឿងគ្រួសារ ការសិក្សា ការងារ រឺបញ្ហាផ្ទាល់ខ្លួនជាដើម បាននាំមកនូវភាពស្មុគស្មាញ ជាហេតុធ្វើឲ្យយើងធុញទ្រាន់នឹងជីវិតមួយនេះ។ យ៉ាងណាក្ដី ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវចាំ រាល់ពេលដែលអ្នកមានអារម្មណ៍មិនល្អ។
១. គ្មានទេភាពល្អឥតខ្ចោះ៖ ការរស់នៅដោយមានមហិច្ឆតាជារឿងល្អមួយ ប៉ុន្ដែការទាមទារភាពល្អឥតខ្ចោះមិនដូច្នោះនោះទេ ដោយសារពេលខ្លះ អ្នកប្រហែលជាមិនអាចធ្វើបានដោយការរំពឹងទុក ហើយអ្នកនឹងត្រូវប្រឈមជាមួយការខកចិត្តនិងភាពអស់សង្ឃឹម។
២. ភាពជោគជ័យមិនកើតឡើងដោយងាយៗទេ៖ ជីវិតប្រៀបដូចជាដើមឈើអញ្ចឹង។ ទម្រាំតែបានផ្លែញ៉ាំ វាត្រូវការរយៈពេលយូរ។ ដឹងថាវាមិនងាយស្រួលទេក្នុងការរក្សាភាពអត់ធ្មត់ ប៉ុន្តែអ្វីដែលមានតម្លៃជាធម្មតាតែងត្រូវការពេលវេលាច្រើន។
៣. ភាពលំបាកតែងបង្រៀនមេរៀនអ្វីមួយ៖ ជីវិតតែងជួបការលំបាក។ ពេលខ្លះ អ្នកអាចជម្រះវាបានដោយងាយស្រួល ហើយពេលខ្លះទៀត អ្នកក៏មិនអាចធ្វើវាបាន។ មិនថាអ្នកទទួលបានជោគជ័យ រឺក៏បរាជ័យនោះទេ អ្វីដែលប្រាកដនោះគឺអ្នកបានទទួលមេរៀនមួយ ដែលអាចនាំមកនូវការផ្លាស់ប្ដូរវិជ្ជមានក្នុងពេលអនាគតបាន។
៤. ភាពខ្លាំងមិនមែនជាជ័យជំនះទេ៖ ជាការពិតណាស់ នៅពេលអ្នកទទួលបានជោគជ័យ អ្នកជាបុគ្គលដែលខ្លាំងម្នាក់។ យ៉ាងណាក្ដី ជ័យជំនះមិនមែនជាកត្តាតែម្យ៉ាងក្នុងការកំណត់ភាពខ្លាំងក្លារបស់អ្នកនោះទេ។ ភាពខ្លាំងពិតប្រាកដកើតចេញពីការដែលអ្នកមិនចុះចាញ់ មិនរុញរា ហើយហ៊ានប្រឈមនឹងគ្រប់ការលំបាក។
៥. យំទៅ វាមិនអីទេ៖ យើងគឺជាមនុស្ស មិនមែនជាមនុស្សយន្ដនោះទេ ហើយទឹកភ្នែកក៏មិនមែនជាសញ្ញានៃភាពទន់ខ្យោយដែរ ប៉ុន្ដែវាជាការដែលយើងព្រមបណ្ដោយឲ្យអារម្មណ៍មិនល្អទាំងនោះរសាយអស់។ ដូច្នេះហើយ កុំទ្រាំអី។
៦. គ្មានជីវិតនរណាម្នាក់រីករាយដូចក្នុងរូបភាពរហូតនោះទេ៖ វាមិនអីទេក្នុងការទាក់ទងជាមួយមិត្តភក្តិរបស់អ្នកក្នុងបណ្ដាញសង្គមនានា ប៉ុន្តែចូរកុំជឿអ្វីគ្រប់យ៉ាងដែលអ្នកបានឃើញ ហើយចូរកុំប្រៀបធៀបជីវិតអ្នកទៅនឹងអ្វីដែលអ្នកដទៃព្យាយាមបង្ហាញលើប្រព័ន្ធទាំងនោះ។ ជីវិតរបស់ពួកគេប្រហែលជាមិនល្អជាងអ្នកប៉ុន្មាននោះទេ។
៧. អ្នកសមនឹងទទួលបានក្ដីស្រឡាញ់និងសុភមង្គល៖ ចូរគិតពីអ្វីដែលល្អៗ អ្វីដែលអ្នកគួរតែអរគុណ មិនថាវាជាកាហ្វេមួយកែវ ទូរស័ព្ទដៃមួយគ្រឿង គ្រួសារដ៏កក់ក្ដៅមួយ រឺមិត្តភក្ដិដ៏ល្អម្នាក់នោះទេ។ អ្នកមានសំណាងណាស់ហើយដែលមានអ្វីទាំងអស់នេះ ខណៈពេលមនុស្សមួយចំនួនត្រូវការរបស់អ្នកនេះខ្លាំង។ ចូរចងចាំថា សុភមង្គលរបស់អ្នកគឺកើតចេញពីការគិតរបស់អ្នកផ្ទាល់៕
ប្រភព៖ Lifehack
អត្ថបទល្អផ្សេងទៀត៖ វិធីសាស្រ្តនិយាយលួងលោមមនុស្សដែលកំពុងមានការបាត់បង់ដ៏ធំធេងនៃជីវិត និងជួយឱ្យគេមានអារម្មណ៏ប្រសើរឡើងវិញ
មានរឿងមួយទាក់ទងទៅនឹងគ្រួសារមួយគ្រួសារដែលទើបតែផ្លាស់លំនៅទៅនៅឆ្ងាយ មិនយូរប៉ុន្មានពួកគេក៏មានការផ្សារភ្ជាប់រវាងអ្នកភូមិថ្មីនៅទៅនោះ។ ប៉ុន្មានឆ្នាំក្រោយមក នារីជាម្តាយក៏បានសម្រាលកូនក្នុងផ្ទៃនៅមន្ទីរពេទ្យស្រុកមួយនៅទីនោះ លុះកូនប្រុសរបស់គាត់មានអាយុ ៣ខែ គេក៏មានជម្ងឺ មិនយូរប៉ុន្មានពេទ្យមិនអាចព្យាបាលបានកូនប្រុសនោះក៏បាត់បង់ជីវិតទៅ។ ម៉្លោះហើយ ការបាត់បង់កូនជាទីស្រលាញ់មួយនេះ ធ្វើឱ្យនារីម្នាក់នោះមានការសោកសៅជាខ្លាំង ហើយនាងក៏បានសង្កេតឃើញការប្រែប្រួលដោយសារមនុស្សជុំវិញខ្លួនហាក់ដូចជាមិនសូវជាមានទំនាក់ទំនងជាមួយនាង មិនសូវហ៊ាននៅជិតនាង និងនិយាយសួរនាំអ្វីច្រើនឡើយ។
ក្រោយមកទើប ពួកគេបានមកសុំទោសនារីជាម្តាយនោះវិញ ដោយនិយាយថាពួកគេមិនហ៊ានធ្វើអ្វីឡើយ ចំពោះការបាត់បង់មួយនេះ ធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង និងមានការអាណិតអាសូរនាងដល់ថ្នាក់មិនដឹងជាត្រូវនិយាយថាយ៉ាងណាទៅកាន់នាងនោះទេ មានតែសម្ងំស្ងៀម។ ផ្ទុយទៅវិញ គឺនាងជាម្តាយកំឡុងពេលនេះគឺត្រូវការការលើកទឹកចិត្តជាខ្លាំង និងការនិយាយលួងលោមពីមនុស្សជុំវិញខ្លួន មិនថាមិត្តភ័ក្រ ឬមនុស្សជិតស្និទទេ គឺជាពេលវេលាដែលនាងត្រូវការភាពកក់ក្តៅ។
ដូច្នេះយើងឃើញថា ការដែលជួបរឿងបែបនេះ ក្នុងនាមជាមិត្តភ័ក្រ ជាអ្នកស្គាល់គ្នា ឬជាអ្នកជិតស្និទ វាជាការប្រសើរមួយដែលចេះធ្វើការលួងលោម និងនិយាយស្តីលើកទឹកចិត្ត ទោះខុសឬត្រូវក៏ដោយ ជាជាងការដែលមិននិយាយអ្វីសោះ ឬការដែលទុកគេចោល ដោយគិតថាមិនហ៊ាននិយាយ។
ដូច្នេះដើម្បីជៀសវាងពីវិប្បដិសារី ឬភាពស្តាយក្រោយណាមួយ អ្នកត្រូវតែជាមនុស្សដែលចេះលើកទឹកចិត្តអ្នកដទៃ ដែលកំពុងតែមានវិបត្តិធ្ងន់ធ្ងរ និងត្រូវការជំនួយពីអ្នក។ ជាមួយគ្នានេះដែរ ខាងក្រោមក៏មានវិធីសាស្រ្តប្រាំយ៉ាងក្នុងការធ្វើយ៉ាងណាអាចជួយគេបានក្នុងការលួងលោម និងលើកទឹកចិត្តនោះ។
១. គ្រប់គ្រងអារម្មណ៏ខ្លួនឯងឱ្យបានជាមុនសិន
ពេលដែលយើងដឹងថាមនុស្សជាទីស្រឡាញ់ ឬមិត្តភ័ក្រយើង មានមហន្តរាយកើតឡើង ដំបូងយើងប្រាកដជាមានអារម្មណ៍តក់ស្លុត។ ចង្វាក់បេះដូងរបស់យើងមានល្បឿនលឿន និងថយចុះមិនប្រក្រតី ហើយពេលខ្លះយើងអាចមានចង់ក្អួតឬវិលមុខ មិនស្រួលខ្លួនទៀតផងដោយសារតែភាបតក់ស្លុតខ្លាំងពេក។ ដូច្នេះ មុនដំបូងយើងត្រូវតែគ្រប់គ្រងអាការៈទាំងនោះឱ្យបានជាមុនសិន រៀនសម្រួលអារម្មណ៏ខ្លួនឱ្យស្ងប់ ធ្វើចិត្តឱ្យបាន ដូច្នេះទើបយើងអាចមានលទ្ធភាពទៅមើលថែ និយាយលួងលោម និងលើកទឹកចិត្តគេដែលកំពុងតែសោកសៅនោះ។
២. ផ្តោតសំខាន់ទៅលើមនុស្សម្នាក់នោះ
សូមចងចាំថាភាពឯកោដែលពួកគេមាន ការដែលអ្នកទុកគេចោល គឺដូចជាឈឺចាប់មួយសម្រាប់គេ និងជាភាពសោកសៅដែលកាន់តែធ្ងន់ទៅលើភាពសោកសៅដែលគេមាន។ ប្រសិនបើអ្នកប្រងើយកន្តើយគេ មិនហ៊ានធ្វើអ្វីទៅកាន់គេ គឺមានន័យថាអ្នកអាត្មានិយមណាស់។ អ្នកដែលបាត់បង់នោះ គឺគេត្រូវការការលួងលោមខ្លាំងមែនទែន ប៉ុន្តែគេអាចមិនហ៊ាននិយាយ ដូច្នេះ អ្នកត្រូវតែរកវិធីយ៉ាងណានៅជិតគេឱ្យបានច្រើន ព្យាយាមលួងលោមគេ និងលើកទឹកចិត្តគេ ទោះការនិយាយ ឬកាយវិការណាមិនត្រឹមត្រូវក៏ដោយ វាប្រសើរជាងទុកគេចោលមិននិយាយអ្វីសោះ ដែលវាអាចនឹងកាន់តែបំបាក់ទឹកចិត្តគេថែម។
៣. ទទួលស្គាល់ថា យើងពិតជាមិនមានអ្វីនិយាយសោះ
វាជាចាប់ផ្ដើមដ៏ប្រសើរមួយ ដែលអ្នកចាប់ផ្ដើមនិយាយទៅកាន់គេ និងបញ្ជាក់ពីទឹកចិត្ត និងអារម្មណ៏អ្នកនៅពេលនោះ ចំពោះហេតុការណ៏នោះ។ ការដែលនិយាយទៅកាន់គេថាអ្នកពិតជាមានអារម្មណ៏យ៉ាងណា ពិតជាធ្វើឱ្យគេមានអារម្មណ៏ធូស្បើយនិងមានអារម្មណ៏ថាមានអ្នកនៅជិត និងអាចចែករំលែកភាពសោកសៅទាំងនោះ។
៤. ស្ដាប់
បើសិនជាគេមកនិយាយជាមួយអ្នកពីអ្វីដែលបានកើតឡើងនោះ មុខងារសំខាន់របស់អ្នក អ្នកត្រូវតែព្យាយាមស្ដាប់គេ ដោយមិននិយាយរំខានអារម្មណ៏គេ ឬកាត់ចង្វាក់គេនោះទេ ស្ដាប់គេធ្វើការបកស្រាយឱ្យរួចរាល់ ហើយក៏កុំប្រាប់គេពីអ្វីដែលគេគួរធ្វើ ឬមិនគួរធ្វើដែរ ព្យាយាមទុកពេលឱ្យគេ ឱ្យគេធ្វើអ្វីដែលគេចង់ធ្វើទៅចុះ គ្រាន់តែអ្នកអាចនៅក្បែរគេចាំលើកទឹកចិត្តគេទៅបានហើយ។
៥. សួរនាំពីសុខទុក្ខ និងអាចជួយសម្រួលការងារគេ
នៅពេលភ្លាមៗ អ្នកមានមុខងារសួរនាំគេ ឬមកជិតគេ និងព្យាយាមយល់ដឹងពីអ្វីដែលបានកើតឡើង។ ហើយអ្នកក៏អាចធ្វើជាមនុស្សម្នាក់ដែលជួយសម្រួលការងារគេប្រចាំថ្ងៃ ជាមួយការងារបន្តិចបន្តួចទៅតាមអ្វីដែលអ្នកអាចធ្វើបានសម្រាប់គេ។ ទោះអ្នកមិនអាចដោះស្រាយអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែអ្នកអាចអង្គុយជាមួយគេ ដូច្នេះធ្វើឱ្យពួកគេមិនមានអារម្មណ៍ឯកោ។ នោះតម្រូវឱ្យអ្នកមានឆន្ទៈក្នុងអារម្មណ៏អ្នក និងការបើកចំហចិត្តស្តាប់រឿងរ៉ាវគេ។ វាជាអំណោយមួយយ៉ាងវិសេសវិសាលដែលអាចធ្វើឱ្យគេមានអារម្មណ៏ល្អវិញ និងមានការប្រសើរឡើងដោយការនៅរបស់អ្នក៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!