រឿង១០យ៉ាងដែលនឹងកើតឡើងចំពោះរាងកាយរបស់អ្នកបើសិនជាអ្នកដើររាល់ថ្ងៃ
Connect with us

គួរដឹង

រឿង១០យ៉ាងដែលនឹងកើតឡើងចំពោះរាងកាយរបស់អ្នកបើសិនជាអ្នកដើររាល់ថ្ងៃ

តើអ្នកធ្លាប់ឮពាក្យរបស់ចាស់បុរាណពោលថា«ការដើរគឺជាឱសថដ៏ល្អបំផុតរបស់មនុស្សដែរឬទេ? »។ យើងចង់និយាយបន្ថែមទៀតដោយនិយាយថាការដើររួមគ្នាជាមួយការគេងល្អនិងរបបអាហារដែលមានសុខភាពល្អអាចជួយអ្នកឱ្យជៀសវាងពីគ្រូពេទ្យ និងការឈឺថ្កាត់បាន។ ការដើរបានត្រឹមតែ 15 ទៅ 30 នាទីជារៀងរាល់ថ្ងៃអាចធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងមិនត្រឹមតែរូបរាងទាំងមូលរបស់មនុស្សនោះទេប៉ុន្តែក៏សុខភាពផងដែរ។ ដូច្នេះចង់ថាការដើរផ្ដល់ភាពប្រសើរអ្វីខ្លះ???

. ផ្លាស់ប្តូរខួរក្បាលឱ្យទៅជាវិជ្ជមាន

10 Things That Happen to Your Body If You Walk Every Day

ការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណតិចតួចដូចជាការដើរអាចការពារជំងឺវង្វេងវង្វាន់ កាត់បន្ថយហានិភ័យនៃជំងឺ Alzheimer និងបង្កើនសុខភាពផ្លូវចិត្តទាំងមូលឱ្យរឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងឈានដល់ការកាត់បន្ថយស្ត្រេសផ្លូវចិត្តនិងរក្សាកម្រិតអង់ដូហ្វ៊ីនខ្ពស់ទៀតផង។ 

. បង្កើនចក្ខុវិស័យរបស់ភ្នែក

10 Things That Happen to Your Body If You Walk Every Day

ទោះបីជាភ្នែកហាក់ដូចជារបស់ចុងក្រោយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជើងក៏ដោយ ការដើរពិតជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់ពួកយើងមែន។ វាក៏អាចជួយប្រឆាំងនឹងជំងឺដក់ទឹកក្នុងភ្នែកផងដែរដោយការបន្ថយសម្ពាធលើភ្នែក។ 

. ការបងា្ករជំងឺបះដូង

10 Things That Happen to Your Body If You Walk Every Day

យោងតាមសមាគមន៍បេះដូងអាមេរិកបានអោយដឹងថាការដើរមិនមានប្រសិទ្ធភាពតិចជាងការរត់ប៉ុន្មានទេនៅពេលនិយាយអំពីការការពារជំងឺទាក់ទងនឹងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាល។ សកម្មភាពនេះអាចជួយជៀសវាងបញ្ហាបេះដូងដោយបន្ថយសម្ពាធឈាមនិងកម្រិតកូឡេស្តេរ៉ុលនិងបង្កើនចរន្តឈាម។ 

. ការកើនឡើងកម្រិតសួត

10 Things That Happen to Your Body If You Walk Every Day
ការដើរគឺជាការហាត់ប្រាណដែលបង្កើនលំហូរអុកស៊ីសែននៅក្នុងចរន្តឈាមនិងជួយបង្ហាត់សួតរបស់អ្នកក៏ដូចជាលុបបំបាត់ជាតិពុលនិងកាកសំណល់។ ដោយសារតែការដកដង្ហើមកាន់តែប្រសើរនិងកាន់តែជ្រៅ រោគសញ្ញាខ្លះដែលទាក់ទងទៅនឹងជំងឺសួតក៏អាចធូរស្រាលដែរ។

. អត្ថប្រយោជន៍លើលំពែង

10 Things That Happen to Your Body If You Walk Every Day

វាអាចជាការពិបាកក្នុងការជឿប៉ុន្តែការដើរហាត់ប្រាណគឺជាឧបករណ៍ដែលមានប្រសិទ្ធភាពក្នុងការការពារជំងឺទឹកនោមផ្អែមជាងការរត់។ ការស្រាវជ្រាវនេះបានបង្ហាញថាក្រុមអ្នកដើរបានបង្ហាញពីភាពប្រសើរឡើងនៃការអត់ធ្មត់ និងរក្សាជាតិគ្លុយកូសបានល្អជិត 6 ដង ប្រសើរជាងក្រុមអ្នកប្រណាំង “ក្នុងរយៈពេល 6 ខែ។ 

. សម្របសម្រួលដល់ការរំលាយអាហារ

10 Things That Happen to Your Body If You Walk Every Day

ការដើររយៈពេល 30 នាទីជារៀងរាល់ថ្ងៃមិនត្រឹមតែអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនៅពេលអនាគតនោះទេ ប៉ុន្តែវានឹងជួយបង្កើនការរំលាយអាហារនិងការទល់លាមករបស់យើងតាមរយៈការជួយសម្រួលចលនាពោះវៀនរបស់យើង។

. រក្សាសាច់ដុំឱ្យរឹងមាំ

10 Things That Happen to Your Body If You Walk Every Day
រក្សាសាច់ដុំនិងការសម្រកទម្ងន់ (ក្នុងករណីលើសទម្ងន់) ក៏អាចសម្រេចបានតាមរយៈការដើរផងដែរ។ ការដើរហាត់ប្រាណ 10,000 ជំហានក្នុងមួយថ្ងៃអាចត្រូវបានរាប់ជាការហាត់ប្រាណពិតប្រាកដនៅក្នុងកន្លែងហាត់ប្រាណ។ វាជួយពង្រឹងសាច់ដុំទាំងមូលនៃរាងកាយ ធ្វើឱ្យសាច់ដុំមានចលនាល្អ មិនឆាប់ស្ពឹកស្រពន់ងាយៗ ទោះជាការដើរហាត់ប្រាណដំបូងរបស់អ្នកធ្វើឱ្យចុកសាច់ដុំក៏ដោយ យូរៗទៅនឹងលែងអីហើយ។

. ជួយឆ្អឹងនិងសន្លាក់ឱ្យរឹងមាំ

10 Things That Happen to Your Body If You Walk Every Day

ការដើរអាចផ្តល់នូវការចល័តបន្ថែមទៀតដើម្បីទប់ស្កាត់ការបាត់បង់ភាពរឹងមាំនៃឆ្អឹង សន្លាក់និងបន្ថយហានិភ័យនៃការបាក់ឆ្អឹង។ មូលនិធិរលាកសន្លាក់បានណែនាំឱ្យមនុស្សយើងដើរលេងយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងសន្លាក់របស់អ្នកជាមួយនឹងការរឹងនិងការរលាកផ្សេងៗនៃឆ្អឹង។

. កាត់បន្ថយការឈឺនៃឆ្អឹងខ្នង

10 Things That Happen to Your Body If You Walk Every Day

ការដើរអាចក្លាយជាអ្នកសង្គ្រោះជីវិតពិតប្រាកដសម្រាប់អ្នកដែលមានការឈឺចាប់ឆ្អឹងខ្នងពេលធ្វើលំហាត់ប្រាណដែលមានផលប៉ះពាល់ខ្ពស់។ ដោយសារវាជាសកម្មភាពដែលមានឥទ្ធិពលទាបវានឹងមិនបង្កឱ្យមានការឈឺចាប់ឬមិនស្រួលដូចជាការរត់នោះទេ។ ការដើររួមចំណែកក្នុងការធ្វើចរាចរឈាមឱ្យបានប្រសើរជាងមុននៅក្នុងរចនាសម្ព័ន្ធឆ្អឹងខ្នងនិងធ្វើអោយប្រសើរឡើងនូវឥរិយាបថនិងភាពបត់បែនដែលចាំបាច់សម្រាប់ឆ្អឹងខ្នងដែលមានសុខភាពល្អ។

១០. ជួយរំងាប់អារម្មណ៏តានតឹង

10 Things That Happen to Your Body If You Walk Every Day

ប្រសិនបើការដើរជួយឱ្យមានភាពប្រសើរឡើងចំពោះរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះអ្នកដែលកំពុងប្រឈមមុខនឹងការបាក់ទឹកចិត្តនោះ វានឹងប្រសើរណាស់ និងងាយស្រួលក្នុងការជួយសម្រួលអារម្មណ៏ពួកគេឱ្យប្រសើរ និងធម្មតាឡើងវិញ ព្រោះការដើរគឺជាការធ្វើលំហាត់ប្រាណមួយដែលងាយស្រួលបំផុត។ ហើយការដើរសប្បាយរីករាយជាមួយនឹងមិត្តភក្តិឬមនុស្សជាទីស្រលាញ់របស់អ្នកនឹងបង្កើនប្រសិទ្ធភាពនៃការសប្បាយនិងធ្វើឱ្យអារម្មណ៍អ្នកកាន់តែប្រសើរឡើងជាមួយជីវិតយើង៕

អត្ថបទល្អផ្សេងទៀត៖ គន្លឹះទាំងបីនេះនឹងជួយបង្កើនសុខភាពរបស់អ្នក ប្រសិនបើអ្នកធ្វើការនៅក្នុងការិយាល័យ

មនុស្សជាច្រើនតែងតែចំណាយពេលសឹងតែពេញមួយថ្ងៃរបស់ពួកគេអង្គុយនៅក្នុងការិយាល័យ ហើយសូម្បីតែម៉ោងសម្រាកក៏ពួកគេនៅតែអង្គុយដែរ។ ការអង្គុយបែបនេះអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។ ជាការពិត ពួកគេអាចទៅហាត់ប្រាណបាននៅពេលល្ងាច ដែលអាចផ្តល់ផលប្រយោជន៍ជាច្រើន ប៉ុន្តែការ​សិក្សាស្រាវជ្រាវបានរកឃើញថា ការ​ហាត់ប្រាណមិនអាចយកទៅជំនួសបញ្ហាសុខភាពបណ្ដាលមកពីការអង្គុយនោះបាន​ទេ។ ដូច្នេះហើយយើងត្រូវរកវិធីដែលអាចកាត់បន្ថយការអង្គុយក្នុងការិយាល័យ ដើម្បីជៀសវាងនូវបញ្ហាសុខភាពទាំងនោះ។ 

យោងតាមវេជ្ជបណ្ឌិត Rangan Chatterjee អ្នកគួរសាកល្បងវិធីងាយៗ​ចំនួន ៣ ដើម្បីបង្កើនសុខភាពរបស់អ្នកប្រសិនបើអ្នកអង្គុយនៅតុក្នុងការិយាល័យមួយពេញមួយថ្ងៃ។ ជាដំបូង អ្នកអាចដាក់សំឡេងរោទ៍នៅលើទូរស័ព្ទរបស់អ្នក។ ចូរប្រើបច្ចេកវិទ្យាដើម្បីជួយអ្នក ដូច្នេះជារៀងរាល់ម៉ោងមានសម្លេងរោទ៏តិចតួច អ្នកត្រូវក្រោកឈរឡើង។ អ្នកអាចគ្រាន់តែក្រោកឈរហើយដើរមួយភ្លែត រឺធ្វើដើរទៅកន្លែងពិសាភេសជ្ជៈ រឺក៏ពិតជាទៅពិសាទឹកមែន។ 

គន្លឺះទីពីរគឺ ពិតជាត្រូវផឹកទឹកឲ្យបានច្រើន។ ទឹកមិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើងនោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកឧស្សាហ៍ងើបចេញពីកៅអី ដើម្បីទៅបន្ទោបង់ផងដែរ។ គន្លឺះមួយមានអត្ថប្រយោជន៍ពីរ។

ទីបី អ្នកអាចធ្វើលំហាត់ប្រាណខ្លះ ដូចជាការពត់ខ្លួន រឺការលើកដៃលើកជើងបន្ដិចបន្តួច។ អ្វីដែលសំខាន់នៅត្រង់នេះគឺ​ អ្នកបានធ្វើចលនាខ្លះៗ ដែលអាចឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ មានថាមពលច្រើន និងមានផលិតភាពច្រើនជាងមុន។ ប្រហែលវាអាចចម្លែកក្នុងការធ្វើបែបនេះនៅកន្លែងធ្វើការ ដូច្នេះហើយអ្នកអាចសួរមិត្តរួមការងាររបស់អ្នកថា តើពួកគេនឹងចូលរួមជាមួយអ្នកដែររឺទេ។ 

ក្រៅពីនេះ អ្នកគួរងើបពីកៅអីនៅគ្រប់ពេលដែលអាចធ្វើបាន ដូចជាការដើរទៅនិយាយជាមួយមិត្តរួមការងារដោយភផ្ទាល់ ជាជាងការផ្ញើអ៊ីម៉ែល។ នៅពេលឈប់សម្រាកញ៉ាំអាហារថ្ងៃត្រង់ អ្នកគួរដើរឲ្យបាន​ ១០ នាទី។ វាមិនពិបាកនោះទេ ហើយប្រសិនបើអ្នកចាប់ផ្តើមធ្វើវាឱ្យបានទៀងទាត់ វានឹងក្លាយទៅជាទម្លាប់ថ្មី ហើយទម្លាប់ថ្មីទាំងនេះមកនូវសុខភាពថ្មីផងដែរ៕

 

 

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម