ច្បាប់ទន្លាប់នៃការស្លៀកពាក់ដែលមនុស្សទាំងប្រុស ទាំងស្រី មិនគួរមើលរំលង
Connect with us

គួរដឹង

ច្បាប់ទន្លាប់នៃការស្លៀកពាក់ដែលមនុស្សទាំងប្រុស ទាំងស្រី មិនគួរមើលរំលង

ដូចពាក្យមួយឃ្លាដែលគេនិយាយថា បើសិនជាយើងស្លៀកពាក់ស្អាតបាត តែងខ្លួនសាកសមនោះគេនឹងចងចាំសំលៀកបំពាក់ ការតែងខ្លួនរបស់អ្នក តែបើសិនជាអ្នកតែងខ្លួនមិនសមរម្យ ស្លៀកពាក់មិនស្អាតវិញនោះ គេនឹងចងចាំមនុស្សម្នាក់នោះ ថាជាមនុស្សមិនចេះការស្លៀកពាក់ត្រឹមត្រូវ។ ជាការពិតណាស់ សំលៀកបំពាក់គឺជាផ្នែកមួយយ៉ាងសំខាន់នៃរូបភាពរបស់យើង ដែលអ្នកដទៃជុំវិញមើលមកកាន់យើង។ កំហុសបន្តិចបន្តួចនៃការស្លៀកពាក់នឹងអាចត្រូវបានគេចាប់អារម្មណ៏ និងចាប់កំហុសយ៉ាងលឿន ជាពិសេស នៅពេលដែលយើងទៅអ្នកណាម្នាក់ជាលើកទីមួយ។ ដូច្នេះថ្ងៃនេះយើងនឹងមានច្បាប់ទន្លាប់នៃការស្លៀកពាក់ឱ្យបានស្អាតបាតនិងសាកសម ដើម្បីជាការទាក់ភ្នែកអ្នកដទៃ។

១. ការពាក់អាវធំគឺអ្នកមិនគួរប្រឡេះឡេវកណ្តាលនោះទេត្រូវដាក់ឡេវជានិច្ច ប៉ុន្តែអ្នកអាចប្រឡេះឡាវខាងលើបានម្តងម្កាល ចំណែកឡេវខាងក្រោមមិនបាច់ដាក់ក៏បានដែរ។ រូបខាងក្រោម៖

14 Dressing Rules That Everyone Should Learn Once and for All

២. ចំពោះមនុស្សស្រីបើសិនជាពាក់អាវសាច់ក្រណាត់ អ្នកមិនគួរប្រឡេះឡេវអាវលើសពី ២បានឡើយ ត្រូវចាំជានិច្ច។

14 Dressing Rules That Everyone Should Learn Once and for All

 

៣. គ្រឿងអលង្ការផងដែរ អ្នកអាចជ្រើសរើសពាក់ខ្សែក ឱ្យស៊ីគ្នា ត្រូវគ្នាជាមួយចិញ្ចៀនរបស់អ្នក ឬ ក្រវិល ឱ្យត្រូវគ្នាជាមួយនឹងខ្សែដៃរបស់អ្នក ផ្ទុយទៅវិញ អ្នកមិនគួរពាក់គ្រឿងអលង្ការច្រើនគ្រប់មុខពេកឡើយ។

14 Dressing Rules That Everyone Should Learn Once and for All

៤. ចំពោះមនុស្សប្រុស ការពាក់ក្រវ៉ាត់ក មិនគួរពាក់ក្រវ៉ាត់ដែលវែងពេក ឬខ្លីពេកឡើយ ត្រូវតែពាក់ក្រវ៉ាត់កណាដែលមានប្រវែងត្រឹមខ្សែក្រវ៉ាត់របស់អ្នក ដូចរូបខាងក្រោម។

14 Dressing Rules That Everyone Should Learn Once and for All

៥. មនុស្សស្រីមិនគួរស្លៀកសំពត់ខ្លី ស្របពេលដែលអាវកជ្រៅ ឬអាវណាដែលស៊ិចស៊ីនោះទេ ផ្ទុយទោវិញពាក់ឱ្យសមសរម្យដូចជារូបទី ២ និង ទី ៣ ទើបស្រស់ស្អាត បើសំពត់ខ្លី គួរតែអាវដែលបិទជិត។

14 Dressing Rules That Everyone Should Learn Once and for All

៦. យល់ល្អចំពោះបុរស បើសិនជាមិនមានអាវធំពីក្រៅនោះទេ អ្នកមិនចាំបាច់ពាក់ក្រវ៉ាត់ទេ កុំឱ្យវាមើលទៅឆ្គង។

14 Dressing Rules That Everyone Should Learn Once and for All

៧. កអាវសម្រាប់ធ្វើការទូទៅរបស់មនុស្សស្រី មិនគួរជ្រៅពេកនោះទេ ឬនិយាយបានថា មិនគួរលើសពី ៤ អ៊ីញ គិតពីឆ្អឹងដងកាំបិទរបស់អ្នកឡើយ។

14 Dressing Rules That Everyone Should Learn Once and for All

៨. មនុស្សប្រុសបើតឺនុយ គឺគួរតែតឺនុយជាមួយនឹងខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ មិនតឺនុយទទេរឡើយ។

14 Dressing Rules That Everyone Should Learn Once and for All

៩. មនុស្សស្រីមិនគួរពាក់បញ្ចេញសាច់ត្រង់ក្បាលពោះពេកឡើយ ជាពិសេសពីត្រង់ចង្កេះខោ ដល់ ចំនុចអាវយឺតខើច យល់ល្អគួរតែពាក់អាវស្តើងអ្វីមួយជាន់ទៀត។

14 Dressing Rules That Everyone Should Learn Once and for All

១០. ខ្សែក្រវ៉ាត់របស់អ្នកគួរតែមានពណ៌ដូចគ្នានឹងស្បែកជើងរបស់អ្នកដែរ។

14 Dressing Rules That Everyone Should Learn Once and for All

១១. រាល់ស្លាកសញ្ញាណាដែលអាវមើលឃើញនៅលើសម្លៀកបំពាក់ត្រូវតែកាត់ផ្តាច់ចោលទាំងអស់។ 

14 Dressing Rules That Everyone Should Learn Once and for All

១២.​ កុំពាក់សម្លៀកបំពាក់ណាដែលមានក្រឡាច្រើនពេក ហើយមានពណ៌ខុសៗគ្នាពេក ផ្ទុយទៅវិញអ្នកគួរតែពាក់សម្លៀកបំពាក់ណាដែលមានពណ៌ស្រដៀងៗគ្នា ទោះជាមានក្រឡា ឬមានផ្កាច្រើនក៏ដោយ ឱ្យតែមានពណ៌ស្រដៀងគ្នា ឬដូចគ្នាតែម្តង។

14 Dressing Rules That Everyone Should Learn Once and for All

១៣. ស្រោមជើងរបស់អ្នកគួរមានប្រវែងវែងដែលសាច់ជើងរបស់អ្នកមិនត្រូវបានមើលឃើញនៅពេលអ្នកកំពុងអង្គុយ។១៤. សម្លៀកបំពាក់មនុស្សស្រីដែលធ្វើការនៅក្នុងការិយាល័យគួរតែមានបិទជិតផ្នែកស្មា មិនត្រូវពាក់អាវណាដែលបញ្ចេញស្មានោះទេ ព្រោះមើលទៅមិនសាកសមនឹងការធ្វើការរបស់អ្នកឡើយ៕

14 Dressing Rules That Everyone Should Learn Once and for All

អត្ថបទល្អផ្សេងទៀត៖ មិនដែលឃើញទេលោកអើយ! នេះជាសម្លៀកបំពាក់របស់ខ្មែរតាំងពីសម័យបុរេប្រវត្តិ ក្នុងប្រវត្តិសាស្ត្រ​​ខ្មែរ!

ឆ្លងកាត់រយៈកាលជិតមួយសតវត្សរ៍ទៅហើយ មតិមហាជន បារាំង និង ខ្មែរ មួយចំនួនធំនៅតែជឿថា ជនជាតិឥណ្ឌាទេ ដែលបានបង្ហាត់បង្រៀនខ្មែរ ឱ្យចេះស្លៀកពាក់ចាប់តាំងពីដើម ស.វ.ទី ១ នៃ គ.សមក ព្រោះថាមុននេះ ខ្មែរ ដើរ ស្រាត លែងខ្លួន ទទេ។ តាមពិតទៅការអះអាងនេះ គឺបណ្តាលមកពីការសំអាងទៅលើកំណត់ហេតុ ចិន ស្តីពីឥណ្ឌារូបនីយកម្ម នៃប្រទេស កម្ពុជាបុរាណ គឺនគរគោកធ្លក ដែលចិនបានឱ្យឈ្មោះថា «ហ្វូណន ឬ នគរភ្នំ» នោះ។

ជាភស្តុតាងនៃការអះអាង គេក៏បានលើកឡើងដោយយោង លើកំណត់ហេតុចិន ខាងលើនេះថាគឺ ព្រះបាទហ៊ុនទៀន ទេដែលបានយកសំពត់មកស្លៀកឱ្យប្រពន្ធរបស់ទ្រង់ជាលើកដំបូងបង្អស់គឺ ព្រះនាងលីវយី រាជបុត្រីម្ចាស់ស្រុក (នាងនាគ)។
ទស្សនៈបែបនេះ ត្រូវបានប្រវត្តិវិទូចាត់ទុកថាជាការភ័ន្តច្រឡំមួយ ពីព្រោះវាគ្រាន់តែជាជ្រុងមួយនៃការពិតតែប៉ុណ្ណោះ ពោលគឺមិនមែនជាការពិតទាំងស្រុងនោះទេ។

តាមពិតទៅមុនការទទួលវប្បធម៌ក្លិង្គ ពោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្រ មេ៉្លះដូចបងប្អូនខ្មែរលើសព្វថ្ងៃនេះ ជនជាតិខ្មែរ យើងបានចេះនិយមសម្លៀកបំពាក់ រួចជាស្រេចទៅហើយ ដូចជាការប្រើប្រាស់ប៉ឹង វែងឬខ្លី និង សំពត់ ដើម្បីបិទបាំងកេរ្តិ៍ខ្មាសនិងលម្អរូបរាងកាយ ឬក៏គ្រាន់តែដើម្បីការពារអាកាសធាតុ។

ម្យ៉ាងវិញទៀត គួរគូសបញ្ជាក់ផងដែរថា នៅដើម ស.វ ទី ១ នៃ គ.ស ទើបមានការនិយមក្បិនតាមរបៀបពួក ព្រាហ្មណ៍ ឥណ្ឌា ដែលមានប្រភពចេញពីឥណ្ឌាខាងត្បូង ហើយវាក៏ជាប្រពៃណីមួយ នៅរស់រវើករហូតមកដល់សព្វថ្ងៃនេះដែរ។ នៅ ប្រទេសឥណ្ឌាខាងត្បូង ក៏ដូចនៅប្រទេសកម្ពុជា។ ដូច្នេះ ការដែលនិយាយថា ជនជាតិខ្មែរ យើងមិនចេះស្លៀកពាក់មុនឥទ្ធិ ពលឥណ្ឌានោះ ពំនោលនេះគឺជារឿងមិនពិតទាល់តែសោះ។

ការដែលជនជាតិខ្មែរកាន់ទំនៀមទម្លាប់តាមបែបឥណ្ឌា ពុំមែន មានន័យថា «ខ្មែរ» គ្មានសម្លៀកបំពាក់ប្រចាំជាតិរបស់ខ្លួននោះទេ។ ក្រោមមេឃលើដីនេះ គ្មានជនជាតិណាដែលដើរស្រាតនោះទេ ឬក៏បានបង្កើតឡើងនូវវប្បធម៌របស់ខ្លួនដោយគ្មានការទទួលឥទ្ធិពលមកពីខាងក្រៅនោះទេ។

នៅពេលដែលគេសួរថា តើមានភ័ស្តុតាងអ្វីដើម្បីបញ្ជាក់បញ្ហានេះឬទេ? យើងសូមធ្វើការលាតត្រដាងនូវទិន្នន័យថ្មីមួយចំនួន ដែលជាលទ្ធផលនៃការវិភាគ ស្រាវជ្រាវ អំពីវត្ថុបុរាណ ដែលគេបានរកឃើញនៅក្នុងស្ថានីយមួយចំនួន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ថៃ និង យួន ខាងត្បូងបច្ចុប្បន្ននេះ ដែលដើមឡើយជាទីតាំងដែលបុព្វបុរសខ្មែរបានរស់នៅ។

ជាទូទៅការប្រើប្រាស់នូវសម្លៀកបំពាក់ ត្រូវគេពិនិត្យឃើញតាមរយៈវត្ថុតាងនាសម័យមុនប្រវត្តិសាស្ត្រដូចជាសំណល់ នៃសរសៃអំបោះដែលជាប់នៅលើរបស់ប្រើប្រាស់ ឬក៏ផ្លែ ត្រល់ សម្រាប់ រវៃអំបោះជាដើម។ អ្វីដែលយើងអាចដឹងនាសម័យនោះ គឺមនុស្សទាំងពីរ ភេទបាននិយមប៉ឹង និង សំពត់ យ៉ាងប្រាកដហើយ សូមជម្រាបថារហូតដល់ ដើម ស.វ ទី ២០ មុននេះ ប្រពៃណីស្លៀកពាក់ សំពត់ និង ប៉ឹង ទាំងនេះ ដែលជាទម្លាប់របស់ជនសាមញ្ញ នៅតាមជនបទមិនបាន ប្រែប្រួលប៉ុន្មានទេ ពោលគឺត្រូវបានថែ រក្សានៅតែដដែល ទោះជាបានឆ្លងកាត់ដំណាក់កាលឥណ្ឌា រូបនីយកម្មក៏ដោយ។

ចម្លាក់នៃប្រាសាទបុរាណ ខ្មែរដូចជាចម្លាក់ នៅលើ ប្រាសាទបាយ័ន បន្ទាយឆ្មារ និង អង្គរវត្ត អាចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពី សម្លៀកបំពាក់ខ្មែរ បុរាណរវាង ស.វ ទី ១២-១៣ នៃ គ.ស ដែលក្នុងនោះមានការប្រើប៉ឹង និងសំពត់ ជាដើម ក៏ជាសក្ខីកម្មមួយគួរឱ្យកត់សម្គាល់ដែរ។
 

បើនិយាយឱ្យចំទៅ កំណត់ហេតុចិនមានភាពលម្អៀងទៅខាង វប្បធម៌ហាន ដែលជា វប្បធម៌ចិនរបស់ខ្លួន ព្រោះតាមទស្សនៈ ចិនបុរាណ អ្វីដែលមិនមែនជាចិន សុទ្ធសឹងតែ ជារបស់មនុស្សព្រៃទាំងអស់។
 
សង្ខេបសេចក្តីមកជាទម្លាប់ប្រជាប្រិយខ្មែរយើងទាំងពីរភេទតាំងពីស.វ ទី១ រហូតមកដល់បច្ចុប្បន្នភាព នៅតែពេញនិយមសំពត់ចងក្បិន ដែលជាកម្ចីតាមបែបពួកព្រាហ្មណ៍ ជាពិសេសពួកតាមិល នៅឥណ្ឌាភាគខាងត្បូង ប្រហែលជាប្រការនេះហើយមើលទៅ បានជាកំណត់ហេតុចិនចង់និយាយដល់ទេដឹង?

ឆ្លងតាមការវិភាគខាងលើនេះបានឱ្យដឹងថា ជនជាតិខ្មែរ យើងចេះស្លៀកពាក់យ៉ាងហោចណាស់ ក៏ចាប់ពីសម័យវប្បធម៌លោហធាតុមកដែរ។ នេះជាលើកទីមួយ ហើយដែលយើងបានប្រមូលឯកសារស្តីពីការស្លៀកពាក់របស់ខ្មែរនាសម័យមុនប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រមកវិភាគសិក្សាដើម្បីបង្ហាញនូវនិរន្តរភាពនៃសម្លៀកបំពាក់ខ្មែរតាមបែបប្រពៃណីប្រចាំជាតិរបស់ខ្លួន។ (ត្រាណេ)
 
ហេតុដូចដែលបានរៀបរាប់ខាងលើនេះ កូនខ្មែរទាំងអស់គ្នាមេត្តាស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រ​របស់ខ្លួនឯងឱ្យបានច្រើន ជាជាងស្តាប់តាមការកត់ត្រារបស់ជនបរទេសអគតិមួយជំនួនបានបំភ្លៃប្រវត្តិសាស្ត្ររបស់យើងកាន់តែវឹកវរឡើងៗ ធ្វើឱ្យយើងមិនដឹងការពិត។ ជាពិសេស ត្រូវគិតលើភូមិសាស្ត្ររបស់ប្រទេសយើង ប្រពៃណីទំនៀមទម្លាប់ និងរឿងរ៉ាវជាច្រើនទៀតអំពីប្រទេស ឬនគររបស់យើង៕ 

មតិយោបល់

ពេញនិយម