ពិតទេដែលព្រះយេស៊ូធាតុពិតជាអ្នកកាន់ព្រះពុទ្ធសាសនានោះ?
Connect with us

ទាក់ទាញ

ពិតទេដែលព្រះយេស៊ូធាតុពិតជាអ្នកកាន់ព្រះពុទ្ធសាសនានោះ?

ព្រះយេស៊ូ ត្រូវបានគេគោរពចាត់ទុកជាព្រះដ៏មានឥទ្ធិពលមួយ ដោយអ្នកកាន់សាសនាគ្រិស្តរាប់រយលានអ្នកនៅជុំវិញពិភពលោក។ ថ្វីត្បិតតែគ្រិះសាសនា ដែលគោរពព្រះយេស៊ូ និងព្រះពុទ្ធសាសនា ដែលគោរពព្រះពុទ្ធ ត្រូវបានគេមើលឃើញជាសាសនាពីរផ្សេងគ្នាពិតមែន មានពត៌មានមួយបានអះអាងថា ព្រះយេស៊ូ ធាតុពិតទៅគឺមានទំនាក់ទំនងយ៉ាងជិតដិតជាមួយសាសនាព្រះពុទ្ធ។

ការអះអាងនេះ បាននិយាយថា ព្រះយេស៊ូតាមពិតទៅធ្លាប់បានរៀនសូត្រ និងតាំងសីលតាមលទ្ធិព្រះពុទ្ធសាសនានោះទេ មុនពេលដែលមនុស្សគ្រប់គ្នាបានឃើញពីការត្រាស់ដឹងរបស់លោក និងចាត់ទុកថាលោកគឺជាព្រះយេស៊ូនៃសាសនាគ្រិស្តរបស់ពួកគេ។

ការអះអាងនេះផងដែរ គឺត្រូវបានធ្វើឡើងដើម្បីមកបំពេញប្រវត្តិជីវិតរបស់ព្រះយេស៊ូ ខណះដែលខ្សែជីវិតរបស់ទ្រង់មិនត្រូវបានគេសរសេរពេញលេញឡើយ ពោលគឺត្រង់អាយុចាប់ពី ១៣ឆ្នាំទៅ ២៩ឆ្នាំ។

នៅចុងសតវត្សទី ១៩ មានបណ្ឌិតជនជាតិរុស្សីម្នាក់ឈ្មោះថាNicolas Notovitch បានធ្វើដំណើរយ៉ាងសស្រាក់សស្រាំតាមតំបន់នៃប្រទេសឥណ្ឌា ទីបេ និងប្រទេសអាហ្កានីស្ថាន។ ជាមួយនឹងការធ្វើដំណើរនេះ លោកបានសរសេរចេញជាសៀវភៅមួយមានចំនងជើងថា “ខ្សែជីវិតដែលគ្មាននរណាដឹងរបស់ព្រះយេស៊ូ” រឺ “The unknown life of Christ”។

លោកបានលើកហេតុផលថា លោកស្រាវជ្រាវឃើញការពិតនេះដោយចៃដន្យ ខណះដែលលោកទៅសម្រាកព្យាបាលជើងបាក់នៅឯវិហារទីបេព្រះពុទ្ធសាសនាមួយ លើភ្នំឡេ ប្រទេសឥណ្ឌា កាលពីឆ្នាំ ១៨៨៧។ កាលណោះ ព្រះសង្ឃនៅទីនោះបានបង្ហាញគម្ពីរពណ៌លឿង២ក្បាលដែលមានចំនងជើងថា “ជីវិតរបស់ព្រះសង្ឃអ៊ីសា”។

ព្រះសង្ឃអ៊ីសានេះ គឺសម្តៅទៅលើព្រះយេស៊ូ ដោយពាក្យអ៊ីសាជាភាសាទីបេមានន័យថា កូនរបស់ព្រះជាម្ចាស់ ដែលឈ្មោះនេះត្រូវបានដាក់ដោយអ្នកប្រាជ្ញសាសនាម្នាក់ ជាគ្រូបង្ហាត់គម្ពីរបាលីពុទ្ធសាសនាទៅកាន់ព្រះយេស៊ូ កាលដែលទ្រង់មានអាយុពី ១៣ ដល់២៩ឆ្នាំ។

គម្ពីរលឿងនេះបានសរសេរពីភាពចេះដឹង និងសមត្ថភាពរបស់ព្រះយេស៊ូ ក្នុងការបែងចែកល្អ និងអាក្រក់ទៅដល់មនុស្សលោក ដូច្នេះហើយទើបឈ្មោះ និងទង្វើររបស់ព្រះយេស៊ូត្រូវបានកត់ទុកយ៉ាងម៉ត់ចត់ចោលទៅក្នុងគម្ពីរនេះ។ ភស្តុតាងនេះបានប្រមូលមកចំពេលដែលក្នុងសៀវភៅកត់ត្រាប្រវត្តិព្រះយេស៊ូ ពិតជាខ្វះព្រឹត្តការណ៍ដែលកើតឡើងនៅពេលដែលទ្រង់មានវ័យពី ១៣ទៅ២៩ឆ្នាំនេះមែន។

ដូច្នេះប្រសិនជាការពិត ព្រះយេស៊ូតាមពិតទៅធ្លាប់គោរពប្រណិបត្តិតាមព្រះពុទ្ធសាសនាឯណោះទេ។ អញ្ចឹងតើហេតុអ្វីបានជាពេលនេះបែរជាសាសនាទាំងពីរក្លាយជាសាសនាផ្សេងគ្នា? ចម្លើយនេះគឺតាមតែប្រិយមិត្តពិចារណាតាមការគួរ៕

អត្ថបទល្អផ្សេងទៀត៖ តើ​ទង់​ព្រះពុទ្ធសាសនាមានប្រភពមកពីណា ? តើ​ពណ៌​នីមួយៗ​មាន​អត្ថន័យ​យ៉ាងណាខ្លះ ?

ប្រិយមិត្តភាគច្រើនសុទ្ធសឹងជាពុទ្ធសាសនិកជន ដែលគោរពប្រណិបត្តន៍ជឿតាមមាគ៌ាព្រះពុទ្ធសាសនា ព្រះបរមគ្រូនៃយើង។ ហេតុនេះយើងក៏គួរតែស្វែងយល់ពីចំណេះដឹងមូលដ្ឋាននានាទាក់ទងនឹងសាសនារដ្ឋមួយនេះ ក្នងនោះយើងគួរដឹងខ្លះៗពីទង់នៃព្រះពុទ្ធសាសនា។

តាំងពីពេលមានព្រះពុទ្ធសាសនារហូតដល់ព្រះពុទ្ធទ្រង់ចូលព្រះបរិនិព្វានពុំទាន់មានលេចឡើងជាទង់ព្រះពុទ្ធសាសនាឡើយ។ លុះដល់ ថ្ងៃ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព. ស ២៤៩៤ ត្រូវ នឹង ថ្ងៃទី ៦ ខែ មិថុនា គ. ស ១៩៥០ ទើបពុទ្ធិសាសនិកនៃប្រទេស ទាំង ២៩ បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទ លើកទី ១ នៅ ប្រទេសស្រីលង្កា មូលមតិគ្នាបង្កើតទង់សាសនា ឡើងហៅថាទង់ពុទ្ធិកសមាគមពិភពលោក។

ទង់នេះមានពណ៌ ៦ តម្រូវ នឹងឆព្វណ្ណរង្សី របស់ ព្រះសម្ពុទ្ធជាម្ចាស់។ ទង់ពុទ្ធសាសនា មានប្រាំមួយពណ៌ដែលមានអត្ថន័យដូចតទៅ ៖

១. រស្មី​ពណ៌​ខៀវ​៖

ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះបាទ​ស្រី​ភិ​រាស្ត្រ ។ កាលនោះ ព្រះ​ឥន្ទ្រាធិរាជ​បាន និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូលមក​សូម​ព្រះនេត្រព្រះ​អង្គ ទាំង​គូ ។

២. ​រស្មី​ពណ៌​លឿង៖

ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត​។ កាលនោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួន​ជា​យក្ស​ធ្វើជា​ជាងមាស ។ វិ​នី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱយ​ជាងមាស ដើម្បី​ផែ​ធ្វើជា​មាស​បិទ​ព្រះ​ពុទ្ធរូប ។​

៣ ​រស្មី​ពណ៌​ស៖

ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យ​នាគេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំគ្នា​ខឹង​បំបរបង់​ព្រះអង្គ​ឱយទៅ​នៅ​នា​វង្កតបព៌ត ។​

៤ រស្មី​ពណ៌​ក្រហម៖

ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រានោះ មាន​ពស់​មួយ​ប្រកបដោយ​ពឹ​ស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះអង្គ ព្រះអង្គ​ទ្រង់​យក​កាំបិទ​មក​ពុះ​ទ្រូង លូក បេះដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱយបាន​គង់​ជីវិត ។​

៥ រស្មី​ពណ៌​ហង្សបាទ (​ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស​)៖

ជា​តំណាង​ព្រះអង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិ ជា វិ​ជ្ឋា​ធរ ។ មាតា​ព្រះអង្គ ត្រូវ​យក្ស​ចាប់​យកបាន ព្រះអង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជិវិត​មាតា ។​

៦-​រស្មី​ពណ៌​ផ្លេក៖ (ពណ៌ផ្លេកគឺ ពន្លី​ពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើម​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំង ទី ​៦ នេះ​ជា​ពណ៌​មួយ)

ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះ សោម បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី​។ គ្រានោះ​ព្រះ​ឥន្ទ្រាធិរាជ បាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នាក់​អត់​អាហារ​ដើរ​ចូលមក​។ ទន្សាយ​សោម​បណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បីឱ្យ​សត្វល្អិត​ជ្រុះ​ចេញពី​រោម​របស់​ព្រះអង្គ រួច​ក៏​លោត​ចូលក្នុង​ភ្នក់ភ្លើង​ទៅ ដើម្បី​ចំអិន​សាច់ ព្រះអង្គ​ឱ្យដល់​ឥន្ទព្រាហ្មណ៍​បរិភោគ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម