តើអ្នកគួរតែធ្វើដូចម្តេចនៅដែលអ្នកត្រូវបានគេបញ្ឈប់នៅកន្លែងធ្វើការ?
Connect with us

គួរដឹង

តើអ្នកគួរតែធ្វើដូចម្តេចនៅដែលអ្នកត្រូវបានគេបញ្ឈប់នៅកន្លែងធ្វើការ?

សម្រាប់អ្នកធ្វើការ ពាក្យថាត្រូវបានគេបញ្ឈប់ចេញពីការងារអាចជាពាក្យដែលពិបាកស្តាប់ និងគួរអោយជៀសវាងបំផុត ព្រោះថាវាមិនត្រឹមតែអាចធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ខ្លួននោះទេ ប៉ុន្តែវាក៏ធ្វើអោយប៉ះពាល់ដល់ប្រវត្តិការងារនៅពេលដែលអ្នកដាក់ចូលសម្ភាសន៍ការងារថ្វី។

ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកព្យាយាមធ្វើល្អ ដើម្បីកុំអោយរឿងនេះកើតឡើងលើអ្នកយ៉ាងណាក៏ដោយ វាតែងតែជារឿងដ៏ល្អមួយ ដែលអ្នកត្រូវដឹងថាអ្នកគួរធ្វើយ៉ាងណា ប្រសិនជានៅសុខៗក្រុមហ៊ុនពិតជាបញ្ឈប់អ្នកមែន។

តើអ្នកគួរតែធ្វើដូចម្តេចនៅដែលអ្នកត្រូវបានគេបញ្ឈប់នៅកន្លែងធ្វើការ? ខាងក្រោមនេះគឺជារឿងដែលអ្នកគួរតែធ្វើ ដោយក្នុងនោះមានដូចជា៖

១. សួរនាំរកហេតុផល
ប្រសិនជាអ្នកត្រូវបានគេបញ្ឈប់ដោយមិនបានដឹងពីមូលហេតុ អ្នកត្រូវសួរតែសិនថាអ្នកមានបញ្ហាអ្វី ទើបគេសម្រេចចិត្តបញ្ឈប់អ្នក រួចហើយសឹមពិចារណាថា តើហេតុផលនោះសមស្របនឹងអោយអ្នកទទួលយករឺមួយក៏អត់?

ក្រៅពីនោះ អ្នកគួរតែគិតឡើងវិញថា តើអ្នកធ្លាប់ត្រូវបានគេប្រមាណពីបញ្ហាអ្វីមួយ លើសពីពីរដងហើយរឺនៅ ពីព្រោះថានៅស្ថាប័នភាគច្រើន ប្រសិនជាអ្នកប្រព្រឹត្តកំហុសអ្វីមួយដែលមិនគួរអោយកើតឡើង គេនឹងផ្តល់ជាមេរៀនអោយអ្នក ដោយការប្រាប់ រឺប្រមាណ យ៉ាងហោចណាស់ក៏ម្តង រឺពីរដងជាមុនសិនដែរ។

២. តើអ្នកមានអ្វីគួរបកស្រាយរឺរកខុសត្រូវរឺអត់?
ជួនកាលប្រសិនជាហេតុផលដែលគេបញ្ឈប់អ្នកនោះបណ្តាលមកពីការយល់ច្រលំ អ្នកអាចមានជម្រើស២។ ទីមួយគឺអ្នកអាចនៅស្ងៀមរួច ដើរចេញតាមការបញ្ឈប់របស់ក្រុមហ៊ុន ប៉ុន្តែសម្រាប់ជម្រើសទី២ គឺថាអ្នកអាចនឹងបកស្រាយអោយក្រុមហ៊ុនដឹងពីសខ្មៅសិន ព្រោះធ្វើបែបនេះនឹងអាចអោយក្រុមហ៊ុនកែប្រែគំនិត។

៣. រំលឹកដល់កុងត្រា និងច្បាប់ការងារ
ប្រសិនជានៅក្នុងកុងត្រា រឺច្បាប់ការងាររបស់អ្នក មានបែងចែកពីលក្ខខណ្ឌក្នុងការបញ្ឈប់បុគ្គលិកម្នាក់ ហើយវាត្រូវនឹងករណីរបស់អ្នក អ្នកអាចនឹងទុករឿងនេះជារឿងត្រឹមត្រូវ ប៉ុន្តែប្រសិនជាវាខុសពីអ្វីដែលបានចែងក្នុងកុងត្រា រឺច្បាប់ អ្នកមានសិទ្ធិតវ៉ា។ ជាពិសេសគឺទាក់ទងនឹងការជូនដំនឹងទុកជាមុន មុនពេលដែលបញ្ឈប់បុគ្គលិកម្នាក់ៗ។

៤. ចាប់ផ្តើមស្វែងរកការងារថ្មី
មិនថាអ្នកនៅ រឺក៏ទៅចេញពីក្រុមហ៊ុននេះឡើយ អ្នកគួរតែចាប់ផ្តើមស្វះស្វែងរកការងារថ្មីអោយហើយទៅ ព្រោះថាបើទោះបីជាក្រុមហ៊ុនអាចនឹងផ្លាស់ប្តូរគំនិត រឺយ៉ាងណាក៏ដោយ អ្នកប្រហែលជាមិនសាកសមនឹងក្រុមហ៊ុននោះទៀតទេ ដូច្នេះហើយការផ្លាស់ប្តូរទ្រនំការងារអ្វីគឺជាចម្រើសដ៏ល្អបំផុត៕

អត្ថបទល្អផ្សេងទៀត៖ តាមការពិត ត្រូវគេបញ្ឈប់ការងារមិនមែនជារឿងមិនល្អនោះទេ ដោយសារតែ…

យើងតែងតែលឺថាមនុស្សយើងពេលដែលត្រូវគេបញ្ឈប់ពីការងារគឺមនុស្សឯទៀតនឹងគិតផ្លូវអាក្រក់ពីមនុស្សម្នាក់នោះ គិតថាម្នាក់នោះធ្វើការមិនកើត ជាមនុស្សបរាជ័យ និងច្រើនទៀត។

ប៉ុន្តែគ្រប់យ៉ាងវាមិនដូចដែលយើងគិតនោះទេ ហើយក៏មិនល្អដែរដែលយើងជាអ្នកដទៃត្រូវទៅវិនិច្ឆ័យពីរឿងអ្នកដទៃបែបនេះ។ ហើយថ្ងៃនេះផងដែរយើងនឹងលើកយកហេតុផលដែលថាការបញ្ឈប់ឬបណ្តេញពីការងារមិនមែនជារឿងមិនល្អ។

១. ការទាញយកភាពជឿជាក់លើខ្លួនឯង 

build confident

កុំគិតថាការបណ្តេញចេញមានន័យថា អ្នកគ្មានល្អអ្វីសោះ។ អ្នកត្រូវឈប់សោកស្តាយចំពោះខ្លួនឯង។ អ្នកត្រូវតែក្រោកឈរនិងប្រឈមមុខនឹងការពិត។ វាជាឱកាសឱ្យអ្នកស្វែងរកទេពកោសល្យនិងចំណង់ចំណូលចិត្តរបស់អ្នកដែលនាំមកនូវអ្វីដែលល្អបំផុតនៅក្នុងក្តីសុបិន្តរបស់អ្នកនិងឱកាសប្រមូលទំនុកចិត្តឡើងវិញ។ ជោគជ័យមួយក្នុងចំណោមជោគជ័យធំបំផុតគឺការដឹកនាំជីវិតដែលសប្បាយរីករាយ មិនស្តាយក្រោយ ហើយនេះអាចសម្រេចបានប្រសិនបើអ្នកនៅតែមានទំនុកចិត្តលើខ្លួនឯង។

២. ការស្ទង់មើលខ្លួនឯង 

ខណៈពេលធ្វើការងារខ្លះ អ្នកមិនទទួលបានពេលវេលា និង ឱកាសច្រើនដើម្បីវិនិយោគចំនេះដឹងក្នុងខ្លួនអ្នក។ ដូច្នេះការសម្រាកបែបនេះនឹងផ្តល់ឱកាសឱ្យអ្នកវិនិយោគលើខ្លួនឯងលើអ្វីដែលខ្វះខាត។ ទៅចូលរួមការងារថ្មី ឬធ្វើអ្វីដែលជាចំណង់ពិតរបស់យើង និងធ្វើការស្ទង់លើសមត្ថភាពខ្លួនឯង និងទាញយកបទពិសោធន៏ថ្មីៗមកដាក់ក្នុងខ្លួន។

៣. យកពេលបំពេញក្តីសុបិន្តខ្លួនឯង 

fullfil ur goal

ការបញ្ឈប់ពីការងារអាចធ្វើឱ្យយើងមានការឈឺចាប់ ប៉ុន្តែចូរចាត់ទុកវាជាការក្រោកឈរឡើងវិញមួយ។ អ្នកនឹងដឹងថាអ្នកនឹងត្រូវធ្វើអ្វីដែលអាចបំពេញលើក្តីសុបិន្តរបស់អ្នក។ ឥឡូវអ្នកមានពេលវេលាគួរសម និងមានលុយខ្លះពីអតីតការងារដែលអ្នកអាចធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិតបានហើយ។

៤. ចាប់យកការច្នៃប្រឌិតរបស់អ្នក 

creativity

បន្ទាប់ពីត្រូវឈប់ពីការងារយើងអាចឆក់យកឱកាសមកចាប់ផ្តើមភាពឆ្នៃប្រឌិតរបស់យើង ដែលយើងមិនធ្លាប់ធ្វើពីមុន ដូចជាការសរសេរអត្ថបទ ការបង្កើតវីដេអូដើរលេងកំសាន្តតាមប្រព័ន្ធអ៊ីនធើណែត វាក៏ជាឱកាសការងារថ្មី បទពិសោធន៏ថ្មីផងដែរសម្រាប់យើង ពេលខ្លះយើងអាចបានចំណូលពីរឿងទាំងនោះទៀតផង។

៥. ចាកចេញពីតំបន់សុវត្ថិភាពនៃជីវិតអ្នក 

ជាមនុស្សពេលខ្លះយើងត្រូវហ៊ានធ្វើអ្វីមួយដែលជាការប្រថុយប្រថាន ដែលជាបទពិសោធន៏ថ្មីសម្រាប់ជីវិត មិនអាចធ្វើអ្វីដែលដដែលៗ និងមិនមានការរីកចំរើននោះទេ ត្រូវហ៊ានដើរចេញពីភពសុវត្ថិភាព និងចាប់ឱកាសដ៏ល្អនៃជីវិត ភាពជោគជ័យនៅចាំយើងជានិច្ច។

៦. ប្រើពេលសម្រាប់ខ្លួនឯង 

time for yourself

មិនមែនជាការសង្ស័យទេ ដែលត្រូវគេបណ្ដេញចេញអាចជារឿងសោកសៅយ៉ាងខ្លាំង។ ប៉ុន្តែអ្នកអាចប្រើប្រាស់ពេលវេលាទាំងនោះ ដែលជាឱកាសដ៏ល្អសម្រាប់ អ្នកដើម្បីចំណាយពេលវេលាដើម្បីរៀបចំគម្រោងនាពេលអនាគតរបសើអ្នក។ វាក៏អនុញ្ញាតឱ្យអ្នកស្វែងយល់ពីអ្វីដែលធ្វើឱ្យអ្នករំភើបនិងសកម្មភាពដែលអ្នកអាចចូលរួមបានផ្សេងទៀត។ វាក៏អាចជាពេលវេលាដ៏ល្អសម្រាប់អ្នកដើម្បីសម្រាកវិស្សមកាល អាននិងផ្តោតអារម្មណ៍លើខ្លួនអ្នកនិងសុខភាពរបស់អ្នក។

៧. ភ្ជាប់ទំនាក់ទំនងម្តងទៀត 

reconnection

ដែលត្រូវបានគេបណ្តេញពីការងារ ក៏ផ្តល់នូវឱកាសដើម្បីយើងភ្ជាប់ឡើងវិញជាមួយពិភពលោកនៃប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយទៅជាផ្នែកមួយដ៏ធំនៃជីវិតមនុស្ស ប៉ុន្តែនៅពេលកំពុងធ្វើការងារអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកវាទេ។ ដូច្នេះបន្ទាប់ពីត្រូវបានគេបញ្ឈប់ វាជាពេលដែលអ្នកអាចស្វែងរកពិភពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមហើយអ្នកអាចរកឱកាសថ្មីៗសម្រាប់ខ្លួនអ្នកនៅទីនោះផងដែរ។

៨. មានពេលសម្រាប់មនុស្សជុំវិញខ្លួន 

time for others

មិត្តនិងក្រុមគ្រួសារមានតម្លៃណាស់សម្រាប់មនុស្សគ្រប់គ្នា តែ 40 ម៉ោងក្នុងមួយសប្តាហ៍ធ្វើការមិនអាចអនុញ្ញាតឱ្យអ្នកទៅជួបពួកគេញឹកញាប់បាននោះទេ។ ដូច្នេះអ្នកអាចជួបគ្នាតែ កំឡុងពេលវិស្សមកាលធំៗតែប៉ុណ្ណោះ។ មិត្តភក្ដិមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែការដែលរវល់មិនមានពេលសោះអាចផ្តាច់ទំនាក់ទំនងអ្នកបានដោយមិនដឹងខ្លួន។ ដូច្នេះចូរពិចារណាពីការបញ្ឈប់នេះជាឱកាសមួយដែរសម្រាប់អ្នក និងមនុស្សជុំវុញខ្លួនដើម្បីជួបជុំគ្នាពីការបែកបាក់ដ៏យូរកន្លងមក៕ 

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម