មានដឹងខ្លួនអត់ថា Messenger/Inbox របស់អ្នកត្រូវបាន facebook មើល និងស្កេនខ្ទិចអស់ហើយ!
Connect with us

គួរដឹង

មានដឹងខ្លួនអត់ថា Messenger/Inbox របស់អ្នកត្រូវបាន facebook មើល និងស្កេនខ្ទិចអស់ហើយ!

ចំនួនអ្នកប្រើប្រាស់ facebookមានកំណើនកើនឡើងកាន់តែច្រើនទៅៗ ដោយសារនាសម័យបច្ចុប្បន្ននេះ សូម្បីតែក្មេងអាយុជាង ១០ឆ្នាំ ក៏ចេះលេង បាត់ទៅហើយ។ ប៉ុន្តែប្រសិនបើ facebookជាកម្មវិធីដើម្បីអោយមនុស្សកំសាន្តបែបនេះ តើរកលុយតាមណាដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនរបស់ខ្លួនឯង?

វិធីរកលុយរបស់ក្រុមហ៊ុន facebook ដ៏ពេញនិយមមួយគឺការលក់ពត៌មានរបស់អ្នកប្រើប្រាស់របស់ខ្លួន ទៅអោយអ្នកដែលធ្វើអាជីវកម្ម នៅលើកម្មវិធីរបស់ខ្លួន។ ដូច្នេះវាជាការសំខាន់សម្រាប់ facebook ក្នុងការពត៌មានជុំវិញខ្លួនរបស់អ្នក ដោយក្នុងនោះ អាចធ្វើបានដោយការគ្រប់គ្រងគណនីផ្ទាល់ខ្លួនរបស់អ្នក រួមមានដូចជារូបថត ចំនង់ចំនូលរបស់អ្នក អាយុ ភេទរបស់់អ្នកជាដើម។

ប៉ុន្តែគ្រាន់តែពត៌មានប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺអ្វីដែលគួរអោយខ្លាចជាងនេះទៅទៀតនោះគឺថា facebook ថែមទាំងបានចូលមើលសារសម្ងាត់ដែលអ្នកប្រើប្រាស់ផ្ទាល់ជាមួយនឹងមិត្តភក្តិរបស់អ្នកទៀតផង ដោយសារនោះគឺនៅក្នុង inbox រឺ messengerនេះឯង។

ការពិតនេះត្រូវបានបញ្ជាក់ផ្ទាល់ដោយស្ថានិក facebook គឺលោក Mark Zuckerberg នេះតែម្តង ដោយលោកបានទទួលថា ក្រុមការងារ facebookពិតជាបានស្កេនសារ និងរូបភាពនៃអ្នកផ្ញើចេញទៅអោយនរណាម្នាក់ពិតប្រាកដមែន។

គោលបំនងនៃការធ្វើបែបនេះគឺស្របពេលដែលអ្នកប្រើប្រាស់កម្មវិធីមួយនេះមានចំនួនកាន់តែច្រើនឡើងៗ ខណះដែលសន្តិសុខរបស់អ្នកប្រើប្រាស់ក៏បានធ្លាក់ចុះខ្សោយទៅៗ ពោលគឺព្រោះថាមានជនអនាមិកមួយចំនួនដែលបានប្រើប្រាស់វិធីមួយចំនួនមកបោកប្រាស់ រឺលួច hack យកគណនីរបស់អ្នកប្រើប្រាស់ណាម្នាក់ជាដើម។

លើសពីនេះទៅទៀត facebookធ្វើនេះគឺដើម្បីរក្សាភាពត្រឹមត្រូវនៃអ្នកប្រើប្រាស់ ពោលគឺខ្លួននឹងធ្វើការគ្រប់គ្រងយកគណនីណាដែលធ្វើអំពើមិនត្រឹមត្រូវ រឺមិនស្របច្បាប់យកបិទចោល ប្រសិនណាជាខ្លួនបានរកឃើញកំហុសអ្វីមួយពីអ្នកប្រើប្រាស់ ដោយក្នុងនោះមានតាំងពីការផ្ញើរូបអាសអាភាសទៅអោយអ្នកដទៃជាដើម។

ដូច្នេះបន្ទាប់ពីអានអត្ថបទនេះឡើយ រៀងរាល់ពេលដែលអ្នករៀបនឹងផ្ញើសារអ្វីមួយទៅនរណាម្នាក់ទៀតនោះ អ្នកត្រូវប្រុងប្រយ័ត្នខ្លួនឯងអោយបានច្រើន ព្រោះអ្វីដែលអ្នកចង់អោយអ្នកដទៃបានឃើញ គឺប្រហែលជាត្រូវបានឃើញដោយក្រុមការងារ facebookដូចគ្នា៕

អត្ថបទល្អផ្សេងទៀត៖ ធ្វើយ៉ាងណាទើបដឹងថាគណនី Facebook យើងត្រូវបានគេលួចប្រើ?

សម័យបច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះហើយបញ្ហាអសន្តិសុខមិនត្រឹមតែកើតមាននៅក្នុងសង្គមពិតប្រាកដនោះទេ ប៉ុន្តែសូម្បីតែនៅលើបណ្តាញសង្គមនានា ក៏មានការរាតត្បាតបញ្ហាអស់ទាំងនេះដែរ។ ភាគច្រើនបំផុតនៃបញ្ហាដែលទាក់ទងនឹងបច្ចេកវិទ្យាគឺទាក់ទងទៅនឹងការ ។

ការ អាចមានច្រើនដោយខ្លះប្រសិនជាធ្ងន់ធ្ងរ អ្នកអាចនឹងបាត់បង់គណនី រឺទ្រព្យសម្បត្តិប្រាក់កាសផ្ទាល់ខ្លួនទៀតផង ដូច្នេះប្រសិនអ្នកចង់បង្ការបញ្ហានោះអោយបានកាន់តែខ្លាំង អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពោលគឺចាប់ផ្តើមរកវិធីព្យាបាលនៅពេលដែលឃើញមានអ្វីមួយមិនស្រួលនៅក្នុងគណនីរបស់អ្នក។

តើធ្វើយ៉ាងណាទៅទើបដឹងថាមានគេ hack facebook របស់អ្នក? ចំនុចខាងក្រោមនេះអាចប្រាប់បាន៖

១. ឃើញ រឺរូបថត ដែលអ្នកមិនបានបង្ហោះ

ប្រសិនជាអ្នកឃើញនៅក្នុងករណីរបស់អ្នកមានពត៌មានអ្វីមួយដែលអ្នកច្បាស់ជិតថាអ្នកមិនបានបង្ហោះ នោះវាអាចនឹងត្រូវបានពួកគេ hack ហើយ។

២. គណនីអ្នកដើរផ្ញើសារទៅគេឯងខុសប្រក្រតី

វិធីចំណាំមួយទៀតគឺនៅពេលដែលគណនីរបស់អ្នកចាប់ផ្តើមមានបញ្ហាផ្ញើសារអ្វីមួយទៅគេឯងមិនប្រក្រតី ទាំងដែលអ្នកមិនមែនជាអ្នកធ្វើ។

៣. អ៊ីម៉ែលរបស់អ្នកទទួលបានសារអោយដំណឹង

ជួនកាល ប្រសិនជាមាននរណាម្នាក់ចង់ hack គណនីរបស់អ្នក វានឹងអោយសារជាដំនឹងមកកាន់អ្នកដើម្បីអោយអ្នកធ្វើសកម្មភាពអ្វីមួយទប់ស្កាត់ការប៉ុនប៉ងនោះ។

៤. ឆែកឃើញមាន devices ផ្សេងព្យាយាម log in ចូលគណនីអ្នក

ប្រសិនជាអ្នកឆែកនៅក្នុងគណនីរបស់អ្នក ហើយរកឃើញថាមាន devices អ្វីមួយដែលអ្នកមិនស្គាល់ log in ចូល Facebook អ្នកនោះ វាប្រហែលជាពពួកអ្នក hack ធ្វើវាឡើងហើយ។

៥. លេខកូដសំងាត់របស់អ្នកមិនដំណើរការ

ប្រសិនជាអ្នកវាយលេខកូដសម្ងាត់ចូលគណនីរបស់អ្នកត្រឹមត្រូវ វាច្បាស់ជាដំណើរការដោយប្រក្រតីហើយ ប៉ុន្តែប្រសិនជាអ្នកវាយចោលហើយស្រាប់តែមិនអាចចូលនោះ វាមានន័យថាអ្នកប្រហែលជាត្រូវគេ hack ហើយ។

៦. អ្នកបាត់បង់លុយពីគណនីអនឡាញណាមួយដោយមិនដឹងមូលហេតុ

ប្រសិនជាអ្នកទទួលបានដំណឹងថាអ្នកបាត់បង់លុយពីគណនីអនឡាញណាមួយដោយមិនដឹងមូលហេតុ ភាគរយច្រើនណាស់គឺអ្នកប្រាកដជាត្រូវបាននរណាម្នាក់ hack ហើយ៕

មតិយោបល់

ពេញនិយម