គុណសម្បត្តិ និងគុណវិបត្តិនៃការចម្លង រឺរកស៊ីតាមអ្នកដទៃ!
Connect with us

គួរដឹង

គុណសម្បត្តិ និងគុណវិបត្តិនៃការចម្លង រឺរកស៊ីតាមអ្នកដទៃ!

ការរកស៊ីមិនត្រឹមតែតម្រូវអោយមានថវិការមួយមុខគ្រប់គ្រាន់នោះទេ ប៉ុន្តែវាក៏ទាមទាររកនូវគំនិតឆ្នៃប្រឌិតដើម្បីធ្វើអោយជំនួញនោះអាចដំណើរការទៅមុខយ៉ាងរលូនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលពុំមានគំនិតបង្កើតអាជីវកម្មណាមួយថ្មីប្លែកពីអ្នកដទៃ ពួកគេនៅតែអាចប្រកបរបររកស៊ី ដោយចម្លងជំនួញតាមអ្នកដទៃក៏បាន។

នាពេលបច្ចុប្បន្ននេះ របររកស៊ីដែលចម្លងពីគ្នាទៅវិញទៅមកមានច្រើនស្អេកស្កះ ដោយសារតែនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី អ្នកជំនួញអាចប្រកួតប្រជែងគ្នាបានដោយសេរី និងស្មើភាពគ្នា។ ប៉ុន្តែតើការចម្លងជំនួញពីអ្នកដទៃល្អ រឺអាក្រក់?

ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃការចម្លង រឺរកស៊ីតាមអ្នកដទៃ៖

១. គុណសម្បត្តិ
ការចម្លងជំនួញតាមអ្នកដទៃមិនមែនជារឿងអាក្រក់នោះឡើយ ដោយសារតែអ្នកអាចរៀនសូត្រពីរបៀបដែលពួកគេដំណើរការជំនួញនោះបានយ៉ាងល្អ ខណះដែលអ្នកក៏អាចរៀនសូត្រកែប្រែពីកំហុសដែលពួកគេបានធ្វើពីការជំនួញនោះផងដែរ។

លើសពីនេះទៅទៀត វាមានប្រយោជន៍ដែលអ្នកមិនចាំបាច់ធ្វើការសាកល្បង រឺចំនាយរយះពេលយូរដើម្បីអោយគេស្គាល់ និងចូលក្នុងទីផ្សារឡើយ។ មានន័យថាអ្នកដទៃនឹងដឹងថាអ្នកធ្វើអ្វីហើយ ព្រោះគេធ្លាប់បានស្គាល់ជំនួញដូចអ្នកពីមុនមក។

ក្រៅពីនេះ អ្នកអាចក្តោបឳកាសបានយ៉ាងល្អ ដោយធ្វើការច្នៃប្រឌិត រឺធ្វើអោយជំនួញមួយនេះមើលទៅកាន់តែប្រសើរឡើងជាងជំនួញដែលធ្វើមុនអ្នក។

២.គុណវិបត្តិ

ចំនែកឯគុណវិបត្តិនៃជំនួញតាមអ្នកដទៃនេះវិញគឺថា ជំនួញដែលអ្នកបង្កើតតាមក្រោយនោះអាចនឹងបរាជ័យប្រសិនជាអ្នកមិនអាចទាញយកទីផ្សារពីអ្នកដទៃបាន។ មានន័យថា ជួនកាលអតិថិជនដែលធ្លាប់តែទុកចិត្តអ្នកមុន នឹងពិបាកងាកមកទុកចិត្តលើអ្នកខ្លាំងណាស់ ដូច្នេះហើយជួនកាល ពួកគេនឹងចង់សាកល្បងអ្នកថ្មីនោះឡើយ។

ក្រៅពីនេះ ការដែលជំនួញមួយប្រភេទមានច្រើនពេកនៅក្នុងទីផ្សារ វានឹងធ្វើអោយអ្នកត្រូវប្រកួតប្រជែងកាន់តែខ្លាំង រហូតពេលខ្លះអ្នកត្រូវចុះចាញ់យ៉ាងងាយទៀតផង៕

អត្ថបទល្អផ្សេងទៀត៖ ចង់រកស៊ីតែមិនដឹងរកអី? សាកអានអត្ថបទនេះលេងទៅ ក្រែងមានគំនិត!

មានមនុស្សជាច្រើនគិតថា ជីវិតនៃអ្នករកស៊ី គឺប្រសើរជាជីវិតនៃអ្នកធ្វើការ ព្រោះថាថ្វីត្បិតតែអ្នករកស៊ីត្រូវឈឺក្បាលនឹងវិធីធ្វើអោយអាជីវកម្មខ្លួនឯងបានល្អប្រសើរបន្តិចមែន ប៉ុន្តែប្រាក់ចំនូលរបស់អ្នករកស៊ី គឺបានច្រើនជាងអ្នកដែលធ្វើការឆ្ងាយណាស់។

ប៉ុន្តែទន្ទឹមនឹងនេះដែរ ការរកស៊ីមិនត្រឹមតែជារឿងមិនងាយស្រួលនោះឡើយ សូម្បីតែតើអ្នកគួររកស៊ីអ្វីនោះរឹតតែជារឿងដែលឈឺក្បាលទៀត។ ប្រសិនជាអ្នកចង់រកស៊ី ប៉ុន្តែមិនដឹងថាខ្លួនគួរតែរកស៊ីរបរអ្វី អ្នកអាចអាចចំនុចខាងក្រោមនេះ ព្រោះវានឹងជួយអោយអ្នកអាចរកឃើញរបរមួយដែលសមស្របនឹងខ្លួនអ្នក។ ចំនុចខាងក្រោមនេះមានដូចជា៖

១. តើអ្នករកស៊ីអ្វី?

ប្រាកដណាស់ អ្នកនឹងពិបាកឆ្លើយសំនួរនេះណាស់ ព្រោះថាអ្នកកំពុងតែមិនដឹងថារកអីស្រាប់ទៅហើយ ប៉ុន្តែអ្នកអាចបង្កើត រឺចាប់ផ្តើមខ្លះៗ ដោយមើលថាតើថាអ្នកពូកែ រឺមានចំណូលចិត្តខាងអ្វី។ លើសពីនេះទៅទៀត អ្នកអាចមើលថាតើទីផ្សារកំពុងតែខ្វះខាតអ្វី ឬកំពុងត្រូវការអ្វី។

២. ធ្វើការស្រាវជ្រាវ

បន្ទាប់ពីមានកូនគំនិតរួចមក អ្នកត្រូវមើលបន្តទៀតថាតើគំនិតរបស់អ្នកនេះអាចទៅរួចបានប៉ុណ្ណា។ ដើម្បីដឹងពីភាពទៅរួចរឺក៏អត់ អ្នកត្រូវចាប់ផ្តើមធ្វើការស្រាវជ្រាវ។ គោលបំនងនៃការស្រាវជ្រាវនេះគឺដើម្បីអោយដឹងថាតើអាជីវកម្មរបស់អ្នកអាចត្រូវជាមួយតម្រូវការទីផ្សារបានដល់កម្រិតណា។ លើសពីនេះទៅទៀត អ្នកត្រូវតែដឹងថាតើនរណាជាអតិថិជនគោលដៅរបស់អ្នក ព្រោះពួកគេគឺជាអ្នកដែលអ្នកធ្វើអោយអាជីវកម្មរបស់អ្នកមានជីវិតតទៅមុខ។

៣. ចាប់ផ្តើមគម្រោង

ប្រសិនជាអ្នកមើលឃើញថា អ្វីដែលអ្នកចង់ធ្វើនោះអាចត្រូវជាមួយអ្វីដែលទីផ្សារកំពុងសម្លឹងរក អ្នកអាចចាប់ផ្តើមព្រាវវាអោយចេញជារូបរាងបន្តិច ដោយចាប់ផ្តើមគិតពីវិធីនៅក្នុងការធ្វើ។ តើអ្នកមានសមត្ថភាពធ្វើវាផ្ទាល់រឺអត់? រឺក៏អ្នកត្រូវទទួលពីណាផ្សេង? តើអ្នកមានអ្វី និងខ្វះអ្វី?

៤. ពិនិត្យមើលទំហំ និងលទ្ធភាព

បន្ទាប់ពីអ្នករៀបចំគម្រោងរួច អ្នកត្រូវមើលពីលទ្ធភាពដែលអ្នកធ្វើវា ដែលលទ្ធភាពនេះគឺជាសម្រួលបានដោយការផ្លាស់ប្តូរ រឺកែតម្រូវទំហំនៃអាជីវកម្ម។ អ្នកអាចដឹងថាតើអ្នកអាចមានលទ្ធភាពសម្រាប់ដំណើរការអាជីវកម្មទំហំប៉ុណ្ណាបាន លុះត្រាតែអ្នកត្រូវពីទំហំហិរញ្ញវត្ថុរបស់ខ្លួន។

៥. រៀបគម្រោងហិរញ្ញវត្ថុ

បន្ទាប់ពីគិតគូរពីទំហំអាជីវកម្ម អ្នកអាចរៀបចំគម្រោងហិរញ្ញវត្ថុរបស់ខ្លួន។ ជាទូទៅ មូលធនដែលអ្នកអាចយកមកសម្រាប់ធ្វើអាជីវកម្មគឺមានមកពីប្រាក់ផ្ទាល់ខ្លួន កម្ចី រឺការចែករម្លែកហ៊ុនជាមួយនឹងអ្នកដទៃ។ ប្រសិនជាអ្នកមានបញ្ហាខាងផ្នែកហិរញ្ញវត្ថុ អ្នកអាចសើរើឡើងវិញពីទំហំអាជីវកម្មដើម្បីធានាអោយបានថាវាអាចត្រូវជាមួយនឹងលទ្ធភាពដែលអ្នកអាចធ្វើបាន។

៦. រៀបចំដំណើរការអាជីវកម្ម

ប្រសិនជាអ្នកសម្រេចចំនុចទាំងអស់ខាងលើនេះហើយ អ្នកអាចចាប់ផ្តើមធ្វើអោយអាជីវកម្មមានរូបរាងពិតប្រាកដ។ ប៉ុន្តែប្រសិនជាអ្នកមិនអាចសម្រេចចំនុចណាមួយអោយបានជោគជ័យ អ្នកត្រូវមើលឡើងវិញទៅចំនុចមុន ហើយព្យាយាមធ្វើការលំដាប់វាមកដូចគ្នា។ គួរបញ្ជាក់ទៀតថា អាជីវកម្មនីមួយៗគឺទាមទារលើឳកាស និងសំណាងរបស់យើងផងដែរ៕

 

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម